ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២៣
«អ្ហាយ» នាងក្រមុំក៏ស្រែកទាំងភ័យរហូតដល់ដួលភ្ងាកក្រោយព្រោះនាងបានឃើញមនុស្សស្រីម្នាក់មុខយ៉ាងអាក្រក់បានស្ទុះមករកនាងគឺថាមុខទល់មុខតែម្តង។ នាងស្ទើរតែគាំងបេះដូងនៅមួយកន្លែងព្រោះតែព្រោះតែមុខនាងអាក្រក់ពេកពោរពេញទៅដោយឈាមដាមនៅលើមុខព្រមទាំងមានដំបៅនៅលើមុខរបស់នាងគួរអោយរអើម ហើយនៅមានឈាមហូរនៅតាមភ្នែកបានសម្លឹងមើលនាងដោយកែវភ្នែកចង់អាឃាត។
«ហឺយ» វិញ្ញាណខ្មោចស្រីម្នាក់នោះក៏បានលើកដៃដែលមានក្រចកវែងៗមកច្របាច់ករបស់នាង។ ដៃមានសុទ្ធតែដំបៅរលេះរលួយព្រមទាំងមានក្លិនអាសោចដូចគំរង់។
«អ្ហឹស...លែ...លែង» នាងក្រមុំក៏បានលើកដៃមកចាប់ដៃខ្មោចស្រីម្នាក់នោះដើម្បីកុំអោយនាងច្របាច់ករបស់នាង។
«អ្ហឹក» នាងស្ទើរតែដាច់ខ្យល់ផុតដង្ហើមភ្លាមព្រោះតែនាងមិនអាចចាប់ដៃខ្មោចស្រីម្នាក់នោះអោយលែងពីករបស់នាងបាន។
«អ្ហឹក..ខិក...ខិក» នាងក្រមុំដែលកំពុងតែគេងនៅលើគេងនៅលើគ្រែទាំងដៃច្របាច់ដកខ្លួន ភ្នែកបិតជិតនឹងបានត្រឹមតែរអ៊ូម្នាក់ៗ។
«ម៉ែ...ម៉ែ?» ពេលនោះកូនប្រុសតូចរបស់នាងក៏បានក្រោកមកឃើញសភាពម្តាយរបស់ខ្លួនឯង កម្លោះតូចក៏បានចូលទៅដាស់នាង។
«អ្ហឹ...ហឹ» ពេលនោះទើបនាងភ្ញាក់ទើបដឹងថាមុននឹងគេនាងយល់សប្តិអាក្រក់សោះប៉ុន្តែហេតុអ្វីក៏ដូចជាការពិតម្លេះ។ដងខ្លួននាងក្រមុំពោរពេញដោយដំណក់ញើសនាងដកដង្ហើមទាំងដង្ហក់អោបកូនប្រុសដែលនៅក្បែរដៃ។
«ម៉ែកើតអីមែនទេ?» កម្លោះតូចសួរទៅម្តាយទាំងបារម្ភទោះបីជាគេនៅក្មេងពិតមែនប៉ុន្តែគេពិតជាឆ្លាតណាស់គេបានអោបម្តាយជាប់ព្រមទាំងសម្លឹងមើលមុខនាង។
«ម៉ែមិនបានកើតអីទេ ម៉ែគ្រាន់យល់សប្តិអាក្រក់»
«កុំភ័យណាមានកូននៅក្បែរហើយ» ម៉ារីអូក៏បានអង្អែលមុខម្តាយរបស់ខ្លួនព្រមទាំងថើបថ្ងាស់របស់នាងធ្វើអោយនាងមានអារម្មណ៍ថាកក់ក្តៅនាងបានអោបកូនប្រុសរបស់ខ្លួនយ៉ាងណែនជាមួយនឹងស្នាមញញឹម។
«ប៉ុណ្ណឹងសោះការពារម៉ែបានដែរ?»
