ក្តីស្នេហ៍ជានិរន្ត៍ ភាគទី១០

43 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
          ភាគទី១០
ពេលរាត្រីក៏បានឈានមកដល់មនុស្សម្នាជាច្រើនបានទៅដើរលេងនៅក្នុងពិធីបុណ្យភូមិមួយនោះដើម្បីលេងល្បែងកំសាន្តផ្សេងៗ ព្រមទាំងដើរមើលការបញ្ចាំងកុនផងដែរ។ អ្នកកម្លោះនឹងនារីតូច្រឡឹងរបស់យើងគឺជាពិតជាមកលេងនៅទីនេះពិតមែន។
«តោះ...ឆាប់ទៅ» អ្នកកម្លោះក៏បានក្រសោបដៃរបស់នាងតូចជាប់ព្រមទាំងទាញនាងអោយដើរតាមគេពីក្រោយចំណែកនាងក្រមុំវិញគឺថាកែវភ្នែករបស់នាងសម្លឹងមើលមុខគេដៃរបស់ពួកគេទាំងស្នាមញញឹម។ ដើរមិនបានប៉ុន្មានពួកគេក៏ដើរទៅកន្លែងមួយដែលមានការលេងល្បែងដើម្បីយកវត្ថុអនុស្សាវរីយ៍។
«អេ....ប្រញាប់ទៅណា?» រាងមាំក៏បានចាប់ដៃនាងជាប់ព្រមទាំងមិនអោយនាងដើរទៅមុខ រួចហើយគេក៏បានទាញយកកាំភ្លើងឈើដើម្បីបាញ់យកវត្ថុអនុស្សាវរីយ៍អោយនាង។
«ចេះបាញ់ឬអត់?»
«រឿងអីមិនចេះ» គេក៏ចាប់ផ្តើមតម្រង់កាំភ្លើងតំរង់ទៅគោលដៅ។
«ភូង....» មួយគ្រាប់ដំបូងគឺមិនបានត្រូវឡើយធ្វើអោយនាងក្រមុំមើលមុខគេ។
«មិនអីទេណា»
«គ្រាប់ដំបូង លើកក្រោយនឹងត្រូវហើយ»
«ផាំង» មួយគ្រាប់លើកទីពីរធ្វើអោយកំប៉ុងដែលនៅលើឈើត្រូវធ្លាក់ចុះ ប៉ុន្តែនៅសល់បួនគ្រាប់ទៀតទើបគេអាចយកវត្ថុមួយនោះបាន។
«ផាំង...ផាំង...ផាំង....ផាំង» បួនគ្រាប់ចុងក្រោយកំប៉ុងត្រូវបានធ្លាក់ចុះ ទីបំផុតគេក៏អាចយកវត្ថុអនុស្សាវរីយ៍នោះបានមកអោយនាងក្រមុំ។
«ពេញចិត្តទេ?» គេក៏សួរនាងក្រមុំទាំងញញឹមចំណែកឯនាងក្រមុំវិញក៏បានញញឹមហើយឈោងយកខ្សែដៃដែលជាខ្សែដៃសម្រាប់គូស្នេហ៍មកពាក់។
«នេះ....ចាំខ្ញុំពាក់អោយ» 
«ពាក់ខ្សែដៃគូស្នេហ៍បែបនេះមិនខ្លាចមនុស្សស្រីផ្សេងលែងចាប់អារម្មណ៍ទេ»
«មិនបាច់មានអ្នកណាចាប់អារម្មណ៍ក៏បាន មានតែមនុស្សស្រីដែលកំពុងតែឈរក្បែរខ្ញុំចាប់អារម្មណ៍ក៏បាន» ពេលលឺប្រយោគមួយនេះហើយធ្វើអោយនាងក្រមុំញញឹមទាំងអ៊ឹមអៀនមុខវិញឡើងក្រហម។
«តោះ..ទៅកន្លែងនោះ» គេក៏ស្រាប់តែទាញដៃរបស់នាងរត់ចូលទៅកន្លែងដែលមានមនុស្សស្រីមួយក្រមុំបានឈរកាន់ដៃគ្នាជារង្វង់ ហើយក៏ឃើញថាសុទ្ធតែជាអ្នកភូមិរបស់ពួកគេទាំងពីរដែលគេស្គាល់ខ្លះៗដែរ។ គឺជាហ្គេមមួយដែលមានការចង់ភ្នែកនឹងកន្សែងមិនអោយមើលឃើញគឺគេអាចទៅស្ទាបដៃឬមុខរបស់គេដើម្បីទាយបានថាជាអ្នកណា។ អ្វីដែលនឹកស្មានមិនដល់នោះគឺគ្រាន់តែចូលលេងភ្លាមអ្នកដែលត្រូវរើសមកឈរកណ្តាលវង់គឺជារ៉ូស។ អ្នកដែលដឹកនាំល្បែងមួយនេះបានធ្វើការចងកន្សែងទៅលើភ្នែកនាងក្រមុំហើយ។
