ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៩

38 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
          ភាគទី៩
«សុំអញ្ជើញលោកប្រុសតូច» រត់ថយន្តទំនើបមួយនាឆ្នាំ១៩៧៥បានបានឈប់ចតនៅមុខផ្សារមួយដែលមានមនុស្សម្នារជាច្រើនកំពុងតែជួបជុំគ្នាកុះករដើម្បីទិញទំនិញ។
«បាទ» កំលោះសង្ហាដែលមានរាងខ្ពស់ស្លៀកពាក់សមរម្យជាអ្នកមានមុខមាត់បានចេញពីឡាន ធ្វើអោយមនុស្សដែលនៅទីនោះត្រូវចោលកន្ទុយភ្នែកទៅមើលគេ។
«លោកប្រុសតូចចង់ទៅណាដែរ?»
«លោកពូទៅរកអាហារពេលព្រឹកពិសារចុះខ្ញុំដើរចូលផ្សារដោយខ្លួនឯងបាន»
«តែ...»
«មិនអីទេណា»
«បាទលោកប្រុស» កាលណាបានការអនុញ្ញាតពីលោកប្រុសរបស់ខ្លួនហើយគាត់ក៏ដើរទៅរកអាហារពេលព្រឹកញ៉ាំ។ អ្នកកម្លោះសង្ហារបស់យើងក៏ដើរចូលទៅក្នុងផ្សារក៏ឃើញមានអ្នកលក់ដូរគ្រប់យ៉ាង មានទាំងកន្លែងលក់សម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងសង្ហាររឹមផ្សេង។ នៅតាមផ្លូវអ្នកកម្លោះដើរជាមួយនឹងស្នាមញញឹមជាប់ជានិច្ច។
«មោះ!!ក្មួយប្រុសចូលទិញសម្លៀកបំពាក់សិន»
«អត់ទេអុំ អរគុណច្រើន» គេក៏បន្តដំណើរទៅមុខទៀត។ គេក៏បានធ្វើដំណើរទៅដល់ហាងមួយដែលនៅនឹងមានទឹកមានតាំងរូបគំនូរជាច្រើនសុទ្ធតែស្អាតមើលទៅម្ចាស់គំនូរពិតជាមានទេពកោសល្យខ្លាំងហើយ។ ប៉ុន្តែកំលោះសង្ហារបស់យើងហាក់មិនចាប់អារម្មណ៍និងគំនូរនេះសោះបែរជាសម្លឹងមើលទៅមនុស្សស្រីម្នាក់ដែលកំពុងតែអង្គុយបែរមុខទៅមាត់ទឹកហើយកំពុងតែគូរូបយ៉ាងស្ងប់ស្ងាត់បំផុត។ ខ្យល់បក់មករំភើយៗធ្វើអោយសក់របស់រាងស្តើងត្រូវរសាត់ទៅតាមខ្យល់តិចៗធ្វើអោយអ្នកកម្លោះកាន់តែចង់ឃើញមុខនាងជាខ្លាំង នេះត្រឹមតែឃើញពីក្រោយគេហាក់លង់នឹងនាងខ្លាំងប៉ុណ្ណឹងទៅហើយ ចុះទម្រាំបែរមុខមកទៀត។
«អុះ!! នាងក្រមុំក៏ស្រាប់តែភ្ញាក់ព្រឺតព្រោះតែកន្សែងដែលនាងបានបង់នឹងកត្រូវបានរសាត់ទៅតាមខ្យល់។
«សុំទោសណា» ស្រាប់តែបែរទៅក៏ឃើញថាកន្សែងរបស់នាងកំពុងតែគ្របនៅលើមុខរបស់អ្នកកម្លោះ គេក៏បានទាញវាចេញពីមុខពេលនេះគេបានឃើញមុខមាត់របស់នារីម្នាក់នេះ។ នាងពិតជាស្រស់ស្អាតខ្លាំងណាស់ធ្វើអោយគេញញឹមហើយសម្លឹងមើលមុខរបស់នាងយ៉ាងយូរ។
«លោកមិនអីទេមែនទេ?»
«បា...បាទ....មិនអីទេ»
«អោយខ្ញុំកន្សែងមកវិញបានទេ?»
