ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២៦
«លី.....នេះបងទៅណានឹង?» រាងស្តើងក៏ស្រែកសួរប្តីរបស់ខ្លួនដែលបានក្រោកចេញពីគ្រែប៉ុន្តែគេមិនបានឆ្លើយនឹងនាងឡើងគឺគិតតែពីបោះជំហ៊ានទៅមុខជារឿយៗ។
«លី» ដោយមិនឈឺគេឆ្លយចុងក្រោយនាងក៏សម្រេចចិត្តចុះពីគ្រែដើម្បីទៅតាមគេ។
«លី» រាងមាំក៏បានបញ្ឈប់ដំណើរភ្លាមនៅពេលដែលនាងបានហៅគេ ហើយពេលនេះគឺនាងកំពុងតែនៅពីក្រោយរាងខ្ពស់។
«បងទៅណា?»
«ហឺយ...អ្ហាយ» នាងស្ទើរតែគាំងនៅនឹងមួយកន្លែងព្រោះអ្វីដែលនៅចំពោះមុខនាងគឺមិនមែនជាមែនជាប្តីរបស់នាងនោះឡើយគឺជាវិញ្ញាណមួយដែលមានមាឌធំខ្ពស់ នៅលើដងខ្លួនរបស់គេគឺមានតែស្នាមដំបៅរលាស់រលួយនឹងឈាមគួរអោយខ្ពើមរអើមបានសម្លឹងមើលមកនាងហើយស្ទុះមករកនាងក្រមុំភ្លាមៗមុខទាល់មុខ។
«អ្ហឹក....លែ..លែង»វិញ្ញាណមួយនោះក៏បានចាប់ច្របាច់ករបស់នាងក្រមុំហើយក៏លើកឡើងលើរហូតដល់ផុតជើង នាងប្រឹងទប់ដៃរបស់គេដើម្បីអោយទម្លាក់នាងចុះប៉ុន្តែដូចជាមិនបានផលសោះ។
«រ៉ូស...ខឹក..ខឹក» ពេលលនោះរាងមាំដែលកំពុងតែគេងនៅលើគ្រែបានភ្ញាក់ក៏ឃើញខ្មោចម្នាក់នោះបានធ្វើបាបភរិយាខ្លួនគេប្រឹងចុះពីលើគ្រែទាំងពិបាក។
«ផឹប» គេក៏បានធ្លាក់ចុះពីលើគ្រែប៉ុន្តែក៏ខំពុះពារក្រោកទាំងពិបាកដើម្បីទៅរកប្រពន្ធរបស់ខ្លួន។
«លែង...អ្ហឹក..ឆាប់លែងប្រពន្ធរបស់យើងភ្លាមឯងចង់បានអ្វី?»
«ហាស....ហាស........យើងត្រូវការជីវិតរបស់គ្រួសារឯងនោះអី»
«ពួកយើងធ្វើអ្វីឯង?»
«លោកម្ចាស់យើងប្រើយើងមក យើងត្រូវតែធ្វើការអោយគាត់»
«ឃស់..ឃស់....លោកម្ចាស់របស់ឯងជាអ្នកណា?»
«ផឹប» ពេលនោះវាក៏បានទម្លាក់រាងស្តើងចុះធ្វើមួយទំហឹងស្ទើរតែធ្វើអោយនាងក្រមុំបាក់ឆ្អឹងខ្នងទៅហើយ។
«ហឹស....ហឹ....»
«កុំធ្វើអីប្រពន្ធយើងណា»រាងខ្ពស់បានចូលទៅលើកប្រពន្ធរបស់ខ្លួន។
«ឯងគ្មានសិទ្ធិមកបញ្ជាយើងនោះទេ..» វិញ្ញាណនោះក៏បានស្ទុះចូលទៅនឹងប្រុងធ្វើបាបរាងកាយរបស់រាងស្តើងទៅហើយ
«លី...»
