ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២
«នេះមិនស្គាល់បងពិតមែន?» រាងមាំក៏ចោទជានាងល្អិត
«អ្ហឹក...សូមទោសណា» នាងក្រមុំក៏បានរើចេញពីដៃររបស់គេព្រមទាំងថយចេញយ៉ាងលឿន តែនាងក៏នៅតែសម្លឹងមើលមុខរបស់គេដើម្បីរកចម្លើយឆ្លើយនឹងសំនួរដែលគេបានចោទសួរនាង។
«គឺ....ខ្ញុំ.....»
«បង អ្នកអង្គម្ចាស់លី»
«អ្នកអង្គម្ចាស់លី» នាងតូចលឺបែបនេះហើយក៏ស្រាប់តែញញឹមចេញមកប្រុងចូលទៅអោបគេ តែក៏ឈប់វិញព្រោះនាងទើបភ្ញាក់ខ្លួនថានាងមិនមែនជាក្មេងទៀតទេ។ ចំណែករាងមាំវិញគឺថាលាដៃចាំអោបនាងតូចស្រេចតែនាងបែរជាមិនមានសកម្មភាពអ្វីទៅវិញ។
«ហេតុអ្វីក៏មិនទទួលបងនៅវាំង»
«គឺ....រវល់ហើយណាមួយមិនដឹងថាអ្នកអង្គម្ចាស់ត្រឡប់មកវិញផង»
«ហឹស....ហឹស.....ម៉ែរបស់ឆេយ៉ុងឈឺមែនទេ?»
«ចា៎....តែឥឡូវគាត់បានធូរហើយ»
«បងចង់ទៅលេងគាត់បន្តិច»
«អួយ....មិនបាច់ទេ ផ្ទះសម្រាប់អ្នកបម្រើដូចពួកខ្ញុំមិនសក្តិសមនឹងអ្នកអង្គម្ចាស់ឡើយ»
«ហឺយ....នែ...នេះបងខំមកពីឆ្ងាយណាស់បែកបងរាប់ឆ្នាំបែរជាមិនទទួលស្វាគមន៍បងសោះ។ នេះធំពេញក្រមុំប្លែកណាស់ឬក៏មានសង្សាហើយ» ពេលលឺបែបនេះហើយរាងស្តើងក៏សម្លក់គេ។
«អត់មានទេ»
«មានតែអៀននឹងបង»
«អត់ទេ ខ្ញុំមានអីត្រូវអៀននឹងអ្នកអង្គម្ចាស់»
«ច្បាស់ទេ ?» រាងមាំក៏ស្រាប់តែខិចចូលទៅក្បែរនាងតូចព្រមទាំងញញឹមមិនឈប់។
«អ៎....មិនបាច់និយាយអីច្រើនទេតោះ.....ខ្ញុំចង់ទៅផ្ទះរបស់ឆេ»
«អ្នកអង្គម្ចាស់...នេះហេតុអ្វីក៏នៅតែរឹងមានៈដដែល» នាងតូចក៏រអ៊ូទាំងមុខក្រញូវដាក់គេ។
«មោះ....ចាំបងជួយកាន់» អ្នកអង្គម្ចាស់សង្ហារបស់យើងក៏បានទាញយកកន្រ្តដែលដាក់ផ្កាដែលនាងទើបនឹងបេះបានពីដៃនាង។
«អួយ...ខ្ញុំធ្វើខ្លួនឯងបានទានម្ចាស់»
«អួយ...និយាយជាមួយបងធម្មតាទៅមិនបាច់ប្រើពាក្យអោយសមនឹងឋានៈបងទេ»
«មិនបានទេ ខ្ញុំត្រឹមតែជាខ្ញុំបម្រើ មានជីវិតរស់នៅក៏ដោយសារតែគ្រួសាររបស់អង្គម្ចាស់»
«តាមចិត្តអូនចុះ» គេក៏មិនចង់និយាយអ្វីច្រើន គេក៏ដើរតាមក្រោយនាង ចំណែកនាងក្រមុំវិញគឺថាដើរដោយមិនចាំគេឡើយ។
«ឆេយ៉ុង.....ចាំបងផង» គេក៏បានព្យាយាមដើរតាមនាងរហូតដល់ស្រះទឹកមួយដែលមានផ្កាឈូកដុះនឹងមានផ្កាពេញស្រះទឹកតែម្តង ។
«នេះចង់បេះផ្កាឈូកមែនទេ?»
