ក្តីស្នេហ៍ជានិរន្ត៍ ភាគទី២៥

41 4 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី២៥
លោកតាក៏ធ្វើការប្រោះទឹកមន្តដែលនៅក្នុងផ្តិលនោះទៅលើអ្នកកម្លោះដែលកំពុងតែស្ថិតនៅក្នុងដៃរបស់រាងស្តើង។ លោកតាក៏បានសម្លឹងមើលទៅអ្នកកម្លោះដោយទឹកមុខមិនសូវមានសង្ឃឹមសោះ គាត់ដូចដឹងនូវរឿងអ្វីម្យ៉ាងអញ្ចឹង។
«យករបស់នេះអោយទៅញ៉ោមប្រុសពាក់ទៅ» គាត់ក៏បានហុចខ្សែកព្រោះអោយទៅឪពុករបស់លីដើម្បីពាក់នៅលើករបស់គេ។
«មានវិញ្ញាណអាក្រក់ជាច្រើនកំពុងតែចង់បានញោមប្រុស ហើយមូលហេតុដែលធ្វើអោយគេឈឺធ្ងន់ភ្លាមៗក៏ព្រោះតែអ្នកដែលធ្វើអំពើរមកលើគេគឺប្រើសុទ្ធវិញ្ញាណដែលកាចសាហាវបូករួមនឹងអំពើរស្នេហ៍ផងដែរ»
«ចុះយើងធ្វើយ៉ាងម៉េចបន្តទៅ?»
«ចាំមើលបន្តិចទៀតសិនទៅ អាត្មាក៏មិនហ៊ានធានាថានឹងអាចសង្គ្រោះគេបានដែរក៏មានការការត្រៀមចិត្តប៉ុណ្ណោះ» ពេលដែលលឺបែបនេះហើយធ្វើអោយនាងដែលជាភរិយាកាន់តែបារម្ភ នេះបើនាងចាប់អារម្មណ៍តាំងពីដំបូងប្តីនាងក៏មិនធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងដែរ»
«តើករុណាអាចនិមន្តតេជគុណទៅផ្ទះករុណាបានទេ?»
«ពរញោម» ពេលបានការអនុញ្ញាតពីតេជគុណហើយពួកគេទាំងអស់គ្នាក៏ធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញ។
ក្រឡែកមកមើលរីយ៉ាឯនេះវិញក្រោយពីមកដល់ផ្ទះភ្លាមគឺថានាងរហ័សទៅរកលោកគ្រូអាគមកំលោះតែម្តង។
«នេះមករកខ្ញុំតែម្នាក់ឯងបែបនេះមានរឿងអីមែនទេ?»
«គឺខ្ញុំនេះចង់អោយលោកធ្វើយ៉ាងម៉េចក៏បានដែរអោយតែប្រពន្ធរបស់លីស្លាប់»
«នេះពិតជាត្រូវការបែបនេះមែន?»
«កាន់តែលឿនកាន់តែល្អ»
«មួយទៀតនេះគ្រាន់តែធ្វើស្នេហ៍ដាក់លីហេតុអ្វីក៏គាត់ត្រូវធ្លាក់ខ្លួនឈឺ?»
«អ៎...គ្មានអីទេគេគ្រាន់តែឈឺបន្តិចបន្តួចបន្តិចទៀតគេលែងអីហើយ?»
«លោកច្បាស់ទេ?»
«ហឹម....តែបើកមកនិយាយរឿងដែលនាងនិយាយមុននឹង នេះចង់អោយប្រពន្ធរបស់គេស្លាប់ពិតមែន?»
«ហឹម»
«ត្រូវតែមានអ្វីដោះដូរ ព្រោះថាខ្ញុំធ្វើដើម្បីនាងច្រើនមកហើយ»
«ចង់បានអ្វី?»
«នាង»
«នេះលោកឆ្កួតទេ?»
