ក្តីស្នេហ៍ជានិរន្ត៍
ភាគទី១៣
«កូនស្រីរបស់ម៉ែពិតជាស្អាតខ្លាំងណាស់» អ្នកដែលជាម្តាយដែលកំពុងតែនៅក្នុងបន្ទប់កូនក្រមុំបានអង្គុយមើលនាងក្រមុំទាំងញញឹម។ មនុស្សដែលគាត់ចិញ្ចឹមមើលថែតាំងពីបាតជើងក្រហមមិនអោយសូម្បីតែស្រមោចខាំ។
«ដល់វ័យក្លាយជាភរិយាគេហើយណាកូនស្រី ត្រូវចេះមើលថែគ្នាទៅវិញទៅមក»
«ចាស៎» បន្ទាប់ពីតុបតែខ្លួនយ៉ាងស្រស់ស្អាតជាមួយគ្រឿអលង្ការដែលកាន់តែធ្វើអោយនាងក្រមុំកាន់តែមានភាពលិចធ្លោជាខ្លាំង។ បន្ទាប់ពីរួចរាល់ហើយអ្នកដែលជាម្តាយបានបានកាន់ដៃកូនស្រីរបស់ខ្លួនចេញពីបន្ទប់ដោយមានកូនកម្លោះចាំទទួលនាង។
«កូនក្រមុំរបស់បងពិតជាស្អាតណាស់ថ្ងៃនេះ» ពេលលឺបែបនេះហើយនាងក្រមុំវិញបានត្រឹមតែញញឹមទាំងអៀនមុខឡើងក្រហមមសរសើរមុខម្តាយរបស់នាងអីបែបនេះ។ កម្មវិធីក៏ចាប់ផ្តើមភ្ញៀវជាច្រើនបានមកចូលរួមពិធីមង្គលការមួយនេះ។
«អ្នកនាងរីយ៉ា នោះជាអ្នកកម្លោះដែលអ្នកនាងជួបថ្ងៃមុនតើ» មនុស្សស្រីដែលឈ្មោះរីយ៉ាគ្រាន់តែលឺអ្នកបម្រើរបស់ខ្លួននិយាយបែបនេះនាងក៏បានសម្លឹងមើលទៅកូនកម្លោះ ពិតមែនហើយគឺជាបុរសដែលរត់បុកនាងថ្ងៃមុនសោះ។ ពិតជាគួរអោយស្តាយណាស់ដែលគេត្រូវមករៀបការអីបែបនេះ។
«នេះរៀបការលឿនណាស់ណ៎» រីយ៉ាបានត្រឹមតែឈរញញឹមមើលទៅកូនកម្លោះដែលកំពុងតែឈរទទួលភ្ញៀវជាមួយនឹងកូនក្រមុំ។
«កូនស្រីពុកមើលអីបានជាញញឹមបែបនេះ?» ពេលលឺឳពុករបស់ខ្លួននិយាយបែបនេះនាងក៏បែរមករកឪពុរបស់ខ្លួន។
«គ្មានអីទេពុក»
«កុំលាក់ពុក...កុំប្រាប់ណាថាមនុស្សប្រុសដែលកូនចាប់អារម្មណ៍គឺជាអ្នកប្រុសលី» នាងក្រមុំមិនបានតបអ្វីទាំងអស់គឺបានត្រឹមតែញញឹមញញែមធ្វើអោយឪពុករបស់ខ្លួនដឹងច្បាស់ថាកូនស្រីកំពុងតែគិតអ្វី។
«តោះទៅនិយាយលេងជាមួយនឹងកូនកម្លោះក្រមុំបន្តិចទៅព្រោះថាពុកក៏ស្គាល់គ្រួសារគេដែរ»
«ស្គាល់ម៉េចក៏មិនដែលនាំកូនមកលេងបែបនេះ?» នាងក្រមុំក៏ចោទជាសំនួរទៅឪពុករបស់ខ្លួនទាំងសោកស្តាយ។
«មកពីពុករវល់ទើបមិនមកលេង» ដោយមិនចង់និយាយច្រើនអ្នកដែលជាឪពុកក៏បាននាំកូនស្រីដើរទៅរកគ្រួសាររបស់លីដើម្បីនិយាយរាក់ទាក់គ្នា»
«សួស្តី»
«អូ...សួស្តី នេះស្មានតែរវល់មិនបានមកចូលរួចតើ»
