ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២៧
«ក៏ល្អព្រោះប៉ានិងម៉ាក់ក៏ចង់ជួបគេដូចគ្នា»
«ចាស៎» រាងស្តើងតបទៅប៉ារបស់ខ្លួនជាមួយនឹងស្នាមញញឹមហើយក៏ដើរទៅអង្គុយចុះលើសាឡុងក្បែរម្តាយនឹងឪពុករបស់ខ្លួន។
«កូនទៅធ្វើការសិនហើយ»
«ចា៎/បាទ»
«សឺត...សឺត» នារីកម្ពស់ខ្ពស់ក៏បានអោនចុះទៅថើបម៉ាប៉ារបស់ខ្លួនជាមួយនឹងស្នាមញញឹម។ នៅតាមដងផ្លូវទៅសណ្ឋាគារព្រោះថាគួរសាររបស់គេបើកសណ្ឋគារសម្រាប់អោយភ្ញៀវជាតិនិងអន្តរជាតិស្នាក់នៅ។ រាងខ្ពស់បើកឡានបណ្តើរក៏បណ្តែតអារម្មណ៍ទៅទេសភាពនៅតាមដងផ្លូវជាមួយនឹងស្នាមញញឹម មើលទៅគេពិតជាស្រស់ស្រាយខ្លាំងណាស់។ មិនយូរប៉ុន្មានសណ្ឋាគាររបស់ខ្លួន។
«សួស្តីអ្នកនាងលីសា» បុគ្គលិកផ្នែកទទួលភ្លៀវដែលនៅកន្លែងខនធឺក៏បានអោនគោរពនឹងនិយាយរាក់ទាក់ចៅហ្វាយរបស់ខ្លួន។
«ចាស៎....សួស្តី»
«ថ្ងៃនេះមានភ្ញៀវប៊ុកឃីងបន្ទប់ច្រើនទេ?»
«ចាស៎...គឺមានច្រើន» និយាយរួចហើយរាងខ្ពស់ក៏បានទៅបន្ទប់ការងាររបស់ខ្លួនដើម្បីធ្វើការងាររបស់ខ្លួន។
«អ្ហឹក» គេក៏អង្គុយចុះលើកៅអីរបស់ខ្លួនហើយក៏ទាញLap topរបស់ខ្លួនមកបើកដើម្បីត្រួតពិនិត្យការងាររបស់ខ្លួន។
«ភូមិគ្រឹះចាស់របស់លោកតាស្អាតដែលតើ ស្អាតបែបបុរាណ» លីក៏បានចុចចូលទៅមើលរូបថតផ្ទះចាស់ដែលមានរចនាបថបែបបុរាណដែលសាងសងអំពីឈើ។ មើលទៅគេដូចជាពេញចិត្តនឹងភូមិគ្រឹះមួយនេះណាស់។
«នេះបើយើងធ្វើការដេគ័ររៀបចំភូមិគ្រឹះនេះអោយល្អដើម្បីទទួលភ្ញៀវប្រហែលជាល្អ ណាមួយមានព្រៃឈើនិងធម្មជាតិទៀត» គេក៏បានចុចមើលរូបថតមួយសន្លឹកហើយមួយសន្លឹកទៀត។
«រ៉ឺងៗៗៗ» សំឡេងទូរស័ព្ទរបស់គេក៏បានរោទិ៍ឡើងគេក៏ក្រឡែកមើលទៅក៏ឃើញថាជាជីស៊ូ។
«អាឡូ»
«អាឡូ! នេះនៅឯណា?» ជីស៊ូក៏បានសួរទៅលីសា។
«នៅសណ្ឋាគារ»
«អឺ...ជីស៊ូយើងសួរមួយមើល៎?»
«សួរពីរបីក៏បាន យើងមិនគិតលុយពីឯងទេ» គេក៏ឆ្លៀតញ៉ោះមិត្តរបស់ខ្លួនលេងផងដែរ។
«យើងនិយាយសាច់ការ នេះបើនៅជិតត្រូវមិនខានទេ?» លីសានិយាយទាំងទឹកមុខក្នាញ់នឹងមិត្តរបស់ខ្លួន។
«យើងលលេងទេ»
«ឯងមានអ្នកណាពូកែខាងដេគ័រ តុបតែងផ្ទះទេ?»
«អឺ..យើងគិតមើលសិន» ជីស៊ូពេលលឺមិត្តនិយាយបែបនេះហើយគេក៏ព្យាយាមរកនឹកគិតដល់បុគ្គលណាដែរគេស្គាល់ ។
«អឺ..នឹកឃើញហើយគឺសិស្សប្អូនយើងគេរៀនផ្នែកដេគ័រ ប៉ុន្តែមិនដឹងថានាងទំនេរឬក៏អត់»
«ជាមនុស្សស្រីមែនទេ?»