« បើអញ្ចឹងរឿងចាត់ទុកថាខ្ញុំមិនបានដឹងទៅចុះ ស្រួលមិនស្រួលខ្ញុំអាចដោះស្នេហ៍ពីប្រុសស្នេហ៍របស់នាងក៏ថាបាន» ពេលលឺបែបនេះហើយធ្វើអោយនាងក្រមុំនៅស្ងៀមមួយស្របក់ហាក់កំពុងតែគិតពិចារណា។  ចុងក្រោយនាងក៏សម្រេចចិត្តយល់ព្រមជាមួយនឹងគ្រូអាគមកំលោះដដែល។
«សឺត» លោកគ្រូកម្លោះក៏ចាប់ផ្តើមទាញនាងក្រមុំមកក្បែរគាត់ហើយក៏ថែថើបនាងក្រមុំដោយក្តីស្រឡាញ់ លោកគ្រូកម្លោះក៏បានបោសបោសអង្អែលរាងកាយមួយនេះរហូតដល់ឆ្លងផុងរឿងជាច្រើនជាមួយគ្នា។
«កុំភ្លេចសន្យារបស់លោក»
«ខ្ញុំដឹងហើយ» គេតបជាមួយនឹងនាងដោយស្នាមញញឹម ។
«ក៏ឆាប់ធ្វើឪឡូវនេះទៅ»
«បាទ..យកវត្ថុប្រើប្រាស់របស់មនុស្សស្រីម្នាក់នោះមក នាងមានដឹងថ្ងៃខែឆ្នាំកំណើតនាងទេ?»
«ដឹង» រីយ៉ាដកវត្ថុប្រើប្រាស់ខ្លះរបស់រាងស្តើងដែលនាងបានយកមក នឹងប្រាប់ទៅថ្ងៃខែកំណើតរបស់រាងស្តើងព្រមទាំងរូបថតសខ្មៅមួយសន្លឹកផងដែរ។ គាត់ក៏ចាប់ផ្តើមធ្វើពិធីតាមរបៀបរបស់គាត់ដោយមាននាងក្រមុំនៅមើលរហូតដល់ចាប់កម្មវិធី។
«មិនក្រោមបីថ្ងៃនោះទេនាងនឹងធ្លាក់ខ្លួនឈឺធ្ងន់តែម្តង»
«ខ្ញុំលាទៅវិញហើយ»
«បាទ» នាងក្រមុំក៏ដើរចេញទៅបាត់ទៅ ចំណែកលោកគ្រូកម្លោះក៏ឈរមើលនាងក្រមុំជាមួយស្នាមញញឹមដូចជាបង្គប់អត្ថន័យអ្វីម្យ៉ាងអញ្ចឹង។
«អ្នកណាទៅល្ងង់ទុក្ខមនុស្សដែលជាសត្រូវបេះដូងនោះ ខ្ញុំពេញចិត្តមនុស្សដែលមានចិត្តពុះកញ្ជ្រោលបែបនេះ ត្រូវការអ្វីគឺត្រូវតែបាន»
ក្រឡែកមកមើលគ្រួសាររបស់លីឯនេះវិញគ្រាន់តែធ្វើដំណើរមកដល់ភូមិគ្រឹះវិញលោកតាបានដើរមើលបរិវេណនោះតេជគុណក៏បានក្រវីក្បាល។
«ភូមិគ្រឹះមួយនេះគឺពោរពេញទៅដោយវិញ្ញាណអាក្រក់ទាំងអស់»
«ហេតុអ្វីក៏ពួកគេចូលមកបាន ក្រែងយើងក៏មានជំនាញចាំការពារមិនអញ្ចឹង»
«បើម្ចាស់ផ្ទះអនុញ្ញាតអោយពួកគេចូលហើយ ម្ចាស់ទឹកម្ចាស់ដីឬក៏ជំនាញផ្ទះមិនអាចប្រឆាំងបានឡើយ ហើយពួកនេះសុទ្ធមានបារមីខ្លាំងសុទ្ធវិញ្ញាណដែលចងអាឃាតហើយគេត្រូវតែធ្វើអ្វីដែលគេប្រើមក» ពេលលឺបែបនេះហើយសមាជិកទាំងអស់មើលមុខគ្នា។
«នាំញោមប្រុសអោយសម្រាកសិនទៅ»
«ចាស៎» រាងស្តើងក៏នាំប្តីរបស់ខ្លួនទៅសម្រាក
«ម្ចាស់ជាមានអ្នកណាយកអ្វីមួយមកដាក់ក្នុងផ្ទះរបស់ញោមហើយ ឬក៏ញោមមានយកអ្វីមិនល្អចូលផ្ទះទេ?» ពេលលឺបែបនេះហើយគាត់បានព្យាយាមរកនឹកថាខ្លួនមានបានយកអ្វីចូលក្នុងផ្ទះទេ?
