រាងកាយស្រាលខ្ញើចត្រូវបានលើកដោយកាយមាំរបស់រាងក្រាស់ ដែលបីគេចូលមកក្នុងបន្ទប់ដោយមិនថ្នមអ្វីបន្តិច មុននឹងបោះ Tae ទៅលើគ្រែទាំងមិនប្រណីដៃ។
ព្រូស!
«អូយយ៉ូយ ខ្ញុំឈឺណាលោក»Tae ត្អូញត្អែរដោយការស្ពឹកស្រពន់ជាពិសេសជើងដែលកំពុងតែមានរបួសនោះ វាឡើងឈឺខ្ទោកៗដូចមានមនុស្សយកអ្វីមកចាក់យ៉ាងដូច្នោះ។
«យ៉ាងម៉េច ប្ដីមិននៅមួយភ្លេតក៏លួចអោយដៃប្រុសបានម្នាក់ទៅហើយ ទៅប្រើមាយាស្អីមកខ្លះ»មនុស្សកម្រោលចូល មិនដឹងខឹងអ្វីមក បែរជាជះកំហឹងយ៉ាងគំហុកទៅលើមាឌតូចដែលមិនដឹងអ្វី។
«មាយាស្អី លោកឆ្កួតទេហេស៎»Tae ប្រឹងក្រោកអង្គុយ រួចក៏តបសម្ដីទៅវិញទាំងខឹងដែលត្រូវគេមកចោទប្រកាន់ខ្លួនបែបនេះ។
«មិនបាច់មកធ្វើពើទេ រឿងអោយដៃគេនេះជាជំនាញឯងស្រាប់ហើយ»
«កុំមករករឿងគ្នាណា Jungkook ខ្ញុំមិនដឹងអីទេ»
«មិនដឹង? នេះបើយើងមកយឺតតែបន្តិចឯងមិនអោយគេជូនដល់បន្ទប់ទៅហើយ ថាមិនត្រូវជូនដល់លើគ្រែទៀតក៏មិនដឹង»
«គេគ្រាន់តែមានចិត្តជូនមក មិនបានមានគំនិតស្មោគគ្រោកដូចជាលោកថាទេ»
«ប្រឹងការពារវាយ៉ាងនេះ ត្រូវជាស្អីហ្នឹងគ្នា? មនុស្សមឹសៗដូចជាឯង តាមពិតទុកចិត្តមិនបានទេ»
«កុំមកវាយតម្លៃខ្ញុំ Jungkook យ៉ាងណាខ្ញុំក៏ជាប្រពន្ធលោក សូមលោកជឿជាក់ខ្ញុំខ្លះផង»
«ប្រពន្ធបោកប្រាស់នឹងហេស៎? កុំស្មានថាយើងមិនដឹង ឯងរៀបការជាមួយនឹងយើងគឺដើម្បីតែលុយ»Jungkook មុខឡើងក្រហម ឡើងមកសង្គ្រប់ពីលើមនុស្សមាឌល្អិតចាប់ដៃទាំងសងខាងផ្អឹបនឹងពូក សឹងតែធ្វើឲ្យគេលិចកប់ទៅក្នុងពូកទៅហើយ។
«អ៊ួយ Jungkook លែងខ្ញុំ!!»
«ឯងអាត្មានិយម! ឯងព្រមបង្ខំចិត្តរៀបការដើម្បីតែប្រាក់ ឯងជាដើមហេតុដែលធ្វើឱ្យ Natsu ស្លាប់ ឯងល្អបានត្រឹមតែសម្បកកាយប៉ុណ្ណោះ Kim Taehyung តែចិត្តគំនិតឯងខ្មៅងងឹតលើសសត្វក្អែកទៅទៀត»កែវភ្នែកក្រហមច្រាលដោយកំហឹង សម្លឹងមុខភរិយាដែលនាយសែនស្អប់ រាល់ពេលដែលនាយគិតដល់ Natsu ជាពេលដែលនាយមានអារម្មណ៍ថាខុសបំផុត។ តែសម្ដីដ៏មុតស្រួចទាំងនេះកំពុងតែចាក់ទម្លុះបេះដូងរបស់ Tae ធ្វើឱ្យរង្វង់ភ្នែកមូលក្រឡង់ដក់ដោយដំណក់ទឹកភ្នែក។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...