ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៤៨

29 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៤៨
«លី....គេង»
«ចាំបន្តិចទៀតគេងក៏បាន» គេក៏បានញញឹមដាក់នាងក្រមុំ។
«តែ...»
«មិនអីទេណា»
«ជុប» គេក៏អោនចុះថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរ ។
«ស្អាតបែបនេះទើបមានមនុស្សតាមញ៉ែច្រើន»
«ទៅដឹងមកពីណាថាអូនមានមនុស្សតាមញ៉ែ?» នាងក៏ចងចិញ្ជើមសួរគេវិញ។
«ក៏ជីស៊ូប្រាប់ថានៅសាកលវិទ្យាល័យមានអ្នកតាមញ៉ែអូនច្រើនណាស់ ណាមួយបងក៏ធ្លាប់សួរអូនដូចគ្នា»
«ពូកែចាំណាស់»
«រឿងទាក់ទងនឹងអូនបងចាំទាំងអស់ហ្នឹង» និយាយចប់គេក៏បានអោនចុះទៅថើបច្រមុះរបស់នាងក្រមុំ។
«ពូកែយកចិត្តបែបនេះតើ ទើបអូនស្រឡាញ់ដកចិត្តមិនរួច» នាងក៏បានលើកដៃទៅតោងករបស់គេជាមួយនឹងស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ដាក់នាង។
«ជុប...អ៊ុប» រ៉ូសក៏បានទាញរាងមាំចុះក្រោមដើម្បីបឺតមាត់របស់គេយ៉ាងផ្អែមល្ហែម ចំណែករាងមាំវិញក៏បានតបស្នងទៅនាងវិញយ៉ាងទន់ភ្លន់និងផ្អែមល្ហែមបំផុត។
«សឺត...ជុប...ជុប» មិនយូរប៉ុន្មានបបូរមាត់របស់គេក៏ប្តូរពីការថើបបែបរ៉ូមែនទិចនិងផ្អែមល្ហែមក៏ប្តូរមកជាការបឺតមាត់យ៉ាងរោលរាលទាំងដៃកំពុងតែក្រសោបកញ្ចឹងករបស់នាងថើៗ បបូរមាត់វិញក៏ខាំញិញលើបបូរមាត់របស់រាងស្តើងតិចៗរហូតដល់ក្រហមព្រឿងៗព្រោះតែស្នាមដៃរបស់លីសា។
«ជុប..ជុប» សំឡេងបបូរមាត់ទាំងពីរក៏ប៉ះទង្គិចគ្នាតាមរយះក្រេបជញ្ជក់បបូរមាត់គ្នា រាងមាំបានបឺតជញ្ជក់បបូរមាត់របស់រាងស្តើងយ៉ាងខ្លាំងនេះបើអាចលេបនាងបានគេនឹងលេបនាងចូលក្នុងពោះមិនខាន។
«អ្ហឹក..ជុប...ជុប» ដៃរបស់គេក៏បានបង្អូសមកក្រសោបចង្កេះរបស់នាងហើយក៏បង្អូសយឺតៗទៅដល់ត្រគាករបស់នាង ។ ចុងច្រមុះស្រួចរបស់គេក៏បង្អូសបង្អូសមកដល់កញ្ជឹងករបស់នាងព្រមទាំងបឺតជញ្ជក់និងបន្សល់ទុកស្នាមក្រហមនៅលើកញ្ចឹងករបស់នាង។
«អ៊ុប» បបូរមាត់របស់គេក៏បន្តបង្អូសមកដល់ចង្អូសទ្រូងរបស់នាងហើយក៏បន្តចុះក្រោមជារឿយៗ។ មិនយូរប៉ុន្មានសង្រ្គាមក្តៅគគុករបស់អ្នកតាំងពីរក៏ត្រូវបានបញ្ចប់។
«ចាក់អេ!!»
