ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៣២

40 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
            ភាគទី៣២
បបូរមាត់របស់រាងមាំក៏បានខិតតិចៗទៅរកបបូរមាត់នាងក្រមុំដែលកំពុងតែនៅចំពោះមុខគេ នាទីនេះនាងហាក់ដូចជាមានអ្វីមកបញ្ជាអោយនាងនៅស្ងៀមអញ្ចឹង ។ មើលទៅនាងដូចជាមិនចង់គេចចេញសោះ។
«ទីង!!»
«អួយ» ពេលនោះរ៉ូសក៏បានលើកទូរស័ព្ទមកមើលធ្វើអោយមាត់របស់គេត្រូវបុកនឹងទូរស័ព្ទរបស់នាង។
«អួយ...សុំទោសណា»
«អ្ហឹក...បែកមាត់បាត់ហើយ» រាងមាំក៏បានលើកដៃមកស្ទាបបបូរមាត់របស់ខ្លួនតិចៗ។
«គឺ...ខ្ញុំសុំទោសណា»
«អ្ហឹម»
«យប់ហើយខ្ញុំថាពួកយើងត្រឡប់ទៅវិញទៅ»
«តោះ» នៅតាមផ្លូវត្រឡប់ទៅវិញម្នាក់ៗហាក់ស្ងាត់រាងខ្លួនៗគ្មានអ្នកណានិយាយអ្វីឡើងជាពិសេសរ៉ូស គឺនាងមិនហ៊ានសម្លឹងមើលមុខនាងចំឡើយ។
«អរគុណច្រើនសម្រាប់អាហារមួយពេល» ពេលទៅដល់មុខខន់ដូររបស់នាង នាងក៏មិនភ្លេចនិយាយអស់គុណគេដែរមុននឹងចុះពីលើឡានរបស់គេ។
«ចា៎»
«ខ្ញុំទៅសិនហើយណា បើកបរប្រយ័ត្នផងណា»
«ដឹងហើយ»
«បាយ..បាយ» នាងក៏បានចុះពីលើឡាន
«រ៉ូស» នាងប្រុងនឹងដើរទៅចូលទៅខាងក្នុងទៅហើយស្រាប់តែលឺសំឡេងរបស់គេហៅនាងធ្វើអោយនាងនៅស្ងៀមហើយបែរមករកម្ចាស់សំឡេង។
«ផឹប» រាងកាយរបស់នាងត្រូវបានគេទាញមកផ្អឹបនឹងខ្លួនគេរួចហើយគេក៏បានរុញនាងផ្អឹបនឹងឡានថ្នមៗដោយមានដៃរបស់គេជួបទប់រាងកាយនាងមិនអោយប៉ះនឹងឡានខ្លាំងឡើយ។
«អ៊ុប» បបូរមាត់តូចក៏ត្រូវបានបបូរមាត់ក្រាស់ខ្មឹកកកៅគគុករបស់គេទម្លាក់ទៅប្រថាប់ពីលើថ្នមៗ។
«អ្ហឹក» កែវភ្នែកទាំងគូរបស់នាងបើកធំៗសម្លឹងមើលគេដៃក៏ចាប់ក្រណាត់អាវគេតិចៗ។ ចំណែកគេមិនខ្វល់ថានឹងយល់ព្រមឬបដិសេធគេឡើយដោយដឹងត្រឹមថាគេចង់ថ្នាក់ថ្នមបបូរមាត់មួយនេះ គេក៏ចាប់ផ្តើមកម្រើកថ្នមៗលើបបូរមាត់តូចស្តើងកែវភ្នែកដែលបើកមុននឹងក៏បិតសន្សឹមៗដៃទាំងគូក៏បានស្រវ៉ាអោបរាងកាយរបស់គេ បណ្តោយអោយគេថ្នាក់ថ្នមបបូរមាត់របស់នាងតាមចិត្តរបស់គេ។
«អ្ហឹក»ប្រហែលជាមួយស្របក់ក្រោយមករាងមាំក៏បានដកបបូរមាត់ចេញមកវិញដោយសម្លឹងមើលមុខរបស់រាងស្តើងធ្វើអោយនាងអៀននឹងគេមុខឡើងក្រហម។
«យប់ហើយ ខ្ញុំថាអ្នកនាងឆាប់ត្រឡប់ទៅវិញទៅ»
«ចា៎ បាយ....បាយ....សុបិនល្អ»
«សុបិនល្អដូចគ្នា» ពេលនិយាយចប់នាងក្រមុំក៏បានដើរចូលទៅខាងក្នុងយ៉ាងលឿន ចំណែកលីសាវិញបានឈរមើលរហូតដល់នាងចូលក្នុងអាគារបាត់។
