ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៤២
«មនុស្សអីគួរអោយស្រឡាញ់គ្រប់ពេលបែបនេះ?»ព្រឹកថ្ងៃថ្មីមកដល់ភ្លាមរាងមាំក៏បានភ្ញាក់មុនរាងស្តើង ប៉ុន្តែគេបែរជាញញឹមមើលមុខរបស់រាងស្តើងជាមួយនឹងស្នាមញញឹម។
«ជុប» គេក៏បានអោនចុះទៅថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរព្រោះថាម្ចាស់សាមីខ្លួននៅមិនទាន់ភ្ញាក់នៅឡើយ ។
«សឺត» គេក៏បានបន្តថើបថ្ងាស់របស់នាងមួយខ្សឺត
«អ្ហឹក»ពេលនោះរាងស្តើងក៏បានភ្ញាក់នឹងបើកភ្នែកតិចៗ
«នេះ......ហេតុអ្វីក៏ខ្ញុំពាក់អាវមួយនេះក្រែងវានៅក្នុងទូរមិនអញ្ចឹង»
«ក៏បងអ្នកប្តូរអោយ»
«ហាស៎» នាងក៏ស្ទុះអង្គុយដូចត្រូវគេយកទឹកមួយផ្តិលមកជះត្រូវមុខនាងអញ្ចឹង។
«ស្លាប់!!»
«មិនទាន់ស្លាប់ទេនៅរស់នៅធម្មតា»
«នេះអ្នកនាងលីច្បាស់ជាឃើញអស់ហើយ»
«ហឹស...ហឹស...គ្រាន់តែឃើញមិនបានប៉ះពាល់ឬក៏ធ្វើអីផ្តេសផ្តាស់ឡើយ»
«តែ....»
«អ្ហឹក» ពេលនោះគេក៏បានទាញនាងមកអោប
«ជុប»
«នេះបារម្ភម្លេះអនាគតទៅបងក៏គងនឹងឃើញដដែល ទម្លាប់អោយកុំអោយអៀន»
«សឺត.....»គេក៏បានថើបសក់របស់រនាងហើយក៏បានបន្តទៅថើបស្មារបស់នាង។
«តោះ....ទៅងូតទឹកទៅ»
«អេ....ខ្ញុំងូតខ្លួនឯង»
«បងងូតអោយកុំអោយហត់»
«ត្រឹមងូតទឹកវាមិនហត់នោះទេ»
«តែបងខ្លាចអូនហត់»
«ហត់ក៏ប្រសើរជាងមនុស្សដូចជាអ្នកនាងបន្លំដែរ»
«ហឹស....ហាស....» ពេលលឺបែបនេះធ្វើអោយសើចហួសចិត្តនឹងនាង។
«ប្រញាប់ទៅណា....អ្ហឹ....សឺត»ពេលដែលនាងប្រុងនឹងក្រោកទៅហើយប៉ុន្តែគេបានអោបរាងកាយនាងជាប់មិនអោយនាងទៅណាបានឡើយព្រមទាំងថើបថ្ពាល់របស់នាងមួយខ្សឺត។
«លីសា»
«ចាស៎»
«សុំអោបបែបនេះរាល់ព្រឹកណា» នាងក្រមុំវិញក៏បានត្រឹមតែនៅស្ងៀមអោយគេអោបនាងជាប់។
«អ្ហឹក....ខ្ញុំទៅងូតទឹក»
«ចាស៎» រាងមាំក៏ដាច់ចិត្តដោះលែងអោយរាងស្តើងទៅងូតទឹក ចំណែកគេវិញក៏បានត្រឹមអង្គុយមើលនាងក្រមុំជាមួយនឹងស្នាមញញឹម។
«អ៎...នេះក្រោកហើយកូនស្រី»
«ចាស៎» លីសាក៏តបទាំងញញឹមដាក់អ្នកមានគុណទាំងពីរ ។
«ចុះក្មួយរ៉ូស»
«អ៎...បន្តិចទៀតចុះមកហើយ»
«ថ្ងៃនេះកូនស្រីប៉ាដូចជាគេងយូរខុសធម្មតា» និយយាយគ្នាមិនទាន់ទាំងចប់ផងស្រាប់តែរាងស្តើងបានចុះមក ប៉ុន្តែនាងបែរជាមានអារម្មណ៍ថាខ្មាស់ពួកគាត់ដែលខ្លួនជាភ្លៀវបែរជាមកគេងដល់ថ្ងៃរះខ្ពស់អីបែបនេះ ចំណែកម្ចាស់ផ្ទះក្រោកតាំងពីព្រឹក។
«សុំទោសផងណាលោកពូអ្នកមីង»
«សុំទោសរឿងអី?»