«មួយវិញទៀតកុំអោយមនុស្សស្រីដែលបានដាក់ស្នេហ៍ញោមប្រុសចូលមកទីនេះឬក៏នៅក្បែរញោមលីដាច់ខាត»
«ករុណ»
«លី....» រាងស្តើងក៏បានហៅឈ្មោះប្តីតិចៗពេលដែលគេគេងនៅលើគ្រែណាមួយនាងបានលើកអាហារមកអោយគេញ៉ាំ។
«បាទ»
«ក្រោកមកចាំអូនបញ្ចុកណា»
«អ្ហឹក» គេក៏ព្យាយាមក្រោកដោយមានរាងស្តើងជួយលើកគេ ។
«រ៉ូស»
«ចាស៎»
«បងសុំទោសណាដែលធ្វើអោយអូនពិបាកចិត្ត...ខឹ..ខឹ» គេនិយាយទាំងក្អកមិនឈប់ ។
«កុំបន្ទោសខ្លួនឯងអី មិនមែនជាកំហុសរបស់បងទេ»
«តែ.....ខឹស...ខឹ» គេប្រឹងនិយាយទៀតប៉ុន្តែនៅតែក្អកដដែល ។
«បានហើយញ៉ាំអាហារសិនទៅ» នាងដែលជាភរិយាក៏បានបញ្ចុកអាហារដល់ស្វាមីប៉ុន្តែគេញ៉ាំបានតែបន្តិចប៉ុណ្ណោះ ។ នាងក៏យកទឹកមន្តដែលបានពីលោកតាមកអោយគេផឹក។
«អួក...» គ្រាន់តែផឹកភ្លាមគេក៏ក្អតចេញមកវិញនូវអ្វីដូចកាលដែលគេក្អួតលើកដំបូងអញ្ចឹង។
«បងមិនអីទេ?»
«ខឹ..ខឹ» ពេលនោះនាងក៏បានចេញទៅហៅលោកតាអោយមកជួយមើលគេ។
«អោយញោមប្រុសសម្រាកទៅ ហើយនៅមើលគេអោយល្អណា» និយាយចប់លោកតាក៏បានធ្វើការព័ទ្ធខ្សែសីម៉ានៅគ្រែគេងរបស់គេ។
«ម៉ែពុកឈឺមែនទេ?» កម្លោះតូចក៏បានចូលមកព្រមទាំងឡើងទៅគេងអោបឪពុករបស់គេ។
«ពុកកូនគ្រាន់តែហត់ត្រូវការសម្រាកប៉ុណ្ណោះ» 
«ខឹ...ខឹ...ពុកមិនអីទេណា»ពេលនោះលីក៏បានតបទៅកម្លោះតូចទាំងបិតភ្នែក។
«គេក៏បានព្យាយាមបើកភ្នែកមើលអាល្អិតតូចដែលគេងអោបគេ»
«បាទ» ក្រោយពីនិយាយលេងជាមួយនឹងពុកហើយអ្នកបម្រើក៏បានយកកម្លោះតូចទៅគេងបាត់ព្រោះតែយប់ហើយ។
«រ៉ូស»
«ចា៎»
«បើសិនជាបងគ្មានសង្ឃឹមនឹងរស់បន្តទេអោយបងសុំទោសណា..ខឹ..ខឹ»
«កុំនិយាយបែបនេះអីពួកយើងត្រូវតែនៅជាមួយគ្នា ពីជាតិមុនយើងត្រូវព្រាត់ប្រាស់គ្នាម្តងហើយ»
«ខឹ....ខឹ..»គេក៏ក្អកតិចៗ
«បងឈប់និយាយទៅណា»
«បងខ្លាច ខា្លចថាមិនបានមើលថែអូន បើសិនបងជាមនុស្សស្រីប្រហែលជាពួកយើងមិនត្រូវមកបែកគ្នាទេ បើបងជាមនុស្សស្រីគ្មានមនុស្សស្រីណាមកចង់បានឡើយ»
«ជុប» គេក៏បានថើបប្រពន្ធរបស់ខ្លួនយ៉ាងយូរ។
«បងជាតិក្រោយបងជាមនុស្សស្រីតើអូននឹងស្រឡាញ់ទេ?»
