ស្នេហ៍ជានិរន្ត៍ ភាគទី១១

27 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
          ភាគទី១១
«អ្នកអង្គម្ចាស់តូច» មនុស្សស្រីចំណាស់បានចេញមកក្រៅរបងព្រមទាំងសម្លឹងមើលមុខរបស់រាងមាំយ៉ាងយូរហើយក៏ពោលប្រយោគនេះចេញមក។
«លោកយាយស្គាល់លីមែនទេ?»
«អ៎....គ្មានអីទេ នេះជាមិត្តរបស់ចៅមែនទេ?»
«បាទ...ថ្ងៃនេះជាមិត្តថ្ងៃក្រោយអាចលើសពីមិត្តក៏ថាបាន» អ្នកកម្លោះនិយាយទាំងញញឹមដាក់នាងតូចធ្វើអោយនាងក្រមុំសម្លក់គេប៉ុន្តែក្នុងចិត្តអៀននឹងគេជាខ្លាំង។
«ចូលមកអង្គុយលេងសិនមក»
«បាទ»
«អេ..យប់ជ្រៅហើយលីគួរតែឆាប់ត្រឡប់ទៅវិញ» អ្នកកម្លោះយើងមិនទាន់ទាំងបោះជំហ៊ានចូលក្នុងរបងផ្ទះផងរាងមាំក៏ត្រូវទច់ជំហ៊ានមិនអោយដើរទៅមុខទៀត។
«ត្រឡប់ទៅវិញសិនទៅយប់ជ្រៅហើយប្រយ័ត្នគ្រោះថ្នាក់» ពេលលឺប្រយោគនេះបែរជាធ្វើអោយញញឹមចេញមកព្រោះគិតថាព្រោះតែនាងបារម្ភពីគេហើយទើបនាងប្រាប់អោយគេឆាប់ត្រឡប់ទៅវិញ។
«បាទ»
«លោកយាយខ្ញុំលាទៅវិញហើយណា»
«ចាស៎» គេក៏លើកដៃសំពះលាមនុស្សចាស់យ៉ាងសមសួនបំផុត។ ពីរនាក់យាយនិងចៅក៏ឈរមើលអ្នកកម្លោះបើកឡានចេញទៅរហូតផុតកន្ទុយភ្នែកទើបពីរនាក់យាយនិងចៅព្រមដើរចូលក្នុងផ្ទះ។
«ឆាប់ទៅងូតទឹកទៅណានឹងឆាប់បានចូលគេង»
«ម៉ែនិងពុកសម្រានហើយមែនទេយាយ?»
«ពួកគេសម្រាន្តអស់ហើយចាំផ្លូវចៅយូរហើយ» ក្រោយពីរនិយាយគ្នារួចរ៉ូសក៏បានដើរទៅបន្ទប់របស់ខ្លួនដើម្បីងូតទឹក ។
«នៅទីបំផុតអ្នកទាំងពីរក៏ត្រឡប់មកជួបគ្នាវិញ បុពេ្វសន្និវាសពិតជាមានពិតមែន» មនុស្សស្រីចំណាស់បានត្រឹមតែឈរមើលចៅស្រីរបស់ខ្លួនដែលដើរសំដៅទៅបន្ទប់របស់នាង ។
«សង្ឃឹមថាក្នុងជាតិនេះអ្នកទាំងពីរអាចប្រើជីវិតគូជាមួយគ្នាបានគ្មានអ្នកណាមកបំបែកទៅចុះ»
.....................................................
ចាប់តាំងពីរថ្ងៃដែលអ្នកទាំងពីរបានជួបគ្នាអ្នកទាំងពីរតែងតែចំណាយពេលវេលាជាមួយគ្នាដើម្បីបង្កើតភាពស្និទ្ធិស្នាលជាមួយគ្នាដើម្បីអោយកាន់តែជិតស្និទ្ធិ ។ មិនតែប៉ុណ្ណោះអ្នកកម្លោះរបស់យើងតែងតែបង្ហាញអោយឃើញថាគេគិតបែបណាចំពោះនាង។ថ្ងៃនេះក៏ដូចជាថ្ងៃរាល់ដងគឺថាអ្នកកម្លោះបានមកជួបនាងក្រមុំដូចគ្នា តែខុសត្រង់ថាថ្ងៃនេះគឺគេបាននាំនាងក្រមុំទៅផ្ទះរបស់គេ។
«ភ័យមែនទេ?» រាងមាំក៏សួរទៅនាងដែលកំពុងតែអង្គុយក្នុងឡានមុខស្លេកស្លាំង។
«ក៏ភ័យតិចតួចដែរ»
«អូនមិនបាច់ភ័យទេណា ពុកម៉ែរបស់បងជាមនុស្សដែលស្រួលនិយាយគ្នាទេ» និយាយរួចរាងមាំក៏បានក្រសោបដៃរបស់នាងក្រមុំមកអង្អែលថ្នមៗ។
«ចុះពួកគាត់មានដឹងរឿងយើងទេ?»