«ហឹម»
«ធ្វើការកើតទេ?»
«ណែ!!មិនទាន់ឃើញសិស្សប្អូនយើងបង្ហាញស្នាដៃផងឯងចង់មើលងាយ នាងទើបតែរៀនឆ្នាំទី៣ទេប៉ុន្តែធានាទឹកដៃល្អ»
«ឆ្នាំទីបីមានន័យថានៅក្មេងហើយ ធ្វើការអោយយើងកើតទេ?»
«ឯងមិនទុកចិត្តយើងមែនទេ?»
«ក៏ឯងនឹងហើយយកក្មេងឆ្នាំទី៣មកធ្វើការយើងខ្លាចតែធ្វើៗរត់ចោលគម្រោងបាត់ទេ»
«ទុកចិត្តមនុស្សរបស់យើងរកអោយគឺមិនធ្វើអោយឯងខកបំណងទេ»
«ប្រថុយជឿឯងម្តងចុះ។ តែថាសិស្សប្អូនយើងស្អាតវើយ»
«យើងរកមនុស្សមកធ្វើការមិនមែនយកស្អាតទេ?»
«អឺ..អឺ...បានហើយចាំយើងនាំគេទៅជួបឯង»
«អ្ហឹមសម្រេចតាមហ្នឹងចុះ» ក្រោយពីនិយាយចរចារគ្នារួចរាល់ហើយទូរស័ព្ទអ្នកទាំងពីរក៏ត្រូវបានកាត់ផ្តាច់។
«អាឡូ!បងស៊ូ» គ្រាន់តែឃើញលេខរបស់សិស្សច្បងខលមកភ្លាមមនុស្សស្រីដែលមានសម្បុរសកម្ពស់ស្រឡះ ច្របុះស្រួច បបូរមាត់ក្រហមព្រឿងៗបានលើកទូរស័ព្ទភ្លាមៗព្រោះនាងដឹងច្បាស់ថាសិស្សច្បងនាងច្បាស់ជានាំលុយអោយនាងមិនខាន។
«យ៉ាងម៉េចហើយការសិក្សា»
«ក៏ល្អបង តាំងពីរៀនចប់មកមិនគិតមកលេងប្អូនៗនៅសាកលវិទ្យាល័យសោះបង»
«ក៏ព្រោះតែបងនេះរវល់ទៅក្រៅប្រទេសផង តែថាឃើញបងទាក់ទងទៅបែបនេះប្រហែលជាដឹងហើយថាបងច្បាស់ជាមានអ្វីអោយ»
«ច្បាស់ណាស់ ដឹងតែមានការងារចូលហើយ»
«ពូកែណាស់»
«ស្អែកបងទៅទទួលណា»
«ចា៎...តែខ្ញុំសុំបន្ថែមមិត្តខ្ញុំមួយទៀត»
«ក៏ល្អនឹងមានគ្នាឆាប់បានហើយ»
«អូខេ»
«អញ្ចឹងជួបគ្នាថ្ងៃស្អែក»
«ចាស៎...បង»
ថ្ងៃស្អែកបានមកដល់ភ្លាមលីសាក៏បានទៅដល់កន្លែងដែលពួកគេណាត់ជួបគ្នាដើម្បីពិភាក្សារឿងការងាររបស់ពួកគេបន្ត លីសាបានទៅដល់ទីនោះមុនដោយពួកគេបានណាត់ជួបគ្នា។ ពួកគេបានណាត់ជួបគ្នានៅហាងកាហ្វេមួយដោយជ្រើសយកការបន្ទប់Privateសម្រាប់និយាយគ្នា។
«នេះ....មិនទាន់មានអ្នកណាមកទៀត»រាងខ្ពស់បានត្រឹមតែរអ៊ូម្នាក់ហើយក៏ទាញទូរស័ព្ទមកចុចលេងដើម្បីកំដរអារម្មណ៍ ។
«សូមអញ្ចើញ» ក្រោយពីលឺសំឡេងបុគ្គលិកនៅទីនោះបើកទ្វារហើយលីសាក៏ដកភ្នែកចេញពីទីទូរស័ព្ទដើម្បីទៅមើលលអ្នកដែលដើរចូលមក។
«សួស្តី»
«អឺ....សួស្តី» លីសាក៏និយាយវិញទាំងរអាក់រអួលព្រោះតែវរវល់មើលពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
«ចុះបងស៊ូមិនទាន់មកទេ?»
