ក្តីស្នេហ៍ជានិរន្ត៍
ភាគទី១៧
«នេះពេលពុកមិននៅមានធ្វើបាបម៉ែទេ?» អ្នកកម្លោះនិយាយទាំងបែរទៅថើបពោះរបស់នាងក្រមុំ។
«អួយ» ពេលនោះកូននៅក្នុងពោះរបស់រាងស្តើងបានកំរើកតិចៗហាក់ដូចជាឆ្លើយតបនឹងឪពុករបស់ខ្លួនអញ្ចឹង។
«នេះទទួលស្គាល់ហើយមែនទេថាពេលពុកមិននៅធ្វើបាបម៉ែឯងណាស់»
«ហាស....ហាស...បងនេះចេះតែមានហើយនៅមិននៅទៅឈ្លោះជាមួយនឹងកូនមិនទាន់ដឹងអី» រ៉ូសក៏បានត្រឹមតែសើចហួសចិត្តនឹងគេ។
«ពេទ្យប្រាប់ថាអោយបងនិយាយជាមួយកូនអោយច្រើន នោះពេលគេកើតមកនឹងនិយាយច្រើនដូចជាបងដែរ» ពេលលឺប្តីនិយាយបែបនេះហើយនាងក៏មិនដឹងត្រូវនិយាយអ្វីទៀត ។
«ពេលកូនកើតមកបើជាកូនស្រីសូមអោយស្អាតឆ្លាតដូចជាអូន តែបើកូនប្រុសអោយសង្ហារដូចជាបងណា»
«ចាស៎...លោកប្តីសង្ហារ»នាងនិយាយទាំងទាញថ្ពាល់ប្តីរបស់ខ្លួនទាំងខ្នាញ់នឹងគេ។
................................................
ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ ពីថ្ងៃក្លាយទៅជាសប្តាហ៍ ពីសប្តាហ៍ក៏ក្លាយទៅជាខែ ។ នៅទីបំផុតពេលវេលាពីរខែជាងក៏បានកន្លងផុតទៅ គឺដល់ថ្ងៃដែលរាងស្តើងត្រូវសម្រាលកូនឬក៏មនុស្សគ្រប់គ្នាតែងតែប្រើពាក្យថាឆ្លងទន្លេរ។ ការដែលស្ត្រីគឺប្រថុយនឹងការគ្រោះថ្នាក់ខ្លាំងណាស់ដើម្បីផ្តល់កំណើតដល់កូនរបស់ខ្លួនដោយខ្លួនត្រូវលះបង់ការយ៉ាងច្រើន ទាំងការឈឺចាប់ ហើយត្រូវបាត់បង់ឈាមជាច្រើននេះហើយទើបចាស់ៗតែងតែនិយាយថាស្រ្តីឆ្លងទន្លេរ។ នៅក្នុងបន្ទប់ឈើមានតែរាងស្តើង ឆ្មបនិងម្តាយរបស់រាងមាំនិងម្តាយរ៉ូសដែលនៅជាមួយមើលការខុសត្រូវ។ ចំណែកឯប្តីដែលនៅខាងក្រៅបន្ទប់នេះវិញគឺថានៅមិនសុខឡើយដើរចុះឡើងៗមុខបន្ទប់ដោយស្តាប់សំឡេងរបស់ប្រពន្ធស្រែកទាំងឈឺចាប់។ គេវិញចង់ចូលទៅជួយហើយទទួលរ៉ាប់រងនូវភាពឈឺចាប់ទាំងប៉ុន្មានប៉ុន្តែមិនអាចបានត្រឹមតែអន្ទៈសាររងចាំមើលនាង។
«ង៉ា..ង៉ា» មួយសន្ទុះធំក្រោយមកសំឡេងរបស់កូនង៉ាក៏បានបន្លឺឡើងធ្វើអោយគេញញឹមជាមួយនឹងក្តីរំភើបជាខ្លាំង។
«កូ...កូន...ពុកប្រពន្ធខ្ញុំសម្រាលកូនរួចហើយ» ស្នាមញញឹមដៃភាពរំភើបបានបង្ហាញនៅលើផ្ទៃមុខរបស់គេទាំងចាប់ដៃឪពុករបស់ខ្លួនជាប់។ មិនយូរប៉ុន្មានទ្វារក៏បានរបើកដោយសារតែឆ្មបបានបើកទ្វារចេញមក។ អ្នកដែលជាស្វាមីបានចូលទៅក្នុងយ៉ាងលឿនឃើញថាកូនរបស់ខ្លួននៅលើដៃរបស់ម្តាយរបស់ខ្លួន។
