ស្នេហ៍ជានិរន្ត៍ ភាគទី៣៣

44 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
          
«រ៉ូស.....នេះកើតអី?»
«ខ្ញុំក៏មិនដឹងដែរអ្នកនាងនៅសុខៗក៏ថូផ្កាធ្លាក់ចុះមក» លីសាក៏ប្រញាប់ចូលទៅលើកបីនាងក្រមុំដែលដេកនៅលើឥដ្ឋ ឃើញថានាងមានហូរឈាមច្រើន។
«ឆាប់ឡើង» ជេននីក៏ប្រញាប់ដើរតាមពីមុខលីសាដែលកំពុងតែបីមិត្តរបស់ខ្លួនហើយក៏បើកទ្វារឡានយ៉ាងលឿនដើម្បីអោយគេបីនាងចូលក្នុងឡាន ចំណែកជីស៊ូគឺជាអ្នកបើកឡាន។ ពេលទៅដល់មុខពេទ្យភ្លាមលីសាមិនរងចាំយូរឡើយគឺថាបីនាងក្រមុំចូលទៅក្នុងបន្ទប់ពេទ្យយ៉ាងលឿន។ ពេទ្យក៏ចាប់ផ្តើមធ្វើការលាងរបួសនិងព្យាបាលនាងដោយអោយអ្នកទាំងបីនៅខាងក្រៅ។
«លោកគ្រូពេទ្យ....រ៉ូសយ៉ាងម៉េចហើយ?» លីសាក៏ប្រញាប់សួរយ៉ាងលឿននៅពេលដែលលោកគ្រូពេទ្យបានចេញមក ចំណែកជេននីដែលប្រុងនឹងសួរក៏នៅស្ងៀមវិញ។
«អ៎....មិនអីទេខ្ញុំបានលាងរបួសនិងរុំរបួសអោយនាងរួចរាល់ហើយ នាងសន្លប់ក៏ដោយសារតែស្នាមបែកនៅត្រង់កាលរាងធំនិងហូរឈាមច្រើនបន្តិច»
«អរគុណច្រើនណា»
«បាទមិនអីទេ»
«ខ្ញុំអាចចូលទៅមើលបានទេ?»
«បាទ....បាន» អ្នកទាំងបីក៏បានចូលទៅមើលមនុស្សដែលកំពុងតែគេងនៅលើគ្រែមានរុំក្បាលដោយបង់សម្រាប់រុំរបួស ជេននីក៏បានដើរទៅក្បែរនិងក្រសោបដៃរបស់មិត្ត។
«ឆាប់ក្រោកមកណា យើងខ្ចិលទៅរៀនម្នាក់ឯងណាស់»
«នេះរកលេសខ្ជិលទៅរៀនខ្លួនឯងសោះ»
«នែ!!បើអត់និយាយក៏គ្មានអ្នកណាអ្នកនាងគរដែរ»
«អួយ...ពីរនាក់ឯងនេះគិតតែពីឈ្លោះគ្នាទៅប្រយ័ត្នថ្ងៃណាមួយលង់ស្រឡាញ់គ្នាទៅ»
«គ្មានថ្ងៃ»អ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នា» ដោយជីស៊ូដឹងថាលីសាច្បាស់ជាចង់មានឱកាសនៅតែពីរនាក់គេក៏បានទាញដៃរបស់ជេននី។
«អឺ...ខ្ញុំដូចចង់ចេញទៅរកអីញ៉ាំដល់ហើយ មោះទៅជាមួយខ្ញុំ»
«អួយ..លែងដៃខ្ញុំ..ខ្ញុំមិនទៅទេចង់ញ៉ាំទៅម្នាក់ឯងទៅមិត្តរបស់ខ្ញុំកំពុងតែឈឺខ្ញុំគ្មានអារម្មណ៍ទេ»
«ឆាប់មកទុកអោយលីសានៅមើលរ៉ូសចុះ ណាមួយក៏ទៅទិញអីយកមកញ៉ាំផងដែរ»មិនចាំអោយនាងប្រកែកទាន់ឡើយគឺគេបានទាញដៃរបស់នាងអូសចេញទៅតែម្តង។
  «ឆាប់ដឹងខ្លួនណាកុំគេងយូរពេក» រាងមាំនិយាយទាំងញញឹមហើយក៏អង្អែលដៃរបស់រាងស្តើងស្រាលៗ។
«សឺត»ពេលនោះគេក៏បានលើកដៃរបស់នាងក្រមុំមកថើបយ៉ាងយូរ។
«សឺត»ហើយគេក៏បន្តទៅថើបថ្ងាស់នាងមួយខ្សឺតដូចគ្នាផងដែរ។
ក្រឡែកមកមើលជីស៊ូឯនេះវិញគឺថានាងដើរទាញដៃជេននីមិនទាន់លែងទៀតផងតាំងពីចេញពីបន្ទប់ពេទ្យមក។
«អួយ...លែងដៃខ្ញុំបានឬនៅ?»