«អ៎...គឺអូនរ៉ូសសុំទោសរឿងក្រោកយឺតនឹងណា តាមពិតរ៉ូសចង់ក្រោកតាំងពីព្រឹកម្លេះតែកូនម៉ាក់....»
«ប៉ាដឹងហើយមកពីកូនមិនអោយក្មួយចុះមកនឹងណា» ពេលលឺគ្រួសារគេនិយាយគ្នាអីបែបនេះធ្វើអោយនាងអៀនមុខឡើងក្រហម។
«អញ្ចឹងញ៉ាំអាហារពេលព្រឹកទៅ»
«ចា៎» អ្នកទាំងពីរក៏បានអង្គុយទល់មុខគ្នាដើម្បីញ៉ាំអាហារពេលព្រឹកព្រោះតែប៉ាម៉ាក់លីសាបានញ៉ាំរួចហើយ។
«ញ៉ាំអោយច្រើនទៅណា» គេក៏បានដួសម្ហូបអោយនាងក្រមុំដោយមានប៉ាម៉ាក់របស់រាងមាំដែលកំពុងតែអង្គុយលើសាឡុងមើលមកពួកគេទាំងពីរជាមួយនឹងស្នាមញញឹម។
«ចុងក្រោយពួកគេក៏ត្រឡប់មកជួបគ្នាម្តងទៀត»
«បងនិយាយអី?» អ្នកដែលជាភរិយាក៏សួរទៅស្វាមីពេលលឺគាត់រអ៊ូរងូវៗម្នាក់ឯង។
«អរ....បន្តិចទៀតអូនដឹងហើយ»
«ចា៎»
«អ្នកនាង»
«កើតអី បងជូតមាត់អោយ»
«ប៉ាម៉ាក់អ្នកនាងកំពុងតែមើលណា»
«អ៎...មិនអីទេគាត់មើលក៏មើលទៅបើបងមិនដែលចង់លាក់បាំងគាត់ផង»
«តែ....»
«អូនមិនទម្លាប់ក៏រៀបទម្លាប់អោយហើយទៅ» គេនិយាយទាំងលើកដៃច្បិចថ្ពាល់របស់នាង។
«អួយ...ឈឺណា»
«ក្នាញ់ពេក»
«អឺ...កូនលីសាប៉ាម៉ាក់ទៅមើលការខុសត្រូវនៅប៊ូទិចថ្មីបន្តិច»
«ចា៎ម៉ាក់»
«ពួកកូនមិនបាច់ទាន់ទៅភូមិគ្រឹះចាស់ក៏បាន ចាំពីរបីថ្ងៃទៀតទៅក៏បាន»
«ចាស៎» ពួកគេក៏បានឆ្លើយព្រមគ្នា
«ជេន» ជីស៊ូដែលបានជិះឡានមកពីខន់ដូររបស់ខ្លួនដោយមករកជេននីនៅផ្ទះព្រោះលឺថាប៉ាម៉ាក់នាងមិននៅផ្ទះទើបគេចង់មកកំដរនាង។ ស្រាប់តែមកដល់ក៏ឃើញសត្រូវបេះដូងរបស់ខ្លួនដោយមាននាងក្រមុំចេញមកទទួលគេនៅខាងក្រៅរបងផ្ទះតែម្តង។
«អួយ....បងម៉ាវីន»
«អ៎...ជីស៊ូ» ពេលនោះនាងក៏បានក្រឡែកឃើញជីស៊ូនាងក៏ញញឹមដាក់គេ។
«នេះបងខ្លាចឯងខ្ជិលធ្វើអីញ៉ាំទើបទិញអីមកអោយញ៉ាំ»
«ចា៎..អរគុណ។ អញ្ចឹងយើងញ៉ាំជាមួយគ្នាតែម្តងទៅ»
«ហឹម» ជីស៊ូក៏តបទាំងញញឹមតិចៗដោយមិនសម។
«អ្នកទាំងពីរទៅអង្គុយចាំទៅចាំខ្ញុំរៀបចំអោយញ៉ាំ»
«បាទ ចាស៎» អ្នកទាំងពីរក៏បានឆ្លើយព្រមគ្នាចំណែកឯនាងក្រមុំក៏ចូលទៅក្នុងផ្ទះបាយដើម្បីរៀបចំម្ហូបដែលម៉ាវីនបានទិញមកដាក់ចានដើម្បីយកទៅញ៉ាំជុំគ្នា។
«អ៎..ជេននិយាយចឹងការងាររបស់អូនជិតចប់នៅ?» ម៉ាវីនក៏បានសួរទៅនាងដែលកំពុងតែទំពារអាហារនៅក្នុងមាត់។
«ចាស៎..នៅទេ»
«ទៅរួចទេ?»
