ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៧
ទោះបីជានាងនិងម្តាយកំសត់របស់ខ្លួនប្រឹងអង្វរយ៉ាងណាក៏គ្មានបានផលដែរព្រោះថាម្តាយឳពុករាងមាំមិនព្រមដាច់ខាត។ ពួកគាត់មិនអោយអាចអោយកូនរបស់ខ្លួនដែលមានឈាមជារាជវង្សមករៀបការជាមួយនឹងមនុស្សស្រីធម្មតាដាច់ខាតជាពិសេសគឺជាអ្នកបម្រើទៀត។
«មិនបាច់មកអង្វរកអីទេព្រោះថាយើងគ្មានចិត្តអាណិតអាសូរអ្វីឡើយ។ ខ្ញុំត្រូវការកិត្តិយសនិងមុខមាត់»
«ខ្ញុំសូមអង្វរម្ចាស់ពុកម្ចាស់ម៉ែណា» នៅទីបំផុតរាងមាំក៏ដាច់ចិត្តលុតជង្គង់អង្វរអ្នកទាំងពីរដូចគ្នា។
«កូនធ្វើអីនឹងពួកឯងយើងអោយនាំអ្នកអង្គម្ចាស់ទៅវិញ»
«បាទទាន» គេក៏បានព្យាយាមលើករាងមាំតែរាងមាំបានរត់ទៅរកនាងក្រមុំនឹងអោបនាងជាប់មិនព្រមលែងឡើយ។
«លែង...លែងយើងណា»
«ហឹស....ហឹស....» រាងស្តើងវិញបានត្រឹមតែយំអោបគេតែក៏មិនអាចយកឈ្នះកម្លាំងមនុស្សរបស់ម្តាយឳពុករបស់រាងមាំឡើយ។
«ឆេ» ចុងក្រោយដៃរបស់អ្នកទាំងពីរក៏បានរបេះចេញពីគ្នា កូនចៅរបស់លោកម្ចាស់ក៏បាននាំអ្នកកម្លោះនាំចេញទៅឆ្ងាយៗទៅរហូតដល់មិនអាចមើលឃើញគ្នាទៀត។
«ខ្ញុំប្រាប់នាងណាបងលីជារបស់ខ្ញុំតែម្នាក់គត់» រ៉ានីក៏បានអង្គុយចុះមុខរាងស្តើងព្រមទាំងលើកដៃទៅអង្អែលថ្ពាល់រាងស្តើងដោយទឹកមុខមានក្តីសុខពេលនាងអាចយកឈ្នះឆេយ៉ុងបែបនេះ។
«ខ្ញុំប្រាប់នាងណា នាងមិនអាចយកបងលីពីខ្ញុំបានឡើយ ខ្ញុំប្រៀបដូចជាហង្ស» និយាយតែប៉ុណ្ណឹងនាងក៏ក្រោកចេញហើយដើរចេញបាត់។
«ហាមទៅពាក់ព័ន្ធនឹងកូនខ្ញុំទៀតបើចង់មានជីវិតនិងអាចរស់នៅទីនេះបន្តទៀត» អ្នកអង្គម្ចាស់ផ្តាំតែប៉ុណ្ណឹងគាត់ក៏បានដើរចេញទៅបាត់។
«ហឹក....ហឹក...» នាងក្រមុំវិញបានត្រឹមតែយំអោបម្តាយរបស់ខ្លួន នាងពិតជាស្រឡាញ់រាងមាំខ្លាំងណាស់តើពេលនេះស្នេហាមួយនេះត្រូវបញ្ចប់ដោយត្រឹមនេះមែនទេ? វាពិតជាពិបាកណាស់ពួកគេស្រឡាញ់គ្នាជាខ្លាំងតើអោយត្រូវបញ្ចប់ដោយងាយៗយ៉ាងម៉េច?តើមានវិធីណាអាចជួបគ្នាបានទៅបើរនាំគ្រួសាររារាំងយ៉ាងនេះ។ ពេលវេលាចេះតែកន្លងផុតទៅរាងមាំគ្មានឱកាសបានមកជួបនាងឡើយព្រោះតែគេត្រូវបានឃុំឃាំមិនអោយចេញមកក្រៅបានឡើយម្នាក់ៗក៏បានត្រឹមតែអង្គុយនឹករលឹកគ្នាជាខ្លាំង។