«បើលែង..ច្បាស់ទេដែលថានាងនឹងមិនត្រឡប់ទៅបន្ទប់ពេទ្យវិញ»
«ហើយបើខ្ញុំទៅវាយ៉ាងម៉េចមិត្តខ្ញុំនៅទីនោះខ្ញុំត្រូវតែទៅមើលនាងហើយ»
«នេះនាងឃើញថាទេថាលីសានៅហើយ នាងមិនទុកឱកាសអោយគេនៅជាមួយគ្នាខ្លះទេ?» ពេលលឺបែបនេះហើយនាងក៏សម្លឹងមើលមុខរបស់ជីស៊ូ។
«នេះ...អត់ទេ....កុំប្រាប់ណាថានាងចង់អោយមិត្តនាងញ៉ែមិត្តខ្ញុំ»
«នែ!!នាងៗពេញមាត់ខ្ញុំបងនាង នាងក៏ត្រូវតែហៅខ្ញុំថាបងដូចរ៉ូសហៅខ្ញុំដែរ»
«អត់ចង់» ជេននីមិនត្រឹមតែនិយាយទេគឺនាងថែមទាំងលានអណ្តាតដាក់គេទៀតផង។
«ចាំមើលណាថ្ងៃណាមួយនឹងហៅខ្ញុំថាបងមិនខាន»
«គ្មានថ្ងៃ»
«ចាំមើលទៅ» កំពុងតែដើរប្រកែកគ្នាសុខៗ បុរសម្នាក់ក៏បានដើរមករកពួកគេ។
«អេ....ជេននី....ខាងនជួបគ្នាយូរហើយ»
«បងម៉ាវីន» នាងក្រមុំក៏រត់ទៅក្រសោបដៃរបស់គេញាប់ដូចជារំភើបណាស់ដែលបានជួបគេ ធ្វើអោយជីស៊ូឈរមើលទាំងមិនពេញចិត្ត។
«នេះអូនមកទីនេះធ្វើអី?»
«គឺមិត្តរបស់អូនឈឺក៏មកមន្ទីរពេទ្យ តែក៏ចេញមករកទិញអីញ៉ាំ»
«អ៎...ចឹងចាំបងជូនទៅ»
«ក៏បាន»ពេលមានវត្តមានរបស់ម៉ាវីនភ្លាមធ្វើអោយរាងស្តើងភ្លេចអស់ហើយថានាងបានមកជួយនឹងអ្នកណា?»
«អេ!!នាងទៅណា?»
«អរភ្លេចបាត់ទៅហើយថាមកជាមួយម្នាក់ទៀត។ តោះ!!ទៅជាមួយគ្នាទៅ» អ្នកទាំងបីក៏ដើរទៅជាមួយគ្នាចំណែកជេននីវិញគឺថាដើរក្រសោបដៃរបស់ម៉ាវីនជាប់។ ពេលទៅដល់កន្លែងញ៉ាំអីពួកគេក៏បានកម្មងអីព្រោះថាជីស៊ូអោយកម្មងទៅញ៉ាំជាមួយលីសា។
«សុទ្ធតែម្ហូបអូនចូលចិត្តទាំងអស់»
«នេះម្ហូបអូនចូលចិត្តមួយមុខណាក៏បងចាំដែរ»
«គួរអោយស្រឡាញ់ណាស់» នាងក្រមុំនិយាយទាំងលើកដៃទៅទាញថ្ពាល់របស់គេទាំងខ្នាញ់មើលទៅប្រៀបដូចជាសង្សាអញ្ចឹង ធ្វើអោយជីស៊ូសម្លឹងមើលទង្វើរពួកគេទាំងមិនពេញចិត្ត។
«បងទៅញ៉ាំអីជាមួយអូនក៏បាន»
«មិនអីទេ»
«ណា...ណា....» នាងក៏ធ្វើរឹកពារញ៉ិកញ៉ក់ដាក់គេពេលដែលពួកគេធ្វើដំណើរដល់មុខមន្ទីរពេទ្យ។
«អូខេ»
«អេ...អ្នកណាអោយ..»
