ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៣១

29 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៣១
«អ្នកនាងលីមកហើយឬនៅ?» នាងក៏សួរទៅកម្មករកម្លោះទាំងនោះ។
«បាទ!!គឺនៅទេ»
«ចា៎...អញ្ចឹងពួកបងធ្វើការងារបងបន្តចុះ» និយាយចប់នាងក៏ដើរទៅត្រួតពិនិត្យកន្លែងផ្សេងបាត់។
«អាឡូ»
«ពេលណាមក» រ៉ូសក៏បានសួរទៅមិត្តរបស់ខ្លួនដែលកំពុងតែនិយាយគ្នាក្នុងទូរស័ព្ទ។
«បន្តិចទៀតយើងទៅដល់ហើយ»
«ហឹម» ក្រោយពីនិយាយគ្នាចាប់ខ្សែទូរស័ព្ទក៏ត្រូវបានផ្តាច់។ រាងស្តើងក៏បានត្រួតនិពិត្យបរិវេណជុំវិញផ្ទះដើម្បីប្រាកដថាមានកន្លែងណាត្រូវបន្ថែមឬកែចេញឬអត់។ កំពុងតែដើរមើលយ៉ាងយកចិត្តទុកដាក់នាងក៏ស្រាប់តែភ្ញាក់ព្រឺតព្រោះតែសុខៗលីសាមកដល់ទីនេះដោយមិនអោយដំណឹងមុន។
«ណែ!! អ្នកនាងមកស្ងាត់ៗបែបនេះខ្ញុំលួសព្រលឹងអស់ហើយ» ពេលលឺបែបនេះហើយលីសាគេក៏ធ្វើរឹកពាធម្មតាចង់សើចតែមិនចង់បង្ហាញមក។
«នេះមកពីដល់ពីពេលណា?»
«ក៏មកដល់កាលម៉ោង៧»
«មកពីព្រឹកម្លេះ»
«វាមិនព្រឹកអីទេប៉ុណ្ណឹងនោះ តែថាខ្ញុំមានរឿងចង់ប្រាប់អ្នកនាងគឺថាបន្ទប់ដែលអ្នកនាងមិនអោយប៉ះពាល់ព្រឹកមិញបងៗគាត់បានគាស់ទ្វារចូលទៅសម្អាតបាត់ហើយ» ពេលលឺបែបនេះរាងមាំហាក់ភ្ញាក់ផ្អើលដែរ ប៉ុន្តែធ្វើយ៉ាងម៉េចបើវាទៅជាបែបនោះហើយគឺមានតែតាមនឹងចុះ។
«អ៎...មិនអីទេបើវាបែបនោះហើយក៏មានតែបើករៀបចំដើម្បីប្រើប្រាស់ទៅ»
«ចាស៎»
«អ៎...ត្រូវហើយខ្ញុំមានកន្លែងដែលត្រូវនិយាយជាមួយនឹងអ្នកនាង»
«ចាស៎» ពួកគេទាំងពីរក៏បណ្តើរគ្នាដើរទៅផ្នែកខាងក្រោយ ។
«កន្លែងនេះខ្ញុំថាគួរតែធ្វើអាងទឹក»
«ចុះកន្លែងស្រះទឹក?»
«ស្រះទឹកនោះគឺទុកបែបនេះហើយ ទុកដូចជាកន្លែងសម្រាប់អង្គុយលំហែរចុះព្រោះមើលទៅវាបែបធម្មជាតិមានទាំងផ្កាឈូក ហើយនៅខាងឆ្វេងស្រះក៏ធ្វើបឹងគីឡូសម្រាប់អោយភ្ញៀវស្នាក់នៅ» អ្នកទាំងពីរក៏ដើរបណ្តើរពិភាក្សារឿងរៀបចំតុបតែងបណ្តើរមើលទៅដូចជាត្រូវរូវគ្នាណាស់ ប៉ុន្តែកាយវិការរបស់គេត្រូវបានសម្លឹងដោយកែវភ្នែកចងអាឃាតរបស់វិញ្ញាណស្រីរីយ៉ាដែលកំពុងតែឈរនៅក្រោមដើមឈើ។
«នេះមនុស្សស្រីនោះជាអ្នកណា ហេតុអ្វីក៏នាងត្រូវមកទីនេះដែរ?» នាងក៏បានសួរមកកាន់ខ្លួនឯងពេលដែលបានឃើញវត្តមានរបស់លីសា។
«នេះមកនៅទីនេះទេ ខ្ញុំខំតែដើររក» ពេលនោះជេននីក៏បានមកដល់នាងបានព្យាយាមដើរសំដៅទៅពួកគេ ពេលនោះជីស៊ូក៏បានដើរមកដូចគ្នា។
«ផូស»
«អួយ...នាងនេះដើរមិនចេះមើលទេ?»