«មិនបានមកចូលរួមយ៉ាងម៉េចពិធីសិរីមង្គលកូនប្រុសរបស់ឯងហើយ»
«ជំរាបសួរពូនិងមីងទៅកូនរីយ៉ា»
«ចាស៎....ជំរាបសួរពូមីង»
«ចាស៎...បាទ» នាងក្រមុំក៏លើកដៃសំពះជំរាបសួរយ៉ាងរមទមប៉ុន្តែភ្នែករបស់នាងតែងតែលួចមើលកូនកំលោះទៅវិញ ។
«តោះ!!ទៅរកអីពិសារសិនទៅ»
«បាទ»
«ពុកកូនសុំទៅដើរមើលខាងនោះបន្តិចសិនណា»
«បាទ» នាងក្រមុំនិងអ្នកបម្រើដែលនាងតែងតែតាមនាងក៏ទៅជាមួយនាងផងដែរ។
«សួស្តី»
«អ៎...នេះគឺជាអ្នកនាងដែលខ្ញុំ...» លីគ្រាន់តែឃើញមុខរបស់រីយ៉ាភ្លាមធ្វើអោយគេស្គាល់យ៉ាងច្បាស់។
«អ!សួស្តីអ្នកនាង» អ្នកដែលមានងារជាភរិយាក៏បាននិយាយជាមួយនឹងនាងដូចគ្នា។
«ចាស៎»
«អ្នកនាងអាចទៅរកអីពិសារបាន»
«ចា៎»និយាយតែប៉ុណ្ណឹងនាងក៏ដើរចេញទៅតែក៏មិនភ្លេចបែរមុខមករកអ្នកកម្លោះដូចគ្នា។ពិធីសិរីមង្គលក៏ត្រូវបានបញ្ចប់ដោយរលូននៅទីបំផុតកូនកម្លោះកូនក្រមុំក៏មានឱកាសបានសម្រាកហើយ។ នៅក្នុងបន្ទប់នៅពេលនេះគឺមានតែគេពីរនាក់តែប៉ុណ្ណោះរាងស្តើងដែលត្រៀមខ្លួនដើម្បីងូតទឹកដៃកំពុងតែដោះគ្រឿអលង្ការចេញពេលនោះអ្នកកម្លោះក៏បានចូលមកដល់នឹងអោបនាងពីក្រោយ។
«ចាំបងជួយ»
«ចាស៎» អ្នកកម្លោះក៏ធ្វើការជួយដោះគ្រឿងអលង្ការទាំងនោះចេញពីខ្លួនរបស់នាង។
«ជុប» គេក៏ថើបស្មារបស់នាងក្រមុំមួយខ្សឺតយ៉ាងយូរ
«អោយបងជួយងូតទឹកអោយទេ?»
«មិនបាច់ទេអូនធ្វើខ្លួនឯងបាន»
«តែបងចង់ជួយ» អ្នកកម្លោះនិយាយទាំងលើកដៃមកអង្អែលដៃរបស់នារីតូចច្រឡឹងជាមួយនឹងស្នាមញញឹម។
«តែ...»
«អ្ហឹក» ដោយមិនរងចាំយូរអ្នកកម្លោះក៏បានបីនាងក្រមុំចូលទៅក្នុងបន្ទប់ទឹកហើយក៏ដាក់នាងក្រមុំទៅក្នុងអាងទឹកដែលធ្វើសម្រាប់ងូតទឹកនៅក្នុងបន្ទប់ទឹកដែលធ្វើឡើងអំពីឈើ ។
«អៀនបងមែនទេបានមិនហ៊ានមើលមុខបងបែបនេះ?» ពេលគេមកសួរចំៗអីបែបនេះធ្វើអោយនាងក្រមុំកាន់តែអៀនននឹងគេលើសដើម។
«ចា៎»
«អៀនបែបនេះត្រូវតែយកកូនអោយច្រើនទើបបានកុំអោយពូកែអៀនពេក...ហឹស....ហឹស....»អ្នកកម្លោះនិយាយបណ្តើរញញឹមបណ្តើរ។
«ផាច់» នាងក្រមុំក៏បានទះដៃមួយដៃទាំងខ្នាញ់ធ្វើអោយសាច់អ្នកកម្លោះបែរជាក្រហមឃើញស្នាមម្រាមដៃរបស់នាងតែម្តង។
«អូនជាមនុស្សណាមិនមែនជាជ្រូកទេ?»
