ក្តីស្នេហ៍ជានិរន្ត៍
ភាគទី៤៩ [ខ្មោចលងទៀតហើយ]🥹
មិនយូរប៉ុន្មានការសាងសង់បន្ថែមនិងរៀបចំរបស់ភូមិគ្រឹះក៏ត្រូវបានរៀបចំហើយមួយរយភាគរយនឹងបើកសម្ពោធប្រើប្រាស់ជាផ្លូវការ។ ពេលរាត្រីក៏បានចូលមកដល់ដោយមានភ្ញៀវមកចូលរួមកម្មវិធីបើកសម្ពោធយ៉ាងច្រើនកុះករសុទ្ធតែជាអ្នកដែលដែលមានមុខមាត់ក្នុងសង្គម។
«បន្តិចទៀតបងយកហើយណា?»
«ចា៎» នាងក្រមុំក៏បានតបទៅគេវិញយ៉ាងពិរោះ
«បើកបរប្រយ័ត្នប្រយែងផងណា»
«បាទ!អូនសម្លាញ់» ក្រោយពីនិយាយគ្នារួចរាល់ហើយក៏សន្ទនារបស់ពួកគេក៏ត្រូវបានបញ្ចប់។
«អ្ហឹក» ពេលនោះរាងស្តើងក៏បានខ្សែដែលដែលនៅលើរបស់ខ្លួនចេញព្រោះតែនាងគិតថានឹងពាក់វិញពេលរៀបចំខ្លួនហើយ។ មិនយូរប៉ុន្មានលីសាក៏បានមកដល់ខន់ដូររបស់នាងនឹងចូលទៅទទួលនាងដល់ខាងក្នុង។
«នេះបងមិនបានបើកឡានមកខ្លួនឯងទេ?»
«អត់ទេ ថ្ងៃនេះថ្ងៃពិសេសត្រូវតែមានអ្នកបើកឡានហើយ» រាងមាំនិយាយទាំងញញឹមដាក់នាង។
«តែងខ្លួនស្អាតបែបនេះបងមិនចង់នាំអូនទៅសោះ» គេក៏ដើរទៅអោបនាងក្រមុំដែលស្លៀករ៉ូបពណ៍មាសយ៉ាងស្រស់ស្អាតដែលបង្ហាញសាច់ស្មាដ៏សខ្ចីនិងទន់រលងរបស់នាងធ្វើអោយគេឈរសម្លឹងមើលនាងជាមួយនឹងស្នាមញញឹម ។
«ហួងហែងម្លេះ?» នាងក៏បានបែរមកសម្លក់
«នេះ!មកសម្លក់បងបែបនេះបងនិយាយអ្វីខុស»
«ក៏បងនឹងហួងហែងអូនមើលតែគេអាចយកអូនពីបងបាន»
«ក៏មិនចង់អោយគេឃើញអូន មកតែងខ្លួនស្អាតៗអីបែបនេះ មិនចង់អោយអ្នកផ្សេងមើលអូនក្រៅពីបង»
«អូនមិនអាចហាមគេមិនអោយមើលអូនបាន តែបងកុំបារម្ភព្រោះថាមនុស្សដែលអូនចង់មើលនិងនៅក្បែរគឺមានតែបងប៉ុណ្ណោះ» ពេលលឺបែបនេះហើយធ្វើអោយគេញញឹមចេញមកហើយក៏ដើរទៅរកនាងក្រមុំ។
«ជុប» គេក៏អោបនាងក្រមុំជាប់និងទម្លាក់បបូរមាត់ទៅថើបបូរមាត់របស់នាងយ៉ាងផ្អែមល្ហែម។
«បងដូចប្តូរចិត្តឈប់ចង់ទៅវិញហើយ» គេក៏បានអោនខ្សឹបក្បែរត្រចៀកនាង។
«អត់ទេ....នេះបងជាម្ចាស់កម្មវិធីទាំងមូលណា»
«តែ...»
