ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៣៦

26 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៣៦
«នេះ...អ្នកនាងលីមកទីនេះធ្វើអី?» ជេននីក៏សួរទាំងលើកដៃចង្អុលគេព្រោះតែនាងមិនបានដឹងពីទំនាក់ទំនងរបស់ពួកគេ ហើយនៅសុខៗក៏មកទីនេះតែម្តង។
«អ៎....ញឺថាខ្ញុំមកសួរសុខទុក្ខរ៉ូសនឹងណា»
«តែ....មុននឹងខ្ញុំឃើញ»
«អឺ....គឺបែបនេះគឺខ្ញុំរកដួសតែក៏បានអ្នកនាងលីសាមកជួយទ្រ»រ៉ូសក៏ប្រញាប់ប្រកែកជាមួយនឹងមិត្តរបស់ខ្លួនភ្លាម។ ចំណែកលីសាវិញក្រោយពីឃើញមានជេននីនៅទីនេះដែលគេក៏បានធ្វើរឹកពាធម្មតាមិនបង្ហាញអ្វីឡើយ។
«នេះអ្នកនាងមកទទួលខ្ញុំធ្វើអីខ្ញុំថាអាចទៅខ្លួនឯងបាន»
«ហើយជេននីមកគេងម៉េចក៏មិនប្រាប់មុន នេះសំណាងហើយដែលខ្ញុំមិនធ្វើអីលើសលប់» គេក៏ខ្សឹបក្បែរត្រចៀករបបស់នាង។ ចំណែករ៉ូសក៏បានព្យាយាមមើលមុខរបស់ជេននីដែលអង្គុយផាត់មុខនៅមុខកញ្ចក់មុននឹងចេញទធ្វើការ។
«គឺភ្លេចខ្លួន»
«អឺ....ជេន»
«ហឹម»
«យើងទៅធ្វើអាហារពេលព្រឹកញ៉ាំសិន»
«ហឹម» នាងក៏មិនបានចាប់អារម្មណ៍នឹងរ៉ូសដែលព្រោះតែរវល់តែផាត់មុខ។
«អ្នកលីសាអង្គុយលេងសិនទៅណា»
«ចា៎» គេក៏តបទៅរាងស្តើងដោយញញឹមមើលមុខនាង ចំណែកនាងក្រមុំវិញក៏បានចូលទៅក្នុងផ្ទះបាយដើម្បីធ្វើអីញ៉ាំពេលព្រឹក។
«អ្ហឹក» នាងដែលកំពុងតែរវល់ដៃធ្វើម្ហូបសុខៗស្រាប់តែមានដៃមួយមកអោបចង្កេះនាងជាប់។
«អ្នកនាងលីសា»
«ហឹម»
«ប្រយ័ត្នជេននីចូលមកឃើញ»
«មិនអីទេ ជេនកំពុងតែអង្គុយផាត់មុខមិនទាន់ហើយផង»
«ហើយមករកអី? ខ្ញុំកំពុងតែរវល់ម្ហូប»
«មករកម្ហូបញ៉ាំ»
«មិនទាន់ហើយទេ?»
«មិនបានញ៉ាំម្ហូបក្នុងឆ្នាំងនេះទេ ញ៉ាំអ្នកធ្វើម្ហូបវិញ»
«កុំមកកេងចំណេញ នេះមិនទាន់ជាអ្វីទេណា»
«ប្រាប់ហើយថាចាំតែរ៉ូសអូខេប៉ុណ្ណោះ» រាងមាំនិយាយទាញនាងក្រមុំអោយបែរមុខមករកគេ។
«អ្ហឹក» គេក៏បានលើករាងស្តើងអោយអង្គុយនៅលើតុ។
«អូខេទេ?» គេក៏សួរនាងក្រមុំដោយខិតចូលទៅក្បែរនាងក្រមុំ។
«....» នាងមិនហ៊ានឆ្លើយនឹងគេឡើយមុខវិញឡើងក្រហម ។ ប៉ុន្តែគេក៏បានញញឹមមើលមុខនាងហើយគេក៏បានអោនចុះយឺតៗដើម្បីទៅរកបបូរមាត់របស់រាងស្តើងបបូរមាត់ទាំងពីរស្ទើរតែប៉ុន្តែគ្នាទៅហើយ។
«រ៉ូស.....មានអីអោយយើងជួយទេ?» ពេលលឺសំឡេងរបស់ជេននីរាងស្តើងបានរុញរាងមាំចេញយ៉ាងលឿនរហូតដល់គេដួល។
«អួយ.....អ្នកនាងលីសានេចូលមកធ្វើអី? ហើយទៅធ្វើអីបានជាដួលបែបនេះ?»
