# KMS' Bank
ក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ Jungkook អង្គុយឆែកមើលសារទាំងប៉ុន្មានដែលនាងធ្លាប់បានទាក់ទងជាមួយក្រុមឃាតករអស់ទាំងនោះ គ្រប់យ៉ាងក៏ត្រូវបានបង្ហាញឡើងថាមនុស្សដែលនៅពីក្រោយរឿងនេះគឺជានាង។ បើនាយដឹងយឺតពេលជាងនេះ មនុស្សបន្ទាប់ដែលត្រូវនាងសម្លាប់ប្រាកដជា Tae មិនខាន។Jungkook បានត្រឹមដកដង្ហើមធំបោះទូរស័ព្ទទៅលើតុ ទាំងកំពុងគិតថាគួរធ្វើបែបណាចំពោះនារីខ្លួនតូចរូបនេះ ប៉ុន្តែភ្លាមនោះទូរស័ព្ទ Chaisa ស្រាប់តែរោទ៍ឡើង ដាស់អារម្មណ៍របស់រាងក្រាស់ឱ្យរហ័សលើកទទួល ព្រោះលេខនេះនាយស្គាល់ច្បាស់ មិនប្រាប់ក៏ដឹងថាអ្នកណា។
«ហាឡូ!! ពេលនេះនាងនៅឯណា?»សម្លេងពីខ្សែរម្ខាងទៀត ដោយគ្រាន់តែនាយលើកទទួល ក៏រហ័សសួរនាំទៅហើយ មើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាណាស់។
«រកនាងមានការអ្វីឬ?»Jungkook ពោលឡើងដោយសម្ដីឌឺដង ជាមួយនឹងទឹកមុខញញឹមមិនរលុប។
«អ្នកណា?»Seijun លោតសញ្ញាសួរពេញខួរក្បាល ព្រោះនេះមិនមែនជាសម្លេង Chaisa តែជាសម្លេងរបស់មនុស្សប្រុសទៅវិញទេ។ គេគ្រាន់គិតទុកក្នុងចិត្ត តែមិនប្រាកដថាជាអ្នកណា។
«ភ្លេចមិត្តចាស់ហើយហ្អី ទើបនឹងបែកគ្នាសោះហ្នឹង?»
«អា Jungkook!!»Seijun សង្កត់សម្លេងទាំងសង្រ្កៀតជើងធ្មេញ លឺត្រឹមសម្លេងតែគេស្រមៃដល់មុខរបស់មិត្តដែលគេសែនស្អប់។ បើពេលនេះកំពុងតែឈរទល់មុខគ្នាវិញ ប្រហែលជាដាល់គ្នាដល់ដេករៀងខ្លួនហើយទេដឹង។
«យ៉ាងម៉េច...ហៅឈ្មោះយើងខ្លាំងៗបែបនេះប្រយ័ត្តជាប់អណ្ដាតក្រលាស់លែងបាន»
«Chaisa នៅឯណា?»
«នាងនៅជាមួយយើងហើយ ឯងកុំបារម្ភ!!»
«ឱ្យនាងមកជួបយើងឥឡូវនេះ»
«ឯងជាស្អីទើបមកបញ្ជាយើង? សម្ដីដែលគេចាត់ទុកត្រឹមជាសម្រាម គ្មានអ្នកណាគេយកត្រចៀកស្ដាប់ទេ»
«ឯងដូចជាមានអំណួតលើខ្លួនឯងពេកហើយ គង់នឹងមានថ្ងៃមួយ ឯងក៏នឹងអស់តម្លៃដូចជាយើងយ៉ាងអញ្ចឹង ថាមិនត្រូវអ្នកដែលទាត់ឯងចោលអាចជាប្រពន្ធឯងក៏ថាបាន»
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...