«កូនរបស់កូនជាកូនប្រុសណា មើលចុះមុខអាក្រក់មើលណាស់» អ្នកដែលជាម្តាយវិញបានបង្ហាញមុខអោយកូនប្រុសរបស់ខ្លួនមើលមុខកូនរបស់គេ។
«ង៉ា....ង៉ា» កូនតូចបានត្រឹមតែយំនិងស្រែកបង្ហាញមុខពេបពេលដែលបាននៅលើដៃឪពុក។ លីដែលមិនធ្លាប់មានបទពិសោធមិនធ្លាប់ទាំងពរកូនគេលើកបីកូនទាំងមិនត្រូវតែក៏ព្យាយាមធ្វើ។
«ប្រពន្ធខ្ញុំយ៉ាងម៉េចហើយ?» ដោយរំភើបជាមួយនឹងកូនពេកភ្លេចទៅហើយថាប្រពន្ធរបស់គេកំពុងតែនៅលើគ្រែ។
«មិនអីទេ ក្មួយស្រីគ្រាន់តែអស់កម្លាំងអោយនាងសម្រាកអោយបានច្រើនទៅណា»
«បាទ» អ្នកកម្លោះឆ្លើយយ៉ាងពិរោះជាមួយនឹងការអោនលំទោនដើម្បីជាការគោរព។ លីសាក៏បានអោយកូនប្រុសរបស់ខ្លួនដោយម្តាយក្មេករបស់គេបីចៅ។
«អូនហត់ខ្លាំងហើយមើលទៅ» លីក៏បានដើរទៅក្រសោបដៃនារីដែលជាភរិយាព្រមទាំងអង្អែលថ្ពាល់នាងដែលកំពុងតែញញឹមដាក់គេទាំងទឹកមុខស្លេកស្លាំងនិងមានដោយដំណក់ញើស។
«ជុប»គេក៏អោនចុះទៅថើបថ្ងាស់របស់រ៉ូសយ៉ាងយូរ។
ពេលវេលាកន្លងផុតទៅបានបីខែសុខភាពរបស់រាងស្តើងក៏បានប្រើមានកម្លាំងមានកំហែងមកវិញណាមួយនាងទទួលបានការមើលថែជាពីគ្រួសារទាំងប្តី ទាំងអ្នកបម្រើ ទាំងម្តាយមើលថែយ៉ាងល្អ។ ចំណែកកូនប្រុសរបស់គេក៏មានសុខភាពមាំមួនល្អទៀតផង។
«សួស្តីសម្លាញ់» សំឡេងបុរសចំណាស់ម្នាក់បាននិយាយរាក់ទាក់ឪពុករបស់លីទាំងនៅក្នុងដៃរបស់គាត់មានកាន់ខ្សៀសម្រាប់ជក់ ខាងស្តាំដៃក៏មានកូនស្រីឈរញញឹមដាក់គាត់ដូចគ្នា។
«នេះខ្យល់អីបក់ឯងមកដល់ផ្ទះយើងហ៎ា»
«ហាស....ហាស...គឺនឹកឯងនឹងណាណាមួយលើថាឯងទទួលបានសមាជិកថ្មីទើបចង់មកមើលនឹងណា»
«អ៎...រីយ៉ាជំរាបសួរពូទៅ»
«ចា៎...ជំរាបសួរលោកពូ» នាងក្រមុំក៏លើកដៃសំពះមនុស្សចាស់ដើម្បីជាការសមរម្យ។
«បាទ»
«ឯណាចៅប្រុសរបស់ឯង»
«អ៎...កំពុងតែនៅខាងក្នុងជាមួយនឹងម្តាយនិងឪពុករបស់គេ» អ្នកទាំងបីក៏បានចូលទៅដល់ខាងក្នុងក៏ឃើញរ៉ូស លីនិងងកូនរបស់គេកំពុងតែនៅជាមួយគ្នាយ៉ាងមានក្តីសុខ។
«លោកពូ» លីដែលកំពុងតែប្រលែងលេងជាមួយនឹងកូនក៏ស្រាប់តែក្រឡែកឃើញមនុស្សចាស់ធ្វើអោយគេបែរមកនិយាយជាមួយនឹងអ្នកទាំងបី ចំណែករ៉ូសក៏ធ្វើការររាក់ទាក់ជាមួយនឹងពួកគេ នាងក៏បាននិយាយជាមួយនឹងរីយ៉ាធម្មតាព្រោះថានាងមិនដឹងឡើយថារីយ៉ាគិតអីលើប្តីរបស់គេ។
«សួស្តីបងលី»
«..បា....បាទ» អ្នកកម្លោះក៏បានត្រឹមតែញញឹមដាក់នាងក្រមុំហើយធ្វើដូចជាមិនមានរឿងអ្វីកើតឡើង។
«នេះដាក់ឈ្មោះអោយកូនឬនៅ?»
