ក្តីស្នេហ៍ជានិរន្ត៍ ភាគទី៥

40 3 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៥
«សុំទោសទានម្ចាស់ ខ្ញុំមិនប្រយ័ត្នក៏ធ្វើអោយធ្លាក់ចានបែក» រាងស្តើងក៏ប្រញាប់ប្រមូលអំបែងចានដែលបែកនោះទាំងភ្នែកស្រក់តែនាងក៏ប្រញាប់លើកដៃជូតចេញដើម្បីកុំអោយមានអ្នកណាឃើញទឹកភ្នែករបស់នាង។
«ពិតជាមិនចេះប្រយ័ត្នមែន» ម្តាយរបស់លីក៏បានស្តីរអ៊ូទាំងសម្លឹងមើលរាងស្តើង។
«ព្រោះថាកូនប្រុសរបស់ខ្ញុំក៏ចាស់ទុំហើយ»
«ណាមួយពួកយើងក៏ធ្លាប់និយាយគ្នារួចហើយ»
«នេះម្ចាស់ម៉ែនិងម្ចាស់ពុកកំពុងតែ.....» និយាយតែប៉ុណ្ណឹងរាងមាំក៏បានឈប់និយាយព្រោះតែម៉ែដោះដែលអង្គុយក្បែរគេបានចាប់ដៃរបស់គេជាប់។
«នៅសល់តែប៉ុន្មានថ្ងៃទៀតក៏ដល់ពេលវេលាល្អសម្រាប់ពួកគេហើយ»
«កូនអរគុណម្ចាស់ពុកនិងម្ចាស់ម៉ែហើយណាដែលព្រមទទួលកូនស្រីម្នាក់នេះជាកូនប្រសារ» នាងក្រមុំនិយាយទាំងអៀនមុខឡើងក្រហម ខុសពីអ្នកកម្លោះរបស់យើងឯនេះវិញគឺគឺថាមុខមិនស្រស់សោះ។ ក្នុងចិត្តវិញកំពុងតែនឹកដល់មនុស្សស្រីដែលបានដឹងលឺរឿងនេះហើយនាងបានដើរចេញទៅទាំងទឹកភ្នែក ទោះបីជានាងព្យាយាមបិតបាំងមិនអោយគេដឹងតែគេអាចមើលឃើញថានាងឈឺចាប់។ ក្រោយពីភ្ញៀវទាំងអស់បានត្រឡប់ទៅវិញនៅពេលនេះមានតែមនុស្សបួននាក់ប៉ុណ្ណោះដែលកំពុងតែអង្គុយសម្លឹងមើលមុខគ្នា។
«នេះម្ចាស់ម៉ែនិងម្ចាស់ពូកមានសួរខ្ញុំទេ?»
«ហើយយ៉ាងម៉េច? កូនក៏ដល់វ័យត្រូវតែមានគូស្រករដែរ»
«តែខ្ញុំមិនបានស្រឡាញ់អ្នកម្នាងរ៉ានីទេ»
«គ្មានអ្នកណាដែលសក្តិសមជាមួយនឹងកូនទេ» ឳពុករបស់រាងមាំនិយាយទាំងសម្លឹងមើលមុខរបស់គេ។
«ខ្ញុំដឹងថាអ្នកទាំងពីរចង់អោយខ្ញុំរៀបគេជាមួយនឹងរ៉ានីព្រោះតែអ្វី ព្រោះនាងមានទ្រព្យដូចជាគ្រួសាររបស់យើង»
«ត្រូវហើយ»
«លោកប្រុស» ម៉ែដោះរបស់គេក៏បានក្រសោបដើម្បីគេជាប់ដើម្បីអោយគេនិយាយតាមសម្រួលព្រោះថាទឹកមុខរបស់គេបញ្ជាក់យ៉ាងច្បាស់គេថាកំពុងតែខឹងអ្នកដែលជាម៉ែដោះដឹងច្បាស់ដោយសារតែគាត់ចិញ្ចឹមមើលថែអ្នកកម្លោះតាំងពីតូច។
«យ៉ាងម៉េចឯងកំពុងមានសង្សាមែនទេបានប្រឹងបដិសេធ»
«ខ្ញុំ..»
