ស្នេហ៍ជានិរន្ត៍ ភាគទី៤៤

35 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៤៤
«អាឡូ! លីសា» ជីស៊ូក៏បានសួរលីសាដោយការខលតាមរយះលេខទូរស័ព្ទ។
«អាឡូ»
«នេះនៅឯណា?»
«អ៎...គឺនៅផ្ទះលំហែរនៅឯភ្នំ»
«អ៎....អត់ធ្វើការទេ?»
«អត់ទេ...ចង់នាំរ៉ូសមកលំហែរកាយពីរថ្ងៃបានទៅវិញ»
«អ៎....នេះទាក់ទងគ្នាហើយ?»
«ត្រូវហើយជាសង្សាហើយ» 
«យឺស»
«ចុះឯងយ៉ាងម៉េចហើយជាមួយស្រីឆ្នាស់របស់ឯង»
«....អឺ....បន្តិចទៀតឯងដឹងហើយ»
«អូខេ..ប៉ុណ្ណឹងសិនណាខ្ញុំធ្វើម្ហូបសិន»
«អូខេ!!» និយាយគ្នាចប់ពួកគេក៏បានបិតទូរស័ព្ទចំណែករាងមាំវិញក៏បន្តធ្វើម្ហូបដើម្បីរងចាំរ៉ូសដែលគេកំពុងតែគេងនៅក្នុងបន្ទប់។
«នេះមិនទាន់ក្រោកទេមើលទៅ» កំពុងតែនិយាយជាមួយខ្លួនឯងសុខៗស្រាប់តែមានដៃមួយបានស្រវ៉ាអោបចង្កេះគេពីក្រោយ។
«អូនភ្ញាក់ហើយ»
«ចាស៎»
«នេះចេះធ្វើម្ហូបទៀត»
«ចេះធ្វើពេលស្គាល់អូននឹងហើយ រៀនធ្វើម្ហូបទុកធ្វើម្ហូបអោយប្រពន្ធញ៉ាំនោះអី»
«ហេតុអ្វីក៏គួរអោយស្រឡាញ់បែបនេះ....ជុប» និយាយហើយនាងក៏បានថើបខ្នងរបស់គេក៏បានបែរមុខមករកនាងក្រមុំ។
«សឺត» គេក៏បានអោនចុះថើបថ្ពាល់នាង។
«ឃ្លានឬនៅ?»
«មុនដំបូងមិនឃ្លានទេ តែឃើញអ្នកធ្វើហើយក៏មានអារម្មណ៍ថាឃ្លាន»
«ហឹស...ហឹស...ទៅចេះខូចមកពីណា?»
«អាវ៎...អូនឃ្លានម្ហូបស្នាដៃបង? នេះបងគិតអី?» នាងក៏បែរទៅសម្លឹងមុខរបស់គេ។
«ច្បាស់ទេថាអូនសម្តៅលើបែបហ្នឹង»
«ចា៎»
«អ្ហឹក» ពេលនោះគេក៏បានលើករាងស្តើងដាក់អោយអង្គុយទៅលើតុ។
«អូនញ៉ាំម្ហូបស្នាដៃបង ចំណែកបងញ៉ាំអូនវិញ»
«ខូច» នាងក្រមុំនិយាយទាំងសម្លឹងគេ
«មិនបានខូចទេ» គេនិយាយទាំងញញឹមដាក់នាងនឹងវែកសក់អោយនាងក្រមុំអោយមានរបៀប។
«ជុប« គេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងមួយខ្សឺតយ៉ាងយូរ ហើយបង្អូសបបូរមាត់មកដល់ចុងច្រមុះរបស់នាង។
«អ៊ុប» បបូរមាត់គេក៏ធ្វើដំណើរទៅថើបបបូរមាត់រាងស្តើងស្រាលៗដៃក៏ក្រសោបចកញ្ជឹងកនាងស្រាលៗ នាងក៏បានធ្វើការថើបតបស្នងទៅគេវិញយ៉ាងផ្អែមល្ហែមជំនួសអាហារពេលព្រឹកអញ្ចឹង។