«មិនអីទេ»
«នេះញ៉ាំអោយច្រើនទៅព្រោះរៀនផងធ្វើការផងច្បាស់ជាហត់ហើយ»
«ហែម» ពេលនោះជីស៊ូក៏បានក្រហឹមពេលឃើញម៉ាវីនបានដួសម្ហូបដាក់ចានរបស់រាងស្តើង។
«កើតអីមែនទេ?»
«គឺអត់ទេ» ពួកគេក៏បន្តញ៉ាំអាហារជាមួយគ្នាមិនឈប់ ដោយរាងមាំបានត្រឹមសម្លឹងមើលពួកគេញ៉ាំបណ្តើរនិយាយគ្នាបណ្តើរក្នុងចិត្តចង់តែដើរចេញអោយបាត់ព្រោះតែមិនចង់ឃើញរូបភាពបែបនេះ។
«បងទៅវិញសិនហើយណា»
«ចាស៎»
«ជីស៊ូខ្ញុំទៅវិញសិនហើយ»
«ចាស៎»ពេលដែលគេទៅបាត់ជីស៊ូក៏បានដើរទៅអង្គុយនៅលើសាឡុងសម្លឹងមើលរាងស្តើងទាំងមុខក្រញូវ។
«កើតអី?»
«អត់ទេ»
«បើអត់ហេតុអ្វីក៏ធ្វើមុខបែបនេះ?»
«គ្មានទេ»
«អូខេ....អត់ក៏អត់» ដោយមិនចង់សួរនាំច្រើននាងក៏បានដើរចេញប៉ុន្តែពេលនោះជីស៊ូក៏បានយកជើងរបស់ខ្លួនទៅទាក់ជើងរបស់ជេននីធ្វើអោយនាងដួលដោយមានគេចាំទ្រនាង។
«នេះ....មើលមិនដឹងទេថាខ្ញុំកើតអី?»
«បើមិនប្រាប់ធ្វើម៉េចនឹងដឹង?»
«រៀនសង្កេតខ្លះទៅ»
«សង្កេត សង្កេតធ្វើអី?»
«អូខេប្រាប់ក៏បាន ខ្ញុំមិនចូលចិត្តអោយជេនទៅស្និទ្ធិស្នាលជាមួយនឹងអ្នកផ្សេង។ រាងមាំនិយាយទាំងសម្លឹងមើលមុខនាងក្រមុំមិនដាក់ភ្នែកឡើយ។ ចំណែកដៃទាំងគូរបស់គេក៏បានក្រសោបចង្កេះនាងជាប់។
«បងម៉ាវីន....មិនមែនជាអ្នកក្រៅឯណាខ្ញុំនឹងគាត់ស្គាល់គ្នាយូរហើយ»
«យូរប៉ុណ្ណាក៏ដោយ ខ្ញុំមិនចូលចិត្តអោយស្និទ្ធិស្នាលនឹងគេ»
«ហើយវាពាក់ព័ន្ធអី?»
«ព្រោះមិនចូលចិត្តហ្នឹងហើយ»
«វាមិនសមហេតុផល»
«នេះមើលមិនដឹងថាខ្ញុំស្រឡាញ់ជេនទេ?»
«ស្រឡាញ់ខ្ញុំ?» ជេននីក៏បានសួរទៅគេ
«ខ្ញុំថាជេនធ្វើជាមិនដឹងច្រើនជាង»
«អ្ហឹក» ពេលនោះរាងមាំក៏បានចាប់បង្វែររាងស្តើងទៅលើសាឡុងដោយមានគេសង្រ្គប់ពីលើរាងស្តើង។
«បើមិនដឹងពិសោធន៍អោយមើលតែម្តងទៅ»
«អួយ..ចង់ធ្វើអី?»