«កូនយ៉ាងម៉េចហើយ?» អ្នកដែលជាម្តាយក៏បានដើរមកអង្គុយជិតកូនស្រីដោយក្រសោបស្មានាងជាប់ដើម្បីលួងលោមនាងព្រោះគាត់ឃើញថានាងស្រងូតស្រងាត់រាល់ថ្ងៃតែគាត់ក៏មិនដឹងថាជួយកូនស្រីបានដោយរបៀបណាបានត្រឹមតែលួងលោមនាង។
«ហឹក....ហឹក...តើពួកកូនត្រូវតែរស់នៅមិនអាចជួបគ្នាបែបនេះឬម៉ែ»
«ម៉ែសុំទោសដែលធ្វើអោយកូនមកជួបរឿងបែបនេះ»
«ម៉ែមិនបានខុសអ្វីទេ ហេតុអ្វីក៏បន្ទោសខ្លួនឯងបែបនេះ....ហឹក...ហឹក» ពេលលឺម្តាយបន្ទោសខ្លួនឯងបែបនេះធ្វើអោយនាងកាន់តែស្រក់ទឹកភ្នែកអោបម្តាយរបស់ខ្លួន។
«បើម៉ែជាអ្នកមានកូនក៏មិនមែនមកជួបរឿងបែបនេះឡើយ»
«ម៉ែគ្មានកំហុសទេ តាមជតាកម្មចុះបើជាគូក៏នឹងជួបគ្នា» នាងក៏និយាយពាក្យនេះចេញមកទាំងដែលក្នុងទ្រូងរបស់នាងស្ទើរតែប្រះបែកជាពីរទៅហើយ មនុស្សដែលនាងស្រឡាញ់ស្មើរជីវិតបន្ទាប់ពីម្តាយនាងតើត្រូវបាត់បង់ព្រោះតែរនាំវណ្ណៈមែនទេ? រាល់យប់នាងបានត្រឹមគេងសម្រក់ទឹកភ្នែកនឹករឿងរ៉ាវល្អៗដែលពួកគេធ្លាប់ធ្វើរួមគ្នា។ ចំណែកឯរាងមាំឯនេះវិញក៏ដូចគ្នាដែរបាយមិននឹកទឹកក៏មិនស្រែកបានត្រឹមតែអង្គុយនៅក្នុងបន្ទប់មិនអាចចេញទៅណាបានប្រៀបដូចជាអ្នកទោសអញ្ចឹងគឺគ្មានសិទ្ធិសេរីភាពឡើយ។
«មិនដឹងថាពេលនេះឆេយ៉ុងយ៉ាងម៉េចក៏មិនដឹង» រាងមាំបានត្រឹមតែចោទជាសំនួរសួរមកកាន់ខ្លួនឯង គេពិតជាបារម្ភពីនាងណាស់ មិនដឹងថានាងពិបាកចិត្តនិងយំខ្លាំងយ៉ាងណាទេ រាល់ដងគឺមានគេងទៅលួងលោម ប៉ុន្តែពេលនេះបែរជាទុកអោយនាងក្រមុំនៅតែម្នាក់ឯងទៅវិញ។
«បងសុំទោសដែលបងមិនទាន់អាចធ្វើអ្វីបាន»
នៅទីបំផុតថ្ងៃដែលពួកគេខ្លាចបំផុតក៏បានមកដល់ គឺថ្ងៃដែលក្នុងវាំមានរៀបចំយ៉ាងស្រស់ស្អាតដើម្បីរៀបចំកម្មវិធីរៀបការរបស់ពួកគេទាំងពីរ អ្នកកម្លោះញញឹមមិនចេញឡើយព្រោះបេះដូងរបស់ខ្លួនគឺនៅនឹងឆេយ៉ុងបាត់ទៅហើយ គេពិតជាបារម្ភពីនាងនឹងចង់ជួបនាងខ្លាំងណាស់បើអាចគេចង់តែនាំនាងក្រមុំចេញពីទីនេះអោយបាត់។ កូនក្រមុំវិញគឺថាញញឹមមិនឈប់ឡើយនៅពេលដែលចេញមកទទួលភ្ញៀវខុសពីរាងមាំដែលញញឹមទាំងបង្ខំ។ កម្មវីធីក៏បានប្រកបដោយរលូនរហូតដល់យប់បន្តិច អ្នកកម្លោះដែលកំពុងតែនៅក្នុងបន្ទប់របស់ខ្លួនសុខៗស្រាប់តែមានសំឡេងគោះទ្វារ។ គេក៏ដកដង្ហើមធំព្រោះគិតថាប្រហែលជារ៉ានីឬក៏ម្តាយរបស់គេហើយ
«អង្គម្ចាស់តូចខ្ញុំទេណា»
«ម៉ែដោះ» ពេលលឺបែបនេះហើយគេក៏ញញឹមចេញមក
«ម្ចាស់តូចចង់ជួបឆេមែនទេ វិធីម្យ៉ាគឺមានតែចាកចេញពីទីនេះ?»