«បិតមាត់» ជេននីក៏បានប្រាប់អោយជីស៊ូបិតមាត់ទើបនាងមិននិយាយអ្វី។ពេលចូលទៅដល់បន្ទប់ជីស៊ូក៏បានរៀបចំម្ហូបដើម្បីញ៉ាំជុំគ្នា។
«ជេននេះម្ហូបអូនចូលចិត្ត»ម៉ាវីនក៏បានដួសម្ហូបអោយជេននីញ៉ាំ។
«អរគុណបងវីន»
«ហឺយ....» ពេលនោះជីស៊ូក៏បានត្រឹមតែដកដង្ហើមធុញថប់នឹងពួកគេ។
«នេះក៏អូនចូលចិត្តដែរ» ម៉ាវីនប្រុងដួសអោយជេននីហើយ តែជីស៊ូក៏បានទាញមកក្បែរខ្លួននឹងញ៉ាំដោយមិនខ្វល់ពីគេឡើយ។
«អត់សីលធម៌»
«មនុស្សឃ្លាន គ្មានពេលមកគិតរឿងសីលធម៌ទេ» គេក៏គិតតែពីចាប់ម្ហូបដាក់ចានដោយមិនខ្វល់ឡើយ ចំណែកលីសាវិញបានត្រឹមតែមើលទឹកមុខមិត្តរបស់ខ្លួនតែមិននិយាយអ្វីឡើយ។ អាហារមួយពេលត្រូវបានបញ្ចប់ម៉ាវីនក៏បានត្រឡប់ទៅវិញដូចគ្នា។
«ឯងចាំជួយនាំជេននីទៅផ្ទះបង យើងនៅទីនេះព្រោះខ្ញុំបានអោយអ្នកផ្ទះយកសម្លៀកមកអោយហើយ»
«មិនបាច់ទេខ្ញុំជិះតាក់ស៊ីទៅក៏បាន»
«មិនបាច់ទេ ចាំខ្ញុំជូនទៅ» គេក៏បានទាញដៃជេននីទៅដោយមិនចាំបាច់លាមិត្តរបស់ខ្លួនឡើយ នៅតាមផ្លូវម្នាក់ៗស្ងាត់រាងខ្លួនៗមិននិយាយអ្វីឡើយរហូតដល់មុខផ្ទះរបស់ជេននីនាងក៏បានបើកទ្វារបម្រុងនឹងចុះតែនាងក៏បែរមកវិញ។
«អរគុណ»
«ហឹម»
«ថីនឹង ទៅកើអីមកពីណាមុខដូចទៅខឹងអ្នកណាមក» ជេននីកបានត្រឹមតែរអ៊ូម្នាក់ៗ។
«រ៉ឺៗៗ» ជីស៊ូដែលប្រុងនឹងបើកឡានចេញទៅហើយស្រាប់តែឈប់វិញពេលឃើញទូរស័ព្ទនៅលើឡានមានអ្នកខលមកវាជាលេខរបស់ម៉ាវីនបញ្ជាក់ថាវាជាទូរស័ព្ទរបស់ជេននី ។
«ភ្លេចទូរស័ព្ទហើយ» សំណាងហើយដែលនាងក្រមុំមិនទាន់ចូលក្នុងផ្ទះ នាងក៏បានដើរមកទូរស័ព្ទក៏ឃើញថាម៉ាវីនបានខលមក។
«អាឡូបងវីន» ជីស៊ូវិញក្រោយអោយទូរស័ព្ទហើយគេក៏បើកទ្វារឡានចូលទៅវិញនឹងបិតយ៉ាងខ្លាំង។
ក្រឡែកមកមើលអ្នកនៅមន្ទីរពេទ្យឯនេះវិញ រាងស្តើងកំពុងតែគេងនៅលើគ្រែតែម្នាក់ឯងនៅក្នុងបន្ទប់ហាក់មានភាពស្ងាត់ជ្រងំ ចំណែកអ្នកដែលមកគេងកំដរក៏មិនឃើញ។
«អ្ហឹក...» ពេលនោះរាងស្តើងក៏បានកម្រើកខ្លួនតិចៗ នាងក៏បានបើកភ្នែកសន្សឹមៗស្រាប់តែមានអារម្មណ៍ថាមានមនុស្សស្រីម្នាក់កំពុងតែអង្គុយនៅនឹងចុងជើងរបស់នាង។
«អ្ហឹម...អ្នកណាគេ?»