«កុំដោះចេញអោយសោះ....ឃស់...ឃស់» រាងមាំនិយាយទាំងពិបាក ព្រោះតែជំងឺនៅក្នុងខ្លួនកម្លាំងក៏ខ្សត់ខ្សោយទប់ខ្លួនស្ទើរតែមិនចង់ហ្នឹង។
«អ្ហាស...» ពេលនោះរាងកាយរបស់រាងមាំត្រូវបានរសាត់អណ្តែតទៅលើយ៉ាងខ្ពស់ព្រោះតែវិញ្ញាណនោះបានលើករាងកាយរបស់គេស្ទើរតែដល់ដំបូលផ្ទះទៅហើយ។
«ហឹស...ហឹស...លែង.....» នាងក្រមុំក៏ស្រែកយំរហាមស្រែកអោយគេលែងប្តីរបស់ខ្លួន
«កូន...រ៉ូស...លី» អ្នកខាងក្រៅក៏បានស្រែកហៅកូនរបស់ខ្លួន។
«ញោម....កុំសាងបាបកម្មជាងនេះអី?» ពុកម្តាយរបស់រាងមាំក៏បានព្យាយាមបើកទ្វារប៉ុន្តែមិនបានសោះទាំងដែលទ្វារមិនបានចាក់គន្លឹះឡើយ។ ចំណែកព្រះតេជគុណបានត្រឹមតែឈរសម្មាធិដើម្បីចរចាជាមួយនឹងខ្មោច។
«កុំមកចេះដឹងរឿងយើង ចាស់ហើយយកតែរួចខ្លួនឯងទៅ»
«ញោមធ្វើបាបនោះគឺកាន់តែសាងបាបដាក់ខ្លួនហើយ»
«ហាស....ហា...ចប់ការងារមួយនេះលោកម្ចាស់នឹងដោះលែងយើងអោយមានសេរីភាពហើយ»
«ការដែលសម្លាប់ជីវិតអ្នកដទៃវាមិនមែនជាគម្រើសសម្រាប់ជួយអោយញោមអាចទៅចាប់ជាតិថ្មីបាននោះទេ វាមានតែសាងកម្មប៉ុណ្ណោះព្រោះជីវិតមនុស្សម្នាក់មិនអាចមកជំនួសជីវិតមនុស្សម្នាក់ទៀតឡើយ អ្នកណាសាងអ្វីរមែងទទួលបានផលនោះហើយ»
«អ្ហឹស..ផឹប» និយាយច្រើនណាស់»វិញ្ញាណនោះក៏បានប្រើយុទ្ធសិល្ប៍របស់ខ្លួនក្រវាស់ព្រះតេជគុណចេញ។
«អ្ហឹក»
«កុំ...កុំធ្វើអីណា» នាងក្រមុំស្រែកទាំងទឹកភ្នែកពេលឃើញវិញ្ញាណមួយនោះលើករាងមាំកាន់តែខ្ពស់ទាំងមុន។
«ផឹប...» កាយរបស់រាងរបស់លីត្រូវបានទម្លាក់ចុះមកលើក្តាប់មួយទំហឹងធ្វើអោយរហូតដល់មិនអាចក្រោកមកវិញបានឡើយហើយនៅមានឈាមហូរមិនឈប់។
«លី...បង....មិនអីទេមែនទេ?» នាងរហ័សទៅលើកត្រកងប្តីរបស់ខ្លួនដែលកំពុងតែរងរបួសជាទំនង នេះត្រឹមតែជារបស់ក្តៅប៉ុណ្ណឹងហើយតើនៅខាងក្នុងទៅជាយ៉ាងណាទៅព្រោះមើលទៅគេគឺពិបាកក្នុងខ្លួនណាស់។
«ហើយអ្នកបន្ទាប់ក៏ជានាងហា....ហា...» សំឡេងសើចយ៉ាងក្រលួចលាន់ពេញបន្ទប់។ ចំណែកទ្វារក៏បានរបើកដូចគ្នាឪពុកម្តាយរបស់គេបានរត់មកកូនប្រុសដែលកំពុងតែនៅក្នុងដៃរបស់រាងស្តើង។
«កូនលី»
