ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២៤
ពេលរាត្រីក៏បានចូលមកដល់មនុស្សគ្រប់គ្នាបានចូលនិន្រ្ទាលង់លក់អស់ហើយ នៅក្នុងភូមិគ្រឹះទាំងមូលមានសភាពស្ងប់ស្ងាត់អមទៅដោយសភាពងងឹតព្រិលៗព្រោះមានត្រឹមពន្លឺព្រះច័ន្ទ នៅជុំវិញផ្ទះក៏មានដើមឈើតូចធំកំពុងតែរេរាំតាមកម្លាំងខ្យល់។
វ៉ូ!!! សំឡេងខ្យល់ក៏បានបន្លឺឡើង
ផាំង!! បូករួមនឹងសម្លេងផ្គរបានបន្លឺឡើងព្រមទាំងគ្ន ចម្លែកណាស់មុននឹងមេខហាក់ស្រឡះល្អមានទាំងពន្លឺព្រះច័ន្ទតែក៏ត្រូវមកបាំងដោយពពួកខ្មៅ ផ្លេកបន្ទោរក៏បង្ហាញពេញផ្ទៃមេឃគួរអោយខ្លាច។
ឈូ!! មិនយូរប៉ុន្មានភ្លៀងក៏បានបង្អុលចុះមកដោយមិនប្រណីសោះ គឺភ្លៀងដូចជាហែកមេឃអញ្ចឹង។
«ផាំង!!ផាំង» សំឡេងរន្ទះក៏លាន់ឡើងខ្ទ័រតែម្តង ធ្វើអោតម្តាយក្មេករាងស្តើងបានភ្ញាក់ពីដំណេក។ គាត់ក៏បានចុះពីលើគ្រែដើម្បីទៅបិតបង្អួចព្រោះថាគាត់បានគេងបើកបង្អួច។
«ក្រាក» គាត់ក៏បានទាញបង្អួចដើម្បីបិតស្រាប់តែ
ផាំង!! ស្នាមផ្លេកបន្ទោរបានគូសវាសនៅលើផ្ទះមេឃធ្វើអោយគាត់ភ្ញាក់
«ផាំង...គ្រាំង» ដើមឈើមួយត្រូវបានបាក់ចុះមកលើដៃភ្លាមៗព្រោះតែរន្ទះមួយគ្រាប់បានបាញ់ចំដើមឈើមួយនោះ។
«ភ្លៀងថ្ងៃនេះហេតុអ្វីក៏កាចម្លេះ» ដោយរវល់តែចាប់អារម្មណ៍នឹងដើមឈើគាត់ភ្លេចទៅហើយថាគាត់មកដើម្បីបិតបង្អួចកុំអោយភ្លៀងសាចចូលបន្ទប់។
«អ្នកណាទៅអង្គុយហាលភ្លៀងអីបែបនេះ?» គាត់បានព្យាយាមញីភ្នែកមើលម្តងហើយម្តងទៀតក្រែងលគាត់ព្រិលភ្នែក ដល់មើលយូរទៅទើបគាត់ចាប់អារម្មណ៍ថាជាមនុស្សស្រី។
«កូនរ៉ូសតើ» ត្រូវហើយមនុស្សស្រីដែលកំពុងតែអង្គុយនៅលើទងក្រោមដើមឈើនោះគឺជារ៉ូស។
«នេះប្រហែលជាពិបាកចិត្តរឿងកូនលីហើយ តែថាមិនគួរណាមកអង្គុយធ្វើបាបខ្លួនឯងក្រោមខ្យល់ក្រោមភ្លៀងអញ្ចឹងដែរ។
«ហឹម» គាត់បានត្រឹមតែដកដង្ហើមធំអាណិតកូនប្រសាររបស់ខ្លួនបន្ទាប់ក្រោយមកគាត់ក៏សម្រេចចិត្តបើកទ្វារដើរចេញក្រៅដើម្បីហៅនាងអោយត្រឡប់មកវិញ។
វ៉ូ!! ឈូ!! សំឡេងខ្យល់នឹងទឹកភ្លៀកធ្លាក់កំពុងរួចបញ្ចូលគ្នាបង្កើតបានជាតន្ត្រីមួយអញ្ជឹង ប៉ុន្តែវាមិនមែនជាតន្រ្តីដែលគួរអោយចង់ស្តាប់នោះទេវាគួរអោយខ្លាចច្រើនជើង។ ពេលដែលដើរទៅដល់ជិតទើបគាត់ដឹងថាកូនប្រសាររបស់គាត់កំពុងតែអង្គុយយំនៅលើទង។ រាងស្តើងអង្គុយអោបក្បាលជង្គង់យំឡើងញ័រខ្លួនសស្រាក់។