«ហឹក..ហឹក..» ពេលស្តាប់ប្តីរបស់ខ្លួនរៀបរាប់ហើយទឹកភ្នែករបស់នាងក៏បានស្រក់ចុះមកនាងអោបរាងកាយរបស់គេយ៉ាងណែន រាងកាយគេពេលនេះគឺខុសប្លែកពីមុនខ្លាំងណាស់គឺស្គមជាមុនរាងកាយដែលធ្លាប់តែមាំមួនពោរពេញដោយសាច់ដុំពេលនេះគឺមានតែឆ្អឹងប៉ុណ្ណោះ មុខដែលធ្លាប់តែសង្ហាមានមន្តស្នេហ៍បែរជាត្រូវមកបាក់គ្មានសាច់គ្មានឈមភ្នែកក៏ខ្មៅ។ ទឹកភ្នែកនាងក៏ស្រក់ចុះអោបគេជាប់នឹងទ្រូង។
«ហេតុអ្វីក៏បងនិយាយអ្វីដែលមិនទាន់កើតឡើងបែបនេះ អូនមិនអោយបងទៅណាទេ?ពួកយើងត្រូវតែរស់នៅជាមួយគ្នាពីមុនយើងឃ្លាតគ្នារួចហើយជាតិនេះយើងទៅមិនទៅណាចោលគ្នាឡើយ ។ បងចង់អោយអូននៅជាមួយកូនតែពីរនាក់មែនទេ?»
«ខឹក...ខឹក...»
«ឆ្លើយនឹងសំនួរបងសិនមក»
«មិនបងជាមនុស្សស្រីឬមនុស្សប្រុសបងគឺជាមនុស្សតែម្នាក់ដែលអូនស្រឡាញ់..ហឹក...ហឹក...» នាងក៏ឆ្លើយទាំងទឹកភ្នែកហូរមិនឈប់។
«ឈប់យំទៅណា.....អូនក៏ដឹងហើយលោកតាមានសង្ឃដីការយ៉ាងម៉េច បងមិនត្រូវតែស្នេហ៍ទេ ។ បងក៏មានអារម្មណ៍ពិបាកក្នុងខ្លួនណាបងក៏មើលឃើញថាពួកវិញ្ញាណកំពុងតែតាមយាយីបងដូចគ្នា ពួកគេនៅខាងក្រៅលោកបានត្រឹមតែហាមឃាត់គេមិនអោយចូលមកជិតយើងបានប៉ុន្តែពួកគេមកក្បែរនាងប៉ុណ្ណោះតែបើមានឱកាសវានឹងចូលមកហើយ» តាមពិតនៅក្នុងបន្ទប់របស់គេក៏មានដែរគ្រាន់តែពួកវាមិនទាន់អាចចូលមកក្បែរគ្រែពួកគេបានដោយសារតែមានសីម៉ាការពារ។
«អត់ទេ  បងនឹងនៅក្បែរបងបងពាក់ខ្សែកនេះអោយជាប់មិនត្រូវដោះចេញទេណា» នាងក៏ប្រាប់គេអោយពាក់ខ្សែនោះអោយជាប់វាជាខ្សែកដែលលោកបានផ្តល់អោយ។
«បើមានជាតិក្រោយបងសូមអោយជួបអូនទៀត ហើយសូមអោយស្នេហាមួយនេះនៅស្ថិតស្ថេរជានិរន្ត៍»
«បានហើយឆាប់គេងទៅណា...បងត្រូវសម្រាកអោយច្រើន» នាងក៏បានអោបប្តីរបស់ខ្លួនជាប់ចំណែកគេវិញក៏ដូចគ្នាគេបានអោបនាងហើយក៏បិតភ្នែកគេងទៅ។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now