«អឺ...បា..បាទ»គេក៏បានហុចកន្សែងអោយទៅនាងក្រមុំវិញទាំងមិនសោកស្តាយក្លិនដ៏ក្រអូបប្រហើរនៃកន្សែងមួយនោះគឺនៅដិតជាប់នឹងច្រមុះគេនៅឡើយ។
«នេះអ្នកនាងជាអ្នកគូទាំងអស់មែនទេ?»
«ចាស៎» អ្នកទាំងពីរមើលទៅដូចជាត្រូវខ្លាំងណាស់ នេះថ្ងៃជួបគ្នាដំបូងគឺថាម្នាក់ៗញញឹមដាក់គ្នាមិនឈប់។
«ខ្ញុំអាចដើរមើលគំនូរទាំងនេះបានទេ?»
«ចាស៎....បាទ» នាងក៏នាំអ្នកកម្លោះដើរមើលរូបគំនូរនីមួយៗនិងប្រាប់ពីរអត្ថន័យរបស់វា។ គេក៏ស្រាប់តែឃើញរូបគំនូរមួយដែលបង្ហាញពីគូស្នេហ៍មួយគូរធ្វើអោយគេសម្លឹងមើលវាយ៉ាងយូរ បេះដូងរបស់គេហាក់លោកឌុកដាក់ៗនៅពេលឃើញរូបមួយផ្ទាំងនេះគេបានលើកដៃមកទប់ទ្រូងរបស់គេ។
«មានអីមែនទេ?»
«អ៎...គ្រាន់តែឃើញរូបគំនូរមួយផ្ទាំងនេះហើយធ្វើអោយខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីជាប់ពាក់ព័ន្ធអ្វីនឹងគ្នាអញ្ចឹង។ អ្នកនាងគូចេញពីការស្រមើលស្រមៃឬក៏រឿងពិត»
«វាកើតអីពីការយល់សប្តិព្រោះថាខ្ញុំតែងតែយល់សប្តិឃើញគូស្នេហ៍មួយគូនេះណាស់ខ្ញុំក៏មិនដឹងថាហេតុអ្វីដែរ ហើយក៏សម្រេចចិត្តគូវាចេញមក»
«បាទ» ពួកគេក៏បន្តដើរទៅមុខជារឿយៗដើម្បីមើលគំនូររបស់នាង ។
«អួយ» ដោយមិនប្រយ័ត្នកក៏ស្រាប់តែធ្វើអោយនាងក្រឡាច់ជើងភ្ងាកក្រោយពេលដែលឡើងទៅជាន់ខាងលើនេះសំណាងហើយដែរអ្នកកម្លោះនៅខាងក្រោយអាចទប់នាងជាប់ ។
«ដៃរបស់រាងមាំបានក្រសោបចង្កេះនាងជាប់។កែវភ្នែកទាំងគូរក៏បានសម្លឹងមើលមុខគ្នាយ៉ាងយូរដោយកែវភ្នែកយ៉ាងស្រទន់ហាក់ដូចជាមានអ្វីជាប់ពាក់ព័ន្ធនឹងគ្នាអញ្ចឹង។ បេះដូងអ្នកទាំងពីរក៏ស្រាប់តែលោតញាប់ខុសពីធម្មតាមុខរបស់អ្នកកម្លោះរបស់យើងស្រាប់តែរំកិលទៅរកមុខរបស់រាងស្តើងយឺតៗ ។
«អឺ....សុំទោស...លោកមានកើតអីទេ?» រាងស្តើងបានសួរគេទាំងបារម្ភ
«អឺ....អឺ....បាទខ្ញុំមិនអីទេ»
«ចុះអ្នកនាងមានត្រូវត្រង់ណាទេ?»
«ចាស៎....មិនអីទេ»
«អញ្ចឹងយើងឡើងទៅខាងលើទៅនឹងបានមើលរូបគំនូរបន្តទៀត»
«បាទ» អ្នកទាំងពីរក៏ឡើងទៅមើលរូបគំនូរជាច្រើនដែលរាងស្តើងបានគូសម្រាប់លក់។
«អញ្ចឹងខ្ញុំទិញមួយផ្ទាំងនេះហើយណា»
«ចាស៎» នាងក៏ធ្វើការរូបចំរូបគំនូរអោយគេ ចង់ដឹងទេថាគំនូរមួយណាដែលគេទិញ? អ្នកកម្លោះបានសម្រេចចិត្តទិញគំនូរូបគូស្នេហ៍មួយគូដែលកំពុងតែអង្គុយនៅក្រោមដើមឈើបត់ផ្កាឈូកដែលជាចេញពីការយល់សប្តិរបស់អ្នកគូ។
«អ៎...នេះនិយាយជាមួយនឹងអ្នកនាងមួយស្របក់ធំហើយ ភ្លេចសួរថាអ្នកនាងឈ្មោះអ្វី?»