«កូនរ៉ូស!!» អ្នកដែលជាម្តាយក្មេកបានហៅឈ្មោះនាងតិចៗ ទាំងដៃម្ខាងរបស់គាត់បានកាន់ឆ័ត្រដើម្បីបាំងភ្លៀងកុំអោយទទឹក។
«រ៉ូស!!» ដៃឆ្វេងរបស់គាត់ក៏បានលើកទៅចាប់ស្មារបស់នាងយឺតដោយនាងមិនទាន់បានបែរមុខមករកគាត់នៅឡើយ ។
«កូនស្រី»
«ហឺ....ហឺ»
«អ្ហាយ» ដៃរបស់គាត់ក៏ត្រូវបានមនុស្សស្រីម្នាក់នោះចាប់ជាប់ហើយបែរមុខមករគាត់គឺមុខទល់មុខតែម្តង។ អ្នកស្រីស្រាប់តែស្រែកចាចរហូតដល់ធ្លាក់ឆ័ត្រពីដៃព្រោះតែមនុស្សស្រីដែលបានបែរមកគឺមិនមែនជាកូនប្រសាររបស់គាត់ឡើយ គឺជាខ្មោចស្រីដែលមានមុខមាត់អាក្រក់និងគួរអោយខ្លាចបំផុត ។ មុខដែលមានពោរពេញទៅដោយឈាមដែលហូរនៅលើមុខ ភ្នែកវិញបើកធំៗដៃពោរពេញដោយសរសៃរគួរអោយខ្លាច កែវភ្នែកចងអាឃាតបានសម្លឹងមើលមុខរបស់អ្នកស្រីទាំងកម្លាំងព្រមទាំងក្រហឹមយ៉ាងក្រលួចគ្រាន់តែស្តាប់ក៏ព្រឺរសម្បុរដែរ។
«អ្ហាយ...ជួ...ជួយផង» អ្នកស្រីបានព្យាយាមស្រែកនៅពេលដែលវិញ្ញាណមួយនោះបានដើរមករកគាត់ទាំងជើងរបស់វាមិនដល់ដីឡើយ។ ដៃទាំងគូរក៏បានលើកមកស្របគ្នាព្រមទាំងច្របាច់ករបស់អ្នកស្រី។
«អ្ហឺស...លែង....លែង»
«ខ្ញុំត្រូវការជីវិតរបស់ឯង....ហាស....ហាស......» ខ្មោចមនុសស្សស្រីម្នាក់នោះបានសើចដោយសម្លឹងគួរអោយខ្លាចបំផុត វាធ្វើអោយអ្នកស្រីកាន់តែខ្លាចជាងមុនដៃក៏ព្យាយាមចាប់ដៃដែលច្របាច់ករបស់នាង។
«ជីវិតរបស់ឯងត្រូវតែប្តូរជាមួយនឹងខ្ញុំ» និយាយចប់វាក៏បានហារមាត់ដើម្បីស្រូបយកវិញ្ញាណរបស់អ្នកស្រីអញ្ចឹង ផ្សែងអ័ព្ទខ្មៅក៏អណ្តែតចេញរុំព័ទ្ធជុំវិញនោះ។
«អូន» ពេលនោះប្តីរបស់គាត់ក៏បានមកដល់បានហៅប្រពន្ធពេលឃើញប្រពន្ធរបស់ខ្លួនកំពុងតែច្របាច់ករបស់ខ្លួនឯងនៅក្រោមដំណក់ទឹកភ្លៀងអីបែបនេះ។
«បង....មានខ្មោច» គាត់ក៏បានប្រាប់ទៅប្តីរបស់គាត់ដោយចង្អុលទៅបង់ដែលនៅក្រោមដើមឈើ។
«ឯណា?»
«នោះ....វានៅត្រង់នោះនៅឡើយទេ?» គាត់ក៏ស្រាប់តែក្រឡែកឃើញវិញ្ញាណនៅត្រង់នោះដដែល។ គាត់បានអោបប្តីរបស់គាត់យ៉ាងណែនទាំងមុខផ្អឹបនឹងទ្រូងប្តី។
«អត់មានអីទេណា កុំខ្លាចអី?»
