ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៤៥

56 4 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៤៥
«នាងនឹងមិនរួចខ្លួនឡើយ...ហាស....ហាស...» វិញ្ញាណនោះក៏បានសម្លឹងមើលរាងស្តើងដែលបានដើរចេញទៅ។
«អ្ហឹក..ហឹស..» ពេលដែលរាងស្តើងដើរទៅដល់ចំណតឡាននាងមិនទាន់ទាំងបានចូលក្នុងឡានផងស្រាប់តែវិញ្ញាណរបស់រីយ៉ាក៏បានស្ទុះចូលទៅរាងស្តើងស្តើងដើម្បីធ្វើបាបរាងស្តើង។
«អ្ហាយ» គ្រាន់តែចូលទៅប៉ះរាងស្តើងភ្លាមហាក់មានពន្លឺអ្វីម្យ៉ាងបានពេញពីខ្លួនរបស់រាងស្តើងដោយមិនអោយនាងចូលទៅក្បែរនាងបានឡើយ។
«អួយ...នេះហេតុអ្វីក៏បែបនេះ នេះវាមានរបស់អ្វីការពារខ្លួនមែនទេ?»
«អ្ហឹក...ល្អចាំមើលថានាងអាចប្រឈមមុខជាមួយនឹងខ្ញុំបានប៉ុណ្ណាទៅ» និយាយតែប៉ុណ្ណឹងវិញ្ញាណរបស់គេក៏បានរលាយបាត់ទៅ។នៅតាមផ្លូវរាងស្តើងកំពុងតែបើកឡានបណ្តើរស្តាប់ចម្រៀងបណ្តើរជាមួយនឹងស្នាមញញឹម។ មិនយូរប៉ុន្មាននាងក៏ធ្វើដំណើរដល់មុខផ្លូវដែលត្រូវបត់ចូលទៅភូមិគ្រឹះស្រាប់តែ។
«អ្ហាយ» នាងក៏បានឃើញមនុស្សស្រីម្នាក់កំពុងតែឈរបាំងមុខផ្លូវហើយឡានរបស់នាងកំពុងតែបើកឡានផងធ្វើអោយនាងត្រូវកាច់ចង្កូចគេរហូតដល់ធ្លាក់ពីលើផ្លូវទៅបុកនឹងដើមឈរដ៏ធំមួយក្បែរនោះមួយទំហឹងរហូតដល់កំពិតខាងមុខឡានហើយព្រមទាំងរបើកគម្របឡាននឹងហុចផ្សែងជាខ្លាំង ។
«ហាស....ហាស....» វិញ្ញាណរបស់រីយ៉ាសើចពីចំងាយមើលទៅរាងស្តើងងដែលកំពុងតែនៅក្នុងឡាន។
«អ្ហាស....» ពេលនោះរាងស្តើងក៏បានលើកដៃមកស្ទាបក្បែរខ្លួនព្រោះមានអារម្មណ៍ថាស្ពឹកវង្វេងអស់ហើយ។
«នេះជានាងទៀតហើយ» ពេលដែលបើកភ្នែកមកស្រាប់តែនាងបានឃើញវិញ្ញាណរបស់រីយ៉ាកំពុងតែឈរសម្លឹងនាងពីក្រៅ។
«ឃឹស...ឃឹស» រាងស្តើងក៏ប្រញាប់បើកទ្វារឡានដើម្បីចេញព្រោះបើនៅយូរបន្តិចនឹងមានគ្រោះថ្នាក់មិនខាន។
«ហេតុអ្វីក៏បើកមិនបានបែបនេះ» រាងស្តើងក៏បានសួរមកកាន់ខ្លួនឯង។
«ក្រិក.........ក្រឹក» មែកឈើដែលនៅខាងលើក៏កំពុងតែកម្រើកតិចៗរៀបនឹងបាក់មកហើយ។
«ប្រាវ» មិនយូរប៉ុន្មានវាក៏បានធ្លាក់ចុះមកលើដំបូលឡាន
«រ៉ូស» ពេលនោះលីសាក៏បានចេញមកដល់ជាមួយនឹងកម្មករ។
«អ្នកនាងរ៉ូស»ពួកកម្មករក៏បានចូលទៅដើម្បីជួយបើកទ្វារឡានដើម្បីយកនាងចេញពីឡាន។
«ហេតុអ្វីក៏ទាញមិនបានបែបនេះ»
«អ្ហឹស...រ៉ូស» ពេលនោះលីសាក៏បានហៅរ៉ូសដែលកំពុងអង្គុយនៅក្នុងឡានមានឈាមហូតព្រោះថាមុននឹងគេបានបែកភ្នែកដោយបោកក្បាលនឹងចង្កូតឡាន។
«កុំកើតអីណា?» គេកាន់តែភ័យពេលឃើញភ្នែករាងស្តើងកាន់តែព្យាយាមបិតសន្សឹមៗ។