«គ្មានតែអីទេ...តោះ....ជុប» ដើម្បីលួងចិត្តរបស់គេ នាងក៏បានងើយទៅថើបបបូរមាត់របស់គេ។
«តោះ» នាងក៏បានក្រសោបដៃរបស់គេជាប់ដើម្បីចេញទៅភូមិគ្រឹះ។ មិនយូរប៉ុន្មានពួកគេក៏បានមកដល់ភូមិគ្រឹះដែលមានប៉ាម៉ាក់របស់ពួកគេកំពុងតែឈរទទួលភ្លៀវ។
«ចូលរួមអបអរសាទផងណាសម្រាប់ការសម្រេចចិត្តនូវគម្រោងការរបស់ឯង» ជីស៊ូក៏បានកាន់បាច់ផ្កាមកអោយមិត្តរបស់ខ្លួនដើម្បីជាការអបអរ។
«ចូលរួមត្រេកអរផងណា» ជេននីក៏បាននិយាយមកកាន់គេជាមួយនឹងស្នាមញញឹម។
«ទាំងនេះក៏បានអ្នកទាំងអស់គ្នាជួយដូចគ្នា»
«តោះ...លើកកែវឡើង» អ្នកទាំងបួនក៏បានលើកកែវស្រាផឹកនិងនិយាយជជែកគ្នាយ៉ាងយូរ។ រហូតដល់យប់ជ្រៅភ្ញៀវដែលបានចូលរួមក៏នាំគ្នាត្រឡប់ទៅវិញអស់។
«យប់ហើយពួកយើងគេងនៅទីនេះហើយណា»
«ប៉ាក៏គិតអញ្ចឹងដែលព្រោះថាយប់ជ្រៅហើយណាមួយម្នាក់ៗសុទ្ធតែផឹកស្រា»
«មែនហើយ» ប៉ាម៉ាក់ជាមួយនឹងយាយរបស់រាងស្តើងក៏បានងក់ក្បាលយល់ស្រប។ ចុងក្រោយពួកគេទាំងអស់កគ្នាក៏បានសម្រេចចិត្តបើកបន្ទប់គេងនៅទីនេះ។ យប់កាន់តែជ្រៅម្នាក់ក៏បានចូលនិន្រ្ទាលង់លក់អស់ព្រោះតែអស់កម្លាំង។ ក្រឡែកមកមើលរាងស្តើងឯនេះវិញគឺថានាងកំពុងតែគេងអោបលីសាយ៉ាងណែនមើលទៅពិតជាមានក្តីសុខខ្លាំងណាស់។ ដោយនាងបានគេងកើយលើទ្រូងរបស់លីសា។
«..ហ្ហឹក....អ្ហឹក» កំពុងតែគេងលក់ស្កប់ស្កល់សុខៗនាងក៏ស្រាប់តែភ្ញាក់នាងបានទាញទូរស័ព្ទមកមើលក៏ឃើញថាម៉ោង២យប់ទៅហើយ។
«នេះម៉ោងពីរទេ» នាងក៏បានដាក់ទូរស័ព្ទចុះដោយទម្លាក់ជើងចុះដូចបម្រុងនឹងចុះទៅណាអញ្ចឹង។ នាងមិនហ៊ានបើកភ្លើងឡើយព្រោះខ្លាចរំខានដល់ដំណេករបស់លីសាដែលកំពុងតែគេងលក់។
«...» នាងក៏បានដើរមកបើកទូរទឹកដោយយកទឹកនៅក្នុងនោះមកផឹក។
«ផឹប» ស្រាប់តែពេលនោះនាងស្រាប់តែមានអារម្មណ៍ថាមានស្រមោលថ្មីកំពុងតែរត់កាត់ក្រោយខ្នងរបស់នាងយ៉ាងលឿនធ្វើអោយនាងព្រឺរសម្បុរនាងក៏បានបែរមកមើលយ៉ាងលឿនប៉ុន្តែបែរជាមិនឃើញអ្វីសោះ។
«...»ដោយឃើញថាមិនមានអីនាងក៏បានត្រឹមតែក្រវីក្បាលហួសចិត្តនឹងខ្លួន។
«នេះប្រហែលជាហត់ពេកទេដឹង?» នាងក៏បានបោះជំហ៊ានទៅមុខដើម្បីដើរទៅគេង។
«ជុប» ពេលទៅដល់គ្រែនាងក៏បានអោនចុះថើបថ្ពាល់អ្នកដែលកំពុងតែគេងលក់ហើយក៏ទម្លាក់ខ្លួនឯងឡើយទ្រូងរបស់គេជាមួយនឹងស្នាមញញឹមរួចហើយក៏បិតភ្នែកគេងវិញ។
«អ្ហឹក» នាងកំពុងតែគេងលក់បានបន្តិចហើយស្រាប់តែបើកភ្នែកមកវិញភ្លាមៗ។
«អ្ហឹក» រ៉ូសក៏ស្រាប់តែក្រោកអង្គុយធ្មឹងដោយភ្នែកបើកធម្មតា។
«......» នេះមានរឿងអ្វីទៅហេតុអ្វីនៅសុខៗនាងក៏ក្រោយបែបនេះ ។ នាងបានបើកភួយហើយក៏ក្រោកចេញពីគ្រែដើម្បីសម្តៅទៅទ្វារដូចជាមនុស្សខ្មោចចូលអញ្ចឹង។
«...ក្រាក!!» នាងក៏បានបើកទ្វារចេញដើរចេញទៅ ចំណែកលីសាឯនេះវិញគឺថាគេងលក់ដូចត្រូវគេសណ្តំអញ្ចឹង ។