«បាទគឺដាក់ហើយ»
«មុខអាក្រក់ណាស់ មុខដូចកូនអ៊ឺរ៉ុបអ៊ីចឹង»ឪពុករបស់រីយ៉ាក៏សរសើរពីកូនប្រុសរបស់លី។
«គឺថាលីនេះគេស្រឡាញ់ឈ្មោះដូចបរទេសណាមួយកូនលីក៏ធំធាត់លើទឹកដីអឺរ៉ុបទើបគេដាក់ឈ្មោះអោយចៅប្រុសថាម៉ារីអូ»
«ម៉ារីអូឈ្មោះសមនឹងមុខមាត់មែន» រីយ៉ានិយាយទាំងលើកពរកូនដែលគេងនៅគ្រែ។
«សួស្តីខ្ញុំឈ្មោះរីយ៉ា» នាងក៏មិនភ្លេចញញឹមរាក់ទាក់ប្រពន្ធរបស់លីដូចគ្នា។
«ចាស៎...សួស្តី» ក្រោយពីនិយាយរាក់ទាក់គ្នារួច ចាស់ៗក៏បាននាំគ្នាទៅនិយាយរឿងការងាររបស់ពួកគាត់ទុកអោយមនុស្សបីនាក់នៅជាមួយគ្នា។
«នេះបងលីសុខសប្បាយទេ?»
«បាទ សុខសប្បាយទេ»
«តាំងពីមានសមាជិកថ្មីបងដូចជាមិនសូវចេញទៅក្រៅខេត្តសោះ»
«អ៎..ដោយសារតែមួយរយះនេះលីរវល់តែចំណាយពេលមើលថែខ្ញុំទើបគាត់មិនសូវបានចេញទៅខាងក្រៅ»
«អួយ...ច្រណែនបងមានប្តីដែលពូកែយល់ចិត្តអីបែបនេះបើអនាគតទៅខ្ញុំមានប្តីដូចជាបងលីច្បាស់ជាល្អហើយ ស្មោះត្រង់ ពូកែមើលថែប្រពន្ធទៀត» នាងក្រមុំនិយាយទាំងសម្លឹងមើលលីដែលកំពុងតែបំពេរកូនអោយគេង។
«មនុស្សស្រីក្មេងឆ្លាតដូចជារីយ៉ាមិនខ្វះទេបុរសដែលល្អៗចង់បាន» រ៉ូសក៏បានត្រឹមតែនិយាយញញឹមដាក់នាង។
«ប៉ុន្តែពេលខ្លះបុរសដែលខ្ញុំចង់បានគេមិនបានចាប់អារម្មណ៍ខ្ញុំក៏មានដែរ»
«អ៎....រ៉ូសបងថាយើងគួរតែចេញទៅខាងក្រៅខ្លះទៅដើម្បីស្រូបខ្យល់អាកាស» អ្នកកម្លោះនិយាយទាំងបីកូនប្រុសរបស់ខ្លួនដើរចេញទៅជាមួយនឹងប្រពន្ធខ្លួនព្រោះគេមិនដឹងបន្តិចទៀតនេះនាងនិយាយអ្វីខ្លះទេ។ ពេលល្ងាចបន្តិចទើបពីរនាក់ឪពុកកូនធ្វើការលាគ្រួសាររបស់រាងមាំត្រឡប់ទៅវិញ។
«ខ្ញុំលាលោកពូ មីងនិងបងស្រីទៅវិញហើយណា» នាងក៏លើកដៃសំពះលាដើម្បីបញ្ជាក់ពីការគោរព។
«បងលីខ្ញុំលាសិនហើយ» ឆ្លៀតឱកាសដែលកកំពុងតែនិយាយនាងក៏បានលើកដៃចាប់ដៃរបស់លីធ្វើអោយគេរហ័សដកដៃយ៉ាងលឿន នេះហេតុអ្វីក៏នៅសុខៗនាងមកចាប់ដៃរបស់គេអីបែបនេះ។