«ទានម្ចាស់»
«ចាំបងបេះអោយ»
«មិនអីទេ...ខ្ញុំធ្វើបាន»
«នាងក្រមុំនិយាយទាំងចុះទៅអង្គុយនៅលើទូកដែលនៅនឹងមានច្រាំង។ ប៉ុន្តែអ្នកអង្គម្ចាស់ក្បាលរឹងដូចជាគេនេះណាគឺថាចុះទៅអង្គុយទល់មុខនាងដូចគ្នា។
«ចាំបងជាអ្នកអុំវិញ»
«អង្គម្ចាស់អុំបានដែរ?»
«នេះចង់ថាបងមិនចេះ ភ្លេចហើយថាកាលពីក្មេងបងនាំអូនជិះទូកលេងរហូត»
«ពេលនោះផ្សេង ឥឡូវអង្គម្ចាស់មិនបានអុំទូករាប់ឆ្នាំហើយ»
«អោយច្រវ៉ាមក ទុកចិត្តបាន» គេក៏ស្រាប់តែទាញច្រវ៉ាពីដៃរបស់នាង ហើយក៏ចាប់ផ្តើមអុំសំដៅទៅរកផ្កាឈូកដើម្បីអោយនាងតូចបេះវា។
«អូនបេះផ្កាច្រើនម្លេះ»
«ថ្ងៃនេះជាថ្ងៃសីលដូច្នេះហើយក៏មកបេះផ្កាដើម្បីថ្វាយព្រះ»
«អ្ហឹក» ពេនោះនាងក្រមុំក៏បានព្យាយាមឈោងដៃទៅបេះផ្កាឈូកដែលនៅរាងឆ្ងាយតែដូចជាមិនបានសោះ នាងប្រឹងឈោងដៃស្ទើរតែធ្លាក់ពីលើទូកទៅហើយ ។
«អ្ហឹក...ចាំបងជួយ» ពេលនោះរាងមាំក៏បានខិតចូលទៅក្បែរនាងល្អិតហើយក៏ឈោងដៃទៅបេះផ្កាឈូក ។ រាងកាយរបស់អ្នកទាំងពីរវិញក៏កំពុងតែនៅក្បែរគ្នាជាខ្លាំង»
«អ្ហឹក..» នាងក្រមុំក៏បានព្យាយាមថយចេញប៉ុន្តែគេក៏ស្រាប់តែបែរមុខមកហើយប្រឈមជាមួយនឹងនាង។ ចុងច្រមុះវិញគឺថាកឹបគ្នាតែម្តង។ នាទីមួយនេះនាងក្រមុំស្ទើរតែមិនហ៊ានដកដង្ហើមហើយសម្លឹងមុខគេឡើយព្រោះតែនាងខ្លាចនឹងមានរឿងអ្វីកើតឡើងនៅនាទីបន្ទាប់។
«អ្ហឹក....ខ្ញុំថាផ្កាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»
«បាទ» ពេលដែលនាងនិយាយចេញមកហើយទើបធ្វើអោយរងចាំដឹងខ្លួននឹងដកខ្លួនចេញដូចគ្នា។
«ហ្ហឹស.....