ស្នេហ៍ជានិរន្ត៍ ភាគទី១៨

31 2 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី១៨
«បងមានអីមែនទេ?» នាងដែលជាភរិយាក៏បានស្រវ៉ាទៅអង្អែលទ្រូងប្តីពេលឃើញគេហាក់ដូចជាភ្ញាក់ពីយល់សប្តិអាក្រក់។
«បងអត់អីទេ!!ហឹស...ហឹស..គឺគ្រាន់តែយល់សប្តិអាក្រក់ប៉ុណ្ណោះ»
«បងយល់សប្តិឃើញអី?» នាងក៏បានក្រោកមកអង្គុយក្បែរប្តីរបស់ខ្លួន រួចហើយនាងក៏ទៅចាក់ទឹកអោយប្តីរបស់ខ្លួនផឹក។
«គ្មានអីទេ គ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ» ក្រោយពីទទួលដែលនៅក្នុងផ្តិលពីដៃរបស់នាងហើយគេក៏ផឹករហូតដល់អស់ហើយក៏ទាញក្រមុំមកអោបដើម្បីបំភ្លេចនូវរូបភាពក្នុងយល់សប្តិ។
«ង៉ា...ង៉ា» កូនប្រុសដែលលើគ្រែតូចក្បែរគ្រែរបស់ពួកគេក៏បានធ្វើអោយអ្នកដែលជាឪពុកម្តាយក៏ចុះទៅបីកូនជាពិសេសរ៉ូសនាងបានលើកបីកូនប្រុសរបស់ខ្លួនមកអន្រួនតិចៗដើម្បីលួងលោមកម្លោះតូចម៉ារីអូអោយគេងទៅវិញ។
«នេះ!!រករឿងម៉ាក់ទាំងយប់តែម្តង» លីក៏បាននិយាយទាំងញញឹមលើកដៃទៅច្បិចថ្ពាល់កូនទាំងក្នាញ់។
«ហឹស..ហឹស....កូនក្មេងបែបនេះហើយបងទៅបន្ទោសក្មេងធ្វើអី?» នាងក្រមុំក៏បានសម្លក់បី្តរបស់ខ្លួន។
«មោះ!!អូនទៅគេងទៅណា...ចាំបងមើលកូន» រាងខ្ពស់ក៏បានលើកយកកូនពីដៃរបស់រាងស្តើងនឹងលួងលោមកូនដោយច្រៀងផងធ្វើមុខធ្វើមាត់ផងដើម្បីអោយកូនកម្លោះតូចរបស់គេបញ្ឈប់ការយំ។
«នែ!!កូនប្រុសមិនត្រូវយំច្រើនបែបនេះទេណាត្រូវតែរឹងមាំ» នាងដែលជាភរិយាក៏បានត្រឹមតែក្រវីក្បាលហួសចិត្តនឹងប្តីរបស់ខ្លួន។ មួយស្របក់ក្រោយមកកូនកំលោះក្បាលខូចរបស់គេក៏បានគេងលក់គេក៏បានដាក់អោយកូនគេងវិញ។
«តោះ....គេង» អ្នកកម្លោះក៏ឡើងទៅលើគ្រែហើយក៏ទាញភរិយារបស់ខ្លួនអោយគេងកើយទ្រូងរបស់គេ។
«សឺត....សឺត» លីក៏បានអោនចុះទៅថើបថ្ងាស់របស់នាងដោយក្តីស្រឡាញ់រហូតដល់នាងគេងលក់។ ខុសពីរាងមាំដែលមិនទាន់គេងលក់ឡើយដៃម្ខាងអោបប្រពន្ធដែលកំពុងតែគេងកើយលើទ្រូងរបស់គេ ចំណែកឯដៃម្ខាងទៀតគងថ្ងាស់ហាក់គិតដល់អ្វីមួយអញ្ចឹង។
«នេះហេតុអ្វីក៏នៅសុខៗខ្ញុំទៅយល់សប្តិឃើញរីយ៉ាបែបនេះ?» អ្នកកម្លោះក៏បានចោទជាសំនួរសួរមកកាន់ខ្លួនឯង តែដោយមិនចង់គិតពីវាច្រើនពេកធ្វើអោយគេបិតភ្នែកគេងអោបប្រពន្ធរបស់ខ្លួនជាប់។
នៅក្នុងផ្ទះមួយដែលមានការតុបតែងលំអរបែបបុរាណ មើលទៅផ្ទះមួយនេះពិតជាគួរអោយខ្លាចគួរសមព្រោះថាវាមានសភាពស្ងាត់ជ្រងំមានត្រឹមដើមដើរព័ទ្ធជុំវិញ ហើយពោរពេញដោយផ្សែងអ័ព្ទនឹងធុំទៅដោយផ្សែងធូបនិងទៀន។
«ហេតុអ្វីក៏ផ្ទះនេះគួរអោយខ្លាចបែបនេះ?» រីយ៉ាដែលដើរក្បែរឪពុកក៏បានក្រសោបដៃពុករបស់នាងជាប់ដោយអារម្មណ៍ផិតភ័យ។
«មិនអីទេ វាគ្មានអីទេផ្ទះគ្រូស្នេហ៍គឺបែបនេះហើយ»
«ផ្ទះនៅដូចជាផ្ទះខ្មោច» នាងក៏ភ្លាត់មាត់និយាយចេញមកធ្វើអោយអ្នកដែលជាឪពុកក៏បានបែរទៅសម្លក់កូនស្រី។
«កុំមាត់» ពីរនាក់ពុកកូននិងអ្នកបម្រើប្រុសពីរនាក់ក៏បានដើរចូលទៅក្នុងផ្ទះមួយនោះ។
«អ្ហាយ» នាងក្រមុំក៏ស្រែកចែកនៅពេលដែលនាងបានដើរទៅបុកនឹងគ្រោងឆ្អឹងមនុស្សនិងលលាដ៏ក្បាលខ្មោច។
«កើតអី?»