«វា...វាលចូលមកហើយ» គាត់អោបប្តីញ័រទាំងខ្លួនពេលឃើញវិញ្ញាណនោះដើរចូលមកមិនឈប់សោះ។
«អ្ហាយ....» នាងប្រុងនឹងលើកដៃមកច្របាច់ករបស់អ្នកស្រីស្រាប់តែមានពន្លឺចាំងចេញពីករបស់លោកប្រុសធ្វើអោយខ្មោចស្រីម្នាក់នោះរលាយខ្លួនបាត់ភ្លាមៗ។
«អត់មានអីណា...មិនអីទេ?» គាត់ក៏បាននាំភរិយារបស់គាត់ចូលទៅក្នុងផ្ទះវិញយ៉ាងលឿនហើយក៏លួងលោមអោយគាត់គេង។
«ខឹ...ខឹ» ក្រឡែកមកមើលអ្នកកម្លោះលីឯនេះវិញថ្ងៃនេះកាន់តែពិបាកជាងថ្ងៃមុនទៅទៀតគឺគេធ្លាក់ខ្លួនឈឺភ្លាមៗរហូតដល់មិនអាចក្រោកចេញពីគ្រែបាន។
«នេះបងទៅបានទេ?» រីយ៉ាក៏សួរទៅអ្នកកម្លោះដែលកំពុងតែគេងនៅលើគ្រែ។
«ខិ...ខិ...បងមានអារម្មណ៍ថាមិនស្រួលខ្លួនសោះ»
«ហឹម...បងកើតអីមែនទេ?»
«បងក៏មិនដឹងដែរ»
«អញ្ចឹងអូនទៅជាមួយនឹងពុករបស់អូនក៏បានណា ណាមួយអូនមានកិច្ចការត្រូវធ្វើនៅផ្ទះផង»
«បាទ!!ខឹ...ខឹ....បងសុំទោសណាដែលបងមិនបានជូនអូនទៅ»
«ចា៎»
«មើលថែខ្លួនផង» បងចង់ចេញទៅក្រៅទេ ចាំអូននាំទៅ។
«មិនអីទេ» ក្រោយពីលាគ្នាហើយនាងក៏ចេញទៅបាត់ អ្នកកម្លោះក៏គេងនៅក្នុងបន្ទប់ទាំងឈឺ។ ចំណែករ៉ូសវិញក្រោយពីឃើញសភាពប្តីហើយនាងក៏មានអារម្មណ៍ថាអាណិត ។
«អ្នកស្រី» នាងដែលរៀបនឹងដើរចេញទៅបន្ទប់ដែលប្តីសម្រាកហើយព្រោះថ្ងៃថ្មើរនេះហើយមិនឃើញគេចេញមកឡើយ។
«ចាស៎!!»
«ខ្ញុំថាអ្នកប្រុសច្បាស់ជាត្រូវស្នេហ៍របស់អ្នកនាងរីយ៉ាហើយ ព្រោះខ្ញុំដើរជាមួយអ្នកប្រុសមករហូតអ្នកនាងរីយ៉ាតែងតែព្យាយាមតាមអ្នកប្រុសតែអ្នកប្រុសគេច។ ប៉ុន្តែក្រោយមកនៅសុខៗក៏ស្រឡាញ់បាត់មុខមិនបានវាចំឡែកណាស់»
«ចុះលោកពូគិតអោយខ្ញុំធ្វើយ៉ាងម៉េច?»
«សាកទៅនិយាយជាមួយនឹងចៅអធិការវត្តមើល»
«ចា៎» ពេលនោះនាងក៏បានចូលទៅដល់ក្នុងបន្ទប់ស្រាប់តែឃើញប្តីរបស់ខ្លួនគេងនៅលើគ្រែទាំងទឹកមុខស្លេកស្លាំង នេះពីម្សិលមិញគឺមិនសូវអ្វីទេតែហេតុអ្វីក៏លឿនយ៉ាងនេះបើឈឺក៏មិនមែនលឿនបែបនេះដែរធ្វើអោយនាងក្រមុំកាន់តែសង្ស័យហើយ។ ហើយក៏បានហៅពេទ្យមកពិនិត្យដូចជាតែមិនឃើញថាគេមានជំងឺអ្វីឡើយ។
«បែបនេះគឺមានតែទៅរកចៅអធិការវត្តហើយ»អ្នកដែលជាឪពុកក៏បានអោយអ្នកបម្រើយកឡានមកយ៉ាងលឿន នៅតាមផ្លូវអ្នកកម្លោះរវើរវាយរហូតប្រៀបដូចជាគេឃើញមានអ្វីតាមគេអញ្ចឹង។
«អ្ហឹស...កុំចេញអោយឆ្ងាយពីខ្ញុំទៅ»លីបានស្រែកដេញទាំងមើលជុំវិញនោះនឹងអោបដៃយ៉ាងណែនពេលនេះគេដូចជាមនុស្សដែលបាត់បងសតិអញ្ចឹង។
«លី..មិនអីទេណាអូននៅជាមួយបងហើយណា» ពេលឃើញសភាពប្តីបែបនេះហើយធ្វើអោយនាងបារម្ភពីគេជាខ្លាំងមនុស្សដែលធ្លាប់តែរឹងពឹង បែរជាមកញីញ័រដូចមនុស្សឆ្កួត គេបានអោបនាងក្រមុំជាប់។
«កុំខ្លាចអីណា»
«អួក» គ្រាន់តែមកដល់វត្តភ្លាមចុះពីលើឡានអ្នកកម្លោះស្រាប់តែក្អួតចេញមកសុទ្ធតែឈាមធ្វើអោយរាងស្តើងភ័យជាខ្លាំង។ អ្នកដែលឪពុកប្រញាប់បីកូនប្រុសរបស់ខ្លួនទៅរកុដិរបស់លោកតាភ្លាមគាត់ជាព្រឹទ្ធិចារ្យដែលគ្រួសារគាត់គោរពណាស់។
«នេះមានរឿងអី?»
