ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៤៦

41 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៤៦
«ព្រោះថាក្តីស្រឡាញ់ដែលវង្វេងទិសរបស់រីយ៉ាធ្វើអោយនាងមានតែចិត្តដែលចង់បាន មិនខ្វល់ថាគេមានគ្រួសារហើយក៏ដោយអ្វីដែលនាងត្រូវការលឺលោកពុក ទោះបីជាត្រូវសម្លាប់អ្នកណាម្នាក់ក៏ដោយ»
«ក៏មានន័យថាពីជាតិខ្ញុំគឺជាពុករបស់លោកប៉ាមែនទេ?»
«បាទ»
«ហេតុអ្វីក៏ប៉ាជឿជាក់ថាជាកូន»
«វាមិនពិបាកនោះទេកូនមានចំនុចដែលដូចលោកតាកូនច្រើនណាស់ មិនតែប៉ុណ្ណោះពេលប៉ារៀបការហើយលោកពុកតែងតែមកពន្យល់សប្តិហើយសុំកើតជាកូនរបស់ប៉ា»
«ហើយនៅពេលដែលបានជួបក្មួយរ៉ូសប៉ាកាន់តែជឿជាក់ ព្រោះថាអ្នកទាំងពីរបានសច្ចារប្រាថ្នាជួបគ្នាគ្រប់ៗជាតិ។  ចំណែកក្មួយរ៉ូសគឺមិនខុសពីម៉ែឡើយគឺដូចបេះដាក់តែម្តង។ ហើយពេលទៅភូមិគ្រឹះចាស់កូនមានឃើញរូបគំនូរមួយទេ?»
«អឺ....ត្រូវហើយគឺមាន»
«នោះគឺជារូបរបស់ពួកឯងទាំងពីរកាលពីមុន»
«នេះវាក៏មិនមែនជាកំហុសរបស់រ៉ូសឯណាហេតុអ្វីក៏ត្រូវមកតាមធ្វើបាបរ៉ូស?»
«ក៏ព្រោះតែក្តីស្រឡាញ់ដែលមិនស្គាល់ច្បាស់អ្វីទៅជាក្តីស្រឡាញ់ពិតប្រាដកអ្វីទៅជាស្នេហា ទើបធ្វើអោយនាងមានត្រឹមចិត្តច្រណែនឈ្នាន្នីសចង់បាន»
«តែពួកយើងក៏មិនអាចធ្វើអ្វីបាន បានត្រឹមតែធ្វើអំពើរល្អអោយបានច្រើន»
«ចា៎»
«ចុះថ្ងៃនេះកូនទាំងពីរទៅភូមិគ្រឹះទេ?»
«ចា៎...ពួកយើងទៅព្រោះដើម្បីមើលការរៀបចំដើម្បីអោយឆាប់ហើយ»
«បាទ ចា៎»
«ប៉ុន្តែមុននឹងទៅភូមិគ្រឹះគឺកូនចង់ទៅជួបលោកយាយរបស់រ៉ូស»
«ក៏ល្អដើម្បីទៅនិយាយពិភាក្សាជាមួយនឹងគាត់» ពួកគេទាំងពីរក៏ធ្វើដំណើរដើម្បីទៅជួបលោកយាយរបស់រ៉ូស។
«អ៎...កូនរ៉ូស» គ្រាន់តែទៅដល់នាងក៏បានជួបជាមួយនឹងម្តាយនិងឪពុករបស់នាង។
«ប៉ាម៉ាក់នេះលោកយាយទៅណា?»
«គាត់នៅឯវត្តឯណោះ»
«នេះកូនសុខសប្បាយទេ? នឹកណាស់នៀក» ម៉ាក់របស់រ៉ូសក៏បានចូលទៅអោនកូនស្រីរបស់ខ្លួន។
«ជុប..ជុបនឹកម៉ាក់ដូចគ្នា» រាងស្តើងក៏បានថើបម៉ាក់របស់ខ្លួនហើយក៏បន្តទៅថើបប៉ារបស់ខ្លួនដោយការនឹករលឹកព្រោះថាផ្ទះរបស់នាងត្រូវចំណាយពេលពីរម៉ោងឯនោះទើបមកដល់ដូច្នេះហើយនាងក៏សម្រេចចិត្តជួលខន់ដូរនៅទីក្រុង។
«នេះជាក្មួយលីសាមែនទេ?»
