ក្តីស្នេហ៍ជានិរន្ត៍
ភាគទី១៥ ការឆ្នាំថ្មីអាចធ្វើអោយអ្នកអានភ័យជំនួសតួស្រី🤣🤣
«អូនចង់ញ៉ាំរបស់អីដែលជូរៗ» គ្រាន់តែលឺបែបនេះភ្លាមអ្នកដែលជាប្តីមិនចាំបាច់ប្រើអ្នកបម្រើឡើយគឺថាអ្នកកម្លោះបានដើរសំដៅទៅចំការនៅខាងក្រោយដែលមានផ្លែឈើហូបផ្លែមានទាំងស្វាយនិងផ្លែឈើផ្សេងៗទៀត។
« អ្នកប្រុសខ្ញុំឡើងក៏បានដែរ»
«មិនអីទេខ្ញុំធ្វើខ្លួនឯងបាន» នេះមិនទាន់បានដឹងច្បាស់ផងថានាងពិតជាមានផ្ទៃពោះឬក៏អត់អ្នកដែលជាប្តីរំភើបដល់ថ្នាក់នឹងហើយ។ មួយសន្ទុះមកគេក៏បះបានស្វាយយកទៅអោយទៅអោយអ្នកបម្រើចិតរៀបចំអោយភរិយាខ្លួន។ អ្នកដែលនៅទីនោះក៏បានត្រឹមតែមើលមុខនាងក្រមុំដែលញ៉ាំម្ជូរដូចជាមិនមានប្រតិកម្មឬជូរអីបន្តិចសោះ។
«កូនឃើញទេមនុស្សស្រីពេលចាញ់កូនគឺបែបនេះហើយចូលចិត្តញ៉ាំរបស់ដែលខ្លួនមិនសូវញ៉ាំពីមុន ។ មួយវិញទៀតកូនជាប្តីត្រូវនៅក្បែរនឹងមើលថែនាងអោយបានដិតដល់ណាព្រោះថាអារម្មណ៍ស្តី្រមានគ៌រគឺផ្លាស់ប្តូរលឿនខ្លះកុំធ្វើអោយនាងពិបាកចិត្ត» អ្នកដែលជាម្តាយក៏បានផ្តល់ជាដំបូន្មានដល់កូនប្រុសរបស់ខ្លួន។ ចំណែករាងមាំវិញគឺថាស្តាប់ដោយយកចិត្តទុកដាក់។
«ពេលម៉ែមានខ្ញុំប្រហែលជាបែបនេះហើយ?»
«ត្រូវហើយ តែកាលនោះម្តាយកូនមិនសូវចាញ់ប៉ុន្មានទេអ្នកដែលចាញ់គឺជាពុកទៅវិញ»
«ហឹស...ហឹស..» ពេលលឺឪពុករបស់ខ្លួននិយាយបែបនេះហើយធ្វើអោយអ្នកកម្លោះក៏ដូចជាគ្រួសារនាងក្រមុំសើចផងដែរ។
«បើកូនចាញ់ជំនួសអូនរ៉ូសប្រហែលជាល្អដើម្បីកុំអោយប្រពន្ធពិបាក» អ្នកកម្លោះនិយាយទាំងលើកដៃទៅអង្អែលមុខប្រពន្ធរបស់ខ្លួន។
«បើបងចាញ់កូនជំនួសអូនបងធ្វើការយ៉ាងម៉េច? មិនអីទេណា» នាងក្រមុំក៏តបទៅអ្នកកម្លោះវិញដោយញញឹមធ្វើអោយមនុស្សចាស់ទាំងសងខាងក៏ញញឹមពោរពេញដោយក្តីសុខបំផុតពេលឃើញកូនរបស់ខ្លួនស្រលាញ់គ្នាអីបែបនេះ។
«តែថាច្បាស់ទេដែលប្រពន្ធខ្ញុំចាញ់កូន»
