ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៣៥
«អ្ហឹក....អ្នកនាងឃើញទេគេមកឃើញហើយ» នាងក៏បានយកដៃទៅទប់មុខរបស់គេព្រោះថាប្រុងនឹងអោនចុះមកថើបនាងទៀតហើយ។
«ហើយឥឡូវនេះពេទ្យក៏ទៅវិញបាត់ហើយ»
«អ្ហឹក» គេក៏បានអោនចុះទៅរកបបូរមាត់នាងទៀតប៉ុន្តែនាងបានព្យាយាមរុញគេមិនអោយចូលមកជិត។
«អត់ទេ កុំមកកេងចំណេញពេក» នាងក៏បានក្រោកអង្គុយប៉ុន្តែមនុស្សដៃស្អិតដូចជាគេក៏បានក្រោកអង្គុយដោយអោបនាងជាប់មិនព្រមលែង។
«មិនបានកេងចំណេញទេ គឺគ្រាន់តែបំពេញចំនុចខ្វះខាតកុំអោយអោយថាមិនចេះផ្អែមល្ហែម»
«ប៉ុន្តែផ្អែមល្ហែមទាល់តែពួកយើងជាសង្សារ»
«ក៏ធ្វើសង្សាគ្នាតែម្តងទៅ»
«ឆ្កួត..វាមិន....អ៊ុប» ស្របពេលដែលនាងកំពុងតែប្រកែកជាមួយនឹងគេរាងមាំក៏បានអោនចុះទៅថើបបូរមាត់រាងស្តើង ។
«អ្នកនាង....អ្ហឹក» ឆ្លៀតឱកាសពេលរាងស្តើងព្យាយាមកម្រើកបបូរមាត់និយាយហាមឃាត់គេគេក៏បានប្រើបបូរមាត់របស់គេក្រេចជញ្ជក់បបូរមាត់រាងស្តើងដោយភាពផ្អែមល្ហែម ដៃទាំងគេក៏បានអោបក្រសោបរាងកាយរបស់នាងអោនចូលកាន់តែកៀកនឹងខ្លួនរបស់គេ បបូរមាត់ក៏នៅតែបន្តថ្នាក់ថ្នមដួសដងយកភាពផ្អែមល្ហែមពីបបូរមាត់រាងស្តើង។ មើលទៅគេដូចជាមិនចង់បញ្ឈប់វាសោះ គេកាន់តែខាំញិចដោយបបូរមាត់ទាំងគូរបស់ពេលដែលរាងស្តើងលែងប្រកែកប៉ុន្តែតបមកវិញដោយការលើកដៃទៅស្រាក់កញ្ជឹងរបស់គេនឹងផ្តោះផ្តងក្រេបជញ្ជក់បបូរមាត់គេវិញ។
«ប៉ុណ្ណឹងផ្អែមល្ហែមឬនៅ?» គេក៏នៅតែរក្សាបបូរមាត់នៅក្បែរនឹងបបូរមាត់រាងស្តើងហើយក៏សួរទៅនាងជាមួយនឹងស្នាមញញឹម។
«ចាប់ពីថ្ងៃនេះទៅយើងជាសង្សានឹងគ្នាហើយណា..ជុប» និយាយចប់រាងមាំក៏បានអោនចុះទៅថើបបបូរមាត់នាងក្រមុំមួយខ្សឺតទើបព្រមចុះពីលើគ្រែ។
«តោះ...»
«ទៅណា?»
