ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២២
ក្រោយពីមានការទាស់សំដីគ្នារវាងប្តីនិងប្រពន្ធមកគឺថាម្នាក់ៗមិននិយាយអ្វីដែរ រាងមាំក៏ដើរចេញទៅក្រៅបាត់ទុកអោយប្រពន្ធរបស់ខ្លួននៅជាមួយនឹងឪពុកម្តាយរបស់រាងមាំ។
«នេះអ្វីដែលកូននិយាយវាជាការពិតមែនទេ?» ម្តាយរបស់រាងមាំក៏បានសួរនាង។
«ចា៎»
«ចុះកូនគិតចង់ធ្វើអីបន្ត?» ពេលលឺសំនួរមួយនេះហើយធ្វើអោយរាងស្តើងដកដង្ហើមធំមើលទៅកូនប្រុសដែលកំពុងតែប្រលែងលេងជាមួយនឹងម៉ែដោះ។
«អ្ហឹមចាំមើលសិនទៅថាគាត់នឹងទាក់ទងនឹងរីយ៉ាជាប់ឬយ៉ាងណា?ខ្ញុំមិនចង់អោយកូនដឹងរឿងនេះឡើយ»
«ពុកនឹងទៅនិយាយជាមួយនឹងឪពុករបស់រីយ៉ា»
«មិនបាច់ទេពុក» រាងស្តើងក៏បានឃាត់ឪពុករបស់ខ្លួនមិនអោយធ្វើអ្វីទាំងអស់។ ចាប់តាំងពីថ្ងៃដែលឈ្លោះគ្នាលីមិនបានចូលផ្ទះរយះពេលបីថ្ងៃហើយនេះគេទៅណា ចំណែកនាងក្រមុំក៏បារម្ភពីប្តីដូចគ្នាតែគ្មានអ្វីទាក់ទងគេឡើយ។ ប៉ុន្តែនាងគិតថាប្រហែលជាខឹងនិងនាងហើយក៏រត់ទៅរកសាហាយរបស់គេហើយ។
«កុំគិតច្រើនអីណា តែបន្តិចទៀតលីត្រឡប់មកវិញហើយ» ម៉ារ៉ាមដែលបងថ្លៃក៏បានត្រឹមលើកដៃទៅអង្អែលខ្នងនាងដើម្បីលួងលោមនាង។
«ចាស៎»
«ពុក» កំពុងតែអង្គុយនិយាយគ្នាសុខៗសំឡេងអាល្អិតម៉ារីអូក៏បានស្រែកហៅពុកធ្វើអោយនាងក្រមុំបែរទៅមើលមុខទ្វារជាមួយនឹងស្នាមញញឹមពេលដែលឃើញប្តីរបស់ខ្លួនពិតជាត្រឡប់មកវិញ ប៉ុន្តែស្នាមញញឹមរបស់នាងក៏ត្រូវបាត់ទៅវិញព្រោះតែបានឃើញវត្តមានរបស់មនុស្សស្រីម្នាក់ទៀតមកជាមួយនឹងរាងមាំនាងបានក្រសោបដៃរបស់លីយ៉ាងជាប់ ។
«លី....នេះឯងកំពុងតែគិតអី?» ម៉ារ៉ាមក៏បានដើរទៅក្បែរនាងលីនឹងទាញរីយ៉ាចេញប៉ុន្តែលីបានសម្លក់អ្នកកម្លោះនាងទាញនាងមកវិញ។
«ខ្ញុំយកប្រពន្ធខ្ញុំមកនៅផ្ទះជាមួយខ្ញុំខុសដែរ?»
«ឯង»
«ពុក....មីងម្នាក់នេះជាអ្នកណាម៉េចបានពុកហៅគាត់ថាប្រពន្ធអញ្ជឹង?ហើយប្រពន្ធមានន័យអ្វីទៅ?» កូនប្រុសបានសួរអ្នកកម្លោះទាំងនិយាយមិនសូវច្បាស់ ចំណែករ៉ូសវិញបានត្រឹមតែឈរដកដង្ហើមធំសម្លឹងមើលស្វាមីដោយមិននិយាយអ្វីមួយមាត់ប្រហែលជានាងហួសចិត្តរកអ្វីនិយាយមិនត្រូវ។
«អ៎..គឺបែបនេះណានេះរីយ៉ាជាម្តាយរបស់កូនមួយទៀតដែលកូនហៅម្តាយកូនថាម៉ែនោះអី?»