«អួយ....មិនអោយភ្ញាក់យ៉ាងម៉េចនេះបើមកដើរជួបគ្រោងឆ្អឹងនឹងក្បាលខ្មោចស្រស់បែបនេះ»
«មករកលោកគ្រូមែនទេ?» បុរសពីរនាក់ដែលឈរនៅមុខទ្វារ
«ហឹម» 
«ឈ្មោះអីដែរ?»
«នរៈ....កូនស្រីឈ្មោះរីយ៉ា»
«លោកគ្រូមានមនុស្សមករក»
«អោយពួកគេចូលមក»
«បាទ» ទ្វារក៏បានរបើក អ្នកទាំងពីរក៏បានដើរចូលទៅខាងក្នុងក៏ឃើលញមានការចំអសនៈយ៉ាងធំនៅក្រោយខ្នងលោកគ្រូម្នាក់នោះ ។ ប៉ុន្តែគ្រប់វត្ថុដែលគេរៀបចំនោះសុទ្ធតែជាសភាវៈអាក្រក់ទាំងអស់ដូចជាលលាដ៏ខ្មោច គ្រោងឆ្អឹង និងវត្ថុផ្សេងៗទៀតដែលមើលទៅគួរអោយខ្លាច។ នាងក្រមុំបានត្រឹមតែមើលជុំវិញខ្លួនទាំងដៃអោបក្រសោបដៃលោកឪពុកជាប់មើលទៅលើជញ្ជាំងក៏មានក្រណាត់យ័ន្តពណ៍ខ្មៅ សូម្បីតែសភាពក្នុងនោះក៏មានតែភាពងងឹតដែលមានពន្លឺតិចតួចបំផុតចូលចាំងចូលមក។
«នេះខ្ញុំស្មានតែជាមនុស្សចាស់តើ» នាងក៏ដកភ្នែកចេញពីបរិវេណជុំវិញនោះហើយមកមើលមនុស្សប្រុសដែលស្លៀកពាក់ពណ៍ខ្មៅអង្គុយនៅមុខអសនៈរបស់ខ្លួនដៃមានពាក់អង្កាំដែលគ្រូមន្តអាគមតែងតែពាក់។
«អង្គុយចុះមក» លោកគ្រូស្នេហ៍កម្លោះម្នាក់នោះក៏បានអោយអ្នកទាំងពីរអង្គុយចុះ។
«ចុះឯណាវត្ថុដែលខ្ញុំចង់បាន»
«អ៎..នេះ» នាងក្រមុំក៏ស្រាយក្រណាត់ខ្មៅមួយដែលនាងបានចង់ទុក អ្វីដែលនៅក្នុងនោះគឺជាសរសៃរសក់។ ត្រូវហើយគឺនាងបានឆ្លៀតឱកាកកាត់យកសក់អ្នកកម្លោះដែលគេគេទៅគេងសម្រាកនៅផ្ទះរបស់នាង ពេលនាងដែលនាងចូលទៅក្នុងបន្ទប់ទឹករកគេពេលនោះហើយដែលនាងបានកាត់យកសក់របស់គេ។
«កូនទៅបានសក់របស់លីពីពេលណា?»
