ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៤១
«ផ្លាច់» ពេលនោះរាងមាំក៏លើកដៃទៅផ្ទាត់ថ្ងាស់របស់នាង ។
«អួយ....ឈឺ»
«បងឃ្លានញ៉ាំស៊ុប សាច់អាំង។ នេះអូនគិតអី?» គេក៏សួរទៅនាងដើម្បីបញ្ជាក់ថានាងគិតអ្វី?
«មិនបានគិតអីទេ»
«ច្បាស់ទេ?»
«អ្ហឹក....ខ្ញុំទៅរកមើលទូទឹកកកសិនថាមានអ្វីធ្វើញ៉ាំទេ»
«បាទ» រាងមាំក៏បានតបទៅនាងវិញជាមួយនឹងស្នាមញញឹមដាក់នាង។
«បន្ថែមនិងសាច់មានមិនគ្រប់ទេ មានតែទៅម៉ាតបន្តិច»
«អូខេ...តោះ»
«មិនអីទេ...អ្នកនាងនៅទីនេះហើយខ្ញុំទៅទិញបានម៉ាតនៅខាងក្រោមនេះសោះ»
«អត់ទេ.....បងត្រូវតែទៅជាមួយអូនបងត្រូវមើលថែអូន»
«ត្រឹមខាងក្រោមនេះគ្មានអ្នកណាមកធ្វើអីឡើយ»
«អ្ហឹក» ពេលនោះគេក៏បានអោបនាងក្រមុំជាប់
«តែបងបារម្ភ.....ជុប» មិនត្រឹមតែនិយាយប៉ុណ្ណឹងគេថែមទាំងថើមថ្ពាល់នាងមួយខ្សឺត។
«អ្នកនាង...លែង»
«តោះ...» គេក៏បានក្រសោបចង្កេះនាងក្រមុំហើយក៏ទាញនាងអោយដើរតាមគេ។
«អ្នកលែងដៃបាន»
«អត់លែងទេ»
«នេះប្រយ័ត្នគេឃើញណា»
«ទម្លាប់ខ្លួនអោយហើយទៅ»មនុស្សចចេសដូចគេក៏នៅតែបន្តអោបចង្កេះនាងនឹងដាក់ស្មានៅលើស្មារបស់នាង។ ពួកគេទាំងពីរក៏បានចូលទៅក្នុងម៉ាតដោយមានរាងមាំជាអ្នករុញរទេះព្រោះថាគេមិនបណ្តោយអោយនាងធ្វើឡើយ។
«ញ៉ាំគ្រឿសមុទ្រទេ?»
«ញ៉ាំ» នាងក្រមុំក៏ដកយកគ្រឿងសមុទ្រចេញពីទូមកដាក់ក្នុងរទេះរុញ។
«ចុះផ្សិត»
«ញ៉ាំ»
«ចុះអានេះ»
«ញ៉ាំ» គេក៏តបទៅនាងវិញជាមួយនឹងស្នាមញញឹម។
«នេះស្អីក៏ញ៉ាំស្អីក៏ញ៉ាំ»
«ញ៉ាំទាំងអស់ ញ៉ាំទាំងអូនផងដែរ»
«ផាច់» នាងក៏បានទះស្មារបស់គេហើយក៏មើលទៅទៅជុំវិញខ្លួនដោយឃើញមានអ្នកទិញនៅក្បែរនោះៗដែរ។
«អ្នកនាងនិយាយអ្វីហ្នឹង? នេះបើគេស្តាប់លឺ...»
«ហាស....ហាស....គេមិនស្តាប់ទេ» ក៏អោនខ្សឹបក្បែរត្រចៀកនាង។
«នេះទិញទឹកដោះគោធ្វើអី?»
«ទិញយកទៅទុកមើលទេដឹង?»
«នែ!!នេះចេះឌឺមកពីណា?»
«ចុះអ្នកនាងគិតថាទិញទឹកដោះគោយកទៅធ្វើអី?»