«គឺនាងនឹងហើយ ដើរមិនចេះមើលតែខ្លួន» ជេននីក៏ស្រែកស្តីអោយទៅជីស៊ូវិញនៅពេលដែរប៉ុន្តែអ្នកទាំងពីរក៏ដើរបុកគ្នាទៅវិញទៅមកព្រោះតែចង់ឈ្នះ។
«ពូកែឈ្លោះគ្នាបែបនេះ គួរតែអោយទៅណាមកណាតែពីរនាក់ទើបត្រូវ តែថាឈ្លោះបែបនេះៗស្រួលៗមិនស្រួលទៅមុខជាសង្សានឹងគ្នាក៏ថាបាន» រ៉ូសក៏បាននិយាយបង្អាប់ពួកគេលេង។
«វាមិនអាចទេ»
«បានហើយ...នេះមកធ្វើការឬក៏មកឈ្លោះគ្នា» ពេលលឺសំឡេងរបស់លីសាហើយម្នាក់ៗក៏ស្ងាត់អស់ហើយក៏បន្តធ្វើការងាររបស់ពួកគេ។
«ហឹម...នាងត្រូវតែសងនូវអ្វីដែលធ្វើអោយខ្ញុំត្រូវមករងកម្មអីបែបនេះ» រាងស្តើងដែលកំពុងតែដើរសំដៅទៅទងនៅក្រោមដើមឈើដើម្បីអង្គុយពេលនោះវិញ្ញាណរបស់រីយ៉ាក៏បានសម្លឹងមើលទៅមេកឈើដែរងាប់ ។
«រ៉ូស ប្រយ័ត្ន...ប្រាវ» មិនបានប៉ុន្មានមេឃឈើមួយនោះក៏ធ្លាក់ចុះមកប៉ុន្តែសំណាងហើយដែរលីសាបានក្រឡែកឃើញទាន់ហើយនាងក៏បានទាញក្រោបរាងកាយរបស់នាងចេញមកទើបធ្វើអោយពួកគេមិនត្រូវដួលទៅលើដី។
«អ្ហឹក...មានត្រូវត្រង់ណាទេ?» លីសាក៏សួរទៅកាន់មនុស្សស្រីដែលនៅលើរាងកាយរបស់គេទាំងដៃមុខរបស់នាងកំពុងតែជ្រុមនឹងទ្រូងរបស់គេដៃរបស់រាងមាំក៏បានក្រសោបចង្កេះនាងជាប់។
«គឺមិនអីទេ ចុះអ្នកនាងមានត្រូវត្រង់ណាទេ?» រាងស្តើងក៏សួរទៅគេវិញទាំងបារម្ភពេលនោះនាងក៏បានបែរមុខមកប្រសព្វជាមួយនឹងគេ។
«អួយ.....នេះអ្នកទាំងពីរមានកើតអីទេ?» ជេននីក៏ប្រញាប់រត់មកជួយលើកមិត្តរបស់ខ្លួន ចំណែកឯជីស៊ូក៏ជួយលើកលីសាដូចគ្នា។
«នេះដៃរបស់នាងមានត្រូវរបួសហើយ» រ៉ូសក៏ចូលទៅទាញដៃរបស់គេមកមើលព្រោះតែនាងបានក្រឡែកឃើញមានឈាមហូរតិចៗនៅត្រង់កងដៃរបស់គេ។