«ជុប» គេក៏បានថើបថ្ពាល់របស់នាងមុននឹងញញឹមដាក់នាងក្រមុំ។
«តោះ....ទៅអង្គុយទៅចាំបងធ្វើរៀបចំអាហារអោយណា»
«ចាស៎!» នាងតបទៅគេវិញជាមួយនឹងស្នាមញញឹមដាក់គេ។ គេក៏បានដួសម្ហូបដែលគេទើបនឹងចម្អិនហើយ។
«តែនៗៗ» គេក៏បាលើកមកដាក់នៅនឹងមុខនាងដោយមានញញឹមមិនឈប់ដាក់គេ។
«ភ្លក្សមើលទៅសិន»
«ចា៎» គេក៏ឈរនៅក្បែរនាង ។ រ៉ូសក៏បានញ៉ាំមួយម៉ាត់នាងក៏បានទំពារយឺតៗធ្វើអោយរាងមាំធ្វើមុខដូចជាបារម្ភខ្លាចថាមិនឆ្ងាញ់។
«អ្ហឹម.....ឆ្ងាញ់នេះពូកែធ្វើម្ហូបណាស់ណ៎»
«នេះបងស្មានតែមិនឆ្ងាញ់តើ»
«ឆ្ងាញ់»
«បែបនេះញ៉ាំអោយច្រើនៗណា ហើយបងនឹងធ្វើម្ហូបអោយអូនញ៉ាំរាល់ថ្ងៃ»
ជុប!! និយាយចប់រាងមាំក៏បានថើបសក់របស់នាងដែលកំពុងតែអង្គុយនៅលើកៅអី។
«បងអង្គុយចុះមកណា ញ៉ាំជុំគ្នា»
«ហារមាត់មកអូនបញ្ចុក»
«ចាស៎» រាងមាំក៏បានហារមាត់រងចាំអោយនាងបញ្ចុក។ អ្នកទាំងពីរក៏បានបន្តញ៉ាំអាហារផងប្រលែងគ្នាផងយ៉ាងផ្អែមល្ហែម។
.............................
«អេ...ជីស៊ូនាំខ្ញុំទៅណា?» រាងស្តើងក៏បានសួរពេលដែលនៅសុខៗគេក៏បានទាញដៃនាងអោយដើរតាមគេ ។
«មោះ....ទៅដើរលេងវិញថ្ងៃនេះមិនបាច់ធ្វើការទេ»
«តែ!»
«មោះ» គេក៏បានទាញដៃនាងក្រមុំអោយដើរតាមគេរហូតដល់ឡាន។
«ចូលមក» នៅតាមផ្លូវរាងមាំនាំនាងក្រមុំនិយាយរហូតមិនអោយនាងបានសម្រាកមាត់ឡើយ។
«អេ...នោះជាបងម៉ាវីនរបស់ជេននីតើ»
«ចា៎»
«នោះជាមិត្តរបស់គាត់មែនទេ?»
«អត់ទេជាសង្សានឹងគ្នា»
«អាវ៎..ចុះមិនមែនស្រឡាញ់ជេនទេ?»
«ហឹស..ហឹស..អត់ទេគាត់ជាបងជីដូនមួយរបស់ខ្ញុំតើ» ពេលលឺបែបនេះហើយធ្វើអោយគេស្ទើរតែមិនជឿ នេះកន្លងមកគេយល់ច្រឡំដោយខ្លួនឯង។
«នេះពីដំបូងម៉េចមិនប្រាប់ថាជាបងប្រុសជីដូនមួយ»
«បើមិនសួរផង»
«ហោចណាស់ក៏ប្រាប់កុំអោយខ្ញុំបារម្ភខ្លាចបាត់បង់»
«ហឹស» ពេលលឺបែបនេះហើយធ្វើអោយនាងក្រមុំញញឹម។
«នេះតាំងចិត្តធ្វើបាបខ្ញុំមែនទេ?»