នេះគ្រាន់តែមកដល់មិនបានប៉ុន្មានថ្ងៃផង បងក៏មករកនាងអ្នកបម្រើនេះហើយ» សកម្មភាពរបស់ពួកគេទាំងពីរគឺត្រូវបានចាប់ដោយក្រសែភ្នែកមួយគូដែលបញ្ជាក់ពីភាពច្រណែនឈ្នាន្នីសពេលឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នាអីបែបនេះ ទាំងដែលកាលពីម្សិលមិញនាងខំទៅទទួលគេដល់ព្រលាន្តគេបែរជាមិនខ្វល់សោះ។ ដោយមិនអាចទ្រាំមើលបានទៀតនាងក៏បានដើរចេញបាត់ ចំណែកអ្នកទាំងពីរវិញក៏បានណ្តើរគ្នាដើររហូតដល់ផ្ទះដែលនាងស្នាក់នៅក៏ឃើញថាម្តាយរបស់នាងកំពុងតែនៅផ្ទះបាយដើម្បីធ្វើម្ហូប។
«ជំរាបសួរមីង» ម្តាយរបស់ឆេយ៉ុងដែលកំពុងតែឈរបង្កាត់ភ្លើងពេលលឺសម្លេងនេះហើយគាត់ក៏បានបែរមកតែគាត់ស្ទើរតែមិនចាំអ្នកកម្លោះ។
«អ្នក...ត្រូវហើយអ្នកអង្គម្ចាស់»
«បាទ»
«អង្គុយចុះសិនមកណាអ្នកអង្គម្ចាស់»
«បាទ»គេក៏ឆ្លើយតបយ៉ាងពីរោះទៅកាន់ម្តាយរបស់រាងស្តើង។
«អ្នកអង្គម្ចាស់ត្រូវការសោយអ្វីទេចាំខ្ញុំម្ចាស់ធ្វើជូន»
«ហឹស...ហឹស....មិនអីទេណាអុំទើបតែក្រោកពីឈឺផងគួរតែសម្រាកអោយបានច្រើន»
«ម៉ែទៅសម្រាកទៅ ចាំខ្ញុំធ្វើជំនួសម៉ែវិញ»
«អ...មិ»
«ទៅសម្រាកទៅណាម៉ែ» ដោយលឺកូននិយាយបែបនេះហើយគាត់ក៏បានទៅសម្រាកពិតមែន។ ចំណែកនាងក្រមុំក៏ដាក់អុសចូលចង្រ្កានដើម្បីអោយម្ហូបដែលម៉ែនាងបានធ្វើនឹងឆាប់ឆ្អិត។ ក្រោយមកទៀតនាងក្រមុំក៏បានទៅអង្គុយដោតផ្កាម្លេះដើម្បីធ្វើជាកម្រងថ្វាយព្រោះ។
«អូនក្រងផ្កាមែនទេ?»
«ចា៎»
«អួយបង្រៀនបងបន្តិចមក បងចង់ធ្វើដែរ» មិនត្រឹមតែនិយយាទេគេថែមទាំងដកកន្រ្តកចេញដើម្បីកុំអោយទាស់ទាល់ ។
«ទានម្ចាស់» នាងក្រមុំក៏ចាប់ផ្តើមប្រាប់ពីតាមចំនុចនីមួយៗ គេក៏បានពិតមែន។
«អេ..កន្លែងនឹងមិនមែនបែបនេះទេ?» នាងក៏ស្រាប់តែទាញអំបោះចេញពីដៃគេហើយក៏ខិតចូលទៅក្បែរគេនឹងប្រាប់គេ។
«គឺអង្គម្ចាស់ត្រូវដោតបែបនេះទើបឃើញស្អាត»
«បាទ» មាត់ឆ្លើយជាមួយនឹងនាង ភ្នែកក៏មិនបានមើលអ្វីដែលនាងប្រាប់ឡើយគឺរវល់តែមើលពីសម្រស់របស់នាងក្រមុំដូចជាភ្លឹកៗលង់នឹងសម្រស់នាង។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...