«ក៏ពេលដែលគាត់មកគេងនៅផ្ទះរបស់យើង ចុះហេតុអ្វីក៏មិនអោយពុកតាំងពីពេលនោះមក»
«ក៏មកពីពុកនឹងហើយប្រាប់ថាប្រេងព្រាយលោកគ្រូអាចជួយបានទើបខ្ញុំមិនបានប្រើ» ត្រូវហើយពុករបស់នាងតែងតែមកនិយាយជាមួយនឹងលោកគ្រូម្នាក់នោះរហូតប៉ុន្តែមិនដែលនាំកូនស្រីមកឡើយទើបតែថ្ងៃនេះដោយសារតែឃើញថាមិនបានផលសោះ។
«តែប៉ុណ្ណឹងខ្ញុំជឿថាគ្មានបារមីណាបានឡើយ»
«សង្ឃឹមថាអោយខ្លាំងដូចមាត់ចុះ?» នាងក្រមុំនិយាយទាំងពេបជ្រាយមុខគ្រូស្នេហ៍កំលោះ ចំណែកគេក៏បានត្រឹមតែមើលមុខនាងក្រមុំដោយស្ងៀមស្ងាត់មិននិយាយអ្វីឡើយ។
«ចាប់ផ្តើមធ្វើពិធីទៅ» លោកគ្រូក៏ចាប់ផ្តើមធ្វើពិធីដាក់ស្នេហ៍តាមរយះផ្លូវងងឹតដោយការយករូបចំលាក់ប្រុសស្រីមួយគូមកចងជាមួយគ្នារុំជាប់ដែលធ្វើពីដីឥដ្ឋមិនអោយរបេះចេញពីគ្នាឡើយ ។ ហើយពួកក៏បន្តិចសូត្រនូវមន្តគាថាស្នេហ៍ដោយមានដៃធូបបង្វិលជុំវិញរូបនោះទាំងមាត់សូត្រគាថាទាំងមាត់ជីបអួចរហូតដល់រួចរាល់។
«នេះជាក្រមួនស្នេហ៍នាងយកទៅលាបនៅលើខ្លួនរបស់នាងក៏បាន បើអាចលាបលើបុរសម្នាក់នោះក៏បានដែរ»
«ចា៎..អរគុណ»
«ខ្ញុំធានាថាមិនយូរគេនឹងដេកនឹករលឹកតែរូបនាងប៉ុណ្ណោះ គេនឹងមករកនាងដោយឯងៗ» នាងក្រមុំពេលលឺបែបនេះហើយក៏ញញឹមពេញចិត្តព្រោះនាងដឹងថាម្តងនេះនាងមិនអោយលីរួចពីកណ្តាប់ដៃរបស់នាងឡើយ។
«ចុះបើចង់កំចាត់ប្រពន្ធរបស់គេចោល» នាងក៏ចោទជាសំនួរសួរទៅកាន់លោកគ្រូ។
«មួយៗសិន...កុំអន្ទៈសាពេក»
«មែនហើយកូនស្រី»
«តែ...»
«នេះចង់អោយប្រពន្ធគេស្លាប់ពិតមែន?»
«ចា៎...ទុកធ្វើអីបើយកប្តីនាងបានហើយក៏ធ្វើអោយនាងស្លាប់តែម្តងទៅកុំអោយនៅទាស់ទាល់»
«ក្មេងនេះពិតជាចិត្តលោភលន់មែន?»
«ចាំកិច្ចមួយនេះទទួលបានផលសិនទៅ ចាំគិតរឿងមួយទៀត»
«ក៏បាន» នាងក៏ងក់ក្បាលយល់ស្របតាមពុករបស់នាង ។
«ហឹស...ហឹស» ពេលដែលនាងក្រមុំនឹងឪពុករបស់នាងចេញទៅគ្រូស្នេហ៍ម្នាក់នោះក៏បានលួចមើលនាងក្រមុំហើយក៏ញញឹមតិចៗ។
ក្រឡែកមកមើលលីឯនេះវិញគេកំពុងតែអង្គុយមើលរបាយការណ៍ប្រចាំថ្ងៃនៅក្នុងបន្ទប់សុខៗគេក៏ស្រាប់តែវិលមុខចង់ដួល។
«អ្ហឹក»គេក៏បានលើកដៃមកស្ទាបក្បាលរបស់ខ្លួនរួចក៏ទប់កៅអីដើម្បីក្រោកឈរដើរចេញទៅខាងក្រៅ។
«ប្រហែលជាធ្វើការច្រើនពេកក៏មិនដឹង» គេបានប្រឹងក្រោកដើរចេញទៅប៉ុន្តែដូចជាមិនកើតសោះក៏សម្រេចចិត្តអង្គុយចុះវិញ ពេលនោះទ្វារបន្ទប់របស់គេក៏ក៏បានរបើកស្រាប់តែវតត្តមានរបស់រីយ៉ាដើរកាន់ទឹកចូលមក។
«នេះយើងស្រវាំងភ្នែកមែនទេ?» អ្នកកម្លោះបានព្យយាមញីភ្នែករបស់ខ្លួនដើម្បីអោយកាន់តែច្បាស់ថាជាអ្នកណា។
«រីយ៉ា» អ្នកកម្លោះក៏បានហៅឈ្មោះនាងតិចៗពេលដែលនារីម្នាក់នោះបានដើរមកជិតដល់តុរបស់គេ។
«លី»
«អ្ហឹស....រ៉ូស» គេក៏ស្រាប់តែភ្ញាក់ព្រឺតពេលដែលអ្នកដែលដើរមកដល់គឺជារ៉ូសទៅវិញ។
«បងកើតអី? មើលចុះបែកញើសពេញខ្លួន»
«គឺ...អត់មានអីទេប្រហែលជាបងធ្វើការហត់ពេកណាមួយអាកាសធាតុរាងក្តីផង»
«អញ្ចឹងបងញ៉ាំទឹកសិនទៅ ចាំអូនទៅធ្វើអីអោយបងណា»
«បាទ»គេក៏ទទួលយកទឹកពីដៃរបស់រាងស្តើងមកផឹក។
#Aries

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now