«អ៎....គឺដើរមិនប្រយ័ត្នក៏ដួលទៅថាមកជួយធ្វើកូនកាំបិតរ៉ូស»
«ចា៎»ជេននីក៏បានចូលទៅក្បែររ៉ូស
«នែ!ឯងនឹងអ្នកនាងលីសាមានទំនាក់ទំនងអីមែនទេ?» គេក៏បានសួររាងស្តើងខ្សឹបៗព្រោះខ្លាចលីសាលឺ។
«គ្មានទេ»
«កុំកុហកបើមិនត្រូវជាអ្វីម៉េចក៏គេងអោបគ្នាកាលឯងគេងពេទ្យ»
«អឺ...បានហើយម្ហូបឆ្អិនហើយតោះ..រៀបចំញ៉ាំទៅនឹងបានទៅធ្វើការ» រាងមាំក៏ប្រញាប់ក្រោកឈរវិញយ៉ាងលឿន។
«ចាំមើលណា នឹងត្រូវមិនខាន» ពេលរាងដែលស្តើងរៀបចំម្ហូបដាក់លើតុគេក៏បានចូលទៅក្បែរនាងហើយខ្សឹបក្បែរត្រចៀកនាង។
«ខ្ញុំមិនដឹងទេ អ្នកនាងចូលមកដោយខ្លួនឯង»
«ចាំមើលទៅ»
«ឌឹប»ពេលនោះរាងស្តើងក៏បានលើកកែងដៃក៏អុកត្រូវពោះគេមួយទំហឹង។
«ដៃដល់ណាស់»
«តោះ....តោះ...ញ៉ាំអីទៅនឹងឆាប់បានញ៉ាំ»
«ចាស៎..តោះ» ពួកគេទាំងបីក៏បានញ៉ាំអាហារជាមួយគ្នា លីសាតែងតែលួចសម្លក់មុខរាងស្តើងព្រោះថានាងបានដៃធ្វើបាបគេខ្លាំងណាស់។
«ក៏ចាំមើលទៅ» មិនយូរប៉ុន្តែអាហារពេលព្រឹករបស់ពួកគេក៏ត្រូវបានញ៉ាំហើយគ្មានសល់ព្រោះតែស្នាមដៃរបស់នាងក្រមុំគឺឆ្ងាញ់ពិតមែន។
«អ្នកនាងរ៉ូស អ្នកនាងលីសាអោយទៅរកគាត់បន្តិច»
«ចា៎» រាងស្តើងតបពេលដែលកម្មករបានមកហៅនាង
«នេះគេហៅឯងធ្វើអី?»
«មិនដឹងទេ»
«កុំចេះដឹងពេក រឿងពួកគេមនុស្សស្រឡាញ់គ្នាគេចង់ជួបមុខគ្នាចឹងហើយ»
«នេះទៅដឹងមកពីណាថាពួកគេស្រឡាញ់គ្នា?» ជេននីក៏បានសួរទៅកាន់ជីស៊ូដែលនិយាយជាមួយនឹងនាងព្រោះថារ៉ូសបានដើរចេញទៅបាត់ហើយ។
«មើលតែទង្វើរពួកគេទៅដឹងហើយ»
«ខ្ញុំមិនធ្លាប់មានស្នេហាមិនដឹងទេ» ពេលលឺបែបនេះហើយធ្វើអោយជីស៊ូធ្វើមុខរាងឆ្ងល់ព្រោះថានាងឃើញជេននីស្និទ្ធិស្នាលជាមួយនឹងម៉ាវីនណាស់។
«អួយ...ទៅធ្វើការហើយ» នាងក៏បានដើរចេញបាត់ទៅ។
«តុ!!តុ» សំឡេងគោះទ្វារក៏បានបន្លឺឡើង ប៉ុន្តែមិនមានសំឡេងតបសោះ ។
«អ្នកនាងលី» នាងក៏បានហៅគេដើម្បីចង់ដឹងថាគេនៅក្នុងនោះឬអត់?