«បានណា...អូននៅតូចពិតមែនប៉ុន្តែអូនក្លាហាន» កំលោះតូចក៏ឈរបង្ហាញភាពក្លាយហានអោយម្តាយបានឃើញដោយលើកសាច់ដុំបង្ហាញនាងធ្វើអោយនាងអស់សំណើចនឹងម៉ារីអូ។
«ហឹស...ហឹស....បានហើយតោះគេង»
«បាទ» កម្លោះតូចក៏បានទម្លាក់ខ្លួនគេងលើខ្នើយហើយព្រមលាដៃអោយម្តាយរបស់ខ្លួនគេងលើស្មារបស់គេ។ ពេលនោះនាងក្រមុំកំពុងតែអង្គយក្បែរទៅមាត់ទ្វារស្រាប់តែមានបានឃើញស្រមោលមួយដើរកាត់បន្ទប់របស់នាងមួយវ៉ឹបតែនាងគិតថាប្រហែលជានាងគិតដោយខ្លួនឯងទើបទម្លាក់ខ្លួនឯង ។
«អ្ហឹក» ក្រឡែកមកមើលលីឯនេះវិញគេកំពុងតែគេងនៅក្បែរប្រពន្ធចុងរបស់គេកំពុងតែគេលក់សុខស្រួលសុខៗគេស្រាប់តែបើកភ្នែកមកភ្លាមៗសម្លឹងមើលទៅលើដំបូងដោយមិនព្រិចភ្នែកសោះហាក់កំពុងតែសម្លឹងមើលអ្វីអញ្ជឹង។ ពេលនោះគេស្រាប់តែហើបខ្លួនពីគ្រែដូចកំពុងតែមានអ្វីមកទាញគេអញ្ចឹង។
«អ្ហឹក» គេបានសម្លឹងឃើញវិញ្ញាណខ្មៅមួយបានអណ្តែតនៅលើខ្លួនប្រាណារបស់គេដោយមានគម្លាតប្រមាណ៤០សង់ទីម៉ែត្រពីគេប៉ុណ្ណោះ។
«យើងត្រូវការវិញ្ញាណរបស់ឯង» វិញ្ញាមួយនោះបាននិយាយដោយសម្លេងខ្សាវៗ សំឡេងនោះហាក់នៅក្បែរត្រចៀកវិញ្ញាណខ្មៅមួយនោះហាក់កំពុងតែស្រូបយកយកអ្វីម្យ៉ាងពីរាងខ្ពស់អញ្ជឹង ដៃរបស់រាងមាំប្រឹងក្តាប់ភួយយ៉ាងខ្លាំងខ្លួនក៏ហើបផុតពីគ្រែគេហាក់ព្យាយាមរើបប្រឆាំងនឹងវិញ្ញាណមួយនោះអញ្ចឹង។ ផ្សែងអ័ព្ទខ្មៅកំពុងតែរុំព័ទ្ធខ្លួនប្រាណរបស់គេ។
«អ្ហឹស» លីប្រឹងព្យាយាមសម្រាប់ទាំងស្រែកនៅក្នុងបំពង់ក ប៉ុន្តែគេហាក់ដូចជានិយាយមិនចេញឡើយទោះប្រឹងស្រែកយ៉ាងណាក៏មិនលឺ។ វិញ្ញាណដែលនៅក្នុងខ្លួនរបស់គេដូចជាត្រូវបានស្រូបទាញដោយវិញ្ញាណអាក្រក់មួយនេះអញ្ចឹង ។
«ផឹប» ខ្លួនប្រាណរបស់គេក៏ត្រូវបានធ្លាក់ចុះទៅលើគ្រែវិញធ្វើអោយគេបែរញើសពេញខ្លួន នៅក្នុងខ្លួនវិញហាក់គ្មានវិញ្ញាណក្នុងខ្លួនខ្សោះគ្មានកម្លាំងឡើយ។ អ្នកកម្លោះបានត្រឹមតែបើកភ្នែកភ្លឹកមួយស្របក់ហើយក៏បិតភ្នែកគេងទៅវិញ។
ព្រឹកថ្ងៃថ្មីមកដល់អ្នកកម្លោះបានភ្ញាក់ពីគេងវិញក្នុងភាពដែលស្លេកស្លាំងប្រៀបដូចជាមនុស្សដែលគ្មានកម្លាំងអញ្ចឹង នេះម្សិលមិញគេនៅមាំមួនសោះម្តេចថ្ងៃនេះស្ទើរតែគ្មានកម្លោះចុះពីគ្រែឡើយ។
«នេះបងកើតអី?» រីយ៉ាក៏សួរទៅកាន់គេ
«បងក៏មិនដែរគ្រាន់តែអស់កម្លាំងបន្តិច»
«ចា៎...អូនទៅលេងផ្ទះថ្ងៃស្អែក បងទៅជាមួយអូនណា»
«បាទ!!បានមិនអីទេចាំបងនាំអូនទៅ» អ្នកកម្លោះក៏បានក្រោកចេញទៅក្រៅដើម្បីញ៉ាំអាហារពេលព្រឹកជាមួយនឹងពុកម្តាយគេ។ នៅតុអាហាររាងស្តើងតែតែមើលមកប្តីរបស់ខ្លួនជានិច្ច រាងកាយរបស់គេគឺស្គមជាងមុនហើយថែមទាំងមានសភាពស្លេកស្លាំង សូម្បីតែរង្វង់ភ្នែកឡើងខ្មៅដូចជាមនុស្សដែលគេងមិនគ្រប់។
«លី...នេះយប់ឡើងកូនមានគេងទេហេតុអ្វីក៏ស្លេកស្លាំងយ៉ាងនេះ»
«ក៏គេងដែរ» គេក៏បានបន្តញ៉ាំអាហារពេលព្រឹកជាមួយគ្នារហូតដល់ហើយ។
«អ៎...ក្មួយរីយ៉ាស្អែកល្ងាចនេះពុកឯងនឹងមកទទួលឯងទៅវិញហើយ»
«ចាស៎...ខ្ញុំដឹងហើយបងលីក៏ទៅដែរ?»