«ចា៎»
«នេះប៉ាម៉ាក់អូនស្គាល់បងដែរ?» លីសាក៏បានអោនចុះទៅសួររាងស្តើង។
«ស្គាល់ព្រោះអូនធ្លាប់និយាយប្រាប់គាត់អំពីបង»
«សង្សារបងគួរអោយស្រឡាញ់ម្លេះ»
«បងធ្វើអី?» គេប្រុងនឹងអោនចុះទៅថើបមុខគេតែនាងគេចទាន់ នេះគេភ្លេចខ្លួនឈឹងថាមានប៉ាម៉ាក់រាងស្តើងនៅក្បែរ ។
«លោកយាយមកពេលណា?»
«ថ្ងៃនេះគាត់នៅសមាទានសិលមិនបានមកវិញទេ»
«អ៎...ភ្លេចឈឹងថាថ្ងៃនេះជាថ្ងៃសិល»
«កូនទៅរកគាត់នៅវត្តក៏បាន»
«ចា៎»
«តែថានៅសម្រាកទីនេះមួយយប់ទៅណាម៉ាក់នឹក»ពេលនោះនាងក៏បានសម្លឹងមើលមុខរបស់លីសា។
«មិនអីទេណា បងមិនអីទេ»
«ចា៎...»
«អញ្ចឹងទៅជួបលោកយាយទៅណា ចាំម៉ាក់និងប៉ារៀបចំម្ហូបចាំ»
ក្រោយពីនិយាយលេងជាមួយនឹងប៉ាម៉ាក់របស់ខ្លួនហើយអ្នកទាំងពីរក៏បានធ្វើដំណើរទៅដល់វត្តដែលលោកយាយរបស់គេបានទៅសមាទានសិលនៅទីនោះ។ គ្រាន់តែចូលទៅដល់បរិវេណវត្តពួកគេទាំងពីរអាចមើលឃើញលោកយាយភ្លាមគឺគាត់ស្លៀកសម្លៀកបំពាក់ពណ៍សកំពុងតែបោសសម្រាម ។
«លោកយាយ»
«អាវ៎...ចៅស្រី» នាងក្រមុំក៏រត់ទៅរកលោកយាយរបស់ខ្លួនអោបនាងគាត់យ៉ាងណែន។
«យ៉ាងម៉េច ចៅសុខសប្បាយទេ?»
«ចា៎...សុខសប្បាយទេ?»
«ចៅសុខសប្បាយធម្មតាទេ ចុះលោកយាយ?»
«យាយក៏សុខដូចគ្នា»
«ជំរាបសួរលោកយាយ» លីសាក៏ធ្វើការគោរពដល់មនុស្សចំណាស់ដែលនៅមុខគេ។
«ចា៎ជម្រាបសួរចៅ»
«ចៅទាំងពីរមករកយាយមានរឿងអីមែនទេ?» លីសាក៏បានយកអំបោសពីដៃរបស់លោកយាយទៅផ្អែកនឹងដើរឈើសិនហើយក៏នាំលោកយាយទៅអង្គុយនៅបង់ក្រោមដើមឈើ ។
«គឺថ្ងៃមុននេះគឺរីយ៉ាបានធ្វើបាបរ៉ូសទៀតហើយ»
«នេះគេមិនទាន់ទៅណាទៀត»
«នៅទេ»
«លោកយាយដឹងទេថាហេតុអ្វីក៏នាងស្លាប់មកតាមធ្វើបាបរ៉ូសអីបែបនេះ»
«រឿងគឺវាបែបនេះ....» លោកយាយរបស់គេក៏ចាប់ផ្តើមរៀបរាប់ពីហេតុការអោយអ្នកទាំងពីរស្លាប់។
អតិតជាតិ
«នែ....ខ្ញុំអោយដាក់ស្នេហ៍ល្បងលី ហេតុអ្វីក៏គាត់ស្លាប់បែបនេះ?» រីយ៉ាវិញកំពុងតែឈរសម្លក់លោកគ្រូកម្លោះដែលកំពុងតែអង្គុយនៅមុខអសនៈរបស់ខ្លួន។
«ក៏វាឈឺស្លាប់ដោយខ្លួនឯង»
«មនុស្សដែលខ្ញុំចង់អោយស្លាប់គឺនាងរ៉ូសមិនមែនប្តីខ្ញុំទេ?»