«អត់ទេ បើជីស៊ូមិនសួរបងអ្នកណានៅសុខៗទៅប្រាប់ថាគាត់ជាបងខ្ញុំទេ ខ្ញុំគ្មានសង្សាទេ» ពេលលឺបែបនេះហើយធ្វើអោយគេញញឹមសម្លឹងមើលមុខនាង។
«តោះ...ទៅមើលកុន»
«ចា៎» ពេលទៅដល់ទីតាំងរាងស្តើងបានដើរចេញទៅមុខគេ ប៉ុន្តែគេក៏បានដើរទៅជិតនាងនឹងស្រវ៉ាដៃនាងជាប់។ ចំណែកនាងក្រមុំវិញក៏បានមើលមុខរបស់គេហើយក៏ញញឹមហើយក៏មិនព្រមលែងដៃរបស់គេដែរ។
«តោះ...»
«ទិញសំបុត្ររួចហើយ»
«ចាស៎»
«ចាំខ្ញុំជួយកាន់»
«មិនអីទេខ្ញុំកាន់បាន» ជីស៊ូក៏បានជំទាស់មិនអោយរាងស្តើងជួយកាន់ភេសជ្ជៈឬក៏ពោតឡើយ។
«នេះមើលបន្ទប់វីអាយភីទៀត»
«បែបនេះហើយទើបរ៉ូមែនទិច»
«ពូកែ.....រកគំនិតរ៉ូមែនទិចមែន»
«គួរអោយស្រឡាញ់ទេ?»
«គួរអោយស្រឡាញ់ក៏បាន» ពេលចូលទៅដល់ក្នុងបន្ទប់រាងមាំក៏បានជួយទាញខ្នើយនឹងភួយអោយរាងស្តើងដើម្បីអោយនាងអង្គុយឬក៏គេង។
«ត្រជាក់ទេ?»
«អត់ទេ» រឿងចាប់ផ្តើមលេងរាងស្តើងបានសម្លឹងមើលរឿងយ៉ាងយូរចិត្តទុកដាក់ដោយភ្លេចទៅហើយថាមានមនុស្សម្នាក់កំពុងតែសម្លឹងមើលមុខនាងជាមួយនឹងស្នាមញញឹមដៃរបស់គេក៏បានចាប់ដៃស្រាលៗ ។
«ជុប» ពេលនោះគេក៏បានពេលនោះគេក៏បានខិតទៅក្បែរនាងនឹងថើបថ្ពាល់នាងធ្វើអោយនាងក្រមុំបើកភ្នែកធំៗតែក្រោយមកក៏ញញឹម។
.....................
«អូនចេញមកឬនៅ?» លីសាក៏បានសួរទៅរាងស្តើងពេលដែលគេបានមកដល់ភូមិគ្រឹះដែលពួកគេកំពុងតែរៀបចំឡើងវិញ។ 
«អូនកំពុងតែរៀបខ្លួនចេញទៅហើយ»
«ចា៎...បើបរប្រយ័ត្នប្រយែងផងណា»
«ចា៎...បងសម្លាញ់»
«បងនៅចាំភូមិគ្រឹះណា»
«ចា៎...ហើយជេននីនិងជីស៊ូទៅឬនៅ?»
«ពួកគេមកដល់ហើយ» ពេលនិយាយគ្នាចប់រាងស្តើងបានបិតទូរស័ព្ទហើយក៏ដើរចេញទៅ។
«អ្ហឹស..ថ្ងៃនេះនាងនឹងមិនរួចខ្លួនហើយ» ពេលនោះវិញ្ញាណរបស់រីយ៉ាក៏បានបង្ហាញខ្លួនសារជាថ្មីដោយសម្លឹងមើលនាងក្រមុំដែលដើរចេញទៅព្រោះថានាងមិនអាចចូលក្នុងបន្ទប់រាងស្តើងបានឡើយ។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now