«យកទៅផឹក»
«ដឹងដែរតើ»
«អូខេទិញអោយច្រើនមកអូនញ៉ាំទឹកដោះគោពៅនែ.....ចំណែកបងញ៉ាំអូន»
«ផាច់....រលាម»
«រលាមតែជាមួយអូន» រាងមាំក៏នៅតែបន្តញ៉ោះនាងរហូតដល់ទិញហើយពួកគេទាំងពីរក៏បានត្រឡប់ទៅវិញដោយរៀបចំធ្វើស៊ុបដើម្បីញ៉ាំ។ រាងមាំក៏បានរៀបចំតុនិងលាងបន្លែ។ ក្រោយពីស្ងោស៊ុបហើយរាងមាំក៏បានលើកចង្កា្រនទៅដាក់លើតុនិងបន្លែជាច្រើនមុខ។
«មោះ....ចាំបងលើកទៅវិញ» គេក៏បានលើកឆ្នាំងស៊ុបទៅចាក់ចូលក្នុងឆ្នាំង។
«អួយ....» ពេលនោះស្រាប់តែលឺសំឡេងរបស់លីសានាងដែលកំពុងតែកាន់សាច់និងគ្រឿងសមុទ្រនាងក៏បានដាក់លើតុយ៉ាងលឿនប្រញាប់ទៅមើលគេ។
«នេះកើតអីមែនទេ?»
«គឺរលាក់ឆ្នាំងនឹងណា»
«ឈឺខ្លាំងទេ?» រាងស្តើងក៏សួរគេទាំងទាញដៃគេមកផ្លុំនិងពិនិត្យមើលការយកចិត្តទុកដាក់របស់នាងធ្វើអោយគេតាមសម្លឹងមើលនាងនឹងញញឹម។
«នេះហេតុអ្វីក៏មិនប្រយ័ត្នបែបនេះ?» ពេលនោះនាងក៏បានងើយមុខសម្លឹងមើលរាងមាំ។
«ជុប» ឆ្លៀតឱកាសនោះរាងមាំក៏បានអោនចុះឆ្មក់ថើបបបូរមាត់របស់នាងមួយខ្សឺត។
«អ្នកនាង...»
«លែងអីហើយ» គេក៏តបជាមួយនឹងស្នាមញញឹមដាក់
ហើយក៏អង្គុយចុះលើការ៉ូសហើយក៏កាច់បើកចង្ក្រានដើម្បីដាក់សាច់អាំងញ៉ាំ។
«មោះ...អង្គុយចុះមក» គេក៏បានទាញនាងអោយអង្គុយចុះក្បែរគេ។
«ញ៉ាំអោយច្រើនៗណា នឹងមានកម្លាំងធ្វើ....»
«ផាច់» និយាយមិនទាន់ទាំងចប់ផងក៏ត្រូវបាននាងវៃគេមួយដៃទៀតហើយ។
«មួយថ្ងៃនេះ...មិនដឹងថាត្រូវប៉ុន្មានដៃហើយទេនៀក»
«មកពីរលាមធ្វើអី?»
