ស្នេហ៍ជានិរន្ត៍ ភាគទី២០

29 2 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី២០
ពេលព្រឹកថ្ងៃថ្មីបានមកដល់អ្នកកម្លោះក៏បានទៅបំពេញការងាររបស់ខ្លួនដូចធម្មតាតែពិបាកត្រង់ថាអ្នកកម្លោះបែរជានឹករលឹកដល់ទៅដល់រីយ៉ាមិនឈប់។ កិច្ចការប្រជុំត្រូវបានបញ្ចប់ឪពុករបស់រីយ៉ាក៏មកបបួលអ្នកកម្លោះទៅផ្ទះរបស់ខ្លួនដូចមុនប៉ុន្តែលើកនេះអ្នកកម្លោះហាក់មិនជំទាស់ឡើយគឺគេឆ្លើយយល់ព្រមតែម្តង។ មកដល់ផ្ទះរបស់រីយ៉ាភ្លាមគឺគេបានឃើញមុខមនុស្សស្រីដែលគេបានគេងនឹកតាំងពីយប់គេក៏ញញឹមដាក់នាងក្រមុំយ៉ាងពេញចិត្ត។
«ឆាប់រៀបបាយមកនឹងបានពិសារជាមួយគ្នា»
«ចា៎...ពុក»នាងក្រមុំក៏បង្ហាញរឹកពាជានារីដែលប្រនិបិត្តភ្ញៀវដែលមកលេងផ្ទះរបស់ខ្លួនដែលគ្រប់គ្នាតែងតែនិយាយថាជាកុលស្ត្រី។
«បងលីគួរតែញ៉ាំអោយច្រើនណា មើលចុះបងដូចជាស្គមជាងមុន»
«ពិតមែន បែបនេះបងត្រូវតែញ៉ាំស្នាដៃរបស់អូនអោនច្រើនហើយមើលទៅទំនងៗណាស់» អ្នកកម្លោះនិយាយទាំងញញឹមជាមួយនឹងដៃកាន់ស្លាបព្រាដូចជាចាំញ៉ាំអញ្ជឹង។
«មិនមែនខ្ញុំធ្វើទាំងអស់នោះទេក៏មានបងៗជួយធ្វើដែរ»
«បាទ»
«ជួយដួសបាយអោយបងបន្តិចមក» ពេលលឺបែបនេះហើយធ្វើនាងញញឹមព្រោះនាងដឹងថាមិនយូរទេគេនឹងក្លាយជារបស់នាងពេញសិទ្ធិហើយ។ ចំណែកឪពុករបស់នាងក៏បានត្រឹមតែមើលអ្នកកម្លោះនឹងញញឹមចុងមាត់។
«ស្នាមដៃរបស់អូនរីយ៉ាពិតជាឆ្ងាញ់ណាស់ ពូកែណាស់»
«ពូកែតែអភ័ព្ទស្នេហ៍» នាងក៏ធ្វើមុខកំសត់ដាក់គេ
«ម៉េចក៏ដឹងថាខ្លួនកំសត់ »
«ព្រោះតែគ្មានអ្នកណាចាប់អារម្មណ៍»
«មិនយូរទេកុំបារម្ភពេក» អាហារមួយពេលត្រូវបានបញ្ចប់ដោយលីសានិយាយសួរនាំពីនាងក្រមុំរហូត។
«អ្ហឹក» រីយ៉ាងដែលកំពុងតែនៅសួនខាងក្រោយផ្ទះដោយនៅតែម្នាក់ឯងនាងក៏ស្រាប់តែភ្ញាក់ព្រឺតព្រោះតែមានដៃមួយមកអោបនាងជាប់តែក៏ញញឹមពេញចិត្តវិញព្រោះនាងដឹងថាជាដៃរបស់លី។
«បងលីធ្វើអីនឹង?» នាងក្រមុំក៏ធ្វើជារឹកពាញ៉ិកញ៉ក់ដាក់មនុស្សប្រុសដែលមានឈ្មោះថាជាប្តីជាគេ។ គិតទៅព្រោះតែសេចក្តីស្រឡាញ់ងប់ងល់ហួសហេតុលែងដឹងអ្វីល្អអ្វីអាក្រក់ វាជាក្តីស្រឡាញ់មួយដែលពោរពេញទៅដោយភាពអាត្មានិយមហ៊ានធ្វើគ្រប់យ៉ាងដើម្បីអោយតែបានគេមកនៅក្បែរទោះបីដឹងថាវាជាអំពើរខុសក៏ដោយ។ វាមិនមែនជាក្តីស្រឡាញ់ពិតប្រាកដទេ វាគ្រាន់តែជាការចង់បានចង់ឈ្នះប៉ុណ្ណោះ។
«មកកំពុងតែអោបអូននឹងហើយ» អ្នកកម្លោះវិញក៏ប្រាប់ទៅក្រមុំដោយមិនខ្មាស់មាត់អីបន្តិច។
