ក្តីស្នេហ៍ជានិរន្ត៍
ភាគទី២១
អាហារមួយពេលនាពេលល្ងាចក៏ត្រូវបានបញ្ចប់ដោយរលូន មនុស្សស្រីដែលចង់បានប្តីគេឡើងញ័រខ្លួនឯនេះវិញថ្វីត្បិតតែអង្គុយឆ្ងាយគ្នាពិតមែនប៉ុន្តែនៅទល់មុខគ្នាតែម្តងធ្វើអោយនាងដែលជាមនុស្សឥតកេរខ្មាស់បានលើកជើងរបស់ខ្លួនទៅអង្អែលជើងលីទាំងដែលអ្នកទាំងអស់គ្នាកំពុងតែងនិយាយគ្នា។ ក្រោយពីជើងនាងក្រមុំបានប៉ះនឹងគេហើយធ្វើអោយរាងមាំសម្លឹងមើលមុខនាងជាមួយនឹងស្នាមញញឹម។
«អញ្ចឹងសម្រាកនៅទីនេះហើយណាមួយក៏យប់ដែរហើយ»
«ដូចមិនអីទេដឹង ខ្ញុំអាចត្រឡប់ទៅវិញបានណាមួយខ្ញុំមកជាមួយកូនស្រីនឹងអ្នកបម្រើតើ»
«មិនអីទេ មិនបាច់ក្រែចចិត្តទេសម្រាកនៅទីនេះហើយ» ឪពុករបស់លីក៏បានឃាត់អ្នកទាំងពីរអោយនៅសម្រាកនៅទីនេះ។ ចុងក្រោយពីរនាក់ឪពុកកូនបានសម្រេចចិត្តថានឹងគេងនៅទីនេះ។
«ពូជេតចាំជួយអោយក្មេងរៀបបន្ទប់ពីរផងគឺសម្រាប់រីយ៉ានិងឪពុកនាងផង»
«បាទ»
«អ៎...ខ្ញុំភ្លេចអោយឈឹងខ្ញុំមកនេះក៏មានរបស់សម្រាប់ឯងដូចគ្នាឃើញថាឯងចូលចិត្តចម្លាក់បដិមារដែលធ្វើអំពីឈើ។ គាត់ក៏បានដើររូបបដិមារដែលធ្វើអំពីឈើយ៉ាងប្រណិតយ៉ាងរលោងស្រិលតែម្តង។
«នេះទៅទិញមកពីណា?»
«យើងទិញមកពីឈ្នួញរបស់យើងនោះអី របស់ពួកគាត់សិនតែល្អកុំបារម្ភអី»ពេលលឺពីការអះអាងរបស់មិត្តខ្លួនហើយគាត់ក៏ទទួលយកដោយពេញចិត្ត។
«អរគុណច្រើនណាសម្លាញ់» ឪពុករបស់លីក៏បាននិយាយអរគុណដល់មិត្តរបស់ខ្លួន។ ក្រោយពីទទួលបានរូបបដិមាដែលធ្វើអំពីឈើយ៉ាងស្រស់ស្អាតហើយគាត់ក៏បានយកវាទៅដាក់នៅក្នុងបន្ទប់ដែលគាត់ដាក់ព្រះ។
ពេលយប់បានមកដល់មនុស្សគ្រប់គ្នាចូលនិន្រ្ទាអស់ទាំងអ្នកបម្រើទាំងចៅហ្វាយ នៅក្នុងភូមិគ្រឹះហាក់មានសភាពស្ងាត់ជ្រងំ។
«តឹបៗ» យប់ជ្រៅបន្តិចសំលេងសម្រឹបជើងក៏បានបន្លឡើងនៅខាងក្រៅដោយលេចចេញវត្តមានរបស់មនុស្សប្រុសម្នាក់បានបើកទ្វារបន្ទប់ចេញមកខាងក្រៅ។ គ្មានអ្នកណាឡើងក្រៅពីលី រាងមាំបានដើរចេញទៅក្រៅលបៗដូចជាចោរលួចសេះអញ្ចឹងនេះប្រហែលជាខ្លាចប្រពន្ធដឹងហើយ។