«ប្រាប់ហើយថារលាមតែជាមួយអូនទេ»
«ហា៎» គេក៏ចាប់សសាច់ដែលទើបដាក់ក្នុងឆ្នាំស៊ុបមកបញ្ចុកដោយបញ្ជាអោយនាងហាក់មាត់។
«អ្ហឹក» នាងក៏បានក្រវីក្បាលជំទាស់
«ឆាប់ឡើង» គេក៏បានធ្វើមុខកំសត់ដាក់នាងទើបនាងព្រមហារមាត់អោយគេបញ្ចុក។
«ប្រលាក់ហើយ» ពេលនោះលីសាក៏បានលើកដៃទៅជូតបបូរមាត់អោយនាងហើយក៏យកមកលិឍ។
«អ្នកនាង »
«ហឹម» គេក៏ធ្វើពើរជាមិនដឹងខ្យល់អីហើយចាប់សាច់ខ្លះយកទៅអាំងហើយសាច់ខ្លះដាក់ក្នុងឆ្នាំងស៊ុប។
«ញ៉ាំស្រាទេ?» លីសាក៏បានដើរទៅទូរទឹកយកស្រាមកផឹក
«អូខេ...តោះ» នាងក៏ឆ្លើយអូខេជាមួយគេ អ្នកទាំងពីរក៏បានបន្តញ៉ាំស្រានិងញ៉ាំសាច់រហូតដល់ម្នាក់ញ៉ាំឆ្អែតហើយក៏មានអារម្មណ៍ថាស្រវឹងតិចៗ ប៉ុន្តែរាងស្តើងវិញស្រវឹងឡើងទន់កហើយ។
«អ្ហឹក» ពេលនោះរាងមាំក៏បានគ្រានាងទៅគ្រែ
«រ៉ូស»
«អ្ហឹម» នាងក៏បានតបទៅរាងមាំពេលដែលគេដាក់នាងចុះនៅលើគ្រែ។
«ងូតទឹកសិនណា»
«អត់ទេ...ងងុយគេងណាស់»
«អត់ទេ យ៉ាងណាក៏ត្រូវតែងូតទឹកដូចគ្នា»
«តែចង់គេង» មាត់តបជាមួយនឹងគេ ភ្នែកបិតជិតចំណែកដៃវិញក៏កំពុងតែប្រឡេះឡេវអាវរបស់ខ្លួនចេញ។
«អេ.....បើមិនងូតទឹកក៏បានចាំបងជូតខ្លួនអោយ» និយាយចប់គេក៏យកកន្សែងទៅជ្រលក់ទឹកហើយក៏ជូតខ្លួនអោយនាង ពេលមកដល់ក៏ឃើញថារាងស្តើងបានដោះអាវអស់មួយចេញពីខ្លួនបាត់ទៅហើយ។
«នេះ...ចង់អោយបងទ្រាំមិនបានមែនទេរ៉ូស» និយាយចប់គេក៏បានដកដង្ហើមធំដើម្បីរំងាប់អារម្មណ៍។ម្រាមដៃរបស់គេក៏បានលើកទៅអង្អែលខ្លួនរាងស្តើងស្រាលៗហើយក៏ចាប់ផ្តើមជូតខ្លួនអោយនាងក្រមុំ។
«ជុប» ដោយមិនអាចទ្រាំនឹងកាយដ៏ទាក់ទាញមួយនេះគេក៏បានអោនចុះថើបស្មារបស់នាងស្រាលៗហើយក៏បង្អូសមកតាមចង្អូរទ្រូងរបស់នាងព្រោះថារាងកាយរបស់នាងនៅពេលនេះគឺមានត្រឹមអាវក្នុងប៉ុណ្ណោះ។ ដៃមឹករបស់គេក៏បានសម្រូតចុះពីកញ្ចឹងករបស់នាងហើយក៏មកដល់ចង្កេះតូចមួយក្តាប់។
«ជុប» គេក៏បានខិតមករកបបូរមាត់តូចស្តើងនឹងថ្នាក់ថ្នមវាស្រាលដោយមានការស្រវ៉ាអោបពីនាងក្រមុំដោយអារម្មណ៍រវើលរវាយ។ ប៉ុន្តែបបូរមាត់របស់នាងក៏បានថើបតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។
«អ្ហឹក»
«ជុប»បបូរមាត់អ្នកទាំងពីរក៏បានបន្តបឺតជញ្ជក់គ្នាហាក់មិនចង់បញ្ឈប់សោះ។តែមួយស្របក់នាងក៏បានគេងលក់បាត់ទៅ។
«ត្រូវហើយ!!រ៉ូសមិនទាន់ឆ្លើយអូខេផង ឯងមិនគួររធ្វើអ្វីលើសលុបឡើយ» និយាយចប់គេក៏បានទាញភួយមកដណ្តប់អោយរាងកាយនាងហើយគេក៏បានចូលទៅបន្ទប់ទឹកដើម្បីងូតទឹក។ រួចរាល់គេក៏បានមកគេងអោបរាងកាយនាងតូចយ៉ាងណែន។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...