«ហឹក....ហឹក» មនុស្សស្រីម្នាក់នោះបានអង្គុយអោនមុខចុះ ហើយក៏បង្ហើបសំឡេងយំសសាក់សសឹតធ្វើអោយអ្នកដែលទើបនឹងភ្ញាក់ពីឈឺព្យាយាម នឹងព្យាយាមក្រោកដែរតែពិបាក។
«អ្នកនាងកើតអីមែនទេ? ហេតុអ្វីក៏ចូលមកបន្ទប់នេះបាន»
«អ្ហឹក» មនុស្សស្រីម្នាក់ៗនោះក៏បានបន្តយំហើយ ដោយមិនអោយរាងស្តើងបានឃើញមុខឡើយព្រោះតែសក់របស់នាងបាំងមុខជិត។
«អ្នកនាងកើតអី?» នាងក៏នៅតែព្យាយាមសួរ ដោយក្រោយតិចៗផ្អែកខ្លួននឹងគ្រែ
«អា្ហយ» នាងក្រមុំស្ទើរតែគាំងនេះដូងព្រោះពេលដែលនាងខិតទៅក្បែរនារីម្នាក់នោះ គឺនាងបែរមករករាងស្តើងតែក្បាលប៉ុណ្ណោះដោយខ្លួនរបស់នាងគឺនៅអង្គុយបែរខ្នងដាក់រាងស្តើងដដែល មុខរបស់នាងគឺអាក្រក់ណាស់គួរអោយខ្លាចគឺមានឈាមហូរនៅតាមភ្នែកនឹងសម្លក់រ៉ូស ។
«ហាស....ហាស....គឺយើងចង់បានជីវីតនាង»
«អ្ហាយ» គ្រាន់តែចប់ប្រយោគភ្លាមគឺថានាងបានស្ទុះមករករាងស្តើងដោយមុខនៅក្បែរនាងក្រមុំ។
«អ្ហាស..ជួ...ជួយផង» នាងក៏បានព្យាយាមស្រែកអោយគេជួយព្រោះតែវិញ្ញាណនោះបានច្របាច់ករបស់នាង ប៉ុន្តែនាងហាក់ដូចជាហៅអ្នកណាមិនឈឺសោះ ហាក់ដូចជាប្រឹងស្រែកតែស្រែកមិនចេញ។ នៅពេលនេះហាក់មានតែនាងនឹងវិញ្ញាណនោះអញ្ចឹង។
«លែ..អ្ហឹក...លែង»
«ក្រាក» លីសាដែលទើបនឹងចេញពីបន្ទប់ទឹក នាងក៏បានដើរមកក៏ឃើញសភាពរបស់រ៉ូសកំពុងតែបម្រាស់តិចៗដូចជាកំពុងតែគេងយល់សប្តិអាក្រក់អញ្ចឹង។
«រ៉ូស....រ៉ូស» លីសាក៏បានបើកភ្លើងនឹងដើរទៅដាក់នាងក្រមុំយ៉ាងលឿន។
«អ្ហឹក» ពេលនោះនាងក៏បានបើកភ្នែកមកស្ទុះក្រោកយ៉ាងលឿន លីសាក៏បានទាញនាងមកអោប។
«មិនអីទេណា មានខ្ញុំនៅទីនេះហើយណាកុំភ័យ» គេក៏បានអង្អែលខ្នងរាងស្តើងដែលកំពុងតែញ័រខ្លួនគេអាចដឹងហើយថានាងក្រមុំច្បាស់ជាយល់សប្តិអាក្រក់ហើយ។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now