«កុំបារម្ភមើលបន្តិចទៀតនាងនោះនឹងស្លាប់មិនខាន»
«តែប្រាប់មូលហេតុសិនមកហេតុអ្វីក៏បងលីស្លាប់?»
«ចិត្តត្រជាក់ៗចាំស្តាប់ខ្ញុំណា»
«មានអីបកស្រាយ»
«មនុស្សស្លាប់ហើយក៏អោយគេទៅចុះ នាងមិនគិតមើលមនុស្សក្បែរខ្លួនខ្លះទេ?»
«លោកចង់និយាយពីអ្វី?»
«ខ្ញុំថាមិនពិបាកយល់ទេ ពួកយើងទាំងពីរក៏ធ្លាប់មានអ្វីលើសលបជាមួយគ្នាមិនអញ្ចឹង»
«នេះកុំប្រាប់ណា» នាងក៏បានបែរសម្លឹងមើលគេទាំងហួសចិត្ត។
«ខ្ញុំស្រឡាញ់នាង»
«លែងខ្ញុំ....ខ្ញុំមិនបានស្រឡាញ់នាយឡើយ»នាងក្រមុំក៏បានក្រវាសដៃគេចេញយ៉ាងលឿនទាំងស្អប់ខ្ពើម។
«នេះ....អ៎.....ខ្ញុំដឹងហើយនាយធ្វើអំពើរដាក់បងលីសាអោយគាត់ឈឺស្លាប់មែនទេ?»
«អឹម...ខ្ញុំក៏គ្មានអ្វីលាក់បាំងដែរ»
«ខ្ញុំស្អប់នាយ»
«ចង់ទៅណា....មកនេះភ្លាម» ពេលនោះនាងប្រុងនឹងដើរចេញទៅហើយតែលោកគ្រូកម្លោះបានចាប់ដៃនាងជាប់នឹងទាញនាងមកវិញ។
«លែងដៃ...ខ្ញុំពិតជាខ្ពើមរអើមនាយខ្លាំងណាស់»
«ខ្ពើមរអើមប្តីខ្លួនឯងអញ្ចឹង» ពេលនោះគេក៏ញញឹមយ៉ាងគួរអោយខ្លាចដាក់នាង។
«អួយ....លែងខ្ញុំអាគ្រូខ្មោចឆ្កួត»
«មកធ្វើរឿងសប្បាយៗជាមួយគ្នាវិញ» ការប្រកែកតវ៉ារបស់គេក៏បានធ្វើអោយក្មេងស្រីម្នាក់អាយុប្រហែល៨ឆ្នាំបានស្តាប់លឺ។
«នេះលោកពូកាន់តែធ្វើខុសពីមួយថ្ងៃទៅមួយថ្ងៃហើយ» នាងក៏បានត្រឹមតែរអ៊ូតិចៗតែម្នាក់ឯង។
«តើមនុស្សប៉ុន្មាននាក់ត្រូវមករងគ្រោះព្រោះតែលោកពូ»
«អ្ហាស...ស្រីចង្រៃ...នេះនាងចង់សម្លាប់យើងផង»
«ផាច់» ពេលនោះគេក៏បានទះនាងមួយដៃដោយដៃទប់ពោះខ្លួនឯងដែលកំពុងតែហូរឈាមព្រោះតែនាងបានយកកាំបិតចាក់គេ។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now