«ហឹស....ហឹស...» អ្នកកម្លោះបានត្រឹមតែសើចមើលឃើញប្រពន្ធរបស់ខ្លួនអៀននឹងគេអីបែបនេះ។
«ជុប»អ្នកកម្លោះក៏បានអោនចុះថើបស្មារបស់នាងក្រមុំបន្ទាប់ពីគេបានទាញសម្លៀកបំពាក់របស់នាងក្រមុំទម្លាក់ម្តងមួយ ៗ។
«ប្រពន្ធរបស់បងពិតជាស្រស់ស្អាតមែន» គេក៏សរសើរពីនាងក្រមុំវិញអៀនឡើងរឹងខ្លួនស្ទើរតែមិនហ៊ានកម្រើកពិសេសមកអង្គុយពីមុខមនុស្សប្រុសអីបែបនេះទាំងគ្មានសម្លៀកបំពាក់អីបែបនេះ។
«អូនថាយើងងូតទឹកយូរហើយ» នាងក្រមុំប្រុងនឹងក្រោកចេញប៉ុន្តែអ្នកកម្លោះបានទាញនាងទម្លាក់ចុះវិញ។
«អូនកម្រើកធ្វើអីឃើញអាប្អូនបងវាកំពុងតែនៅមិនសុខអត់»
«មនុស្សឆ្កួត» នាងក្រមុំក៏បែរមកសម្លក់គេ
«អូនទៅមុនហើយ» និយាយរួចនាងក៏បានទាញកន្សែងរុំខ្លួនចេញទៅមុខបាត់ទុកអោយអ្នកកម្លោះអង្គុយញញឹមតែម្នាក់ឯងក្នុងអាងទឹក។
«ជុប» មួយស្របក់អ្នកកម្លោះក៏បានចេញមកក្រៅដោយមានត្រឹមតែកន្សែងរុំត្រឹមចង្កេះចុះក្រោមបង្ហាញសាច់ដុំប្រាំមួយកកង់នៅលើពោះរបស់គេជាមួយនឹងសាច់ដុំហាប់ណែនជាពិសេសគឺសាច់ទ្រូងរបស់គេតែម្តង។«ហេតុអ្វីក៏បងមិនពាក់អាវ»
«ពាក់ធ្វើអីបើគង់តែដោះចេញដដែល» នាងក្រមុំក៏មើលមុខគេដូចជាឆ្ងល់ៗមិនយល់នូវអ្វីដែលគេនិយាយ។
«ហឹស.....ហឹស....នេះអូនមិនយល់ពិតមែន?» គេក៏សើចកក្អឹកនៅដើមកមើលទៅនាងក្រមុំ។
«ហឹម»
«អញ្ចឹងចាំបងប្រាប់» គេក៏បានដើរទៅក្បែរនាងក្រមុំនឹងក្រសោបងចង្កេះនាងជាប់ទាញមកផ្អឹបនឹងចង្កេះនាង។
«លី»
«បាទ»
«ធ្វើអី?»
«ធ្វើអីដែលប្តីប្រពន្ធគេធ្វើនោះអី ពុកនឹងម៉ែចង់បានចៅពរណា» អ្នកកម្លោះនិយាយទាំងលើកដៃទៅច្បិតថ្ពាល់របស់នាងក្រមុំ។
«តោះ»
«តែ....» នារីតូចរបស់យើងវិញហាក់នៅស្ទាក់ស្ទើរព្រោះតែនៅអៀននឹងគេ។
«កុំអៀនអី រឿងបែបនេះវាជារឿងធម្មតាសម្រាប់ប្តីប្រពន្ធទេ»
«អ្ហឹក» អ្នកកម្លោះក៏បានលើកបីនាងដើរសំដៅទៅគ្រែចំណែកឯនាងតូចវិញក៏ក្រសោបកញ្ចឹងកគេជាប់ព្រោះតែខ្លាចធ្លាក់។
«ផឹប» រាងកាយរបស់នាងក្រមុំត្រូវបានគេដាក់ចុះលើពូកថ្នមៗដោយមានរាងកាយរបស់គេកំពុងតែសង្រ្គប់ពីលើរាងកាយរបស់ស្តើង។
«ជុប» គេក៏បានអង្អែលស្មារបស់នាងស្រាលៗរួចហើយក៏លើកដៃរបស់នាងក្រមុំមកថើប។
«អ្ហឹក» គេក៏បានទម្លាក់បបូរមាត់ទៅរកបបូរមាត់នាងតូចប៉ុន្តែត្រូវបាននាងទប់បបូរមាត់គេជាប់។
«អូនថាយើងគួរតែសម្រាក់សិនទៅនេះហត់ពេញមួយថ្ងៃហើយណា»
«តែបងថាត្រូវតែប្រញាប់យកចៅអោយពុកនឹងម៉ែវិញ» គេក៏បានទាញដៃរបស់នាងក្រមុំវិញរួចហើយក៏ទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើងថ្នមៗលើកនេះគេមិនអោយនាងក្រមុំជំទាស់ជាមួយនឹងគេបានឡើយ។
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Roman d'amourរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...