បើក្រឡែកមកមើលលោកគូអាគមកម្លោះក៏កម្លាំងតែរៀបចំធ្វើពិធីរបស់គេដូចគ្នាហាក់ដឹងថាកំពុងតែមានការប្រឆាំងគ្នាអញ្ចឹង។ នៅជុំវិញក៏មានសុទ្ធតែលាដ៏ក្បាលខ្មោច គ្រោងឆ្អឹងមនុស្ស ក៏ដូចជាក្បាលក្របីក៏មានផងដែរ។
«អ្ហាស.....អ្ហឹក» ពេលនោះរាងមាំដែលកំពុងតែស្ថិតនៅក្នុងដៃរាងស្តើងក៏ស្រាប់តែពត់ពែនខ្លួនដោយទឹកមុខគួរអោយខ្លាច ខ្លួនចាប់ផ្តើមចេញសរសៃរពេញផ្ទៃមុខនិងខ្លួនផងដែរ ចំណែកឯព្រះតេជគុណក៏បានចរចាជាមួយនឹងវិញ្ញាណអាក្រក់ព្រោះតែមិនមែនមានតែមួយនោះទេគឺលោកគ្រូនោះបានប្រើមកច្រើនណាស់ ។
«កូនលី»
«បង..បងកើតអី?» រាងមាំបានព្យាយាមក្តាប់ដៃយ៉ាងណែនភ្នែកក៏ឡើងក្រហម។
«បងក៏មិនដឹងដែរ បងគ្រាន់តែមានអារម្មណ៍ថាពិបាកក្នុងខ្លួនដូចមានអ្វីកំពុងតែកាត់គ្រឿងក្នុងរបស់បងអញ្ចឹង»
«កុំកើតអីណា បងមិនត្រូវកើតអីដាច់ខាត»
«លោកត» អ្នកដែលជាឪពុកក៏ញាប់សម្លឹងមើលលោកតាដើម្បីសុំជំនួយ គាត់ក៏ព្យាយាមណាស់ដែលតែគាត់ក៏ហាក់ដូចជាអស់កម្លោះដូចគ្នាព្រោះព្រះតេជគុណក៏មានព្រះជុន្មាយុច្រើនវស្សាណាស់ដែរ។
«ឃក់..ឃក់» ពេលនោះអ្នកកម្លោះក៏ស្រាប់តែក្អួតមកធ្លាក់ខ្លួនយ៉ាងច្រើន។
«កុំអោយលោកតាចំណាយកម្លាំងឥតអំពើរអី ឃក់..ឃក់ ព្រោះវាមិនបានផលឡើយ» អ្នកកម្លោះបាននិយាយទាំងពិបាកក្នុងខ្លួនទាំងមានឈាមប្រលាក់ពេញមាត់នឹងខ្លួន កែវភ្នែកក៏សម្លឹងមើលមុខរបស់ភរិយាហើយព្យាយាមញញឹម។
«មើលថែកូនអោយល្អណា ពុកម៉ែមើលថែប្រពន្ធខ្ញុំផង....ឃស់...ឃស់» កាន់តែនិយាយគេក៏ក្អកនឹងហូរឈាមមិនឈប់ ។
«បងស្រឡាញ់អូន បងសូមប្រាថ្នាជួបអូនគ្រប់ៗមិនថាទៅដល់ទីណាបងនឹងរងចាំអូន»
«ហឹស...ហឹស...បានហើយបងឈប់និយាយទៅណា»ទឹកភ្នែកនាងក្រមុំក៏ស្រក់ចុះមកលើថ្ពាល់ហើយបន្តស្រក់ចុះមកថ្ពាល់គេ។
«កុំយំណា ពួកយើងនឹងជួបគ្នានៅជាតិខាងមុខបង បងសន្យាថានឹងចាំនឹងតាមរកអូន»
«អូនក៏ស្រឡាញ់បង...ហឹក..ហឹក....សឺត» នាងក៏បានអោនចុះទៅថើបថ្ងាស់របស់គេយ៉ាងយូរ នៅទីបំផុតគេក៏ទៅចោលនាងពិតមែនគឺដៃក៏បានធ្លាក់ចុះ ដង្ហើមក៏លែងដកទៀត ។ គ្រប់គ្នាក៏ចាប់ផ្តើមស្រែកយំនឹកស្រណោះអ្នកកម្លោះ
«ញោមគិតថាការដែលធ្វើបែបនេះហើយ គេនឹងដោះលែងពួកញោមអោយមានសេរីភាពមែនទេ មនុស្សដែលប្រើប្រាស់ផ្លូវងងឹតមកធ្វើបាបអ្នកដទៃគ្មានពាក្យសច្ចៈធម៌ឡើយ» លោកតាក៏មានសង្ឃដីការប្រាប់វិញ្ញាណដែលនៅក្នុងបន្ទប់មួយនោះ ព្រោះលោកដឹងថាគេចង់បានជិវិតរបស់នាងក្រមុំមួយទៀតប៉ុន្តែដោយសារតែនាងមានខ្សែកដែលប្តីនាងពាក់អោយទើបមិនអាចចូលទៅក្បែរបាន ។