«ច្បាស់» ស្តី្រចំណាស់ពីរនាក់តបដោយមិនស្ទាក់ស្ទើរព្រោះថាគាត់មានបទពិសោធន៍មុន។
«បើមិនជឿចាំពុកហៅពេទ្យមកពិនិត្យ»
«បាទ»
ក្រោយពីនិយាយគ្នារួចរាល់ហើយពេទ្យក៏បានអញ្ជើញមកដល់ភូមិគ្រឹះរបស់ព្រមទាំងពិនិត្យអោយច្បាស់នាងពិតជាមានផ្ទៃពោះមែនឬអត់? អ្វីដែលនឹកស្មានមិនដល់គឺថារ៉ូសមានគ៌រមួយខែហើយ។ រឿងល្អៗក៏កើតឡើងមិនឈប់អ្នកដែលជាប្តីមិនដែលហ៊ានទៅណាឆ្ងាយពីប្រពន្ធឡើយគឺនៅចាំបម្រើនាងគ្រប់បែបយ៉ាងទោះបីជាមានអ្នកបម្រើឆ្វេងស្តាំងក៏ដោយក៏បុរសដូចជាហាក់មិនហ៊ានបណ្តោយសោះ។
«ថ្ងៃស្អែកនេះបងត្រូវទៅធ្វើការនៅក្រៅខេត្តបងមិនចង់ទៅសោះ»
«មិនអីទេណា បងធ្វើការងារបងចុះណាព្រោះថាការងារនេះបងត្រូវតែទៅណាមួយពុកគាត់ចាស់ហើយគាត់ពិបាកក្នុងការធ្វើដំណើរឆ្ងាយ» រ៉ូសបានត្រឹមតែលួងលោមប្តីរបស់ខ្លួនដោយលើកដៃទៅអង្អែលមុខរបស់គេស្រាលៗព្រោះតែនាងដឹងយ៉ាងច្បាស់គេបារម្ភពីនាងប៉ុន្តែនាងក៏មិនចង់អោយគេចោលការងារធំឡើយ។
«បងត្រូវទៅពីរថ្ងៃណា» ទឹកមុខកំសត់ក៏បានបង្ហាញចេញមកធ្វើអោយនាងក្រមុំក្រសោបមុខរបស់គេហើយក៏អោនចុះទៅថើបថ្ពាល់របស់គេ។
«តែពីរថ្ងៃទេណា មិនមែនពីរខែឯណា» អ្នកកម្លោះលឺបែបនេះហើយអ្នកកម្លោះក៏បានអោនចុះទៅអង្អែលពោះរបស់ប្រពន្ធដែលធំជាងមុនឆ្ងាយនេះ ព្រោះថាកូនដែលនៅក្នុងផ្ទៃរបស់រាងស្តើងគឺមានអាយុ៧ខែហើយនេះនៅសល់តែ២ខែ១០ថ្ងៃទៀតគឺដល់ពេលដែលកូនរបស់ពួកគេអាចប្រសូត្រមកពិភពលោកខាងក្រៅហើយ។
«កូននៅជាមួយម៉ែកុំកូរម៉ែណា ពុកមិនបាននៅពីរថ្ងៃហាមរករឿងអោយម៉ែកូនពិបាកណា» អ្នកដែលកំពុងតែក្លាយជាឪពុករបស់គេក៏បាននិយាយទូន្មានកូននៅក្នុងផ្ទៃរបស់នាងដោយលើកដៃទៅអង្អែលថ្នមៗហើយគេក៏បានអោនចុះស្តាប់ថាកូនរបស់គេនិងតបដូចម្តេច។
«អួយ...» រ៉ូសក៏ស្រាប់តែស្រែកនិងស្ទាបពោះរបស់ខ្លួនទាំងមុខឈឺចាប់ព្រោះតែកូនកំហូចរបស់នាងបានកម្រើក។