«អ្ហឹក» គេក៏បានលើកបីរាងស្តើងដែលរៀបនឹងចុះពីគ្រែ
«ក៏នាំទៅបន្ទប់ទឹក»
«ខ្ញុំដើរបាន»
«នៅជាមួយមិនបាច់ដើរទេ» គេក៏បានបីនាងរហូតដល់បន្ទប់ទឹកនឹងដាក់នាងចុះដើម្បីអោយនាងធ្វើការងាររបស់នាង ។ ក្រឡែកមកមើលជេននីឯនេះវិញក្រោយពីរ៉ូសត្រូវបានសម្រាកមួយរយៈគឺនាងតែងតែមកធ្វការងាររាល់ថ្ងៃ ជាពិសេសគឺនាងតែងតែជួបជាមួយនឹងជីស៊ូប៉ុន្តែនាងមិនសូវនិយាយជាមួយនឹងរាងមាំឡើយ។
«បងជួយលើកដាក់វានៅខាងលើទៅ»
«បាទអ្នកនាង» ជេននីក៏បានប្រាប់កម្មកប្រាប់អោយលើកយកវាំងនួនទៅដាក់នៅខាងលើ។
«សួស្តីអ្នកនាងស៊ូ»
«ចាស៎....សួស្តី» ពេលនោះជីស៊ូក៏បានចូលមកដល់ធ្វើអោយកម្មករនៅទីនោះក៏បាននិយាយរាក់ទាក់គេ។
«ហ្នឹងហើយ បងចាំជួយអោយគេដំឡើងម៉ាស៊ីនត្រជាក់នៅបន្ទប់លេខ ៦ ៥ ផង»
«បាទអ្នកនាង» ពេលកំពុងតែនិយាយនោះគេក៏បានមើលមុខរបស់ជេននីប៉ុន្តែនាងក៏បានគេងមុខចេញហើយបន្តទៅធ្វើការងារនាងទៀត។
«ស្អីណាស់ណា គ្រាន់តែប៉ុណ្ណឹងសោះមិននិយាយរកឯងដែរ» គេក៏បានបន្តដើរតាមពីក្រោយនាង ពេលដែលនាងកំពុងតែដើរសុខៗស្រាប់តែនាងក៏បានឈប់ធ្វើអោយគេបុកនាងពីក្រោយ។
«អួយ......បែកច្រមុះខ្ញុំបាត់ទៅហើយ» ជីស៊ូក៏បានយកដៃក្តោបច្រមុះខ្លួន។
«អួយ...ដើរៗមកឈប់មិនប្រាប់បែបនេះ?»
«នែ!!ខ្ញុំមិនបានអោយដើរតាមក្រោយខ្ញុំទេ»
«នេះបាក់ខ្ទង់ច្រមុះខ្ញុំបាត់ទៅហើយ» គេក៏បានលើកដៃមកមើលក៏ឃើញមានឈាម។
«អួយ....នេះឈាមបាត់ទៅហើយ»
«អួយ....ដល់ថ្នាក់នឹងផង»នាងក្រមុំក៏បានទាញដៃរបស់គេមកមើល។
«ឆាប់មកនេះមក» នាងក៏បានទាញដៃរបស់គេដើរទៅអង្គុយនាងក៏បានទាញយកកន្សែងដែលនាងបានដាក់នៅក្នុងហោប៉ៅអាវរបស់នាងមកជូតឈាមអោយគេ។
«នេះ!!អ្នកណាអោយមកដើរតាមពីក្រោយខ្ញុំ?»
«ក៏ដើរតាមព្រោះត្រូវធ្វើការជាមួយគ្នានោះអី?»
«នេះ...សំណាងហើយដែលមិនត្រូវខ្លាំង»
«នៅថាមិនត្រូវខ្លាំងទៀតស្ទើរតែបាក់ខ្ទង់ច្រមុះខ្ញុំហើយ នេះបើច្រមុះកែប្រហែលបាក់បាត់ហើយ»
«នែ!!មកនៅទីនេះទេ.....ខ្ញុំខំតែតាមរក» ពេលនោះលីសាក៏បានមកដល់ព្រមទាំងឃើញពួកគេកំពុងតែអង្គុយក្បែរគ្នា។
«ហើយនេះពួកឯងទៅធ្វើអីមកបានជាបែបនេះ?»
«គឺគ្រោះថ្នាក់ចៃដន្យនឹងណា»
«ទៅធ្វើអីមកជាគ្រោះថ្នាក់?»
«នេះដើមហេតុ» គេក៏បានចង្អុលទៅជេន
«នែ...កុំតែផ្តាស់ខ្ញុំមិនដឹងអីទេ»
«បានៗ បើនៅតែបែបនេះខ្ញុំជឿថាពួកឯងទាំងពីរប្រកែកយកតែឈ្នះទេ»
«អឺ...ចុះរ៉ូសយ៉ាងម៉េចហើយ?»