«អត់ទេ...ខ្ញុំមានម៉ែតែមួយទេ» កម្លោះតូចក៏បានក្រវាស់ដៃរបស់ឪពុកខ្លួនចេញហើយរត់ទៅអោបម៉ែរបស់ខ្លួន ។
«ម៉ារីអូ ហេតុអ្វីនិយាយបែបនេះដាក់មនុស្សចាស់» គេប្រុងនឹងទាញកូនរបស់គេមកវិញប៉ុន្តែត្រូវបានត្រូវបានរាងស្តើងមិនអោយគេចូលទៅក្បែរគេឡើយ។
«បងឆ្កួតអីនៅសុខៗអោយកូនទៅហៅមនុស្សដែលមិនត្រូវជាអ្វីនឹងបងអោយហៅថាម៉ែអញ្ចឹង»
«នេះមានរឿងអី?»ពេលនោះពុកនិងម្តាយអ្នកកម្លោះក៏បានចូលមកដល់ព្រោះតែសម្លេងជជែកគ្នារបស់គេបានលឺដល់ពុករបស់គេ។
«ក៏មើលកូនពុកទៅ នេះបាត់ពីផ្ទះប៉ុន្មានថ្ងៃមកវិញក៏នាំសាហាយមក»
«នេះឯងកើតអីលី?»
«មានកើតអីខ្ញុំគ្រាន់តែនាំប្រពន្ធខ្ញុំមកនៅផ្ទះនេះដែរ?»
«ផាច់» គេនិយាយមិនទាន់ទាំងចប់ផងក៏ត្រូវបានឪពុករបស់ខ្លួនដាល់គេចំមុខមួយដៃរហូតដល់ដួលភ្ងាកក្រោយ។
«នេះពូជយើងមិនដែលមានអ្នកណាក្បត់ប្រពន្ធកូនទេ»
«មោះ..ម៉ារីអូទៅជាមួយនឹងពូ» ពេលនោះម៉ារ៉ាមក៏បានលើកពរកំលោះតូចចេញទៅខាងក្រៅព្រោះមិនចង់អោយគេឃើញពីទិដ្ឋភាពមួយនេះ។
«នេះពុកនិងម៉ែមានរឿងអី?»
«អត់មានអីទេ ពួកគាត់គ្រាន់តែនិយាយគ្នាទេណា រឿងមនុស្សចាស់ទេក្មេងកុំចង់ដឹងអីទៅលេងជាមួយពូវិញ»
«នេះកូនកើតឆ្កួតអី?» ម្តាយរបស់គេក៏បានសួរកូនប្រុសទាំងសម្លឹងមើលមុខរបស់សាហាយស្មន់ដែលមិនចេះខ្មាស់នេះនៅចំពោះមុខប្រពន្ធគេប៉ុណ្ណឹងហើយ។
«ខ្ញុំមិនបានឆ្កួតអីទេ ខ្ញុំនឹងរីយ៉ាស្រឡាញ់គ្នាហើយខ្ញុំក៏បានទាក់ទងគ្នាច្រើនខែហើយ ខ្ញុំមិនចង់អោយនាងនៅជាមួយខ្ញុំក្នុងនាមលួចលាក់ឡើយ ខ្ញុំចង់អោយនាងមានសិទ្ធិជាប្រពន្ធខ្ញុំ» គ្រាន់តែលឺប្រយោគនេះនាងស្ទើរស្រក់ទឹកភ្នែកបេះដូងត្រូវឈឺចុកពឺតផ្សាដូចគេមកដាវមកចាក់ទម្លុះ ។
«នេះឯងចង់ថាឯងចង់យកប្រពន្ធមួយទៀត»
«បាទ»
«មិនបាន» អ្នកដែលជាឪពុកបានយ៉ាងច្បាស់
«រីយ៉ា ទោះបីជាពុកឯងនិងខ្ញុំជាមិត្តភក្តិជិតស្និទ្ធិពិតមែនតែរឿងនេះខ្ញុំមិនអាចទទួលយកបានពិតមែន»
«ខ្ញុំមិនព្រមដាក់ខាត បងត្រូវតែរើសយកមួយ»គេមិនបានឆ្លើយអ្វីទាំងអស់គេបែរជាក្រសោបស្មារីយ៉ាណែននេះក៏បញ្ជាក់យ៉ាងច្បាស់ថាគេច្បាស់បើអោយជ្រើសរើសគេនឹងរើសយកអ្នកក្រោយហើយ។