«តោះ....ឆាប់ផើម»  នាងក្រមុំបានដើររាវទាំងពិបាកដើម្បីទាយឈ្មោះមនុស្សដែលនាងស្គាល់នៅពេលប៉ះអ្នកណាដែលនាងមិនអាចទាយបានគឺរំលង។
«អ្ហឹក» រំពេចនោះនាងក្រមុំក៏បានដើរទៅដល់កន្លែងដែលលីបានឈរនាងបានស្ទាប់ដៃរបស់គេហាក់ដូចជាសង្ស័យបន្តិច ហើយក៏បានបង្អូសដៃឡើងទៅលើដល់កញ្ជឹងករបស់គេ។
«ក្លិនរាងរូវដូចប្រហែលៗ» នាងក្រមុំបានត្រឹមរអ៊ូម្នាក់ឯងតិចៗ ចំណែកអ្នកដែលចូលរួមក៏នាំគ្នាហោរនិងសើចយើងសប្បាយម្នាក់ៗគ្មានសិទ្ធិប្រាប់ឈ្មោះដល់គេឡើយ។ មិនយូរប៉ុន្មានម្រាមដៃតូចៗក៏បានស្ទាបលើមុខស្រស់សង្ហារបស់អ្នកកម្លោះធ្វើអោយគេញញឹមយ៉ាងស្រស់។
«ប៉ះពាល់គ្រប់កន្លែងបែបនេះអាចទាយត្រូវទេ?» ឆ្លៀតឱកាសពេលនោះអ្នកកម្លោះក៏បានអោនចុះក្បែរត្រចៀករបស់នាងព្រមទាំងសួរធ្វើអោយនាងចាំសម្លេងនេះច្បាស់ណាស់។ នាងមិនរងចាំយូរឡើយគឺឆ្លើយយកតែម្តង។
«លី» នាងក៏សម្រេចចិត្តបើកកន្សែងចេញមកគឺថាមុខដ៏ស្រស់សង្ហាញរបស់គេកំពុងតែស្ថិតនៅចំពោះមុខរបស់នាងមិនឆ្ងាយឡើយ។
«តោះ....យើងប្តូរល្បែងលេងម្តង» ពួកគេក៏ចាប់ផ្តើមប្តូរល្បែងលេងម្តងវាស្រដៀងនឹងល្បែងមុននឹងដែរគឺតម្រូវអោយរើសគូរបស់ខ្លួនដោយមានម្នាក់ត្រូវចង់ក្រម៉ានឹងភ្នែកហើយព្យាយាមចាប់ដៃគូរបស់ខ្លួនអោយបាន។ ល្បែងក៏ចាប់ផ្តើមឃើញថាប្តូរពីមួយគូទៅមួយគូរហូតដល់គូថ្មីគឺគូលីនិងរ៉ូសតែម្តង។ ក្រោយពីភ្នែករបស់រាងមាំត្រូវបានចង់ជាប់ហើយរាងស្តើងក៏ចាប់ផ្តើមយកក្រឡកមកគោះដើម្បីបន្លឺជាសំឡេងអោយគេតាមរកនាងអោយបាន។ ពេលដែលលឺសំឡេងនៅកន្លែងណាអ្នកកម្លោះតែងតែដើរទៅរកនាងទាំងលើកដៃរាវរកនាង។
«អ្ហឹក »នៅទីបំផុតគេក៏បានក្រសោបចង្កេះនាងជាប់
«ក្លិនមួយនេះខ្ញុំចាំច្បាស់ណាស់ គឺជារ៉ូស» គេនិយាយខ្សែត្រចៀកនាងព្រមទាំងបន្លំស្រង់ក្លិនពីសក់ដ៏ក្រអូបរបស់នាង។
«ពូកែចាំក្លិនណាស់ណ៎»
«ចុះបើក្លិនរបស់រ៉ូសគ្មានអ្នកណាដូចឡើយ»
«នេះក៏មានន័យថាលោកធ្លាប់ហិតក្លិនអ្នកផ្សេង»
«មិនមែនទៅហិតទេ គឺគ្រាន់តែគេដើរមកក្បែរក៏អាចដឹងដែរគ្មានបំណងឡើយ ប៉ុន្តែសម្រាប់រ៉ូសគឺមាន....»