«រ៉ូសលែងអីហើយ ខ្ញុំគ្រាន់តែអោយគេសម្រាកសិននឹងណា»
«បារម្ភពីគ្នាដល់ហើយ»
«ហើយយ៉ាងម៉េច?»
«កាលណាPublic» ជីស៊ូក៏បានសួរទៅមិត្តខ្លួន
«ឯងនិយាយស្អីឯង?»
«បាន...កុំមកលាក់យើង យើងដឹងអស់ហើយ»
«បានហើយ បើលែងអីហើយទៅធ្វើការងារត»
«មកដល់ធ្វើការភ្លាម»
«តោះ...តោះ» ពួកគេទាំងបីក៏នាំគ្នាដើរចេញដើម្បីមកធ្វើការងាររបស់របស់ខ្លួន។ ពេលល្ងាចបានមកដល់រាងស្តើងបានត្រឡប់ទៅរៀនធម្មតាព្រោះថានាងក៏លែងអី។
«ឯងទៅរកអីអីញ៉ាំអោយយើងផងណា យើងទៅបន្ទប់ទឹក»
«អ្ហឹម» ជេននីក៏បានឆ្លើយជាមួយនឹងមិត្តរបស់ខ្លួនឯងក៏បានដើរទៅបន្ទប់ទឹកតែម្នាក់ឯង។ នៅតាមផ្លូវទៅបន្ទប់ទឹកមានសភាពស្ងាត់ខុសពីធម្មតា រាល់ដងហោចណាស់ក៏មាននិស្សិតម្នាក់ពីរនាក់ទៅបន្ទប់ទឹកដែរ។ ទៅដល់បន្ទប់ទឹករាងស្តើងក៏បានធ្វើការចូលបន្ទប់ទឹកដើម្បីធ្វើកិច្ចរបស់ខ្លួន។
«ឈូ!!!» ពេលនោះនាងក៏បានលឺសម្លឹងគេបើកទឹកនាងក៏គិតថាប្រហែលមានគេចូលមកបន្ទប់ទឹកដែរហើយ។
«ក្រាក» សំឡេងទ្វារបន្ទប់ទឹកក៏ស្រាប់តែបើក បញ្ជាក់ថាមានមនុស្សចូលបន្ទប់ដែលនៅស្ថិតនៅបន្ទាប់ពីបន្ទប់ដែលនាងចូលហើយ។
«អ្ហឹក» ក្រោយពីបញ្ចប់ការងាររបស់ខ្លួននៅក្នុងបន្ទប់ទឹកហើយនាងក៏បានបើកទ្វារចេញមក។
«ហី!!» នាងស្ទើរតែមិនជឿថាពេលដែលនាងចេញមកដល់បែរជាមិនឃើញអ្វីសោះ។
«អីក៏លឿនម្លេះមុននឹងលឺសំឡេងក្នុងបន្ទប់ទឹកនៅឡើយសោះ» នាងក៏បានដើរយឺតៗទៅរុញមើលថាក្នុងបន្ទប់មានមនុស្សរឬអត់ពេលរុញទៅស្រាប់តែមិនឃើញមានអ្នកណាសោះ នាងក៏បានដើរទៅបន្ទប់មួយទៀត។ ពេលដែលកំពុងតែដើរបើកទ្វារបន្ទប់មើលស្រាប់តែនាងមានអារម្មណ៍ថាព្រឺរសម្បុរតែម្តង ហើយក៏មានអារម្មណ៍ថាត្រជាក់ខុសពីធម្មតាគឺរហូតដល់នាងបាស់រោមដៃតែម្តង ហើយនាងក៏មានអារម្មណ៍ថាដូចមានមនុស្សកំពុងតែសំឡឹងមើលនាង។
«វឹប» ពេលនាងក្រឡែកក្រោយស្រាប់តែមានស្រមោលខ្មៅមួយបានដើរកាត់មុខនាងយ៉ាងលឿន ។