«បាទ»
នៅតាមផ្លូវត្រឡប់ទៅវិញពីរនាក់ឪពុកកូនកំពុងតែអង្គុយនិយាយគ្នាដូចជាការដែលពួកគេមកលេងអ្នកកម្លោះដូចជាមានផែនការអ្វីមួយអញ្ចឹង។
«ចុះកូនមានបានដាក់ទឹកនោះទៅក្នុងចានអាហាររបស់លីទេ»
«មិនបានដាក់ទេព្រោះថាខ្ញុំបារម្ភខ្លាចថាបើបងលីមិនបានញ៉ាំវានឹងពិបាក»
«ចំមែនហើយ» អ្នកដែលជាឪពុកក៏បានត្រឹមតែក្តាប់ដៃដែលចំណាយពេលមកតែប៉ុន្តែមិនបានអ្វីសោះ។ ថាកូនទៅអញ្ចឹងហើយចុះពុកហេតុអ្វីក៏មិនទូន្មានប្រៀនប្រដៅកូនអោយល្អផង។
«ប៉ុន្តែខ្ញុំបានយកប្រេងព្រាយដែលលោកគ្រូអោយយកទៅលាបដៃរបស់បងលីហើយ»
«ល្អណាស់កូនស្រី»
«ខ្ញុំសង្កេតឃើញថាពុកដូចជាចង់បានបងលីធ្វើជាកូនប្រសារជាងខ្ញុំចង់បានបងលីធ្វើអីជាប្តីទៀត»
«នែ!! ឯងក៏ដឹងថាគ្រួសារគេមានមុខមាត់ប៉ុណ្ណាណាមួយគេជាមនុស្សប្រុសដែលល្អដែលអាចអោយពុកទុកចិត្តថាអាចមើលថែកូនស្រីពុកបាន»
«តែខ្ញុំខ្លាចថាវាមិនបានផលណា មានវិធីណាដែលលឿនជាងប្រើប្រាស់ប្រេងព្រាយនោះទេ »
«ចាំពុកនាំឯងទៅជួបលោកគ្រូនោះដើម្បីនិយាយពីរឿងនេះ»
«ចាស៎» នាងក្រមុំវិញក៏បានត្រឹមតែញញឹមញញែមដោយកលល្បិចព្រោះនាងដឹងថានាងនឹងមិនព្រមលែងអ្នកកម្លោះអោយរួចខ្លួនឡើយ។
«លី......លី...នេះបងនឹកអូនមែនទេទើបមករកអូនទាំងយប់បែបនេះ» អ្នកកម្លោះលីដែលកំពុងតែដើររង្វេងនៅតាមផ្លូវមិនដឹងថានៅទីណាព្រោះនៅជុំវិញខ្លួនគេគឺមានតែផ្សែងអ័ព្ទងងឹតអ្វីដែលគេឃើញច្បាស់ជាងគេគឺរូបរបស់រីយ៉ាកំពុងតែញញឹមចូលមករកគេ។
«អ្ហឹស» ភ្លាមនោះអ្នកកម្លោះស្រាប់តែភ្ញាក់ព្រឺតធ្វើអោយប្រពន្ធដែលគេងក្បែរត្រូវភ្ញាក់ដែរឃើញថាប្តីរបស់ខ្លួនក្រោកមកទាំងបែកញើសជោគហើយដកដង្ហើមដូចភ័យៗ។
#Aries
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romansaរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...