Special part

298 75 5
                                    

#3 ឆ្នាំក្រោយ

   រយៈពេលបីឆ្នាំដែលបានកន្លងផុត ហាក់ដូចជាលឿនប្លែក។ ស្នេហាដែលធ្លាប់តែទទួលបាននូវភាពរកាំរកូសមិនចុះសម្រុងប្រែមកជាល្អប្រសើរ។ មនុស្សពីរនាក់ដែលធ្លាប់តែគំនិតខ្ចី ប្ដូរមកជាមនុស្សចាស់ទុំ រស់នៅក្រោមទំនួលខុសត្រូវនៃភាពជាឪពុកម្តាយ។

    ពិតណាស់ថាកន្លងមកបីឆ្នាំនេះ គ្រប់យ៉ាងបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ជាពិសេសគឺគ្រួសារ Masashi មួយនេះ ដែលកើនឡើងនូវចំនួនសមាជិកពីរនាក់ទៀត បន្ទាប់ពី Tae ព្រមទទួលយកនូវការពពោះបែបវិទ្យាសាស្ត្រនោះរួចមក។

    ចូលមកកាន់សាច់រឿងវិញ យើងនឹងក្រលេកឃើញកាយតូចដែលកំពុងតែអត់ងងុយនៅបន្ទប់ទទួលភ្ញៀវម្នាក់ឯង ខណៈដែលបណ្ដាអ្នកបម្រើនាំគ្នានិទ្រាលក់មិនទាន់ភ្ញាក់នៅឡើយ។

   ម៉ោងប្រហែលជាប្រាំ មេឃចាប់ផ្តើមភ្លឺម្ដងបន្ដិច ព្រះអាទិត្យផ្ដើមរះបញ្ចេញរស្មីពណ៌ទឹកក្រូចព្រហាម ដែលអាចឱ្យយើងឃើញយ៉ាងច្បាស់នូវមនុស្សពីរនាក់ដែលកំពុងរេរានៅកៀនរបងផ្ទះ។

«ឯងប្រាកដទេថា Tae មិនទាន់ភ្ញាក់?»JK សួរឡើងទៅកាន់នាយជំនិត កាលបើខ្លួនបាត់ពេញមួយយប់មិនចូលផ្ទះ ដល់ពេលនេះក៏មិនហ៊ានចូលតាមទ្វាខ្លាចឡានបង្កជាសម្លេងនាំតែប្រពន្ធតាមទាន់។

«ពុទ្ធោហ្ហើយ ចៅហ្វាយ នេះមេឃមិនទាន់ភ្លឺនៅឡើយទេ គាត់ក្រោកមកធ្វើអី»នាយ Kimo ស្រដីផងស្ងាបផង ត្បិតថាមិនទាន់អស់ងងុយ បែរត្រូវចៅហ្វាយអូសករឱ្យត្រឡប់មកវិញពីរនាក់។

«ឱ្យតែច្បាស់ឯង ប្រយ័ត្នតែ Tae តាមទាន់ ច្បាស់ជាបានដេកក្រៅផ្ទះហើយ»JK ចង្អុរមុខជំនិតជាការគម្រាមទើបឡើងលើដំបូលឡានដើម្បីផ្លោះរបងដ៏សែនខ្ពស់មួយនេះ។

«ប្រយ័ត្នផងចៅហ្វាយ ប្រយ័ត្នរហែកខោ...»

«អាមាត់សុីប្រហុក!!»អត់មិនបានហក់ទៅធាក់វិញឥឡូវ មនុស្សកំពុងតែភ័យឯណោះ។ ខំផ្លោះរបងចូលតាមកៀនផ្ទះ ខ្លាចក្រែងកូនចៅប្រពន្ធដឹងយកទៅរាយការណ៍ ឯឡាននេះក៏មិនហ៊ានបើកចូល ថ្វីបើដឹងថាត្រចៀកប្រពន្ធរវៀស ស៊ូវេទនាខ្លួនឯង បើរាងតូចសួរថាមកតាំងពីពេលណា សឹមប្រាប់ថាមកដល់ពាក់កណ្តាលយប់ក៏ចប់រឿងទៅហើយ។

You've reached the end of published parts.

⏰ Last updated: 8 hours ago ⏰

Add this story to your Library to get notified about new parts!

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now