«តស់» រាងមាំមិនទាន់និយាយចប់ផងអ្នកដឹកនាំល្បែងបានដើរមកក្បែរហើយស្រាយកន្សែងចេញពីភ្នែករបស់នាង ។ ក្រោយពីពួកគេបានលេងល្បែងយ៉ាងសប្បាយរួចហើយអ្នកទាំងពីរក៏បានកាន់ដៃគ្នាយ៉ាងត្រសងប្រៀបដូចជាគូស្នេហ៍អញ្ចឹងពួកគេបានបន្តដំណើររហូតទៅដល់កន្លែងគេចាក់បញ្ជាំងកុនពួកគេទាំងពីរក៏បានអង្គុយមើលជាមួយនឹងអ្នកភូមិនៅទីនោះដោយពួកគេអង្គុយនៅខាងក្រោយនៅលើកន្ទេល ។
«ចេះមើលកុនបែបនេះដែរ?» រាងស្តើងក៏សួរអ្នកកម្លោះដែលមើលទៅរឿងដែលបញ្ជាំងនឹងក្រណាត់សជាមួយនឹងស្នាមញញឹម។
«ចេះ....នែខ្ញុំជាមនុស្សដូចជាគេឯងដែរណា»
«ដោយសារតែមើលទៅលីដូចជាកូនអ្នកមាននឹងណា»
«អ្នកមានអ្នកក្រគឺដូចតែគ្នានឹងគេធ្វើអីកើតខ្ញុំក៏ធ្វើបានដូចគ្នា» អ្នកទាំងក៏អង្គុយក្បែរគ្នាមើលកុនទាំងស្នាមញញឹមយប់ជ្រៅបន្តិចហាក់ដូចជាធ្លាក់ខ្យល់ត្រជាក់រាងមាំក៏បានស្រាយកន្សែងពីចង្កេះរបស់ខ្លួនមកដណ្តប់លើស្មារបស់រាងស្តើង។
«អរគុណ»
«បាទ» យូរៗទៅរាងមាំលែងចាប់អារម្មណ៍នឹងរឿងកុនហើយគេបែរជាអង្គុយសម្លឹងមើលមុខរបស់នាងក្រមុំមិនឈបតែនាងមិនបានចាប់អារម្មណ៍នឹងគេឡើង  ដៃរបស់អ្នកកម្លោះក៏បានលើកទៅក្រសោបស្មារបស់រាងស្តើងយឺតដូចខ្លាចនាងបដិសេធមិនអោយប៉ះអញ្ចឹង។ ប៉ុន្តែអ្វីដែលគេគិតគឺខុសស្រឡះនាងបែរជាគេងកើយលើស្មារបស់គេទៅវិញធ្វើអោយលីអង្គុយញញឹមជាប់បេះដូងរបស់គេលោតញាប់ព្រោះតែក្តីរំភើប។ រឿងក៏ចេះតែដំណើរទៅមុខចំណែកឯនាងក្រមុំវិញមើលយូរទៅក៏ទន់ភ្នែកគេងលក់ដោយមិនដឹងខ្លួន៕
«រ៉ូស...រ៉ូស»អ្នកកម្លោះក៏បានដាស់នាងក្រមុំដើម្បីត្រឡប់ទៅវិញប៉ុន្តែហាក់មិនបានផលសោះ។ នៅទីបំផុតគេក៏បានលើកបីនាងក្រមុំទៅឡានរបស់ខ្លួន។
«អ្ហឹក...ផ្ទះនៅឯណាទៅ?» គេក៏បានឈរគិតមួយស្របក់មិនចង់គិតច្រើនគេក៏បានឡើងទៅលើឡានហើយក៏ទាញខ្សែក្រវ៉ាតដើម្បីដាក់អោយរាងស្តើង។ ព្រោះតែសម្រស់របស់នាងក្រមុំធ្វើអោយគេសម្លឹងមើលយ៉ាងយូររួចហើយក៏អោនយឺតៗទៅរកបបូរមាត់តូចក្រមិចរបស់នាង។
«អ៊ុប» បបូរមាត់ទាំងពីរក៏បានប៉ះគ្នារាងមាំបានកម្រើកបបូរមាត់តិចៗលើបបូរមាត់នាងតូច។
«អ្ហឹក» ពេលនោះរាងស្តើងបានកម្រើកគេក៏បានគេចចេញយ៉ាងលឿន។
«រ៉ូសភ្ញាក់ហើយ»
«នេះយើងទៅណាមែនទេ?»
«គឺរ៉ូសគេងលក់ខ្ញុំថាជូនត្រឡប់តែមិនដឹងថាផ្ទះនៅទីណា?»
«ចា៎...ចាំខ្ញុំប្រាប់ណា»
«បាទ»អ្នកកម្លោះក៏បានបើកឡានតាមអ្វីដែលនាងប្រាប់នៅទីបំផុតពួកគេក៏បានធ្វើដំណើរទៅដល់ផ្ទះឈើមួយដែលរាងធំបន្តិចនិងរៀបចំយ៉ាងស្រស់ស្អាត គ្រាន់តែនាងតូចបានទៅដល់មនុស្សចាស់ម្នាក់ដំណើរមើលទៅគាត់អាយុក៏ច្រើនដែរតែគាត់អាចដើរយ៉ាងមាំមួន។
«ចៅមកហើយ...» គាត់បាននិយាយទៅចៅស្រីទាំងញញឹមតែអ្វីដែលនឹកស្មានមិនដល់គ្រាន់តែឃើញមុខអ្នកកម្លោះភ្លាមគាត់ហាក់ភ្លឹកនៅនឹងមួយកន្លែងធ្វើអ្វីមិនចេញឡើយបានត្រឹមតែឈរសម្លឹងមើលមុខរបស់គេ។
«អ្នកអង្គម្ចាស់តូច...»

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now