«ចា៎....ខ្ញុំឈ្មោះរ៉ូស»
«ចុះលោក»
«បាទ...ខ្ញុំឈ្មោះលី»
«រីករាយដែលបានស្គាល់លោក»
«ខ្ញុំក៏ដូចគ្នារីករាយណាស់ដែលបានស្គាល់អ្នកនាងរ៉ូស» ពួកគេក៏ញញឹមដាក់គ្នាទៅវិញទៅមកក្រោយពីដឹងពីឈ្មោះគ្នាទៅវិញទៅមក។
«លោកដឹងទេថាគំនូរមួយនេះគឺមានតែពីរផ្ទាំងប៉ុណ្ណោះ មួយទៀតគឺខ្ញុំមិនបានលក់ទេគឺខ្ញុំដាក់តាំងនៅក្នុងបន្ទប់របស់ខ្ញុំ»
«អ៎...ពិតជាល្អណាស់ដូចជាគូព្រេងអញ្ចឹង»
«លោកនិយាយអ្វី?»
«អ៎...គ្មានអីទេខ្ញុំថារូបគំនូរនេះស្អាតអ្នកនាងទុកមួយសម្រាប់ខ្លួនឯងក៏ល្អ»
«ចាស៎»
«ខ្ញុំទៅសិនហើយណា»
«ចាស៎»
«ខ្ញុំនឹងត្រឡបប់មកទៀតណា»
«ចា៎  អាចមកបាន»
«មករាល់ថ្ងៃបានទេ»
«មករាល់ថ្ងៃពេកខ្លាចលោកធុញ» ពេលលឺបែបនេះហើយគេញញឹមហើយចូលទៅក្បែរនាងក្រមុំ ។
«មានអីត្រូវធុញបើមកជួបមនុស្សដែលយើងចង់ជួបនោះ» ពេលលឺប្រយោគនេះហើយធ្វើអោយមុខនាងក្រមុំឡើងក្រហម។ មើលទៅនាងប្រហែលជាអៀននឹងគេហើយមើលទៅ។
ថ្ងៃបន្ទាប់ៗគឺថាអ្នកកម្លោះទៅផ្សាស្ទើរតែរាល់ថ្ងៃប៉ុន្តែអ្វីដែលគេចង់ឃើញគឺមានតែនាងក្រមុំមួយប៉ុណ្ណោះ។ នៅថ្ងៃនេះក៏ដូចគ្នាអ្នកកម្លោះបានធ្វើដំណើរមកដល់ក៏ស្រាប់តែឃើញនាងកំពុងតែអង្គុយគូរូបយ៉ាងស្ងៀមស្ងាត់។
«សួស្តីស្រីស្អាត»
«ចា៎..សួស្តី»
«គិតទៅជាជាងគំនូរមួយថ្ងៃៗនៅតែមួយនឹងក្រដាស់ ខ្មៅដៃ ទឹកថ្នាំពណ៍ និងគូល័រពិតមែន»
«ការងារខាងនេះតែប៉ុណ្ណឹង»
«យប់នេះទំនេរទេ?»
«ចង់បបួលខ្ញុំទៅណាមែនទេ?»
«គឺនៅចុងភូមិគេមានរៀបចំបុណ្យភូមិចង់បបួលឆេជាមួយ»
«គ្មានអ្នកទៅជាមួយមែនទេ បានជាមកបបួលខ្ញុំបែបនេះ»
«មិនមែនគ្មានទេ ប៉ុន្តែឆេជាមនុស្សដែលខ្ញុំចង់អោយទៅនោះអី»
«ហឹស...ហឹស....សម្តីបែបនេះគួរជឿទេ?»
«ជឿបាន សម្រេចថាទៅជាមួយខ្ញុំហើយណា»
«អេ.....ខ្ញុំមិនទាន់និយាយអ្វីផង»
«មិនដឹងទេ អ្នកថាទៅគឺទៅហើយ....យប់នេះខ្ញុំមកយកនៅទីនេះណារៀបចំខ្លួនចាំខ្ញុំណា»
«ចា៎» នាងក្រមុំក៏តបទាំងញញឹមដាក់គេ

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now