«ខ្ញុំនឹងរងចាំឱកាសក្រោយ នាងត្រូវស្លាប់» និយាយចប់វិញ្ញាណនោះរលាយបាត់ទៅ។ សាកសពរបស់អ្នកកម្លោះក៏ត្រូវបានធ្វើតាមប្រពៃណីរហូតដលចប់សព្វគ្រប់។ សមាជិកគ្រួសារគ្រប់គ្នាក៏សោកស្តាយរូបគេជាខ្លាំងតែធ្វើយ៉ាងម៉េច សង្ខារមនុស្សមិនទៀងឡើយគឺមានតែការទទួលយកការពិតហើយក៏ធ្វើបុណ្យឩទ្ទិសកុសលផលបុណ្យអោយគេ។ រាងស្តើងវិញក៏នឹករលឹកដល់ប្តីមិនឈប់ មិនយូរប៉ុន្មាននាងក៏ត្រូវធ្លាក់ខ្លួនឈឺជាខ្លាំងដោយគ្មានមូលហេតុចុងក្រោយនាងក៏ត្រូវលាចាកលោកមួយនេះដែរ ។ ដោយបន្សល់ទុកកម្លោះតូចម៉ារីអូក្លាយកូនកំព្រាត្រូវរស់នៅជាមួយនឹងយាយតា។
ឆ្នាំ២០២៤
ផ្ទៃមេឃហាក់ស្រឡះល្អគឺពោរពេញទៅដោយពពកពណ៍ផ្ទៃមេឃមានសត្វស្លាបច្រើនកំពុងតែហោះហើរបណ្តើរគ្នាយ៉ាងត្រសងលើសុញអាកាស ។ ក្រឡែកមកមើលក្នុងទីក្រុងឯនេះវិញមនុស្សម្នាជាច្រើនកំពុងតែធ្វើដំណើរខ្វាតខ្វែងគ្នាទៅវិញទៅមកមានអ្នកខ្លះធ្វើដំណើរដោយថ្មើរជើង ខ្លះទៀតដោយរថយន្ត ឯខ្លះទៀតក៏ម៉ូតូ។ ក្រឡែកមកមើលភូមិគ្រះមួយដ៏ធំដែលសងឡើងដោយរចនាបថទំនើបដែលនៅចំកណ្តាលទីក្រុងនិងមានអ្នកបម្រើផ្សេងស្តាំកំពុងតែធ្វើការយ៉ាងស្វះស្វែង ។
«ម៉ារីអូ!កូនស្រីយើងមិនទានក្រោកទេ?» មនុស្សស្រីដែលជាភរិយាក៏បានសួរទៅប្តីដែលកំពុងតែអង្គុយលើសាឡុងអូសទូរស័ព្ទចុះឡើងនឹងមានកែវកាហ្វេនៅនឹងដៃ។
«អ៎...ប្រហែលជាយប់មិញកូនចូលគេងយឺតទៀតគេងយឺតបែបនេះ?»
«ប៉ាម៉ាក់....នេះនាំគ្នានិយាយដើមកូនទាំងព្រលឹមតែម្តង» មនុស្សស្រីម្នាក់ដែលមានកំពុងខ្ពស់ស្រឡះ ស្នាមញញឹមស្រស់ស្អាតកំពុងតែដើរចុះពីជណ្តើរដើម្បីរកមកអ្នកមានគុណ។
«លីសា...នេះមកហើយម៉ាក់ស្មានតែមិនទាន់ក្រោកតើ»
«ក្រោកយូរហើយ តែរវល់តែនិយាយទូរស័ព្ទជាមួយនឹងជីស៊ូយូរបែបនេះ?»
«ក្មួយជីស៊ូមកពីបរទេសវិញហើយមែនទេ?»
«មកវិញហើយ គេក៏ចង់មកលេងប៉ាម៉ាក់ដូចគ្នា»
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romansរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...