ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៤៧

41 2 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៤៧
«នេះខ្ញុំខំស្រឡាញ់នាងវាពិបាកណាស់ឬគ្រាន់តែស្រឡាញ់ខ្ញុំ»
«ខ្ញុំមិនស្រឡាញ់មនុស្សដូចជាឯងឡើយ....កុំចូលមក្បែរខ្ញុំអោយសោះ»
«ហាស....ហាស....នាងគិតថាអាចចេញពីទីនេះបានឬ?
«បើឯងហ៊ានធ្វើអ្វីខ្ញុំ ពុកខ្ញុំនឹងមិនទុកជីវិតរបស់ឯងឡើយ»
«ហាស...ហាស...គិតឬថាពុកនាងអាចធ្វើអីខ្ញុំបាន» មិនត្រឹមតែនិយាយនោះទេគេថែមទាំងទាញនាងក្រមុំមកផ្អឹបនឹងរាងកាយរបស់គេ។
«អ្ហឹ....ផាច់» ពេលនោះរីយ៉ាក៏បានទះកំភ្លៀងគេមួយដៃ។
«កុំចូលមក» នាងក៏បានប្រទះឃើញកាំបិតនៅក្បែរនោះយកមកគម្រាមគេ។
«អោយកាំបិតមកខ្ញុំវិញ» អ្នកទាំងពីរក៏បានប្រតាយប្រតបគ្នា។
«អ្ហឹក...ផាច» ពេលនោះគេក៏បានទាញកាំបិតពីដៃរបស់នាងនឹងទះនាងរហូតដល់ដួល។
«នេះនាងជាអ្នកបង្ខំខ្ញុំទេណា?»
«អ្ហឹក» ពេលនោះគេក៏បានយកកាំបិតចាក់ពោះរបស់នាងរហូតដល់ហូរឈាមហើយក៏ដាច់ខ្យល់ស្លាប់ភ្លាមៗ។
«លោកពូ» ពេលនោះនាងល្អិតក៏បានចូលមកឃើញហេតុការណ៍ទាំងអស់នោះនាងបានត្រឹមតែឈរគាំងមើលសាកសពរបស់រីយ៉ា។
«នេះឯងមកបានយ៉ាងម៉េច?»
«គឺ...គឺ.... លោកពុកអោយមកហៅពូ» «
«នេះ...ពូ»
«ស៊ូច....កុំមាត់ឆាប់ចេញទៅវិញ»
«តែ»
«ទៅ»ដោយភ័យពេកនាងល្អិតក៏បានចេញទៅយ៉ាងលឿន ។ ពេលវេលាកន្លងផុតទៅជាច្រើនអាយុកាលរបស់លោកគ្រូស្នេហ៍ក៏ត្រូវជរាទៅវិជ្ជាមន្តអាគមន្តក៏ត្រូវថមថយព្រមទាំងពួកវិញ្ញាណដែលគាត់បានឃុំទុកក៏ចេញមកធ្វើបាបគាត់ស្ទើររាល់ថ្ងៃ។
«បើមិនមែនគ្រួសាររបស់ឯង ជីវិតយើងក៏មិនមែនបែបនេះដែរ» គេនិយាយទាំងក្តាប់ដៃយ៉ាងណែនហើយក៏កែវភ្នែកសម្លឹងមើលទៅរាងកាយរមួយដែលគ្រប់ដណ្តប់ដោយឆ្អឹងនោះគឺរូបរាងកាយរបស់រីយ៉ាដែលបានស្លាប់គឺគេនៅតែរក្សានាងទុកដោយប្រើពិធីរបស់គេដើម្បីមិនរូបរាងកាយរបស់នាងមិនអោយស្អុយរលួយឡើយ។
«អ្ហឹក» ពេលនោះគេក៏បានរៀបចំធ្វើពីធីអ្វីម្យ៉ានៅចំមុខសាកសពរបស់នាងរហូតដល់រួចរាល់ហើយ។ លោកគ្រូមន្តអាគមមួយនេះក៏បានធ្វើដំណើរទៅភូមិគ្រឹះរបស់លីដោយលួចចូលទៅខាងក្នុងនោះដោយស្ងប់ស្ងាត។
«នាងត្រូវតែនៅក្នុងភូមិគ្រឹះមួយនេះ ព្រោះនេះជាអ្វីដែលនាងមិនត្រូវមិនអញ្ចឹង»
«នាងត្រូវតែធ្វើខ្មោចតៃហោងរងចាំសងសឹកពួកគេរហូតទៅ...ហាស....ហាស.....គ្រប់យ៉ាងបើគ្មានគ្រួសារនិងគ្រួសារមួយនេះខ្ញុំក៏មិនមកធ្លាក់ខ្លួនបែបនេះដែរ»
«ខ្ញុំនឹងឃុំវិញ្ញាណរបស់នាងអោយរងចាំពួកគេនៅទីនេះ» គេក៏ធ្វើពិធីសូត្រមន្តអាគមន៍ចងវិញ្ញាណរបស់នាងអោយនៅក្នុងភូមិគ្រឹះមួយនេះមិនអោយនាងបានចេញទៅឡើយ។
មិនយូរប៉ុន្មានលោកគ្រូមន្តអាគមចិត្តអាក្រក់មួយនេះក៏ត្រូវស្លាប់យ៉ាងអាណោចអាធមព្រោះតែពពួកវិញ្ញាណដែលគេបានយកមកប្រើប្រាស់ត្រឡប់មកធ្វើបានគេវិញ។
«យាយគឺជាក្មួយរបស់គាត់ដូច្នេះហើយទើបយាយត្រូវជួយរីយ៉ាអោយបានចេញនឹងទៅរកទីឋានថ្មី យាយមិនចង់អោយគាត់ត្រូវមកធ្វើជាវិញ្ញាណតែតោលបែបនេះឡើយ»
«....» ក្រោយពីស្តាប់រឿងរ៉ាវទាំងអស់នោះហើយធ្វើអោយអ្នកទាំងពីរបានត្រឹមតែដកដង្ហើមធំ។
«ចុះមួយរយះនេះរីយ៉ាតែងតែមកធ្វើបានចៅទៀតទេ?»