«ករុណាក៏មិនច្បាស់ដែរ សុខៗក៏ធ្លាក់ខ្លួនឈឺបែបនេះភ្លាម ៗ »
«ហឹម» ពេលនោះលោកតាក៏បានក្រវីក្បាលបន្ទាប់ពីឃើញសភាពរបស់អ្នកកម្លោះដែលកំពុងតែអង្គុយដូចមនុស្សគ្មានវិញ្ញាណ គាត់ក៏បានក្រឡែកទៅឃើញវិញ្ញាណអាក្រក់នៅខាងរបងវត្ត។
«មានគេមកតាមញោមលីច្រើនណាស់» គ្រាន់តែលឺបែបនេះហើយធ្វើអោយគ្រប់គ្នាដឹងហើយថាអ្នកដែលលោកតានិយាយចង់សំដៅទៅលើអ្វី។
«ធ្វើយ៉ាងម៉េចទៅ កូនប្រុសខ្ញុំធ្លាក់ខ្លួនឈឺខ្លាំងណាស់»
«ពិតទេដែលថាគាត់ត្រូវអំពើរគ្នាគេ»
«មិនមែនតែស្នេហ៍តែម្យ៉ាងទេ គឺមានគេធ្វើអំពើរផ្លូវងងឹតផ្តាច់យកជីវិតរបស់ពោមប្រុសតែម្តង»
«តើលោកតាអាចជួយបានទេ?»
«ហឹម» គាត់ក៏បានត្រឹមតែដកដង្ហើមធំដូចជាបញ្ហាមួយនេះពិបាកដោះស្រាយអញ្ចឹង។
«កើតជាសត្វលោកតែងតែមានកម្ម អាត្មាមិនមែនជាអ្នកដែលចេះដោះអំពើរអីទេ បើសង្ខារញោមប្រុសត្រូវក៏ជួយមិនបាន តែបើបុណ្យគេនៅមានគេក៏នឹងមានសង្ឃឹម» ពេលលឺបែបនេះហើយធ្វើអោយអ្នកដែលជាឪពុកម្តាយ និងភរិយារបស់គេព្រួយបារម្ភជាខ្លាំង។
«អាត្មាចេះតែធម៌អារ្យ និងវិជ្ជាខ្លះប៉ុណ្ណោះ» និយាយរួចក៏ក៏បានកាន់ធូបមួយបាច់ជាមួយនឹងទឹកមួយផ្តិលជាមួយនឹងការសូត្រមន្ត សូត្រនូវអ្វីដែលគាត់បានរៀនចេះដឹង។ យកទៅអោយគេផឹងទៅ។ គាត់ក៏ហុចផ្តិលទឹកទៅអោយរាងស្តើងដើម្បីអោយអ្នកកម្លោះផឹកទឹកនោះ។ គ្រាន់តែផឹកភ្លាមគេក៏ស្រាប់តែក្អួតចេញមកជាមួយនឹងវត្ថុដែលអពមង្គលទាំងអស់មានទាំងឈាម សរសៃសក់របស់មនុស្សស្រីទៀតផងក្លិនឡើងស្អុយដូចគំរង់ធ្វើអោយអ្នកដែលនៅទីនោះចង់ស្ទើរតែក្អួត។ ពេលនោះនាងក៏បានចូលទៅត្រកងប្តីរបស់ខ្លួន លីក៏បានបែរមកមើលនាងក្រមុំជាមួយនឹងស្នាមញញឹម។
«រ៉ូស» គេក៏ហៅឈ្មោះរបស់នាងតិចៗ។
![](https://img.wattpad.com/cover/367071858-288-k83222.jpg)
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...