«អ៎...ប្រហែលជាមុននឹងត្រូវគ្រួសហើយ» គេក៏បានមើលទៅកន្លែងដែលគេដួលមុននឹងក៏ឃើញថាមានគ្រួស។
«អញ្ចឹង មោះ...ចាំយើងនាំឯងទៅលាងរបួស»
«អ៎....ចាំខ្ញុំជាអ្នកធ្វើវិញព្រោះតែអ្នកនាងលីសាត្រូវរបួសក៏ដោយសារតែខ្ញុំ»
«មិនអីទេ របួសប៉ុណ្ណឹង»
«មិនអីយ៉ាងម៉េច ត្រូវតែលាងសម្អាត»
«មោះ» នាងក៏បានទាញដៃរបស់គេចេញទៅដោយលែងខ្វល់ពីវត្តមានរបស់មិត្តរបស់ពួកគេទាំងពីរ។
«អេ...ទៅតាមពួកគេធ្វើអី?» ពេលឃើញជេននីប្រុងនឹងដើរតាមមិត្តរបស់ខ្លួនប៉ុន្តែត្រូវបានជីស៊ូចាប់ដៃមិនអោយនាងទៅឡើយ»
«ក៏ទៅមើលមិត្តរបស់ខ្ញុំ»
«មិនបាច់ទេ  រ៉ូសមានមិត្តខ្ញុំនៅមើលហើយមោះទៅធ្វើកាងារបន្ត» គេក៏បានកៀករបស់ជេននីហើសអូននាងដើរចេញទៅបាត់។
«នេះ...ទុកថាសំណាងនាងចុះ» វិញ្ញាណនោះក៏បានត្រឹមតែឈរសម្លឹងនៅពេលដែលធ្វើអីពួកគេមិនបាន។
«លាងជាមួយនឹងទឹកធម្មតាទៅ ព្រោះថាគ្មានអាកុលនឹងថ្នាំលាបផង» អ្នកទាំងពីរក៏បានអង្គុយចុះនៅក្រោយគូថឡានរបស់លីសាហើយនាងក៏បានលាងរបួសអោយគេស្រាលៗ បន្តិចក្រោងមកនាងក៏បានបើកកាបូបរបស់ខ្លួនដើម្បីយកបង់បិតដំបៅដែលមានសល់នៅក្នុងនោះមកបិតអោយនាង។
«រួចរាល់ហើយ»
«អរគុណ»
«មិនអីទេ ខ្ញុំក៏អរគុណអ្នកនាងដូចគ្នានេះបើមិបានអ្នកនាងជួយខ្ញុំទេនោះខ្ញុំនឹងត្រូវបែកក្បាលដោយសារមេកឈើមិនខាន»
«ល្ងាចនេះមានជាប់រៀនទេ?»
«ចាស៎...រៀនមានអីមែនទេ?»
«អ៎...គឺគិតថាចង់បបួលទៅញ៉ាំអីនឹងណា» ពេលលឺបែបនេះហើយធ្វើអោយបេះដូងរបស់នាងហាក់លោតខុសធម្មតានាងបែរជាមានអារម្មណ៍ថារំភើប។
«អឺ....គឺ...»
«បើរវល់រៀនចំឱកាសក្រោយក៏បានដែរ»
«អឺ....ចេញពីរៀនក៏បាន»
«ចេញពីរៀនម៉ោងប៉ុន្មានដែរ?»
