Part 1 : ស្នេហាបង្ខំ

9.5K 259 11
                                    

Tae'POV: នេះជាទំព័រដំបូងដែលខ្ញុំចាប់ផ្តើមបើកនូវសៀវភៅមួយក្បាលនេះអាន ខ្ញុំមិនដឹងឡើយថា ខ្ញុំនឹងឆ្លងកាត់នូវអារម្មណ៍យ៉ាងណាខ្លះជាមួយនឹងដំណើរនៃខ្សែរជីវិតដែលគ្មានផ្លូវជ្រើសរើស។ គ្រប់ខ្លឹមសារនិងអត្ថន័យតែងបង្កប់នូវភាពដិតដាមក្នុងអារម្មណ៍ ដូចជាជីវិតរបស់ខ្ញុំដែលឆ្លងកាត់មកគ្រប់បញ្ហានិងរសជាតិ តែខ្ញុំនៅតែអាចរកច្រកចេញបាន ខុសពីពេលនេះដែលខ្ញុំហាក់ជាប់គាំងទោះចង់ស្រែកយំក៏មិនចេញ។

«ប៉ាខ្ញុំមិនអាចធ្វើបែបនេះបានទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ បើខ្ញុំធ្វើបែបនេះប្រៀបដូចជាកំពុងបំបែកបំបាក់គេយ៉ាងចឹង»សម្លេងឈ្លោះប្រកែកគ្នារវាងឪពុកកូនខ្ទរពេញផ្ទះ សម្ដីហាស្ដីដាច់អហង្ការ នៅតែមិនអាចបង្ខំកូនម្នាក់ឱ្យតាមចិត្តខ្លួនបាន។

«Tae តែប៉ាយល់ព្រមជាមួយនឹងគេហើយ តើកូនចង់ឲ្យប៉ាទៅដោះសារជាមួយនឹងគេបែបណា?»

«ប្រាប់គេទៅថាសុំផ្ដាច់ពាក្យ ម្យ៉ាងកូនប្រុសរបស់គ្រួសារ Jeon ក៏ប្រហែលជាមិនចង់រៀបការជាមួយនឹងខ្ញុំដូចគ្នា»មិនមែនគេមិនស្គាល់ Jeon Jungkook ម្នាក់នេះឯណា ជាបុគ្គលល្បីល្បាញក្នុងវិស័យកីឡា គេក៏ជាអ្នកគាំទ្ររបស់នាយម្នាក់ដែរ អ្វីដែលគេមិនអាចធ្វើទៅរួចគឺតាំងខ្លួនជាជនទីបី។

«ធ្វើបែបនេះមិនបានទេ គ្រួសារគេច្បាស់ជារករឿង Tae តើកូនអាចសម្របតាមប៉ាមួយរឿងបានដែរទេ តាំងពីតូចដល់ធំប៉ាមិនដែលធ្វើឱ្យកូនទាស់ចិត្តទេ»

«ប៉ា!មិនមែនខ្ញុំចង់ប្រឆាំងនឹងប៉ាទេ តែគេមានគូហើយ ប៉ាគិតថាគេនឹងព្រមឬ?»Tae អង្គុយធ្វើមុខស្អុយ នរណាដែលមិនចង់រៀបការជាមួយ Crush ណាស់តែគេមានសង្សារហើយ នរណាក៏ដឹងពីទំនាក់ទំនងរបស់ពួកគេដែរ។

«តែ Tae ពួកយើងគ្មានជម្រើសទេ»Mr.Kim ទម្លាក់សម្លេងបន្តិច ដាក់ខ្លួនអង្គុយក្បែរកូនប្រុសតែមួយគ្រាប់ស្រឡាញ់ស្មើជីវិត។ គាត់មើលមិនឃើញនរណាដែលសាកសមជាមួយ Tae ជាង Jungkook ម្នាក់នោះឡើយ។

«ហេតុអីក៏ថាគ្មានជម្រើស? បើប៉ាពិបាកចរចា ចាំកូនជាអ្នកសុំគាត់ផ្ដាច់ពាក្យក៏បាន»

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now