«រ៉ូសម៉ាក់ថាគិតតាមសម្រួលទៅ» ម៉ែរបស់លីក៏បានប្រាប់នាងអោយគិតតាមសម្រួលសិន។
«បងគិតយ៉ាងម៉េច?» អ្នកដែលជាប្រពន្ធក៏សួរប្តីរបស់ខ្លួន
«រីយ៉ាពូនឹងនិយាយជាមួយនឹងពុករបស់ឯង»
«មិនបាច់និយាយទេពូខ្ញុំមកនៅទីនេះជាមួយនឹងបងលីហើយ» មើលសម្តីនាងនិយាយចុះបានប៉ុណ្ណឹងផងលែងគោរពអ្នកដែលជាឪពុករបស់គេ។
«បើពុកមិនអោយខ្ញុំរស់នៅទីនេះខ្ញុំក៏ទៅរស់នៅជាមួយនឹងរីយ៉ា»
«អញ្ចឹងឯងរស់នៅទីនេះសិនទៅចាំខ្ញុំនិយាយជាមួយនឹងពុកឯង»
«នេះអូនគិតអីអោយគេមករស់នៅទីនេះ ចុះរ៉ូស?» អ្នកដែលជាឪពុកក៏សួរទៅប្រពន្ធខ្លួន។
«ចាំរកដំណោះស្រាយក្រោយ» ប្រពន្ធរបស់គាត់ក៏បាននិយាយតិចដាក់ប្តី។
«កូនរ៉ូសយ៉ាងម៉េចដែរ?»
«តាមពុកនិងម៉ែចុះ» និយាយតែប៉ុណ្ណឹងនាងក៏ដើរចេញដោយមិននៅចាំមើលប្តីរបស់ខ្លួនឈរអោបស្រីផ្សេងនៅចំពោះមុខឡើយ។ ចាប់តាំងពីថ្ងៃដែលរីយ៉ាមករស់នៅទីនេះគឺនាងតែងតែមកឌឺដងដាក់រាងស្តើងរហូតប៉ុន្តែនាងក្រមុំតែងតែមិនរវីរវល់ជាមួយឡើយ។
«នេះ.....អូនទៅធ្វើអីរីយ៉ា?»
«ឆ្កួតទេ នាងនៅដោយនាងខ្ញុំនៅដោយខ្ញុំ» រាងស្តើងក៏បានស្រែកថាអោយប្តីរបស់នាងវិញ។
«នេះនាងក៏មានឋានៈស្មើរនឹងអូនដែរណា ហើយនៅប្រាប់កូនមិនអោយនិយាយនឹងនៅក្បែរនាងទៀត»
«កូនខ្ញុំ ហើយខ្ញុំក៏មិនបានបង្រៀនគេមិនអោយទៅក្បែរនាងដែរ ប៉ុន្តែក្មេងដឹងស្រាប់ហើយអ្នកណាជាម្តាយអ្នកណាមិនមែន» ពេលលឺប្រពន្ធនិយាយបែបនេះហើយគេក៏ស្ទុះចូលទៅកន្រ្តាក់ទាញនាងមកផ្អឹបនឹងគេ។
«ពុក....លែងម៉ែ» ពេលនោះកូនរបស់គេក៏បានមកឃើញព្រមទាំងចូលទៅរុញឪពុកចេញទាំងខ្លួននៅតូចឈរមិនចង់ទាំងនឹងផង។
«ឯង....វាស្អីឯងនេះបើថាបានអ្វីដែលឯងត្រូវការហើយនៅមករករឿងប្រពន្ធឯងទៀត រីយ៉ាក៏មកនៅជាមួយឯងហើយ»
«ក៏ព្រោះតែរ៉ូសនឹងហើយប្រាប់កូនមិនអោយចូលចិត្តរីយ៉ា» ពេលនោះនារីកំសត់តែធាតុពិតប្រៀបដូចជាកញ្ជ្រោងបានដើរមក្បែរស្វាមីធ្វើមុខកំសត់នាងតែប្រាប់ថាមនុស្សនៅក្នុងផ្ទះនេះគ្មានណាពេញចិត្តនាងឡើយ ជាពិសេសភរិយាដើមរបស់គេ។ ម្តាយរបស់គេវិញក៏ស្ទើរតែមិនជឿថាគេងប់ងុល់នឹងរីយ៉ាដល់ថ្នាក់ឃើញប្រពន្ធរបស់ខ្លួន ភ្លេចគ្រាដើមថាពួកគេបានតស៊ូអ្វីខ្លះជាមួយគ្នា ពេលនេះគឺឃើញតែកំហុសរបស់នាង។