«ម៉ោង៩យប់»
«អូខេ ចាំខ្ញុំទៅទទួល»
«អ៎...មិនបាច់ទេ»
«មិនអីទេ» ពេលដឹងថាប្រកែកមិនបានហើយនាងក៏សម្រេចចិត្តអោយគេទៅទទួលនាង។ ពេលកំពុងតែអង្គុយនៅក្បែរគ្នាផងដែរ រាងមាំក៏បានទម្លាក់ដៃចុះទៅក៏បានប៉ះនឹងដៃសរបស់រ៉ូស។
«...» នាងហាក់នៅស្ងាត់មួយស្របក់ប៉ុន្តែក៏ត្រូវបានលីសាក្រសោបចាប់ដៃម្រាមដៃរបស់នាងជាប់។ ម៉ោងការងារក៏ត្រូវបានបញ្ចប់រាងស្តើងក៏បានទៅសាលាដើម្បីរៀនធម្មតា ពេលយប់បន្តិចនាងក៏បានមិនទៅវិញជាមួយនឹងជេនដែរព្រោះនាងប្រាប់ជេនថាមានណាត់ជាមួយនឹងមិត្តភក្តិ។ ពេលកំពុងតែឈរចាំរាងមាំ មិនយូរប៉ុន្មានឡានរបស់គេក៏បានមកដល់ឈប់នៅមុខនាង ហើយពួកគេក៏បន្តដំណើរទៅញ៉ាំអីជាមួយគ្នា។
«នេះតិចគេថាខ្ញុំនាំក្មួយមកញ៉ាំអីទៅ?»
«នែ!!ខ្ញុំមិនមែនក្មេងទេ»
«ទើបឆ្នាំទី៣ក្មេងហើយ នេះម្ភៃស្តើងសោះ»
«ខ្ញុំចាស់ហើយ ការគិតក៏ចាស់ទុំដែរ»
«ញ៉ាំទៅម្ហូបត្រជាក់អស់ហើយ» ដោយមិនចង់ខ្វល់ច្រើនម្ហូបមកដល់មុខនាងក៏ញ៉ាំយកៗតែម្តង។
«ញ៉ាំមួយៗទៅគ្មានអ្នកណាមកដណ្តើមទេ» នាងនៅតែមិនខ្វល់ពីគេឡើងគឺគិតតែញ៉ាំយកៗរហូតដល់ឆ្អែត។
«នេះប្រលាក់មាត់ហើយ»
«ពិតមែន?» នាងក៏បានជូតមាត់នាងប៉ុន្តែនៅតែមិនជ្រះ រាងមាំក៏បានលើកដៃទៅជូតអោយនាងថ្នមៗកែវភ្នែកស្រទន់របស់នាងបានសម្លឹងមើលមុខរបស់គេ។ ក្រោយពីញ៉ាំអាហារពេលល្ងាចពួកគេក៏បន្តទៅដើរលេងជាមួយគ្នាទៀតដោយរាងមាំជាអ្នកនាំនាងទៅ។
«ធ្លាប់មានសង្សាទេ?» ពេលកំពុងតែអង្គុយមើលផ្កាយជាមួយគ្នាលីសាក៏បានសួរសំនួរទៅកាន់នាង។
«អ៎....អត់ដែរមានទេ»
«ហេតុអ្វីបានអត់?»
«ក៏មិនចង់បាន ឃើញបែបនេះណាមិនមែនអត់អ្នកស្រឡាញ់ទេគឺមានសព្វថ្ងៃក៏មានដែរ»
«មាន?»
«មិត្តរួមថ្នាក់ ប្រុសក៏មានស្រីក៏មាន»
«ហេតុអ្វីក៏មិនស្រឡាញ់?»
«មិនដឹងដែរ មិនមានចំណាប់អារម្មណ៍នឹងមនុស្សដែលមានអាយុប្រហែលៗគ្នា មួយវិញទៀតមិនមែនជាគូដឹង»
«ពេលខ្លះគូកំពុងតែនៅក្បែរៗក៏មិនដឹង» គេនិយាយទាំងខិតមុខទៅក្បែរនាងក្រមុំធ្វើអោយនាងបែរមុខមកដោយមិនប្រាប់មុន ចុងច្រមុះរបស់ពួកគេក៏ប៉ះគ្នាកែវភ្នែកទាំងពីរក៏សម្លឹងគ្នាមិនឈប់ កែវភ្នែករាងមាំក៏បានទម្លាក់មើលបបូរមាត់ដ៏ទន់រលើបរលងរបស់នាងហាក់ដូចជាចង់នែបនិត្យភ្លក់រសជាតិវាណាស់ ព្រោះថាកាលមុនគេមិនទាន់បានថ្នាក់ថ្នមវាអស់ចិត្តឡើយ។
#Aries

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now