«នៅទេ» លីសាក៏បានសម្លឹងមើលនាងក្រមុំពីលើដល់ក្រោមឃើញថានាងក៏នៅក្មេងពិតមែន។
«នេះច្បាស់ទេថានឹងធ្វើការងារអោយខ្ញុំដល់ចប់?» គេមិនបាននិយាយឬសួរនាំអ្វីច្រើនដែរគឺថាបោះប្រយោគមួយនេះទៅតែម្តងធ្វើអោយរាងស្តើងសម្លឹងមើលមុខរបស់គេបន្តហើយក៏ទម្លាក់កាបូបចុះហើយអង្គុយក្បែរគេ។
«នែ!!អ្នកនាងឃើញខ្ញុំក្មេងកុំចង់មើលងាយណា ខ្ញុំក្មេងពិតមែនប៉ុន្តែខ្ញុំច្បាស់លាស់»
«ល្អខ្ញុំចាំមើល»
«នែ!!ហៅខ្ញុំមកធ្វើការដូចជាមិនទុកចិត្តខ្ញុំ»
«អត់ទេ ខ្ញុំគ្រាន់តែខ្លាចរត់ចោលគម្រោងពាក់កណ្តាលទី»
«ខ្ញុំរ៉ូសស៊ានផាក ហៅថារ៉ូសមិនដែលរត់ចោលអ្វីងាយៗឡើយ» កំពុងតែនិយាយជជែកគ្នាសុខៗទូរស័ព្ទរបស់អ្នកទាំងពីរក៏បានលោកសារពួកគេបានចូលឡានក៏ឃើញថាពីរនាក់ទៀតប្រហែលជាបន្តិចទៀតទើបបានមកដល់។
«ហៅអីញ៉ាំសិនទៅ»
«មិនអីទេ»
«ហៅភេសជ្ជៈនំឬក៏កាហ្វេផឹកក៏បានព្រោះថាយើងមានការងារច្រើនត្រូវនិយាយគ្នា»
«មិនអីទេ»
«បើមិនហៅខ្ញុំហៅក៏បាន» គេក៏បានទាញមីនុយមកមើលហើយក៏ចាប់ផ្តើមកម្មនំ អាហារនិងភេសជ្ជៈជាច្រើនធ្វើអោយរាងស្តើងសម្លឹងមើលគេស្លើរ។
«នេះអ្នកណាចេញលុយ ខ្ញុំមិនដឹងទេហៅខ្លួនឯងចេញខ្លួនឯងទៅ» រាងស្តើងរអ៊ូម្នាក់ឯងរងូវៗប៉ុន្តែក៏អាចធ្វើអោយគេស្តាប់លឺដូចគ្នា។
«ខ្ញុំជាអ្នកបាវ មិនបាច់ភ័យទេ?»
«ចាស៎....អ្នកនាងអភិជន» នេះជួបគ្នាថ្ងៃដំបូងគឺថានិយាយផ្លែផ្កាគ្នាតែម្តង ចំណែកលីសាវិញបានត្រឹមតែរក្សាមុខស្មើរធម្មតា។
«អាយុប៉ុន្មានហើយ?»
«អាយុ....២២ឆ្នាំ»
«ក្មេងនៅឡើយ» គេក៏បានត្រឹមឩទានតិចៗតែនាងក៏ស្តាប់លឺផងដែរ។
«ពេញវ័យ ចាស់ចិត្តចាស់គំនិតហើយ»
«ចាំមើលមើល៎ ថានឹងចាស់ដូចមាត់ទេ»
«រៀនវេនយប់មែនទេ?»
«ចាស៎»
«មានសង្សាទេ?» ពេលលឺសំនួរនេះហើយនាងមើលមុខគេទាំងឆ្ងល់។
«ពាក់ព័ន្ធនឹងការងារដែរ តែថាតាំងពីនិយាយគ្នាមកខ្ញុំមិនទាន់ដឹងថាអ្នកនាងអោយខ្ញុំទៅរៀបចំឬដេគ័រអ្វីឡើយ»
«ក្រែងមិត្តរបស់នាងធ្វើដែរ ចាំជុំគ្នាចាំនិយាយ ឆ្លើយមកមានសង្សាឬនៅ?»
«ពាក់ព័ន្ធអីនឹងមានឬគា្មន»
«ក្រែងលោថាប៉ះពាល់ដល់ការងារ ថ្ងៃណាខូចចិត្តនឹងសង្សាទុកការខ្ញុំចោលអ្នកណាទទួលខុសត្រូវ
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...