«ក្រាក» ដើរមកដល់បន្ទប់មួយគេក៏បានមកដល់មុខបន្ទប់មួយគេក៏បានរុញទ្វារនោះបើក។
«អ្ហឹក» គេក៏បានចូលទៅដល់នឹងអោបនាងក្រមុំយ៉ាងណែនមានទាំងថែរថើបកញ្ចឹងករបស់នាងទៀតផង ចំណែករីយ៉ាវិញក៏បានប្រែខ្លួនមករករាងមាំព្រោះតែនាងដឹងច្បាស់ថាជាលីហើយដៃទាំងគូក៏បានលើកដៃមកក្រសោបកញ្ចឹងកគេជាប់។
«ជុប» ចុងច្រមុះដែលធ្លាប់តែថែថើបប្រពន្ធកូនពេលនេះគេប្រែមកថើបមនុស្សស្រីផ្សេងស្ទើរតែមិនជឿនឹងភ្នែក។
«ដឹងទេថាបងនឹកណាស់» រាងមាំពោរប្រយោគនេះចេញមកទាំងកំពុងតែថើបថ្ពាល់នាងចំណែកនាងវិញក៏ក្រសោបអោបអង្អែលរាងកាយរបស់គេដោយអារម្មណ៍រោលរាល។
«នេះបងមិនខ្លាចប្រពន្ធបងមកឃើញទេ?»
«មិនអីទេ រ៉ូសគេងលក់បាត់ហើយ» កាយវិការដ៏រោលរាលរបស់ពួកគេត្រូវបានស្តាប់លឺនិងមើលឃើញដោយមនុស្សស្រីដែលជាភរិយា នាងបានត្រឹមតែឈរក្តោបមាត់របស់ខ្លួនសម្លឹងមើលទៅទង្វើររបស់នាក់ទាំងពីរនៅតាមប្រឡោះទ្វារព្រោះតែគេមិនទាន់បានបិតទ្វារមិនទាន់ជិត។
«ហឹស..ហឹស...» ទឹកភ្នែកក៏ស្រក់ចុះមកតក់ៗបេះដូងដូចត្រូវបានគេយកចុងកាំបិតមកាត់ផ្តាច់ នាងប្រឹងខ្ទប់មាត់មិនអោយយំលឺឡើយ។
«កូនរ៉ូស» នាងក៏ប្រញាប់ជូតទឹកភ្នែកចេញយ៉ាងលឿនពេលដែលសំឡេងរបស់មនុស្សប្រុសម្នាក់បានហៅនាងនោះគឺជាឪពុកក្មេករបស់នាង។
«ចា៎»
«នេះកូនមកឈរអីត្រង់នេះ?»
«អ៎..អត់មានអីទេពុកខ្ញុំគ្រាន់តែដើរចេញមករកទឹកផឹកប៉ុណ្ណោះព្រោះនៅក្នុងបន្ទប់អស់ទឹក»
«បាទ» ការសន្ទនារបស់គេធ្វើអោយអ្នកទាំងពីរនៅខាងក្នុងបន្ទប់ស្តាប់លឺហើយក៏បញ្ឈប់សកម្មភាពភ្លាមៗ។
«ប្រពន្ធបងនៅខាងក្រៅ»
«ស៊ូច»គេក៏លើកដៃដាក់បបូរមាត់នាងអោយនាងស្ងាត់នាងក្រមុំក៏នៅស្ងៀម» ពីរនាក់ឪពុកកូនក៏បាននិយាយគ្នាចប់ក៏បំបែកផ្លូវរាងខ្លួន។
«បងថាបងត្រូវត្រឡប់ទៅវិញសិនហើយ» រាងខ្ពស់ក៏ប្រញាប់ក្រោកយ៉ាងលឿនដើម្បីត្រឡប់ទៅវិញ។
«បងលី» នាងក្រមុំក៏ក្រសោបដៃរបស់គេជាប់ដូចជាមិនចង់អោយគេទៅអញ្ចឹង។