«ឌឹបៗៗ» ពេលនោះរាងមាំក៏បានដាល់កញ្ចក់ឡានជាច្រើនដៃដើម្បីបំបែកវា។
«អ្នកនាងចេញទៅចាំពួកខ្ញុំធ្វើវិញ»
«អត់ទេ...ចេញទៅ» លីសាក៏បានរុញពួកគេចេញដោយគេជាអ្នកចាត់ការដោយខ្លួនឯងគេព្យាយាមដាល់កញ្ចក់នោះរហូតដល់ឈាមដៃខ្លួនឯង។ គេកាន់តែភ័យនៅពេលដែលមានសាំងធ្លាយស្រក់ចុះមកព្រមទាំងមានភ្លើងកំពុងតែឆេះបណ្តើរៗ។
«ប្រាវ» នៅទីបំផុតកញ្ចក់ក៏ត្រូវបានបើកគេក៏បានបើកគន្លឹះនឹងបើកទ្វារដើម្បីយករាងស្តើងចេញ។
«អ្ហឹក» ពេលនោះគេក៏បានបីនាងក្រមុំចេញមកយ៉ាងលឿន។
«កុំកើតអីណារ៉ូស» មិនយូរប៉ុន្មានគេក៏បាននាំរាងកាយរបស់រាងស្តើងចេញពីឡានបានឆ្ងាយបន្តិច ឡានមួយនោះក៏ឆេះកាន់តែខ្លាំងជាងមុននេះសំណាងហើយដែលគេអាចនាំនាងចេញបាន។
«អ្ហាយ...នេះហេតុអ្វីក៏នាងសំណាងមករហូត» វិញ្ញាណរបស់នាងក៏បានត្រឹមតែស្រែកសម្លឹងមើលទៅរាងស្តើងដែលត្រូវបានលីសាបីដើរចូលទៅខាងក្នុងភូមិគ្រឹះនោះ។
ថ្ងៃបន្ទប់បានចូលមកដល់លីសាគឺនៅតែគេងកំដរដោយរ៉ូសដែលកំពុងតែគេងនៅលើគ្រែដោយមិនទៅណាចោលនាងឡើយទោះពេទ្យប្រាប់ថាមិនអីក៏នាងនៅតែបារម្ភ។
«អ្ហឹក» ពេលនោះរ៉ូសក៏បានបើកភ្នែកមកក៏បានឃើញលីសាកំពុងតែគេងនៅក្បែរនាងទាំងខ្លួនរបស់គេអង្គុយនៅលើកៅអីនៅឡើយ។
«លីសា» នាងក៏បានហៅគេតិចៗ
«អ្ហឹក»ពេលនោះគេក៏បានបើកភ្នែកមកទាំងមមើមមីលើកដៃញីភ្នែករបស់ខ្លួន។
«អូនដឹងខ្លួនហើយ»
«ចា៎»
«នេះបងគេងបែបនេះពេញមួយយប់មែនទេ?» នាងក៏ក្រោកអង្គុយហើយក៏បានសួរគេ។
«ប្រហែលហើយព្រោះយប់មិញបងអង្គុយមើលអូនភ្លេចខ្លួនក៏គេងលក់បាត់»
«នេះហេតុអ្វីក៏ធ្វើដល់ថ្នាក់ហ្នឹង»
«បងបារម្ភ» គេក៏និយាយទាំងញញឹមដាក់នាងក្រមុំហើយក៏ងើយទៅថើបថ្ងាស់របស់នាង។
«តែអូនធ្វើអោយបងពិបាកហើយ»
«មិនពិបាកទេដើម្បីមនុស្សដែលបងស្រឡាញ់។ ដឹងទេថាម្សិលមិញបងបារម្ភពីជាខ្លាំង» កំឡុងពេលនោះនាងទើបឆាប់អារម្មណ៍ដៃរបស់គេដែលមានស្នាមរបួសពេញដៃ។
«នេះដៃបងទៅត្រូវនឹងអ្វី?» នាងក៏ស្ទុះស្រវ៉ាចាប់ដៃរបស់គេមកមើល។
«អ៎...គឺ..គឺ» គេហាក់ស្ទាក់ស្ទើរមិនហ៊ានប្រាប់នាងអញ្ចឹង។
«កើតអី?»
«គឺម្សិលមិញនេះបងបើទ្វារយ៉ាងណាក៏មិនបាន កម្មករក៏ជួយបើកមិនបានបងក៏វៃកញ្ចក់ទៅ» ពេលលឺបែបនេះហើយនាងក៏បង្ហាញទឹកមុខកំសត់ដាក់គេ។
«នេះសុខចិត្តឈឺដោយសារតែអូន»
«មិនអីទេ របួសវាគង់តែនឹងជាវិញទេ» គេតបទៅនាងក្រមុំជាមួយនឹងស្នាមញញឹម។
«អរគុណណាដែលលះបងដើម្បីអូនដល់ថ្នាក់នឹង»
«ជុប»នាងក៏បានអោនចុះទៅថើបបបូរមាត់អ្នកដែលកំពុងតែអង្គុយនៅលើកៅអី។
«ចា៎....បងស្រឡាញ់អូន»
«អូនក៏ស្រឡាញ់បងដូចគ្នា» នាងក៏បានអង្អែលដៃរបស់គេថ្នមៗ។
«ឈឺខ្លាំងទេ?»