«មកអោបទាំងដែលខ្លួនឯងមានប្រពន្ធកូនហើយ» ពេលលឺបែបនេះអ្នកកម្លោះក៏បានបង្វែរនាងក្រមុំអោយបែរមុខមកប្រសព្វជាមួយនឹងគេ។
«រឿងនោះទុកមួយឡែកសិនទៅ ពេលនេះមានតែបងនឹងអូនប៉ុណ្ណោះ»
«បងស្រឡាញ់អូនទេ?» នាងក៏សួរគេ
«បង....ស្រឡាញ់» ពេលលឺបែបនេះហើយនាងតូចជើងល្អក៏បានក្រសោបករបស់គេជាប់ហើយក៏ងើយទៅថើបថ្ពាល់របស់គេមួយខ្សឺតយ៉ាងយូរ ហើយក៏បង្អូសមកដល់បបូរមាត់គេ។ ពួកគេក៏បន្តនិយាយភាសាស្នេហាសាសងគ្នាយ៉ាងមានក្តីសុខពេលនេះលីហាក់ភ្លេចអស់ហើយថាខ្លួនមានប្រពន្ធមានកូនកំពុងតែរងចាំគេនៅឯផ្ទះ។ នៅទីបំផុតក៏ត្រូវដល់ថ្ងៃដែលអ្នកកម្លោះត្រូវតែត្រឡប់ទៅវិញប៉ុន្តែគេបែរជាមិនចង់ទៅសោះព្រោះតែនឹកស្រណោះដល់មិត្តស្រីដែលទើបនឹងបើកចិត្តទទួលដោយការប្រើប្រាស់វិជ្ជាផ្លូវងងឹតដ៏សែនស្មោគគ្រោកនេះទៅវិញ។
«បងត្រឡប់ទៅវិញសិនហើយណា»
«ដាច់ចិត្តទៅដែរ?»
«ណា បងត្រូវតែទៅវិញបងនឹងឩស្សាហ៍មកជួបអូនណា»
«នេះគិតចង់ទុកអូនជាមនុស្សស្រីលួចលាក់ឬក៏គ្រាន់តែត្រូវការកំដរអារម្មណ៍ពេលបងនៅឆ្ងាយពីរ៉ូសឬ?» ពេលលឺបែបនេះហើយគេក៏ប្រញាប់បដិសេធនឹងនាងភ្លាម។
«មិនមែនទេ...គឺបែបនេះណា...គឺថាបងចង់អោយអូនទុកពេលអោយបងសិនបានទេ?»
«ចា៎» នាងក្រមុំក៏តបទាំងមុខស្រពោន»
«ជុប...កុំធ្វើមុខបែបនេះមើលលែងស្អាតអស់ហើយ»និយាយចប់អ្នកកម្លោះក៏បានថើបថ្ពាល់របស់នាងក្រមុំយ៉ាងយូរ។ តាំងពីថ្ងៃត្រឡប់មកវិញលីហាក់ប្រែប្រួលច្រើនណាស់គេមិនសូវជាបង្ហាញភាពផ្អែមល្ហែមដាក់ប្រពន្ធឡើយ គេបែរជាមានអារម្មណ៍ថាធុញធ្រាន់ពេលនៅក្បែប្រពន្ធរបស់ខ្លួនវិញ ប៉ុន្តែនាងបែរជាមិនបាសួរនាំដេញដោលអ្វីឡើយព្រោះគិតថាប្រហែលជាគេហត់នឿយនឹងការងារច្រើនហើយ។ ចំណែកនាងក៏ព្យាយាមបម្រើនិងមើលថែកូនព្រមទាំងស្វាមីតាមទម្លាប់នាងធម្មតា។ ច្រើនខែកន្លងផុតទៅកូនប្រុសរបស់គេក៏ចំរើនវ័យកាន់តែធំអាចដើរនឹងនិយាយបានខ្លះដែរ ធ្វើអោយនាងក៏ក្រមុំក៏មិនសូវហត់ដូចមុន។
«បងធ្វើការហត់ហើយ ញ៉ាំបង្អែមសិនទៅអូនឃើញបងធ្វើការរហូត» អ្នកកម្លោះក៏បែរមករកនាងក្រមុំជាមួយនឹងស្នាមញញឹមធម្មតា។
«អរគុណអូនសម្លាញ់» ចំណែកនាងក្រមុំក៏អង្គុយក្បែរគេនឹងបញ្ចុកគេ។
«បងធ្វើការងហត់ទេ?»
«ក៏ហត់គួរសម»
«ម៉ារីអូនៅឯណា?»
«កូននៅសួនច្បារជាមួយនឹងម៉ែដោះ»
«បងហត់ក៏សម្រាកខ្លះទៅណា»
«បាទ»
«សឺត» នាងក៏បានអោនចុះទៅថើបថ្ងាស់របស់គេយ៉ាងយូរចំណែកអ្នកកម្លោះក៏បានអោបក្រសោបចង្កេះនាងជាប់។
«បងមានរឿងអីចង់ប្រាប់អូនទេ?»