«ចង់ តែអាចទៅរួចទេ?»
«អាចទៅបាន ពេលនេះក្មួយឆេកំពុងតែចាំអ្នកអង្គម្ចាស់នៅផ្ទះរបស់នាង»
«តែចេញទៅបានយ៉ាងម៉េច?»
«អ៎...គឺ....ម៉ែចាត់ការរួចរាល់ហើយ»
«គេក៏ស្រាប់តែបើកទ្វារចេញទៅក៏ឃើញថាមនុស្សដែលនៅមុខទ្វារសន្លប់អស់ ហាក់គ្មានអ្វីរារាំងឡើយ។
«អ្នកម្នាងនិងលោកម្ចាស់នៅខាងក្នុងឆាប់ទៅអ្នកអង្គម្ចាស់»
«អរគុណម៉ែច្រើនណា ខ្ញុំមិនភ្លេចគុណម៉ែឡើយ»
«ចា៎...ឆាប់ទៅ នេះសោឡាន»
«ចុះបើពុកនិងម៉ែដឹងអ្នកដែលពិបាកគឺជាម៉ែ» ពេលលឺបែបនេះហើយគាត់ក៏ញញឹម
«លោកម្ចាស់មិនធ្វើអីម៉ែទេ ឆាប់ទៅ» រាងមាំក៏ដើរចេញទៅលប់ៗព្រោះខ្លាចថាមានអ្នកមកឃើញ តែឃើញស្ថានភាពល្អបែបនេះគេបានទាញយកសម្លៀកបំពាក់និងលុយខ្លះដែលម៉ែដោះបានរៀបចំអោយគេហើយទៅកន្លែងយកឡានដើម្បីទៅទទួលនាងក្រមុំហើយចេញតាមផ្លូវក្រោយតែម្តង។ គ្រាន់តែទៅដល់ផ្ទះរបស់នាងតូចភ្លាមធ្វើអោយនាងក្រមុំស្រក់ទឹកភ្នែកមកដូចទឹកហូរនាងមិននឹកស្មានថានឹងបានជួបគេទៀត គេបានចេញពីក្នុងឡានហើយក៏បានរត់ទៅអោបនាងយ៉ាងណែនទឹកភ្នែកក៏ស្រក់ចុះមកទាំងពីរនាក់ដោយក្តីនឹករលឹក។ ម្នាក់ៗមិនអាននិយាយអ្វីចេញឡើយបានត្រឹមតែបង្ហូរទឹកភ្នែក ។
«ឆាប់ឡើងណា»
«ចាស៎..អូនទៅហៅម៉ែសិនណា» នាងក៏ចូលទៅហៅម្តាយរបស់ខ្លួនចេញមកនឹងបានចេញទៅទាំងអស់គ្នា ។ ពួកគេទាំងបីក៏ប្រញាប់ធ្វើដំណើរចេញពីនេះយ៉ាងលឿន គេមិនទាន់ដឹងថាត្រូវទៅណាឡើយដឹងត្រឹមថាត្រូវគេចចេញពីទីនេះអោយបានសិន ។ ឡានចាប់ផ្តើមចេញយ៉ាងលឿនដោយអ្នកកម្លោះជាអ្នកបើក។ នៅតាមដងផ្លូវហាក់ងងឹតបន្តិចព្រោះជាផ្លូវនៅក្នុងព្រៃមានសភាពស្ងាត់ជ្រងំរាងស្តើងវិញភ័យខ្លាចថានឹងមានមនុស្សមកតាម។
«ងឺត...» សំឡេងឆាប់ហ្វ្រាំងឡានក៏បានបន្លឺឡើង កង់ឡានវិញអូសកកឹតនឹងផ្លូវដីក្រហមឡើងហុចព្រោះតែមានឡាននិងមនុស្សមួយក្រុមបានឈប់នៅមុខឡានរបស់ពួកគេ។
#Aries
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Lãng mạnរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...