«លោកប្រុសតូច» ម៉ែដោះក៏បានព្យាយាមហាមគាត់មិនអោយនិយាយចេញមកទេព្រោះថាមិនមែនគាត់មិនដឹងនោះទេ ។
«ខ្ញុំគ្មានទេ ខ្ញុំគ្រាន់តែមិនចង់អោយម្ចាស់ពុកម្ចាស់ម៉ែធ្វើអ្វីដែលខុស បើខ្ញុំមិនបានស្រឡាញ់ប្អូនផងដូចជាការធ្វើបាបចិត្តនាងអញ្ចឹង»
«នៅក្បែរៗយូរទៅនឹងស្រឡាញ់ហើយ»
«វាមិនងាយដូចអ្វីដែលអ្នកទាំងពីរគិតឡើយ»
«ពុកមិនខ្វល់ឡើងឯងត្រូវតែរៀបការជាមួយនឹងរ៉ានីនៅចុងខាងនេះ» ឳពុករបស់គេនិយាយទាំងសម្លក់មុខគេរួចហើយក៏ដើរចេញទៅបាត់។
«ខ្ញុំពិតជាមិនបានស្រឡាញ់រ៉ានីពិតមែន អោយខ្ញុំទៅរៀបការជាមួយនឹងនាងយ៉ាងម៉េច?» អ្នកដែលជាម្តាយក៏មិននិយាយអ្វីច្រើនដែរគឺគាត់ក៏បានដើរចេញដូចគ្នា។
«គិតមួយណាអ្នកអង្គម្ចាស់តូចរបស់ម៉ែ» អ្នកដែលជាម៉ែដោះក៏បានទាញកូនប្រុសអោយអង្គុយ។
«ហឹម...វាមិនងាយឡើយខ្ញុំដឹងថាម្ចាស់ម៉ែម្ចាស់ពុកនឹងមិនព្រមដាច់ខាត»
«ម៉ែក៏មិនដឹងថានឹងជួយកូនយ៉ាងម៉េចដែរ ម៉ែដឹងថាកូនស្រឡាញ់ក្មួយឆេ»
«នេះម៉ែដឹងដែរ»
«ចាស៎»
«ពេលនេះមិនដឹងថាឆេទៅសំងំខូចចិត្តនៅទីណាទេ ព្រោះថាឆេយ៉ុងក៏បានស្តាប់គ្រប់យ៉ាង» រាងមាំក៏បានត្រឹមតែអង្គុយដកដង្ហើមធំហើយក៏ដើរចេញទៅក្រៅបាត់។ ច្បាស់ណាស់គេថានឹងទៅរករាងស្តើងដើម្បីលួងលោមនាងក្រមុំ។
«អ្នកមីងឆេយ៉ុងនៅឯណា?» ពេលទៅដល់ផ្ទះស្រាប់តែមិនឃើញរាងស្តើង អ្នកកម្លោះក៏បានសួរម្តាយរបស់នាង។
«ចា៎.....អ្នកអង្គម្ចាស់ខ្ញុំក៏មិនដឹងដែរទាន មុននឹងឃើញកូនដើរចេញទៅខាងក្រោយផ្ទះ ក៏មិនដឹងថាទៅណាដែរ»
«បាទ» និយាយរួចរាងមាំក៏បានដើរទៅខាងក្រោយ គេគិតថានាងប្រហែលជាទៅសួនខាងក្រោយហើយ។
«មកសំងំអីនៅទីនេះហឹម» គ្រាន់តែលឺសំឡេងរបស់រាងមាំភ្លាមនាងក្រមុំរហ័សយកដៃជូតទឹកភ្នែករបស់ខ្លួនចេញមុននឹងបែរមុខមករករាងមាំ។
«អត់មានអីទេបន្តិចទៀតអូនត្រឡប់ទៅវិញហើយ»
«កុំកុហកបងដឹងថាអូនកំពុងតែយំ»
«អូនមិនបានយំទេ»
«អ្ហឹក» គេក៏មិនបាននិយាយអ្វីច្រើនដែរ គឺថារាងមាំបានចូលទៅរកនាងហើយក៏ទាញនាងមកអោបដោយក្តីបារម្ភ គេបារម្ភថាគេនឹងមិនអាចយកឈ្នះគ្រួសាររបស់ខ្លួនបាន។ ចំណែកនាងក៏លើកដៃទៅអោបគេវិញដូចគ្នា គឺខ្លាចនឹងមិនបាននៅក្បែរគេមិនបានប្រើជីវិតគូជាមួយគ្នា។ ទឹកភ្នែក៏ស្រក់ចុះមកអាចធ្វើអោយអ្នកកម្លោះដឹងព្រោះទឹកភ្នែកនាងបានប៉ះនឹងទ្រូងរបស់គេ។
«បងធ្វើអោយអូនយំទៀតហើយ»
«ហឹក....ហឹក...កុំបន្ទោសខ្លួនឯងអី» នាងក្រមុំក៏យំកាន់តែខ្លាំងពេលលឺគេនិយាយប្រយោគនេះ។