«ចាំលើកក្រោយណា បងនឹងព្យាយាមរកពេលទៅជួបអូន» និយាយចប់គេក៏ដើរលបៗទៅវិញបាត់។ ដំណើរលបៗរបស់អ្នកកម្លោះបានធ្វើអោយនារីដែលកំពុងតែគេងលើគ្រែដឹងខ្លួនប៉ុន្តែនាងក៏ធ្វើពើរជាគេងលក់។
«ក្រាក» ទ្វារក៏បានរបើកអ្នកកម្លោះបានឡើងទៅលើគ្រែបើកភួយថ្នមៗ។
«បងមកពីណា?» ពេលនោះរ៉ូសក៏បានបែរមកនឹងសួរគេភ្លាមៗធ្វើអោយគេភ្ញាក់ព្រឺត។
«អឺ...គឺ..បងចេញទៅក្រៅមុននឹងដោយសារតែមានអារម្មណ៍ថាក្តៅ ទើបចង់ចេញទៅស្រូបខ្យល់បន្តិច» គេឆ្លើយនឹងនាងក្រមុំទាំងត្រឌិត ប៉ុន្តែនាងក៏មិនបានសួរនាំអ្វីច្រើនដែរ ។
«ចា៎» នាងក៏តបវិញទាំងមុខធម្មតា អ្នកកម្លោះក៏បានខិតចូលមក្បែរនាងនឹងអោបនាងក្រមុំជាប់។
«ហឺយ....នេះប៉ុណ្ណឹងហើយនៅតែនឹកនាងប្រពន្ធទៀតឬក៏ស្នេហ៍នៅស្ទើរពេក» រីយ៉ាបានត្រឹមតែគេងទាំងមួមៅ។
ពេលវេលាកន្លងផុតទៅមុខជារឿងរាងស្តើងនៅតែគ្មានចិត្តក្លាហានក្នុងការសួរគេព្រោះនាងខ្លាចថាបើសួរនាំនិងមានបញ្ហាច្រើនណាមួយកូនក៏កាន់តែធំផងដែរ។ គេក៏តែងតែឡើងចុះៗខេត្ត។
«អួយ» រាងស្តើងដែលកំពុងតែនៅក្នុងសួនច្បារលេងជាមួយនឹងកូនប្រុសរបស់ខ្លួន នាងក៏ស្រាប់តែវិលមុខចង់ដួលពេលដែលក្រោកឈរ។
«អ្ហឹក» ពេលនោះម៉ារ៉ាមក៏បានមកទាន់នឹងជួយទប់នាងមិនអោយដួល។
«ប្អូនថ្លៃមិនស្រួលខ្លួនមែនទេ?»
«ចាស៎...គ្រាន់តែវិលមុខបន្តិចបន្តួចប៉ុណ្ណោះ»
«បងថាឯងទៅសម្រាកនៅខាងក្នុងទៅ»
«ម៉ារីអូ» នាងក្រមុំក៏ហៅកូនប្រុសរបស់ខ្លួនដែលរត់លេងក្នុងសួនច្បារ។«បាទ» កម្លោះតូចឆ្លើយម៉ែរបស់គេយ៉ាងពិរោះ។
«តោះ..ចាំបងជូនទៅណា» អ្នកកម្លោះក៏បានជួយគ្រានាងដើរចូលទៅក្នុងផ្ទះ កាយវិការរបស់គេត្រូវបានមើលឃើញដោយលីធ្វើអោយគេក្តាប់ដៃយ៉ាងណែនបង្ហាញយ៉ាងច្បាស់ថាគេមិនពេញចិត្តនឹងទង្វើរមួយនេះឡើយ។
«ព្រូស» បងប្រុសជីដូនមួយរបស់គេក៏ត្រូវបានដួលភ្ងាកក្រោយពេលដែលរាងមាំមកដល់នឹងរុញគេចេញ។
«លី...នេះបងធ្វើអីនឹង?»