«ស្អីចេះ» នាងក៏បានត្រឹមតែលើកដៃញីភ្នែកខ្លួនឯងប៉ុន្តែមិនឃើញមានអ្វីឡើយ។
«ហឺយ!!គិតច្រើនតែខ្លួនឯងទេមើលទៅ» នាងក៏ដើរទៅកន្លែងលាងដៃព្រមទាំងក្បង់ទឹកមកលុបលាងមុខព្រោះនាងមានអារម្មណ៍ថាងងុយគេង។ ពេលកំពុងតែបិតភ្នែកដើម្បីលុបមុខស្រាប់តែមានសរសៃសក់ខ្មៅទម្លាក់ចុះនៅត្រង់ករបស់នាងធ្វើអោយនាងមានអារម្មណ៍ថារសើបៗ។ ពេលដែលនាងបានយកដៃទៅប៉ះប៉ុន្តែបែរជាគ្មានអ្វី នាងក៏បានបើកភ្នែកមើលឃើញថាវាគ្មានអ្វីឡើយ។
«ហឺស» នាងក៏បានដកដង្ហើមធំ មុននឹងអោនលុបមុខម្តងទៀត។
«វឹប...អ្ហាយ» ពេលនេះនាងក៏បានបើកភ្នែកមើលទៅក្នុងកញ្ចក់ធ្វើអោយនាងស្រែកចាចស្ទើរតែសន្លប់ព្រោះតែឃើញវិញ្ញាណមនុស្សស្រីដែលស្លៀកពាក់រ៉ូបខ្មៅមុខសរស្លេកបបូរមាត់ខ្មៅ កែវភ្នែកក្រហមកំពុងតែសម្លឹងមើលមុខនាងនៅក្នុងកញ្ចក់។
«អ្ហឹក» នាងក៏បានបែរមកវិញ្ញាណមួយនោះបានស្ទុះចូលមករកនាងហើយក៏បានក្បែរនាងនឹងចាប់ច្របាក់ករបស់នាង ។
«អ្ហឹក...លែង»
«ហាស....ហាស....ស្លាប់ទៅ» ទឹកក៏បានបើកដាក់នៅក្នុងឡាប៊ូឡើងហៀរ ហើយវិញ្ញាណនោះក៏បានធ្វើការរុញក្បាលរាងស្តើងចូលក្នុងទឹកស្ទើរតែធ្វើអោយនាងឈ្លក់ទឹកស្លាប់។
«អ្ហឹក....ឃស....ឃស» នាងក៏នៅតែព្យាយាមបម្រាស់ហើយក៏ងើបមុខបានដៃរបស់នាងក៏ប្រឹងទឹកមិនអោយគេរុញនាងបានប៉ុន្តែនៅតែមិនឈ្នះ។
«អ្ហឹក....»
«ហាស..ហាស...» វិញ្ញាណមួយនោះក៏បានសើចយ៉ាងសប្បាយពេលឃើញពីភាពវេទនារបស់រាងស្តើង។
«ហឺយ....រ៉ូស» ជេននីដែលចាំមិត្តរបស់ខ្លួនយូរពេកក៏បានមករកមិត្តក៏ឃើញថានាងកំពុងតែជ្រុបមុខនឹងឡាប៊ូហើយមានទឹកហូរហៀរពេញនឹង។
«នេះឯកើតអី?» រាងស្តើងប្រញាប់ទាញមិត្តរបស់ខ្លួនមកព្រមទាំងវេកសក់គេអោយមានរបៀបវិញនឹងជូតមុខអោយនាង។
«កើតអី?»
«ចាំយើងប្រាប់តាមក្រោយ»
«ទៅរៀនទេ?»
«យើងចង់ទៅផ្ទះវិញ»
«ហឹម..តោះ» ពេលឃើញបែបនេះជេននីក៏បានយល់ព្រមជាមួយនឹងនាងហើយក៏បានទៅរកកាបូបរបស់រាងស្តើងដើម្បីត្រឡប់ទៅផ្ទះវិញ។
«ប្រាប់យើងបានទេ?»