«នែ!!ឃើញទេនេះនិយាយមិនទាន់ផុតពីមាត់ផងក៏ធ្វើបាបម៉ែដល់ថ្នាក់ហ្នឹងហើយ»
«ហឹស....ហឹស....ហេតុអ្វីក៏បន្ទោសកូនបែបនេះកូនក៏តែងតែបែបនេះហើយ»
«តែបងបារម្ភ»
«មិនអីទេ» ពេលលឺបែបនេះហើយអ្នកកម្លោះក៏បានក្រោកមកអង្គុយផ្អែមខ្លួននឹងសរសរហើយក៏ទាញភរិយារបស់ខ្លួនអោយផ្អែកខ្នងនឹងទ្រូងរបស់គេដោយមានគេអោបក្រសោបរាងកាយនាងជាប់។
«ជុប» គេក៏បានទាញដៃរបស់រាងស្តើងមកថើបរួចហើយក៏បន្តថើបសក់ដ៏ក្រអូបរបស់រាងស្តើង។ ថ្ងៃថ្មីក៏បានមកដល់រថយន្តក៏ត្រូវបានត្រៀមសម្រាប់រាងមាំស្រាប់ព្រោះថាគេត្រូវចេញទៅក្រៅខេត្ត ប៉ុន្តែអ្នកកម្លោះមិនបានទៅតែម្នាក់ឯងទេគឺមានអ្នកបើកឡានទៅជាមួយផងដែរ។
«បងទៅសិនហើយណាមើលថែខ្លួនអោយល្អណាចប់កិច្ចភ្លាមបងនឹងត្រឡប់មកវិញហើយណា»
«តាមសម្រួលទៅណាបងសម្លាញ់អូននៅទីនេះមានពុកនឹងម៉ែចាំមើលថែហើយ»
«កុំបារម្ភអីចាំម៉ែនិងពុកមើលថែកូនរ៉ូសណា»
«បាទពុក ម៉ែ»
«សូមអញ្ចើញលោកប្រុសតូច»ក្រោយពីរៀបចំឥវ៉ាន់ដាក់ក្នុងឡានអស់ហើយអ្នកបើកឡានក៏បានបើកទ្វារឡានអោយលោកប្រុសតូចរបស់គេ។
«ពុកម៉ែកូនលាសិនហើយណា»
«បាទ ចាស៎» អ្នកកម្លោះក៏ដើរទៅក្បែរប្រពន្ធរបស់ខ្លួនរួចហើយក៏អោនចុះថើបថ្ងាស់របស់នាងក្រមុំមុននឹងចេញដំណើរចេញទៅ។ មួយថ្ងៃបានកន្លងផុតទៅរាងមាំបានធ្វើការងារយ៉ាងរលូនដោយជាជួបជាមួយនឹងអ្នកមានមុខមាត់នៅក្នុងសង្គមនឹងនិយាយពីការងាររបស់គេ។ ហើយក៏ត្រូវជួបជាមួយនឹងអភិបាលខេត្តនិយាយអំពីការអភិវឌ្ឍខេត្តរបស់ខ្លួន ។ ថ្ងៃទីពីរក៏បានចូលមកដល់អ្នកកម្លោះបានទៅធ្វើការងាររបស់គេដូចថ្ងៃមុនដែរតែទាស់ត្រង់ថ្ងៃនេះគេបានជួបជាមួយនឹងមិត្តសម្លាញ់ពុករបស់ខ្លួនដែលត្រូវជាពុករបស់អ្នកនាងរីយ៉ា ។
«សួស្តីក្មួយលី»
«អូ!បាទជំរាបសួរលោកពូ» អ្នកកម្លោះវិញក៏បានត្រឹមតែញញឹមលើកដៃសំពះមនុស្សប្រុសចំណាស់ដើម្បីជាការគោរព ។
«ក្មួយសុខសប្បាយទេ?»
«បាទ!សុខសប្បាយទេ។ ចុះលោកពូវិញ?»