«ត្រូវតែដឹងព្រោះថាបងសរសើរពីអនូរហូតប្រាប់ពួកគាត់»
«ចុះគាត់មាននិយាយអ្វីទេ?»
«ពួកគាត់មិនបាននាំអីច្រើនទេគ្រាន់តែចង់អោយបងនាំអូនទៅជួបគាត់ ហើយបងក៏បានប្រាប់គាត់ដូចគ្នាថាអូនជាមនុស្សស្រីដែលចូលចិត្តគូគំនូរព្រោះថាគាត់តែងតែសរសើរពីគំនូរដែលបងទិញទៅ»
«បែបនេះល្អហើយ អូនខ្លាចតែគាត់មិនពេញចិត្តអូន»
«កុំបារម្ភលោកពុកអ្នកម៉ែគាត់ជាមនុស្សចិត្តល្អទេ» នៅតាមផ្លូវអ្នកកម្លោះរបស់យើងបានក្រសោបដៃនាងក្រមុំជាប់ព្រោះខ្លាចថានាងនឹងភ័យខ្លាច។ មិនយូរប៉ុណ្ណានរថយន្តរបស់គេក៏បានធ្វើដំណើរចូលទៅក្នុងក្លោងទ្វារដែលមានផ្ទៃយ៉ាងធំព្រមទាំងមានដើមឈើនិងសួនច្បារអមជុំវិញយ៉ាងស្រស់ស្អាត ។ ពួកគេបានបើកចូលទៅក្នុងប្រមាណជិតមួយរយម៉ែត្រទើបអាចទៅដល់ភូមិគ្រឹះធំមួយដែលធ្វើឡើងយ៉ាងប្រណិតពីឈើមើលតែផ្ទះក៏ដឹងថាគេជាមនុស្សដែលស្ថិតក្នុងឋានៈអ្វីដែរ។
«ជំរាបសួរលោកប្រុសតូច»
«បាទជំរាបសួរ»
«ជំរាបសួរអ្នកនាង»
«ចាស៎!!ជំរាបសួរ» នាងក្រមុំតបទៅអ្នកបម្រើនៅទីនោះទាំងលើកដៃសំពះដែលទន់ភ្លន់និងសមសួនបំផុតជាមួយនឹងស្នាមញញឹម។
«នេះជាពុកនិងម៉ែរបស់បង»
«ជំរាបសួរលោកពូអ្នកមីង»
«បាទ...ជំរាបសួរ» អ្នកទាំងពីរវិញក៏បានទទួលស្វាគមន៍នាងក្រមុំយ៉ាងកក់ក្តីមើលទៅពួកគាត់ទាំងពីរញញឹមដាក់នាងមិនឈប់សោះ។ អ្នកទាំងបួនក៏បាននាំគ្នាដើរចូលទៅខាងក្នុងដើម្បីនិយាយគ្នាលេងនិងជជែកគ្នាមិនចេះអស់សោះ។
«អ៎...ត្រូវហើយក្មួយរ៉ូសកូនប្រុសមីងប្រាប់ថាក្មួយពូកែគូរូបណាស់ ហើយរូបគំនូរដែលកូនលីទិញពីក្មួយមីងយកមកតាំងពេញភូមិគ្រឹះហើយ» ពេលលឺបែបនេះហើយធ្វើអោយនាងញញឹមដាក់គាត់ព្រោះតែពាក្យសរសើរ។
«មីងចង់អោយក្មួយជួយគូរូបគ្រួសារមួយនឹងបានយកមកតាំងក្នុងភូមិគ្រឹះមួយនេះ»
«ចាស៎...បាន»  ក្រោយពីនាងក្រមុំឆ្លើយយល់ព្រមហើយអ្នកទាំងបីនាក់ក៏បានចេញទៅឈរនៅឯកញ្ចុះនៅឯមាត់ទឹកជាមួយនឹងគ្រួសាររបស់ខ្លួនរួចហើយក៏អោយនាងក្រមុំធ្វើការគូរូបអោយពួកគេ។ ចំណាយពេលអស់ជាច្រើនម៉ោងនៅទីបំផុតរូបភាពមួយផ្ទាំងបានចេញយ៉ាងប្រណិតប្រៀបដូចជារូបភាពពិតៗអញ្ចឹងនេះបានហៅថាជាងគំនូរដែលមានទេព្យកោសល្យពិតៗ។
«ក្មួយអាចសរសេរឈ្មោះរបស់ក្មួយនៅខាងក្រោមនេះបានដើម្បីបញ្ជាក់ថាជាស្នាដៃរបស់ក្មួយ»