«អួយ....» ជីស៊ូដែលមានគំនិតចង់ពញ្ញាក់រាងស្តើងក៏ត្រូវបាននាងភ្ញាក់វៃគេមួយដៃយ៉ាងខ្លាំង។
«អួយ...បងឈឺណា»
«ចុះអ្នកណាអោយមកស្ងាត់ៗមិនប្រាប់មុន»
«គ្រាន់តែចង់ពញ្ជាក់បន្តិចសោះ»
«នេះបែកមាត់បាត់ទៅហើយ» គេនិយាយទាំងលើកដៃមកស្ទាបបបូរមាត់របស់ខ្លួន។
«ត្រូវខ្លាំងទេ...អូនមើលបន្តិចមើល»
«ត្រូវត្រង់នេះ» គេក៏លុតជង្គង់មុខនាងព្រោះតែនាងកំពុងតែអង្គុយនៅលើកៅអី។
«មើលមានបែកមាត់ខ្លាំងអត់»
«នេះ» នាងក៏ពិនិត្យមើលហើយនឹងលើកដៃទៅអង្អែលថ្នម ៗ។
«ជុប» ឆ្លៀតឱកាសនោះនាងក៏បានអោនចុះទៅថើបបបូរមាត់របស់គេយ៉ាងទន់ភ្លន់ធ្វើអោយគេញញឹមដោយក្តីសុខហើយក៏ថើបតបស្នងទៅនាងវិញ។
«នៅឈឺខ្លាំងទៀតទេ?»
«នៅ,...នៅឈឺខ្លាំងទៀត»
«ជុប» ពេលលឺបែបនេះហើយនាងក៏បានបន្តថ្នាក់ថ្នមបបូរមាត់របស់គេម្តងទៀត។
«យ៉ាងម៉េចហើយ?»
«បើបានព្យាបាលបែបនេះសុំឈឺរាល់ថ្ងៃបានទេ» រាងមាំនិយាយទាំងញញឹមដាក់នាង។
«បានហើយ....មោះ....អង្គុយមក»
«ចា៎»
«បងជួយមើល តើគួរតុបតែងអ្វីទៀតនៅក្នុងភោជណីយដ្ឋាន និងហាងកាហ្វេ?»
«នៅហាងកាហ្វេបងថាគួរតែដាក់ឩបករណ៍តន្រ្តីយ៉ាងម៉េចដែរ?»
«ហេ...ឡូ» កំពុងតែអង្គុយពិភាក្សាគ្នាយ៉ាងកៀកកើយពេលនោះលីសានិងរ៉ូសក៏បានមកដល់។
«ហៃយ៉ា...នេះលែងឈ្លោះគ្នាហើយ?» ឆ្លៀតពេលនោះរ៉ូសក៏បានញ៉ោះមិត្តរបស់ខ្លួន។
«ឈប់ហើយ នេះអ្នកណាឈ្លោះគ្នារហូតនោះត្រូវតែស្រឡាញ់គ្នាម្តងហើយឈ្លោះឆ្អែតហើយ» ជីស៊ូក៏ឆ្លើយជំនួសនាងក្រមុំ។
«អឺ....នេះឯងយ៉ាងម៉េចហើយ?»
«គ្នាមិនអីទេ»
«នេះការរៀបចំភូមិគ្រឹះមួយនេះក៏ជិតរួចដូចគ្នា» រាងស្តើងនិយាយទាំងសម្លឹងមើលទៅភូមិគ្រឹះដែលសម្រេចបាន៨០ភាគហើយ។ នេះមើលទៅស្រស់ស្អាតខ្លាំងណាស់គឺបែបបុរាណលាយជាមួយនឹងសម័យនិងមានធម្មជាតិជុំវិញទៀតផង។
«នេះនិយាយគ្នារឿងអី?»