«ទើបតែថ្មីៗនេះទេ» លីសាក៏ឆ្លើយជំនួសរ៉ូស។
«ប្រយ័ត្នខ្លួនផងណា កុំសូវទៅណាមកណាម្នាក់ឯងពេក»
«ចា៎» នាងក្រមុំក៏តបទាំងញញឹមដាក់លោកយាយរបស់ខ្លួន ។
«លោកយាយគិតសម្រាកនៅទីនេះពិតមែន?»
«ចា៎....ចៅទាំងពីរក៏សម្រាកនៅផ្ទះសិនទៅណាមិនបាច់ទាន់ចេញទៅក្រុងវិញក៏បាន ណាមួយប៉ាម៉ាក់ចៅក៏នឹកឯងដូចគ្នា»
«ចា៎....បើអញ្ចឹងចៅលាលោកយាយទៅវិញសិនហើយ»
«ចា៎» ពួកគេទាំងពីរក៏បានធ្វើដំណើរត្រឡប់វិញពេលទៅដល់ក៏ឃើញថាម៉ាក់របស់នាងចាប់ផ្តើមធ្វើម្ហូបដើម្បីញ៉ាំជុំគ្នា។
«ម៉ាក់...តោះចាំកូនជួយធ្វើ»
«មិនអីទេ កូនទៅសម្រាកទៅណា»
«មិនអីទេ »
«ចុះឯណាប៉ា?» នោះនៅខាងក្រោយផ្ទះជាមួយនឹងមិត្ត....សង្សារមែនទេ?» ពេលលឺបែបនេះហើយនាងក្រមុំក៏បើកភ្នែកធំៗព្រោះមិននឹកស្មានសោះថាម៉ាក់របស់នាងដឹងសោះ។
«នេះម៉ាក់ដឹងដោយរបៀបណា?»
«ម៉ាក់មនុស្សចាស់ប៉ុណ្ណឹងមើលដឹងហើយ មើលដឹងតាំងពីថ្ងៃកូនឈឺនៅពេទ្យម្លេះគឺឃើញលីសាយកចិត្តទុកដាក់លើកូនណាស់»
«តែ...ថាលាក់បាំងអីកូនលីសាក៏មិនបានលាក់បាំងម៉ាក់និងប៉ាដែរគឺគេបានប្រាប់ពីទំនាក់ទំនងរបស់ពួកកូនទាំងពីររួចហើយ» ពេលលឺបែបនេះហើយនាងហាក់ធូទ្រូងព្រោះនាងមិននឹកស្មានថាម៉ាក់ប៉ារបស់នាងមិនប្រកាន់បែបនេះឡើយ។
«តោះ....ចាំកូនជួយធ្វើណានឹងឆាប់បានហើយ»
«ចា៎» ពីរនាក់ម៉ាក់កូនក៏នាំគ្នាធ្វើម្ហូបជាមួយគ្នាដើម្បីជួយគ្នាទៅវិញទៅមកនឹងឆាប់ហើយ។ ចំណែកលីសាវិញក៏អង្គុយនិយាយគ្នាជាមួយនឹងប៉ារបស់រាងស្តើងនៅខាងក្រោយផ្ទះមើលទៅនាងនិងប៉ារាងស្តើងដូចជានិយាយត្រូវគ្នាដល់ហើយ ។
«បង»
«បាទ» ពេលលឺសំឡេងប្រពន្ធហៅគាត់ក៏បានឆ្លើយជាមួយនឹងប្រពន្ធយ៉ាងពិរោះ។
«ញ៉ាំបាយ»
«បាទ»
«តោះ..» ប៉ារបស់រាងស្តើងក៏បានហៅលីសាដើម្បីចូលទៅក្នុងជាមួយគ្នា។
អាហារជាច្រើនមុខដែលជាស្នាដៃរបស់ម៉ាក់និងនាងក្រមុំក៏ត្រូវបានរៀបចំដាក់លើតុយ៉ាងមានរបៀប។អ្នកទាំងបួនក៏បន្តញ៉ាំអាហារជាមួយគ្នានិងជជែកគ្នាមិនឈប់សោះ មើលទៅអ្នកទាំងបួនដូចជាសម្បូររឿងនិយាយគ្នាដល់ហើយ ជាពិសេសគឺរាងមាំតែម្តងគឺចូលចិត្តសួរនាំទាក់ទងនឹងនាងក្រមុំណាស់។ ពេលយប់ក៏បានឈានមកដល់អ្នកទាំងពីរក៏បាននិយាយគ្នាលេងជាមួយនឹងប៉ាម៉ាក់រួចរាល់ហើយទើបពួកគេចូលទៅសម្រាកដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់រ៉ូសតែម្តង។
«បងទៅងូតទឹកសិនទៅណា»
«ងូតពីរនាក់មិនបានទេ?»