«ធ្វើអីនឹង នេះមកអោបកៀកកើយគ្នាអីបែបនេះដឹងខ្លួនទេថាខ្លួនមានប្តីហើយ?»
«លី...បងថាឯងយល់ច្រឡំហើយគឺប្អូនថ្លៃមិនស្រួលខ្លួនទើបបងជួយគ្រានាងមក»
«មិនស្រួលខ្លួនឬក៏ចង់នៅក្បែរគ្នា ខ្ញុំចាប់អារម្មណ៍មករហូតតាំងពីបងមកគឺតែងតែនៅក្បែរគ្នារហូតនេះគិតចង់លួចលាក់សាហាយស្មន់ជាមួយគ្នាឬ?»
«ផាច់» មួយកំភ្លៀងរបស់រ៉ូសបានធ្វើអោយគេដូចឈរញញឹមទាំងមុខស្ងួត នេះសំណាងហើយដែលកូនរបស់គេមិនបានឃើញទិដ្ឋភាពមួយនេះព្រោះថាម៉ែដោះបាននាំកម្លោះតូចទៅខាងក្នុងមុន។
«នេះឯកឆ្កួតអីហ៎ា ថាអោយបងមិនអីទេតែនេះប្រពន្ធឯងណា» ម៉ារ៉ាមបានដើរមក្បែរលីនិងនិយាយទាំងខឹងគឺខឹងនឹងគេដែលមិនស្តាប់ហេតុផលអីបែបនេះ។
«អោយចេះស្តាប់ហេតុផលខ្លះផង»
«កាន់ជើងគ្នាណាស់ណ៎...អឺ....បើបែបនេះក៏ទៅរស់នោជាមួយគ្នាទៅ» សម្លេងរបស់គេក៏បានធ្វើអោយអ្នកដែលជាម្តាយឪពុកស្តាប់លឺនឹងចេញមកមើលពួកគេ។
«មានរឿងអី?»
«គឺកូនប្រសារម៉ែនិងហើយកំពុងតែត្រៀមខ្លួនចង់បានប្តីមួយទៀតហើយ»
«លី....ឆ្កួតអីឯងហេតុអ្វីថាអោយប្រពន្ធបែបនេះ?»ពុករបស់គេក៏មិនបានកាន់ជើងគេដែរ។
«នេះគ្រាន់តែអូននិងបងម៉ារ៉ាមនៅក្បែរគ្នាថាអូននេះមានសាហាយ ។ ចុះត្រង់បងឡើងចុះៗខេត្តរហូតបងគិតថាខ្ញុំមិនដឹងឬ?» នាងនិយាយទាំងទឹកភ្នែកសម្លឹងមើលប្តីរបស់ខ្លួន។
«ស្អី បងទៅធ្វើការ»
«ធ្វើការឬ បងកុំគិតថាខ្ញុំមិនដឹងថាបងមានទំនាក់ទំនងអីជាមួយនឹងរីយ៉ា»
«កុំចេះតែនិយាយ»
«ខ្ញុំមិនចេះតែនិយាយទេ ខ្ញុំក៏បានឃើញផ្ទាល់ភ្នែក។ ពុកនៅចំថ្ងៃដែលពុកចេញមកឃើញខ្ញុំពេលយប់ទេ?» នាងក្រមុំក៏បែរទៅសួរឪពុកក្មេករបស់នាង។
«ហឹម» គាត់ក៏ងក់ក្បាលបញ្ជាក់
«គឺបងបានចេញទៅរករីយ៉ាដល់បន្ទប់»
«គឺ....»
«លី...នេះឯកឆ្កួតអី?» អ្នកដែលជាម្តាយស្ទើរតែមិនជឿ
«ហឺយ...ធុញណាស់» និយាយចប់គេក៏ដើរចេញ
«លី...និយាយគ្នាអោយដឹងរឿងសិន» អ្នកដែលជាឪពុកបានស្រែកហៅគេនៅពេលដែលគេដើរចេញ។
«អោយគាត់ទៅសិនទៅ» នាងក្រមុំក៏ឃាត់ពុកមិនអោយហៅឈ្មោះគេឡើយ។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...