«រឿងគឺវាបែបនេះ» រាងស្តើងក៏ប្រាប់គ្រប់យ៉ាងអោយមិត្តរបស់ខ្លួនបានដឹងពេលដែលមកដល់ខន់ដូររបស់ខ្លួន។
«នេះមានន័យថាឯងត្រូវខ្មោចលង»
«យើងក៏មិនដឹងដែរ ព្រោះថាមួយរយះនេះយើងមានអារម្មណ៍ថាមានអ្នកតាមយើងមិនឈប់ ហើយពេលខ្លះក៏យល់សប្តិអាក្រក់ តែពេលនៅក្នុងបន្ទប់របស់ខ្លួនឯងគឺមិនអីទេ» ពេលលឺបែបនេះហើយជេននីក៏បានក្រឡែកមើលទៅជញ្ជាំងនៅលើទ្វារក៏ឃើញកូនយ័ន្តមួយសន្លឹក ។
«ប្រហែលមកពីរបស់លោកយាយឯងបិតដឹងទើបគេមិនអាចចូលបន្ទប់ឯងបាន»
«យើងមិនដឹងដែរពេលនៅបន្ទប់យើងមិនមានអារម្មណ៍ភ័យខ្លាចឡើយ»
«ហឹម បើអញ្ចឹងកុំអោយមានអ្នកណាដោះវាចេញអី ហើយឯងគិតថាធ្វើអីបន្តបើវិញ្ញាណនោះតាមឯងនៅកន្លែងផ្សេង»
«យើងថាមិនអីទេប្រហែលមកពីយើងរាសីទាបទើបជួបរឿងមិនល្អ»
«ហឹម តែថាការពារប្រសើរជាង»
«ចាស៎»
«យើងនៅគេងកំដរណា»
«មិនអីទេ»
«មិនអីទេ យើងកំដរឯង»
«អូខេ»
ព្រឹកមកដល់ភ្លាមលីសាក៏បានមកដល់មុខខន់ដូររបស់រាងស្តើងភ្លាម ហើយព្រមទាំងដើរឡើងទៅរកនាងក្រមុំតែមិនប្រាប់អោយនាងដឹងមុនឡើយ។
«ទីង» មកដល់ភ្លាមគេក៏បានធ្វើការចុចទ្វារភ្លាម
«អ្នកណា?» រ៉ូសដែលទើបនឹងងូតទឹកចងពង់មិនទាន់ស្លៀកពាក់ស្រួលបួលផងនាងក៏បានដើរទៅបើកទ្វារដោយភ្លេចគិតថាខ្លួនបានស្លៀកពាក់ហើយ។
«ក្រាក»
«លីសា»
«មកធ្វើអី?»
«ក៏មកទទួលរ៉ូសនឹងហើយ ក្រែងទៅធ្វើការមិនចឹង។ តែថា....» គេក៏សម្លឹងមើលនាងពីចុងជើងរហូតដល់ក្បាល។
«...»
«បើកទ្វារទាំងមិនទាន់ស្លៀកពាក់បែបនេះចង់អោយខ្ញុំប្តូរចិត្តមិនទៅធ្វើការវិញមែនទេ?»
«អ្ហា...ភ្លេចខ្លួនលី..លីសាចេញទៅវិញសិនទៅ»
«ហួយ...ចេញធ្វើអីមោះ...ចាំខ្ញុំស្លៀកពាក់អោយ» គេក៏ញញឹមខិលដាក់នាងក្រមុំ។
«អួយ....មិនអីទេ.....»
«ជាសង្សានឹងគ្នាឆាប់ៗហើយមោះ...កុំខ្មាស់អីខ្ញុំពាក់អាវអោយ» គេក៏បានចូលទៅអោបនាងក្រមុំ។
«អួយ....លី...លែងខ្ញុំសិនមើល»
«ជុប» គេមិនមាត់ឡើយគឺថាថើបស្មានាងយកតែម្តង
«សឺត...ក្រអូបណាស់...សង្សាអ្នកណាគួរអោយស្រឡាញ់ម្លេះ» និយាយចប់គេក៏ថើបថ្ពាល់របស់នាងទាំងដែលគេកំពុងតែអោបនាងពីក្រោយ។
«ក្រាក...រ៉ូស» ទ្វារបានរបើកវត្តមានរបស់ជេនបានចេញពីបន្ទប់ទឹកនាងបានឃើញរូបភាពមួយនេះហើយនាងបានត្រឹមតែឈរគាំង លីសាវិញក៏លែងរាងស្តើងយ៉ាងលឿន។
![](https://img.wattpad.com/cover/367071858-288-k83222.jpg)
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...