«បើសិនជាអូនជាត្រកូលអ្នកមានប្រហែលជាគ្មានរនាំងឡើយ»
«បងនឹងជំនះពួកគាត់អោយបាន បងមិនធ្វើអោយអូនយំទៀតឡើយ»
«បងជឿជាក់ទេដែលបងអាចយកឈ្នះពួកគាត់បាន»
«បងសន្យាណា» គេក៏អោបរឹតរាងកាយរបស់នាងក្រមុំកាន់តែណែនជាងមុន។
«អូនមិនចង់អោយបងពិបាកដោយសារតែអូនឡើយ»
«អូនគិតចង់អោយបងទៅគេមែនទេ បងមិនព្រមដាក់ខាតបងមិនអោយទៅណាឡើយបងយើងនឹងនៅក្បែរគ្នារហូត» រាងកាយតូចស្តើងត្រូវបានរាងមាំអោបកាន់តែណែនពេលលឺនាងនិយាយថាចង់ចុះចាញ់ចង់បោះបង់គេទឹកភ្នែកគេស្ទើរតែស្រក់ចុះ បេះដូងដូចជាពុះជាចម្រៀកៗ។ អ្នកទាំងក៏បានត្រឹមតែឈរអោបគ្នាលួងលោមគ្នាទៅវិញទៅមកទាំងគ្មានសង្ឃឹមថានឹងបានជួបគ្នាឬអត់។ ពេលវេលាក៏ចុះតែកន្លងផុតទៅថ្ងៃអាពាហ៍ពិពាហ៍ក៏ជិតឈានមកដល់ដូចគ្នា រាងមាំវិញព្យាយាមណាស់គឺព្យាយាមបដិសេធនឹងម្តាយគេ។
«កូនចង់ទៅណា បន្តិចទៀតរ៉ានីមកហើយកូនត្រូវនាំអ្នកម្នាងទៅទិញសម្លៀកបំពាក់ណា»
«ពេលលឺម្តាយឃាត់បែបនេះធ្វើអោយគេរឹតតែផ្គើន គឺគេជ្រើសយកការដើរចេញតែម្តង។
«កូនលី...ឈប់កុំចេញពីទីនេះអោយសោះ» គេនៅតែមិនខ្វល់ហើយដើរចេញទៅបាត់។
«កូននេះកាន់តែធ្វើការផ្តេសផ្តាស់ហើយ»
«ហឹស...ត្រូវតែប្រើថ្នាំខ្លាំងជាមួយនឹងកូននេះខ្លះ» អ្នកដែលជាឳពុកបាននិយាយទាំងសម្លឹលមើលដំណើររបស់កូនប្រុស។
ក្រឡែកមកមើលឆេយ៉ុងឯនេះវិញគឺថានាងក្រមុំកំពុងតែមកអង្គុយកាច់ផ្កាឈូកដោយស្នាមញញឹមជាប់ជានិច្ច។ ស្នាមញញឹមរបស់នាងនិងរូបសម្បត្តិរបស់នាងគឺពិតជាមានភាពរម្យទមខ្លាំងណាស់។ ធ្វើអោយអ្នកកម្លោះដែលទើបនឹងដើរមកទាំងខឹងម្តាយឳពុកផងក៏ញញឹមចេញមកសំឡេងមើលនាងក្រមុំដែលកំពុងតែអង្គុយក្រោមម្លប់ឈើ។
«ជុប» គេក៏បានចូលទៅអង្គុយពីក្រោយនាងក្រមុំនឹងអោបចង្កេះនាងជាប់មួយនឹងការផ្តល់ស្នាមថើបយ៉ាងផ្អែមល្ហែម ។
«នេះមកហេតុអ្វីមិនប្រាប់អោយអូនដឹង»
«កំពុងតែធ្វើអី?»
«កំពុងតែអានសៀវភៅទេដឹង»មើលនាងឆ្លើយចុះ មកឌឺគេអីបែបនេះ។
«នេះផ្កើនបងមែនទេ?»
«អត់ទេ អូនធ្វើលេងទេ»
«បែបនេះត្រូវតែដាក់ទោសទើបបាន...ជុប...សឺត» ពេលលនោះគេក៏បានអោនចុះថើបថ្ពាល់នាងឆ្វេងផងស្តាំផងទោះនាងប្រឹងគេចយ៉ាងណាក៏មិនបាន។
«លី....លែ...ហឹស....ហឹស...លែងអូន» គិតថាគេនឹងលែងនាងងាយៗមានទេ គេបានអោបនឹងថើបនាងទាំងថ្ពាល់ទាំងថ្ងាស់លឺតែសំឡេងសើចរបស់អ្នកទាំងពីរ។

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now