«អ៎...គឺនិយាយរឿងហាងកាហ្វេនិងភោជណីដ្ឋាន»
«បងស៊ូចង់ដាក់ឩបករណ៍តន្ត្រីនៅហាងកាហ្វេ»
«អ្ហឹក...ល្អដែរតើ»ពេលលឺគំនិតរបស់ជីស៊ូហើយរ៉ូសក៏បានងក់ក្បាលយល់ស្របជាមួយនឹងគេ។ ពួកគេទាំងបួនក៏នាំគ្នាដើរមើលអ្វីដែលពួកគេបានធ្វើជាមួយគ្នាជាមួយនឹងស្នាមញញឹម។
«តោះ....ទៅញ៉ាំអាហារពេលល្ងាច»
«មែនហើយ....ទុកថាជាការជប់លៀង»
«ហាស....ហាស....មិនទាន់ហើយផងជប់លៀងហើយ» ពេលលឺបែបនេះហើយធ្វើអោយរ៉ូសសើចហួសចិត្ត។
«អេ.....ក៏ជប់លៀងទុកមុននោះអី»
«តោះ....តោះ..ឆាប់ឡើង»
«អូខេ» ពួកគេទាំងបួនក៏ចេញទៅជាមួយគ្នា នៅទីបំផុតពួកគេក៏បានមកដល់ហាងអាហារដ៏ល្បីឈ្មោះដោយមានការរៀបចំបន្ទប់វីអាយភីទៀតផង។ នៅលើបន្ទប់ក៏មានតុអាហារដ៏ធំដោយមានអាហារជាច្រើនមុខមានទាំងប្រភេទស៊ុប សាច់អាំងBBQក៏មាន។
«បងចង់ផឹកភេសជ្ជៈអីដែរ?»
«អីក៏បានអោយតែអូនចាក់អោយបង»
«តែថាស្រាក៏ល្អដែរ» ពេលលឺបែបនេះហើយនាងក៏បានសម្លក់គេ។
«ហុចសាច់មកនេះមកចាំអូនអាំង» ជេននីក៏បានប្រាប់ទៅជីស៊ូដើម្បីអោយហុចសាច់មកអោយនាង ដើម្បីអោយនាងអាំង។
«នេះបងញ៉ាំអោយច្រើនណា» រ៉ូសក៏បានចាប់សាច់ដែលបានអាំងហើយដាក់ក្នុងចានអោយគេ។
«ហ៎ា...» រ៉ូសក៏បានចាប់សាច់ហើយក៏បញ្ចុករាងមាំ
«អួយ....ដូចជាផ្អែមល្ហែមដល់ហើយ» ជីស៊ូក៏ធ្វើមុខជ្រេញពួកគេទាំងពីរ។
«បើច្រណែនក៏ផ្អែមវិញទៅ»
«អួ...ជេន...មោះចាំបងបញ្ចុក»គេក៏ចាប់សាច់ហើយក៏បញ្ចុករាងស្តើង។ អ្នកទាំងពីរក៏បានបន្តញ៉ាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែមរហូតដល់ពេលយប់ទើបពួកគេទាំងពីរគូបំបែកផ្លូវគ្នា។
«អ្ហឹក.....លីនេះបងញ៉ាំអីម៉េចក៏ធ្ងន់ម្លេះ?» រាងស្តើងក៏សួរទៅកាន់លីសាដែលកំពុងតែស្រវឹងឡើងទន់ដោយមាននាងគ្រា។
«ឃស់....ឃស់»
«គឺញ៉ាំអូននោះអី»
«នែ......... ស្រវឹងហើយនៅខិលទៀត»
«ចុះគួរអោយស្រឡាញ់ទេ?» រាងមាំក៏បានសួរនាងវិញដោយអោនចុះក្បែរត្រចៀកនាង។
«ចា៎...បងគួរអោយស្រឡាញ់រហូតនឹង»
«សឺត»គេក៏បានអោនចុះថើបថ្ពាល់របស់រាងស្តើង
«ឆ្លើយគួរអោយស្រឡាញ់បែបនេះគួរតែអោយរង្វាន់»
«នែ....ស្រវឹងដល់ថ្នាក់នឹងហើយមានកម្លាំងអោយយរង្វាន់ដែរ»
«មាន»
«គេងសិនទៅណា អូនជូតខ្លួនអោយ»
«ចា៎» នាងក៏ប្រញាប់រៀបចំយកន្សែងមកជូតខ្លួនអោយគេ។
«អ្ហឹក...ចង់អោបច្រើនជាងមិនបាច់ជូតទេ»
«ធុំស្រាហួង» រាងមាំនិយាយទាំងទាញនាងមកអោប។
«មោះ...ថើបមួយ»
«ហាស...ហាស....មើល៎ជូតខ្លួនសិន»
«ថើបសិន» អ្នកទាំងពីរក៏នៅតែបន្តប្រកែកគ្នាមិនឈប់។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now