«រឿងអីបងអត់មាន»
«ចា៎.....អូនគ្រានតែនិយាយទេខ្លាចថាបងមានរឿងអីពិបាកចិត្តមិនចង់អោយអូនដឹង។ ព្រោះមួយរយះនេះបងមិនសូវជារីករាយសោះ» នាងបម្រុងនឹងនិយាយថាគេមិនសូវបង្ហាញក្តីស្រឡាញ់នឹងភាពផ្អែមល្ហែមដាក់នាងដូចមុនតែក៏ប្តូរការនិយាយវិញ។
«អូ!!ប្រហែលជាបញ្ហាការងារណាមួយបងឩស្សាហ៍ឡើងចុះខេត្តទើបហត់»
«ចាស៎..កុំគិតច្រើនណាមិនថាកាលៈទេសៈណាអូននិងកូននៅក្បែរបងណា»នាងក្រមុំនិយាយទាំងក្រសោបដៃរបស់គេជាប់នឹងលើកមកថើប។ កំពុងតែនិយាយលួងលោមប្តីក៏ស្រាប់តែលឺសំឡេងអ៊ូអរនៅខាងក្រៅធ្វើអោយអ្នកទាំងពីរក៏បណ្តើរគ្នាចេញមកស្រាប់តែមានវត្តមានរបស់បុរសម្នាក់ធ្វើអោយលីញញឹមមើលទៅពួកគេទំនងជាស្គាល់គ្នាហើយ។
«សួស្តីបងប្រុស» លីក៏រត់ទៅអោបគេជាមួយក្តីនឹករលឹក
«រ៉ូសប្រហែលជាមិនស្គាល់ទេ នេះម៉ារ៉ាមជាបងប្រុសជីដូនមួយរបស់កូនលីគេទើបនឹងបញ្ចប់ការសិក្សានៅបរទេស»
«ចាស៎..សួស្តីបង»
«សួស្តី» អ្នកកម្លោះដែលមានមាឌធំឌាំង កម្ពស់មួយម៉ែត្រប៉ែតប្រាំបានញញឹមដាក់នាងក្រមុំ។
«ឯណាក្មួយប្រុសយើង?» មកដល់ភ្លាមគឺគេសួរក្មួយរបស់គេភ្លាម។
«នេះមិនគិតរកខ្ញុំជាប្អូនមករកកូនខ្ញុំភ្លាម»
«ហឹស..ហឹស...មុខឯងឃើញតាំងពីតូចហើយ»
«ចេះតែញ៉ោះប្អូនហើយ»
«បើមែន ផ្ទះនៅក្នុងដីជាមួយគ្នាដើរលេងទៅរៀនជាមួយគ្នារាល់ថ្ងៃកាលពីក្មេង»  ក្រោយពីជួយជុំគ្នាពួកគេក៏ញ៉ាំអាហារជុំគ្នានឹងនិយាយលេងជាមួយគ្នាពីនេះពីនោះមិនឈប់។ នៅថ្ងៃបន្ទាប់ភូមិគ្រឹះរបស់លីក៏មានភ្ញៀវពិសេសគឺគ្រួសាររបស់រីយ៉ាគេមកដោយសារតែបានការអញ្ជើញពីគ្រួសាររបស់ម៉ារ៉ាមដើម្បីមកញ៉ាំអាហារជុំគ្នាដើម្បីជាការជប់លៀងដែលកូនប្រុសត្រឡប់ពីបរទេសវិញ។ អាហារជាច្រើនបានលើកមកដាក់នៅលើតុដែលមានបួនគ្រួសារកំពុងតែអង្គុយចាំទទួលទានអាហារ គឺគ្រួសាររបស់លី រ៉ូស  គ្រួសារម៉ារ៉ាមនិងរីយ៉ាផងដែរ។ កែវភ្នែករបស់រីយ៉ាតែងតែសម្លឹងមើលទៅមនុស្សប្រុសដែលអង្គុយជាមួយនឹងរ៉ូសមិនឈប់ លីវិញក៏ដូចគ្នាតែងតែលួចមើលមកនាងក្រមុំហើយញញឹមមិនឈប់។
«អ៎...ត្រូវហើយតាំងពីម្សិលមិញ ខ្ញុំភ្លេចថាខ្ញុំមានរបស់មកផ្ញើរអ្នកទាំងអស់គ្នា» កម្លោះម៉ារ៉ាមក៏យករបស់មកអោយសមាជិកម្នាក់មួយៗ។
«អានេះសម្រាប់ប្អូនថ្លៃរបស់បង» ម៉ារ៉ាមបានហុចប្រអប់កាំម៉ូញីមួយអោយទៅរ៉ូស នាងបានបើកមើលក៏ឃើញថាជាខ្សែកពេជ្រដែលមានតម្លៃ។
«នេះវាថ្លៃពេកហើយ»
«ទុកថាកាដូរៀបការទៅណាមួយបងមិនបានមកចូលរួមវាមិនថ្លៃទេ» ពេលលឺបែបនេះហើយនាងក៏បានត្រឹមតទទួលវា។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now