«បាទ!សុខសប្បាយទេ»
«បើជ្រុលជាមកដល់ទីនេះហើយអញ្ជើញទៅពិសារអាហារពេលល្ងាចនៅផ្ទះពូមួយពេលទៅ» ពេលលឺបែបនេះហើយអ្នកកម្លោះហាក់ចង់បដិសេធដែរព្រោះថាគេគិតចង់ត្រឡប់ទៅវិញទាំងល្ងាចដើម្បីទៅជួបប្រពន្ធគេវិញ តែមនុស្សចាស់បបួលហើយបើបដិសេធដូចជាមិនសមណាមួយជាមិត្តជិតស្និទ្ធិរបស់ពុកទៀត។
«បាទ» ចុងក្រោយអ្នកកម្លោះក៏សម្រេចចិត្តថានឹងទៅជាហូបអាហារពេលល្ងាចមួយពេលជាមួយនឹងគ្រួសារគាត់។ ពេលទៅដល់អាហារពេលល្ងាចក៏បានរៀបចំជាស្រេច គ្រាន់តែទៅដល់ភ្លាមគឺថាមានកូនស្រីរបស់គាត់រត់មកទទួលភ្លាមប៉ុន្តែកែវភ្នែករបស់នាងហាក់ចាប់អារម្មណ៍ជាមួយនឹងមនុស្សដែលមានឈ្មោះថាជាប្តីគេទៅវិញ។
«ជំរាបសួរបងទៅកូនស្រី»
«ជំរាបសួបងលី»
«បាទ ជំរាបសួរ»អ្នកកម្លោះក៏ញញឹមដាក់នាងក្រមុំដោយជាការរាក់ទាក់នាងក្រមុំ ។
«កូនរៀបចំអាហាររួចហើយមែនទេ?»
«ចាស៎រួចរាល់ហើយ»
«ល្អណាស់»
«អញ្ចឹងឆាប់ទៅនឹងបានញ៉ាំ» អ្នកកម្លោះក៏ដើរតាមម្ចាស់ផ្ទះទៅតុអាហារ។
«បងលីញ៉ាំអោយបានច្រើនទៅព្រោះធ្វើការពេញមួយថ្ងៃហើយ» មនុស្សស្រីដែលដឹងហើយលឺហើយថាគេមានប្រពន្ធតែមើលអាកប្បកិរិយានាងចុះធ្វើដូចជាមិនខ្វល់សោះ នាងក្រមុំបានដួសអាហារដាក់ចានអោយអ្នកកម្លោះ ។ ចំណែកឯអ្នកបើកឡានរបស់លីវិញបានត្រឹមតែឈរមើលចៅហ្វាយរបស់ខ្លួនដោយទាស់ទាល់។
«អរគុណ»
«អរ...ពុកម្តាយក្មួយសុខសប្បាយទេ?»
«បាទ....ពួកគាត់សុខសប្បាយ»
«ចុះប្រពន្ធក្មួយ?» ពេលសួរដល់សំនួរនេះធ្វើអោយកូនស្រីរបស់គាត់បានទម្លាក់ស្លាបព្រាចុះហាក់កំពុងតែចាំស្តាប់ចម្លើយរបស់គេអញ្ចឹង។
«បាទ!ប្រពន្ធខ្ញុំគឺសុខសប្បាយទេពេលនេះពួកយើងក៏កំពុងតែមានកូនដូចគ្នា សល់តែពីរខែទៀតអូនរ៉ូសនឹងសម្រាលកូនហើយ» រីយ៉ាគ្រាន់តែលឺប្រយោគនេះភ្លាមនាងក្តាប់ស្លាបព្រាស្ទើរតែបាក់ទៅហើយ។
«កូនយ៉ា រីយ៉ា» អ្នកដែលជាឪពុកក៏ហៅកូនជាពីរដងទើបនាងភ្ញាក់ខ្លួន។
#Aries
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Romanceរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...