«ក៏ពិសោធអោយដឹងតែម្តងទៅ»
«អ៊ុប» ពេលនោះរាងមាំក៏បានអោនចុះទៅរកបបូរមាត់នាងបាត់ទៅហើយបបូរមាត់គេក៏បានថើបនាងស្រាលៗដៃក្រសោបចង្កេះនាងជាប់។
«ជីស៊ូ»
«ហឹម» រាងមាំក៏បានដកបបូរមាត់ដើម្បីឆ្លើយជាមួយនឹងហើយក៏អោនទៅរកបបូរមាត់នាងម្តងទៀតប៉ុន្តែនាងបានទប់មាត់គេជាប់។
«ដឹងចម្លើយឬ?»
«ខ្ញុំស្រឡាញ់ជេន» គេប្រាប់ទៅនាងទាំងអោនចុះថើបថ្ងាស់នាងមួយខ្សឺតយ៉ាងយូរ។
..................................................................
«សម្បូរផ្ទះណាស់ណ៎» រ៉ូសក៏សួរលីសាពេលដែលគេបាននាំនាងដល់ផ្ទះរបស់គេដែលនៅលើភ្នំ។
«ច្រើនបែបនេះស្រួលនាំអូនមកហាន់នីម៉ូននោះអី» រាងមាំនិយាយទាំងដើរទៅរករាងស្តើងដែលកំពុងតែឈរមើលថ្ងៃលិចនៅឯរានខាងមុខព្រមទាំងឃើញព្រៃប្រឹក្សាយ៉ាងស្រស់ប៉ប្រឹមនាងពេលល្ងាច។
«យ៉ាងម៉េចហើយអោបចម្លើយបងបានឬនៅ?»
«ចង់បានចម្លើយទៀត» រាងស្តើងក៏បែរមុខទៅសួរគេ។
«ចង់បានចម្លើយ»
«ជុប» ពេលនោះនាងក៏បានងើយទៅថើបថ្ពាល់គេមួយខ្សឺត។
«នេះជាចម្លើយមែនទេ?»
«ចាស៎»
«និយាយមកបងចង់ស្តាប់»
«អូខេ...ចាំស្តាប់ណា»
«ចា៎»
«អូនស្រឡាញ់បង» រាងស្តើងនិយាយទាំងលើកដៃទៅតោងរបស់គេជាប់។
«ចុះពីដំបូងម៉េចមិនប្រាប់»
«ក៏ចង់ដឹងថាបងនឹងគិតញ៉ែអូនទេ?»
«ខូចណាស់...បានថ្ងៃនេះបងនឹងអោយអូនដឹងពីវិធីញ៉ែរបស់បងមួយទៀត»
«វិធីអីទៅ?» នាងក្រមុំក៏សួរគេទាំងញញឹមដៃក៏តោងរបស់គេជាប់។ ស្នាមញញឹមខិលរបស់គេក៏បានញញឹមដាក់នាងក្រមុំព្រមទាំងវែកសក់នាងទៅសៀតនឹងគុម្ពត្រចៀករបស់នាង។
«អ៊ុប» បបូរមាត់របស់គេក៏បានទម្លាក់ចុះទៅក្រេបជញ្ជក់បបូរមាត់រាងស្តើងដោយផ្អែមល្ហែមបំផុត។ ដៃទាំងគូក៏បានក្រសោបចង្កេះនាងនឹងទាញមកផ្អឹបនឹងខ្លួនប្រាណរបស់គេ។
«ជុប» ការប៉ះទង្គិចរវាងបបូរមាត់ទាំងពីរក៏បង្កើតបានជាសំឡេងយ៉ាងរងំ ចំណែកនាងក្រមុំវិញគឺថាលើកដៃទៅតោងករបស់គេជាប់។ បបូរមាត់ទាំងពីរក៏បានបន្តផ្លាស់ប្តូរគ្នាពីការថើបបែបរ៉ូមែនទិចធម្មតាប្រែក្លាយទៅជាការបឺតជញ្ជក់បបូរមាត់ដ៏សែនរោលរាង។ រាងមាំបានបឺតជញ្ជក់លើបបូរមាត់រាងស្តើងស្ទើរតែក្លាយតែមួយទៅហើយ។ បបូរមាត់របស់នាងក៏ប្រែជាក្រហមព្រោះតែការខាំញិញរបស់រាងមាំផ្តល់អោយនាង ។ ខាត់...ខាត់...ចាំតភាគក្រោយ។
#Aries
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...