«អ្ហឹក....នេះឯងធ្វើស្អីនឹងលីសា?» ពេលចូលមកដល់ក្នុងឡានគេក៏បានសួរមកកាន់ខ្លួនឯងទាំងដៃស្ទាប់បបូរមាត់របស់ខ្លួនតិចៗ ស្នាមញញឹមក៏បង្ហាញចេញមកដោយមិនដឹងខ្លួន។ ហើយគេក៏នឹកដល់ស្នាមថើបមុននឹង។  ក្រឡែកមកមើលរាងស្តើងឯងនេះវិញគឺថាមកដល់ក្នុងបន្ទប់ភ្លាមគ្រាន់តែទ្វារជិតនាងឈរផ្អែកខ្នងនឹងទ្វារលើកដៃទៅអង្អែលបបូរមាត់ខ្លួនស្រាលៗព្រមទាំងញញឹមដោយមិនដឹងខ្លួន។
«អួយ....នេះហេតុអ្វីក៏ឯងមកឈរញញឹមអីបែបនេះ ហើយហេតុអ្វីក៏បណ្តោយអោយគេថើបបែបនេះ» នាងក្រមុំក៏បានបានត្រឹមតែចោទជាសំនួរសួរមកខ្លួនឯងហើយហួសចិត្តនឹងខ្លួនឯង។
«ឈប់គិតៗ» នាងក្រមុំក៏បានទាញក្រម៉ាដើម្បីដើរចូលទៅបន្ទប់ទឹកបាត់។
«អ្ហាស.....» ក្រឡែកមកមើលវិញ្ញាណរបស់រីយ៉ាឯនេះវិញនាងបានមកតាមរាងស្តើង ហើយក៏បានព្យាយាមចូលបន្ទប់របស់រាងស្តើងប៉ុន្តែហាក់ដូចមានអ្វីបងរាងរាំងមិនអោយនាងចូលបានអញ្ចឹង នាងបានព្យាយាមទម្លុះទ្វារចូលប៉ុន្តែក៏មានពន្លឺពណ៍មាសមួយបានចាំចេញមកធ្វើអោយវិញ្ញាណរបស់នាងត្រូវខ្ទាតចេញ។
«អ្ហាយ...ហេតុអ្វីក៏ក្តៅយ៉ាងនេះ?» នាងក៏បានលើកដៃរបស់រាងស្តើងមកឃើញថាក្រហម នាងក៏បានព្យាយាមម្តងទៀតតែក៏ត្រូវរលាយបាត់ភ្លាមៗ។
ពេលវេលាចេះតែវេលាទៅដំណើរអភិវឌ្ឍភូមិគ្រឹះចាស់របស់ជីទូតរបស់រាងមាំក៏ដំណើរទៅមុខជារឿយៗ។ ចំណែកលីសានិងរ៉ូសក៏ត្រូវបានជួបគ្នាជាញឹកញាប់ហើយក៏មានចិត្តទៅលើគ្នាទៅវិញទៅមកប៉ុន្តែម្នាក់ៗមិនហ៊ាននិយាយទេ។ ចំណែកឯជេននីនិងជីស៊ូវិញគឺថាជួបឈ្លោះៗតែម្តង។ រាល់ថ្ងៃរ៉ូសនិងជេននីតែងតែមកធ្វើការងាររបស់ខ្លួននៅទីនោះធម្មតា។
«បងជួយលើកផើងផ្កាមួយនេះទៅដាក់នៅក្បែរជណ្តើរនោះផង»
«បាទ» ពេលលឺការបញ្ជាពីរាងស្តើងហើយកម្មករប្រុសម្នាក់បានលើកផើងផ្កាយកទៅដាក់នៅក្បែរជណ្តើរ។
«អ្នកនាងអំពូលមួយនេះដាក់នៅបន្ទប់មួយណា?» កម្មករម្នាក់ក៏ទៀតក៏បានសួរមកសួរនៅពេលដែលគេបានទិញអំពូលមកដាក់មកក៏សួរ។
«អំពូលនេះយកដាក់នៅកន្លែងទទួលភ្ញៀវមែនទេ?» ជេននីក៏សួរទៅកាន់រ៉ូស។
«ហ្នឹងហើយ»
«បងជួយតំឡើងដាក់នៅខាងលើនោះទៅ គឺនៅកន្លែងទទួលភ្ញៀវ» រ៉ូសក៏បញ្ជាក់ប្រាប់អោយពួកគាត់ដំឡើងវាដាក់នៅខាងលើនៅកន្លែងបន្ទប់ទទួលភ្លៀវ។
«អាឡូអ្នកនាងលី»
«រ៉ូសនៅភូមិគ្រឹះមែនទេ?» រាងមាំសួរនាងក្រមុំទាំងខ្លួនកំពុងតែបើកឡាន។
«ចា៎»
«បន្តិចទៀតគេដឹកដើមឈើទៅដល់ហើយណា»
«ចាស៎»
«ចុះអ្នកនាងមកឬអត់?»