«ឃឹស» នាងក៏បានចាប់មូលគន្លឹះមកឃើញថាមិនបានចាក់សោរទេ ទើបនាងសម្រេចចិត្តបើកទ្វារចូលទៅ។
«ក្រាក» ទ្វារក៏បានរបើកព្រោះតែនាងបានបើកចូលទៅ នាងសម្លឹងមើលទៅតុធ្វើការរបស់រាងមាំប៉ុន្តែមិនឃើញមានគេសោះ ។
«នេះទៅណា?» រាងស្តើងក៏បានសួរខ្លួនឯងហើយក៏ដើរទៅមុខទៀត។
«អួយ...» ពេលនោះនាងក៏ស្រែចចាចដោយអារម្មណ៍ភ័យខ្លាចព្រោះថានៅសុខៗគេក៏ចេញមកពីក្រោយខ្នងហើយក៏បានអោបនាងជាប់ នេះមនុស្សទើបនឹងជួបខ្មោចផងមកលេងមកស្ងាត់ៗអ្នកណាមិនភ័យ។
«កើតអីភ័យមើលតែខ្លាចខ្មោច»
«អ្នកនាងមិនភ័យបើលេងមកស្ងាត់ៗបែបនេះ»
«អ្នកនាងហៅខ្ញុំមកធ្វើអី?»
«ក៏មានការងារត្រូវធ្វើនឹងហើយ»
«ការងារអី ? បើការងារខ្ញុំមើលការរៀបចំនៅខាងក្រៅ»
«តែការងារថ្ងៃនេះរ៉ូសត្រូវការងារនៅបន្ទប់នេះជាមួយនឹងខ្ញុំ»
«អត់ទេ ខ្ញុំទៅធ្វើខាងក្រៅវិញ»
«នៅទីនេះហើយមានម៉ាស៊ីនត្រជាក់»
«អត់ទេ មានមនុស្សកេងចំណេញ»
«មិនបានកេងចំណេញទេ ប៉ុន្តែក៏នឹងមកប៉ះប៉ូវរឿងព្រឹកមិញ»
«ទេ...ព្រឹកមិញមិនបានធ្វើអីផង»
«នៅថាមិនបានទៀត»
«អ្ហឹក»ពេលនោះគេក៏បានទាញកៅអីធ្វើការរបស់គេហើយក៏អង្គុយចុះព្រមទាំងទាញនាងអោយអង្គុយចុះលើភ្លៅរបស់គេ។
«អ្នកនាងលែងខ្ញុំ»
«មិនលែង»
«នេះហៅខ្ញុំមកធ្វើការមែនទេ?»
«ចុះឥឡូវកំពុងតែធ្វើការហើយតើ»
«នេះការងារ?» នាងក្រមុំក៏សួរគេ
«កុំមកបង្វែររឿង ព្រឹកមិញធ្វើបាបខ្ញុំណាស់»
«អួយ....បាត់ការចងចាំអស់ហើយ»
«អត់មានមកបាត់ការចងចាំទេ»
«ហឺយ....ងងុយគេងណាស់» នាងក្រមុំក៏ធ្វើជាស្ងាបហើយក៏បានបិតភ្នែកគេងលើកទ្រូងរបស់គេធ្វើអោយគេហួសចិត្តនឹងនាងជាខ្លាំង។
«រ៉ូស....ខ្ញុំដឹងថានាងមិនបានគេងទេ»
«ល្អ នេះចង់គេងណាស់» គេក៏បានបីនាងក្រមុំដែលបិតភ្នែកជិតដើរទៅដល់សាឡុងហើយក៏បានដាក់នាងចុះ ។
«គេងបែបនេះគួរធ្វើអ្វីល្អណ៎?» រាងមាំនិយាយទាំងមើលមុខរបស់រ៉ូសដែលកំពុងតែគេងលក់។
«ធ្វើអីមុនចេះ?»
«នេះគិតឬត្រូវនាងរ៉ូស» នាងក៏បានត្រឹមនិយាយតែម្នាក់ឯងក្នុងចិត្ត។
«ជុប»គេក៏បានអោនចុះទៅថើបថ្ពាល់នាងមួយខ្សឺត
«អួយ...អ្នកនាងលែង»
«អាវ...ក្រែងថាគេងមិនអញ្ចឹង»
«អ្នកណាគេងលក់បើមកថើបបែបនេះ»
«អូខេ...ឈប់គេងហើយមកប៉ះប៉ូវរឿងកាលពីព្រឹកមិញនោះអី»
«អ៊ុប» គេក៏បានអោនចុះទៅរកបបូរមាត់នាងប៉ុន្តែក៏លើកដៃទប់មាត់គេជាប់។
#Aries

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now