«ចាស៎» នាងក្រមុំក៏ធ្វើការសរសេរឈ្មោះនៅខាងក្រោមរូបដើម្បីបញ្ជាក់ថាវាជាស្នាដៃរបស់នាងពិតមែន។
«ពុក..ម៉ែ»
«ហឹម»
«នេះមិននិយាយរឿងនោះទេ?» អ្នកកម្លោះក៏ស្រាប់តែសួរឳពុកម្តាយរបស់ខ្លួនភ្លាមពេលឃើញថាអ្នកទាំងពីរមិនឃើញនិយាយរឿងអ្វីដែលគេសុំសោះ។
«កុំប្រញាប់មើលកូនប្រុសទុកពេលញ៉ាំអាហារជុំគ្នាសិន»
«បាទ»អ្នកកម្លោះក៏បានត្រឹមតែញញឹមហើយនៅស្ងៀម ។ អាហារពេលថ្ងៃត្រង់ក៏បានឈានមកដល់អ្នកទាំងបួននាក់ក៏អង្គុយទទួលទានអាហារដ៏សែនឈ្ងុយឆ្ងាញ់ជាមួយគ្នា។
«ក្មួយស្រី»
«ចា៎» ក្រោយពីលឺឳពុករបស់អ្នកកម្លោះហៅហើយនាងក៏ផ្អាកការញ៉ាំបន្តិចមុននឹងឆ្លើយទៅគាត់។
«គឺថា.....ពូក៏គ្មានអ្វីត្រូវបិតបាំងដែរ គឺកូនប្រុសពូពេញចិត្តក្មួយតើក្មួយគិតយ៉ាងណាដែរបើពួចង់ដណ្តឹងក្មួយអោយកូនប្រុស»
«ហឹស...ហឹស» នាងក្រមុំវិញក៏បានត្រឹមញញឹមអឹមអៀន នេះមកលេងផ្ទះគេថ្ងៃដំបូងគឺទទួលបាននូវដំណឹងល្អបែបនេះសោះ ។
«ពូដឹងថាពួកឯងទាំងពីរគឺស្រឡាញ់គ្នា ពូចង់ចូលទៅអោយវាត្រូវតាមច្បាប់ក្បួនប្រពៃណីនឹងណា»
«ចា៎....សម្រាប់ខ្ញុំគឺមិនអីទេគឺយល់ព្រមស្រាប់ហើយ» នាងក្រមុំតបទាំងញញឹមដាក់អ្នកកម្លោះដែលក្រសោបដៃនាងនៅក្រោមតុអាហារជាប់មិនព្រមលែងសោះ។
«អញ្ចឹងអាទិត្យក្រោយមីងនិងទៅចូលស្តីដណ្តឹងហើយណា នឹងឆាប់បានចៅប្រើ» ពេលលឺប្រយោគចុងក្រោយនាងអៀននឹងជាខ្លាំងមុខឡើងក្រោម។ អាហារពេលថ្ងៃត្រង់បញ្ចប់យ៉ាងរលូនជាមួយនឹងដំណឹងល្អទៀតផង។
«សឺត» នាងក្រមុំដែលកំពុងតែឈរសម្លឹងមើលទៅផ្ទៃទឹកសុខៗស្រាប់តែភ្ញាក់ព្រឺពេលដែលអ្នកកម្លោះមកដល់អោបនាងពីក្រោយនឹងថើបនាងយកតែម្តង។
«លី....នេះមកស្ងាត់ៗអូនលស់ព្រលឹងអស់ហើយ»
«អួយ....មោះ...មោះព្រលឹងអនាគតខ្ញុំកុំចេញទៅណាត្រឡប់មកវិញមក»
«ជុប» និយាយចប់គឺថាអោនចុះថើបនាងយកភ្លាមៗ។
«លី...ប្រយ័ត្នគេមកឃើញ»
«ខ្មាស់មែនទេ?»
«ខ្មាស់...អូនជាមនុស្សស្រីណាត្រូវតែខ្មាស់»
«គ្មានអ្នកណាមកឃើញទេ....ជុប» គេក៏បានថើបនាងមួយខ្សឺតទៀតហើយទាញនាងទៅអង្គុយនៅលើបង់នៅនឹងមាត់ទឹកដើម្បីមើលថ្ងៃលិចជាមួយគ្នា។
«បងអរគុណដែលព្រមទទួលក្តីស្រឡាញ់មួយនេះពីបង...បងស្រឡាញ់អូន»
«អូនក៏ស្រឡាញ់បងដូចគ្នា» សឺត....បបូរមាត់របស់គេក៏បានអោនចុះទៅរកថ្ពាល់នាងនឹងថើបយ៉ាងយូរ។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now