«អត់ទេ កូនលីត្រូវនៅទីនេះ»
«គាត់ជាប្តីខ្ញុំ ពេលខ្ញុំទៅលេងផ្ទះខ្ញុំគាត់ក៏ត្រូវតែទៅដូចគ្នា»
«នេះនាងមានគិតដល់ចិត្តប្រពន្ធគេទេ មកនៅទីនេះកូនរ៉ូសមិននិយាយអ្វីមួយមាត់ផងនេះចង់យកប្តីគេទៅផ្ទះនាងទៀត» ដោយអត់ទ្រាំមិនបានធ្វើអោយម្តាយក្មេកដាច់ចិត្តថាអោយនាងនៅចំពោះមុខគេនៅតុអាហារតែម្តង។
«បានហើយកុំឈ្លោះគ្នាអត់ប្រយោជន៍ ខ្ញុំជាអ្នកស្ម័គ្រចិត្តនាំរីយ៉ាទៅដោយខ្លួនឯងណាមួយខ្ញុំនាំកូនស្រីគេមកផ្ទះច្រើនថ្ងៃហើយ...ខឹ....ខឹ»និយាយបណ្តើរគេក៏ក្អកបណ្តើរដូចជាមនុស្សឈឺ ចំណែករ៉ូសវិញពេលឃើញសភាពប្តីបែបនេះបានត្រឹមតែលួចអាណិតតែមិនបង្ហាញចេញមកព្រោះតែខឹងនឹងគច្រើនជាង។ អាហារមួយពេលត្រូវបានបញ្ចប់ដោយមានការទាស់សម្តីគ្នាធ្វើអោយរីយ៉ាក្តាប់ដៃយ៉ាងណែនខឹងនឹងម្តាយក្មេករបស់នាង។ នាងក៏បានចូលទៅក្នុងបន្ទប់យ៉ាងណែនហើយក៏បិតទ្វារជិត។
«នេះទាំងម្តាយទាំងកូនកាន់ជើងគ្នាណាស់ណ៎..ល្អក៏ងាប់ទាំងពីរនាក់ទៅដើម្បីកុំអោយមកធ្វើជាឆ្អឹងទទឹងកររបស់ខ្ញុំ» នាងក៏ស្រាប់តែបើកយកូនក្អមួយដែលមានក្រណាត់យ័ត្នក្រហមហើយមានចងរុំអុំបោះស នាងបានស្រាយចេញមកស្រាប់តែមានផ្សែងខ្មៅមួយបានចេញមាត់ក្អមនោះ។ មិនយូរប៉ុន្មានក៏លេចចេញវិញ្ញាណខ្មោចស្រីម្នាក់ដែលមានភាពស្លេកស្លាំងបបូរមាត់ខ្មៅ ក្រោមរង្វង់ភ្នែកក៏ខ្មៅបូករួមនឹងសក់វែងស្លៀករ៉ូបពណ៍បានលុតជង្គង់នៅចំពោះមុខរបស់នាង។
«ដឹងហើយមែនទេ ថាម្ចាស់របស់ឯងអោយឯងមកបម្រើយើង»
«ចាស៎...អ្នកនាងម្ចាស់»
«ធ្វើយ៉ាងណាក៏បានត្រូវតែទៅសម្លាប់នាងរ៉ូសនិងម្តាយក្មេងកនាងចោលទៅ»
«ទទួលបញ្ជា» និយាយតែប៉ុណ្ណឹងវិញ្ញាណមួយនោះក៏រលាយបាត់ទៅ។
![](https://img.wattpad.com/cover/367071858-288-k83222.jpg)
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...