«អត់ទេ»
«ជុប»ពេលនោះនាងក៏បានលើកដៃរបស់គេមកថើបធ្វើអោយម្ចាស់ដៃញញឹមបិតមាត់មិនជិតឡើយ។
«មានឈឺត្រង់ណាទេ?»
«អត់ទេ»
«នេះហេតុអ្វីក៏អូនបើកឡានទៅបុកនឹងដើមឈើអញ្ចឹង»
«រឿងគឺបែបនេះ....» នាងក៏បានប្រាប់រាងមាំគ្រប់ហេតុការណ៍ដែលនាងបានឃើញហើយបង្ករអោយនាងមានគ្រោះថ្នាក់បែបនេះ។
«នេះនាងនៅតែមកតាមធ្វើបាបអូនទៀត ក្រែងយើងធ្វើបុណ្យឩទ្ទិសដល់នាងរហូទមិនអញ្ជឹង »
«កុំអញ្ចឹងអី!!នេះប្រហែលជានាងនៅមិនទាន់អាចអហោសកម្មដល់អូន កុំគិតច្រើនអីធ្វើតែអំពើរល្អទៅអូនជឿថ្ងៃណាមួយអំពើរល្អនឹងយកឈ្នះចិត្តនាង»
«ចា៎»
«បែបនេះត្រូវនៅក្បែរបងរាល់ថ្ងៃទើបបាន»
«បែបនេះល្អទេ?» នាងក៏បានសួរបញ្ជាក់ព្រោះថានាងដឹងថានឹងមានអ្វីកើតឡើងបើនាងនៅក្បែរគេរាល់ថ្ងៃ។
........................
«ជំរាបសួរមីង ពូ»
«ចា៎ បាទ» ប៉ាម៉ាក់របស់លីសាក៏បានញញឹមដាក់នាងក្រមុំជាមួយនឹងស្នាមញញឹម។
«គឺកូនយករ៉ូសមកគេងនៅទីនេះដើម្បីងាយស្រួល»
«មានរឿងអីមែនទេ?»
«គឺវិញ្ញាណរបស់រីយ៉ាគឺនៅតែតាមធ្វើបាបរ៉ូសមិនឈប់ឡើយ» ពេលលឺបែបនេះធ្វើអោយលោកម៉ារីអូដែលជាឳពុករបស់លីសាបានដង្ហើមធំ។
«កូនមិនដឹងថាពីមុនពួកកូនបានធ្វើអ្វីនាងទេ?»
«តើពួកកូនជឿទៅលើរឿងអតិតជាតិទេ?»
«ពួកឯងទាំងពីរមិនមែនជួបគ្នាចៃដន្យនោះទេ ក៏ព្រោះតែធ្លាប់មានទំនាក់ទំនងកាលពីមុនហើយមិនមែនជាមួយជាតិនោះគឺពីរជាតិឯណាតាមរយះលោកយាយប្រាប់»
«ពិតមែនទេ?»
«ហឹម» ពួកគេទាំងពីរក៏បានអង្គុយក្បែរនិងចាំស្តាប់ការរៀបរាប់របស់ប៉ាលីសា។
«កាលពីដំបូងលោកយាយប្រាប់ថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាតែពុកម្តាយរបស់កូនលីសាមិនពេញចិត្តព្រោះតែរ៉ូសគឺជាកូនអ្នកបម្រើហើយក៏បានបំបែកពួកកូនទាំងពីររហូតដល់ម្នាក់ៗត្រូវបាត់បង់ជីវិត ។ បន្ទាប់មកទៀតពួកកូនទាំងពីរក៏បានជួបគ្នាម្តងទៀតនាសម័យកាលថ្មីក៏បានរៀបការរស់នៅជាមួយគ្នារហូតដល់មានប៉ា ។ ប៉ុន្តែរឿងរ៉ាវអាក្រក់ក៏កើតមានឡើងដោយរីយ៉ាបានធ្វើអំពើស្នេហ៍ដាក់កូនលីអោយលង់ស្រឡាញ់នាង រហូតដល់ពុកត្រូវធ្លាក់ខ្លួនឈឺក៏បានលាចាកលោកដោយសន្យាថានឹងតាមរកក្មួយរ៉ូសហើយក៏សុំអោយខ្លួនក្លាយជាមនុស្សស្រីម្តងព្រោះគិតថានឹងធ្វើអោយមនុស្សស្រីនឹងមិនចាប់អារម្មណ៍» ពេលលឺបែបនេះហើយពួកគេក៏បានត្រឹមតែក្រសោបដៃរបបស់រ៉ូស។
«ចុះហេតុអ្វីក៏នាងស្លាប់»
«រីយ៉ាមែនទេ? ប៉ាក៏មិនដឹងដូចគ្នា»

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now