«បើថាពិបាកខ្លាំងខ្ញុំនឹងយកកូនទៅនៅផ្ទះខ្ញុំកុំអោយទាសទាល់»
«ម៉ែមិនអោយកូនទៅទេ កូនជាប្រពន្ធដើមកូនមានសិទ្ធិនៅទីនេះ»
«ហឺយ» គេក៏បានដើរចេញទៅបាត់ជាមួយនឹងរីយ៉ា ទុកអោយភរិយាឈរសម្លឹងមើលដំណើរគេពីក្រោយ នាងស្រាប់តែឆាប់អារម្មណ៍ថារាងមាំហាក់ស្គមជាមុននាងក៏បានឃើញស្រមោលខ្មៅមួយនៅក្រោយខ្នងគេតែមួយភ្លែត ទើបនាងគិតថាប្រហែលជានាងព្រិលភ្នែក។
«ខ្ញុំថាលោកប្រុសតូចប្លែកណាស់» ពេលនោះពូជេតក៏បានដើរមកក្បែរនាងក្រមុំព្រមទាំងពោលប្រយោគនេះចេញមក។
«អ៎...ត្រូវហើយពូចេតតែងតែឡើងចុះជាមួយនឹងកូនលីតើគេទៅជួបនឹងទាក់ទងគ្នាពីរពេលណា?»
«ពីដំបូងលោកប្រុសមិនចូលចិត្តនាងទេ តាមខ្ញុំឃើញគាត់តែងតែគេចពីនាងព្រោះកាលដែលចេញទៅខេត្តលើកដំបូងពីរនាក់ឪពុកកូននោះព្យាយាមរកឱកាសចាប់អ្នកប្រុសដែលតែអ្នកប្រុសគេច»ពេលស្តាប់ពូចេតនិយាយហើយអ្នកដែលជាម្តាយក៏ធ្វើមុខត្រឹះរឹះហាក់មានចំងល់ព្រោះគាត់ដឹងពីកូនរបស់គាត់ច្បាស់ណាស់ តែវាប្លែកខុសធម្មតា។ ពេលយប់បានចូលមកមនុស្សគ្រប់គ្នាក៏ចូលនិន្ទា្រអស់ នៅនាងក្រមុំដែលដេកគិតមិនឈប់ទាំងមានកូននៅក្បែរជាកម្លាំងចិត្តចំណែកប្តីក៏ទៅគេងជាមួយនឹងស្រីផ្សេង។
«ផឹប» រាងស្តើងដែលកំពុងតែគេងសុខៗនាងស្រាប់តែភ្ញាក់ព្រឺតពេលឃើញស្រមោលខ្មៅមួយបានដើរកាត់បន្ទប់របស់នាងព្រោះតែនាងមិនបានបិតបង្អួតនោះទេ នាងក៏បានក្រោកនឹងដើរចេញមកស្រាប់តែមិនឃើញមានអ្វីសោះ។ នាងក៏នៅតែបន្តដើរចេញទៅបន្ទប់ដោយនៅក្នុងផ្ទះមានសភាពងងឹតមានត្រឹមពន្លឺពីខាងក្រៅតិចៗអាចអោយនាងមើលឃើញខ្លះ។ នាងក៏ស្រាប់តែមានអារម្មណ៍ថាមានអ្វីម្យ៉ាងនៅខាងក្រោយខ្នងរបស់នាង ខ្យល់មកពីខាងណាក៏មិនធ្វើអោយនាងមានអារម្មណ៍ត្រជាក់ឡើងព្រឺរសំបុរតែម្តង ។ នាងក៏សម្រេចចិត្តបែរទៅយឺតៗដើម្បីអោយដឹងថាជាអ្វីស្រាប់តែៈ
«អ្ហាយ» នាងស្រែករហូតដល់ភ្ងាកក្រោយ។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Roman d'amourរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...