«ទៅ ក៏កំពុងតែនៅតាមផ្លូវជាមួយនឹងជីស៊ូ»
«នេះយ៉ាងម៉េច នឹកលីសាមែនទេ?បានជាសួរថាទៅឬអត់?» ជីស៊ូក៏ស្រែកសួរនាងក្រមុំព្រោះថាមុននឹងគេអោនទៅស្តាប់លីសា។
«ហឺយ....និយាយស្អីឯង»
«អាវ..ឃើញឯងមិនហ៊ានសួរក៏សួរជំនួសទៅ»
«អឺ.....បានហើយណាបន្តិចទៀតខ្ញុំទៅដល់ហើយ» លីសាក៏ប្រញាប់បិតទូរស័ព្ទយ៉ាងលឿន ហើយបែរមកសម្លក់មិត្តរបស់ខ្លួន។
«និយាយស្អីនឹង»
«ហឺយ...បើស្រឡាញ់ក៏ប្រញាប់ប្រាប់ទៅប្រយ័ត្នគេញ៉ែបាត់ ព្រោះថាសិស្សប្អូនយើងនេះណាលឺតែគេថាមានអ្នកតាមសុំស្រឡាញ់ច្រើនណាស់» ពេលលឺបែបនេះហើយលីសាក៏ឈប់និយាយមួយសន្ទុះ។
«គិតតែខ្លួនឯងទៅ នេះឃើញចូលចិត្តទៅញ៉េះញ៉ោះជេននីណាស់គិតថាយើងមិនដឹងថាឯងកំពុងតែមានចិត្តលើជេនដូចគ្នា»
«ហួយ.....យើងនេះទៅស្រឡាញ់យាយប៉ិកញិញមួយនោះ ហឺយកាចជាងម៉ែយើងទៅទៀត» ពេលលឺមិត្តរបស់ខ្លួននិយាយបែបនេះហើយធ្វើអោយលីសាក៏អស់សំណើចនឹងគេ។
«ប្រយ័ត្នតែគេញ៉ែទៅ ខ្ញុំនិងឯងស្គាល់គ្នារាប់ខ្ញុំហើយគិតថាយើងមិនដឹងឬ?»
ពួកគេទាំងពីរក៏បន្តប្រកែកគ្នាមិនឈប់រហូតដល់ធ្វើដំណើរទៅដល់ភូមិគ្រឹះក៏ឃើញថាកម្មករនាំគ្នាធ្វើការងារយ៉ាងស្វះស្វាញ។
«ចា៎...បងដាក់ត្រង់ហ្នឹងហើយ» រ៉ូសក៏បានបញ្ជាប្រាប់អោយកម្មករដែលជួយដំឡើងរូបភាពដែលនាងបានទិញមកដាក់តាំងនៅលើជញ្ជាំង។ ពេលនោះវិញ្ញាណរបស់រីយ៉ាក៏បានឈរសម្លឹងមើលមុខរ៉ូសទាំងគំនុំ នាងក៏បានសម្លឹងមើលថូផ្កាដែលនៅលើទូហើយក៏ញញឹម។
«ផាំង.....ប្រាវ» សំឡេងប្រាវធ្វើអោយអ្នកទាំងពីរដែលទើបនឹងចូលមកប្រញាប់រត់មកមើលក៏ឃើញថារ៉ូសកំពុងតែដួលទៅលើការ៉ូព្រមទាំងមានឈាមហូរទៀតផង។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now