«អត់ទេ កុំមករកគេងចំណេញ»
«មិនបានគេងចំណេញទេ ចង់ងូតពីរនាក់បងខ្លាចខ្មោច»
«ល្បិចច្រើន»
«ហា....ហាស...នេះមិនងូតពិតមែន?» រាងមាំក៏បានសួរនាងបញ្ជាក់។
«មោះ....នេះបន្តិច» គេក៏បានហៅរាងស្តើងអោយចូលមកក្បែរគេ។ នាងក៏បានចូលទៅរកគេ។
«មានរឿងមួយចង់ប្រាប់»
«និយាយមក»
«បងស្រឡាញ់អូន» គេក៏ខ្សឹបក្បែរត្រចៀកនាងធ្វើអោយនាងអៀននឹងគេទាំងយប់តែម្តង។
«ជុប» ពេលនោះគេក៏អោនយឺតៗបម្រុងនឹងអោនរកបបូរមាត់រាងស្តើងហើយប៉ុន្តែនាងបានគេងចេញទាន់ធ្វើអោយគេញញឹមហួសចិត្តនឹងនាង ហើយក៏ប្រញាប់ចូលទៅងូតទឹកបាត់ទៅ។
«មោះ...មោះគេង» គ្រាន់តែឃើញនាងក្រមុំរៀបចំខ្លួនរួចរាល់ហើយអ្នកដែលអង្គុយចាំនៅលើគ្រែក៏បានគោះពូកដើម្បីដាស់តឿននាងថាដល់ម៉ោងគេងហើយ។
«អ្ហឹក» ចំណែកនាងវិញក៏ចូលទៅអោបអ្នកដែលកំពុងតែគេងរងចាំនាង។
«សឺត....សឺត» ដោយទ្រាំនឹងក្លឹនក្រអូបប្រហើររបស់នាងក្រមុំមិនបានគេងក៏អោនចុះទៅថើបថ្ងាស់របស់នាង បន្តចុះមកថើបថ្ពាល់របស់នាង។
«ហឹស.....ហឹស....លីសា...ហឹស...លែងអូនរសើបណា» នាងក្រមុំវិញក៏ព្យាយាមព្រោះថារាងមាំមិនព្រមលែងនាងឡើយ ។
«ស៊ូច» ពេលនោះគេក៏ធ្វើជាសញ្ញាកុំអោយនាងមាត់ខ្លាំងៗពេកព្រោះខ្លាចរំខានដល់ម៉ាក់ប៉ារបស់នាង។
«មាត់តិចៗប្រយ័ង្នម៉ាក់និងប៉ាភ្ញាក់»
«ក៏ដោយសារតែបងនឹងហើយមកថើបមិនដកមាត់បែបនេះគឺអូនរសើប»
«ហឹស...ហឹស...ចឹងធ្វើអីផ្សេងវិញកុំរសើប»
«លី....យប់ហើយណាគេង»
«បងមិនទាន់ងងុយទេ បងចង់ធ្វើអីផ្សេងច្រើនជាង»
«កុំមកគិតផ្តេសផ្តាស់»
«ណា...ណា»
«អ៊ុប»ស្របពេលដែលនាងភ្លេចខ្លួនគេក៏បានអោនចុះទៅប្រថាប់បបូរមាត់លើបបូរមាត់នាងបាត់ទៅហើយ ចំណែកដៃរបស់គេវិញក៏បានក្រសោបដៃរបស់នាងក្រមុំជាប់ទាំងបបូរមាត់ជាប់រវល់ថា្នក់ថ្នមបបូរមាត់របស់រាងស្តើងដោយភាពផ្អែមល្ហែមបំផុត។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now