«ហឹស....ហឹស» នាងក្រមុំក៏ចេះតែដើរទៅមុខជារឿយៗជាមួយនឹងស្នាមញញឹមដ៏គួរអោយខ្លាច។ មិនយូរប៉ុន្មាននាងក៏បានចេញមកដល់ខាងក្រៅរួចហើយនាងក៏បន្តដើរទៅខាងក្រោយភូមិគ្រឹះទាំងយប់ងងឹត នេះសំណាងហើយដែលមានភ្លើង។
«ហាស.....ហាស...ថ្ងៃគឺជាថ្ងៃចុងក្រោយយរបស់ងហើយ» នាងក្រមុំក៏បានឈរសើចយ៉ាងសប្បាយ ពេលនេះគឺនាងកំពុងតែឈរនៅនឹងមាត់ស្រះ។
«...ហាស.....ហាស»នាងក៏បានសម្លឹងមើលទៅទឹកស្រះឈូកដែលនៅចំពោះមុខរបស់នាងហើយក៏ដើរទៅមុខតិចៗ។
«តឹប!!» សំឡេងសម្រឹបជើងរបស់នាងក៏បានបន្លឺឡើងយឺតដោយនាងបានចុះទៅក្នុងទឹកស្រះនោះយឺតៗតាមកាំជណ្តើរៗម្តងមួយកាំ។
«ហឹស....ហឹស......ថ្ងៃចុងក្រោយរបស់នាងក៏បានមកដល់...ហាស....ខ្ញុំរងចាំយូរហើយ» ក្រោយពីឈរនិយយានឹងសើចចប់នាងក្រមុះក៏ចុះមួយកាំទៀត មិនយូរប៉ុន្មានជើងរបស់នាងក៏បានចុះទៅដល់កាំដែលមានទឹក ហើយនាងក៏តែបន្តពោះជំហ៊ានទៅមុខទៀតរហូតដល់ទឹកនោះបានលិចត្រឹមចង្កេះរបស់នាងរាងស្តើង។
«....» ហើយនាងក៏កាន់តែបន្តចុះទៅក្រោមទៀតរហូតដល់ទឹកលិចត្រឹមដើមទ្រូងរបស់នាង។
«អ្ហឹក....នេះខ្ញុំមកធ្វើអី?» ពេលនោះនាងស្រាប់តែដឹងខ្លួនមកវិញធ្វើអោយនាងភ័យជាខ្លាំងព្រោះថានៅសុខៗក៏មកឈរក្នុងទឹកស្រះអីបែបនេះ។
«ផឹប» នាងមិនទាន់ទាំងឡើងទៅខាងលើវិញផងស្រាប់តែមានដៃសស្លេកពោរពេញដោយសរសៃទាវបានចាប់កជើងរបស់នាងនឹងបានទាញនាងទម្លាក់ចុះទៅក្នុងទឹកធ្វើអោយនាងត្រូវបោកក្បាលនឹងជណ្តើររហូតដល់បែកក្បាល។
«អ្ហឹក..ជួយ...»ប៉ុន្តែនាងនៅមានស្មារតីនៅឡើយគឺអាចរើសបម្រាស់ខ្លួនចេញបានប៉ុន្តែជើងរបស់នាងគឺត្រូវបានគេចាប់ជាប់មិនអោយនាងស្ទុះមកលើវិញបានឡើយ។
«ខិ...ខិ» ពេលនោះរាងកាយរបស់នាងក្រមុំត្រូវបានគេទាញចូលទៅក្នុងទឹកកាន់តែជ្រៅប៉ុន្តែនាងនៅតែព្យាយាមប្រើដង្ហើមនៅក្នុងទឹកទាំងភ្នែកបើកមើលថាមានអ្វីជាប់នឹងជើងនាងឬអត់។ ប៉ុន្តែអ្វីដែលនាងឃើញស្ទើរតែធ្វើអោយគាំងបេះដូងគឺជាមុខរបស់រីយ៉ាដោយសស្លេកស្លាំង កែវភ្នែកខ្មៅកំពុងតែសម្លឹងមើលមុខនាងនឹងទាញជើងនាងមិនអោយស្ទុះទៅលើវិញបានឡើយ។
«លែង...ខ្ញុំ» ពេលនោះនាងក៏បានសុំអោយគេលែងនាងដោយប្រើភាសានិយាយនៅក្នុងចិត្ត។
«នាងត្រូវតែស្លាប់» មិនយូរប៉ុន្មាននាងក្រមុំហាក់ដូចជាជាគ្មានកម្លាំងនឹងរើសបន្តភ្នែក៏បានបិតយឺតតែអ្វីដលនាងទឹកឃើញមុខគេគឺនឹកដល់លោកយាយរបស់ខ្លួន ប៉ាម៉ាក់ហើយនាងក៏នឹកដល់ឈ្មោះលីសា។
«អូនស្រឡាញ់បងលី»
YOU ARE READING
ក្តីស្នេហ៍ជានិរន្តិ៍
Lãng mạnរឿងនិយាយពីស្នេហារវាងមនុស្សពីរនាក់បានស្រឡាញ់គ្នា ប៉ុន្តែដោយសាររនាំងវណ្ណៈទើបពួកគេត្រូវបែកគ្នាដោយសារស្លាប់។ ប៉ុន្តែពួកគេបានសច្ចារថានឹងតាមរកគ្នានៅជាតិថ្មី វាដូចគេសន្យាអញ្ចឹងពួកគេបានរស់នៅជាមួយគ្នារហូតបង្កើតបានគ្រួសារ ជាអកុសលអ្នកទាំងពីរក៏ត្រូវបែកបាក់គ្នាម...