Part 20 : ខ្ញុំស្អប់លោក! មនុស្សអាក្រក់!

2.5K 171 7
                                    

ក្រោយពីយំអស់មួយសន្ទុះ Tae ក៏ព្រមលែងចេញពីការអោប ស្របពេលដែលគ្រូពេទ្យក៏បានមកដល់។

«សូមទៅចាំនៅខាងក្រៅសិនទៅ ខ្ញុំសុំពេលពិនិត្យអ្នកជំងឺសិន»លោកដុកទ័រប្រាប់ទៅមាឌល្អិត ដែលមិនដាច់អាល័យ តែក៏ត្រូវម៉ែដោះជួយទាញដៃចេញទៅខាងក្រៅ កាន់តែធ្វើឱ្យចិត្តរបស់គេឈឺទ្វេដងនៅពេលដែលឃើញស្នាមញញឹមលោក Kim បង្ហាញស្រាលៗមកកាន់ខ្លួន។

ក្រាក~ Tae បើកទ្វារចេញមកទាំងព្រលឹងមិននៅនឹងខ្លួន ខណៈដែលភ្នែកក៏ប្រទះនឹងបុរសមាឌធំក្រអាញកំពុងតែអង្គុយចាំខ្លួននៅខាងក្រៅ។ Tae ដើរដោយដំណើរញាប់ជើងទៅឈរចំពោះមុខរាងក្រាស់ ឯ Jungkook ក៏បានត្រឹមងើយមុខសម្លឹងគេទាំងងឿងឆ្ងល់។

«ហេតុអីលោកធ្វើបែបនេះ? ហេតុអ្វីលាក់បាំងនឹងខ្ញុំ?»រាងតូចស្រែកគំហកដោយភាពក្រេវក្រោធសឹងតែអាចដុតមន្ទីរពេទ្យទាំងមូលនេះបានទៅហើយ។

«ឯងនិយាយស្អី?»Jungkook នៅតែរក្សាសម្លេងថេរទាំងដឹងថាប្រពន្ធចង់សម្ដៅលើអ្វី។

«លោកដឹងថាគ្រួសាររបស់ខ្ញុំកំពុងតែក្ស័យធន តែលោកបែរជាស្ងាត់ហើយលួចលេបត្របាក់យកសណ្ឋាគារដែលជាញើសឈាមរបស់លោកប៉ាខ្ញុំនឹងហេស៎»Tae ចោទជាសំណួរខ្លាំងៗ កាន់តែខឹងជាមួយនឹងភាពស្ងប់ស្ងាត់របស់រាងក្រាស់។

«ហឹស និយាយបែបនេះមិនត្រូវទេ លោកប៉ាឯងជាអ្នកមកសុំឱ្យយើងជួយ នេះកុំប្រាប់ថាឯងមិនដឹង ដែលគ្រួសារ Kim ជិតក្ស័យធន ក្រែងឯងមករៀបការជាមួយយើងក៏ដើម្បីតែប្រាក់នេះមិនអញ្ជឹង»រាងសង្ហារបញ្ចេញសំណើចដើម.កក្រោកឈរមកប្រឈមនឹងមាឌតូចដោយយកដៃទាំងសងខាងសូកចូលទៅក្នុងហោប៉ៅយ៉ាងទំនងដូចជាកំពុងផ្ចាញ់ផ្ចាលនឹងប្រពន្ធច្បាស់ណាស់។

«ចុះហេតុអីលោកទិញយកសណ្ឋាគារ Kim Daegu ? មិនមែនលោកមានចេទនាចង់ក្លាយជាម្ចាស់របស់វាទេហ្ហេ»Tae កាន់តែឈួលច្រមុះតែគេប្រឹងទប់ ដាច់ខាតគេមិនសម្រក់ទឹកភ្នែកចំពោះមុខបុរសម្នាក់នេះដាច់ខាត តែការដែលគេមានៈបែបនេះកាន់តែធ្វើឲ្យ Jungkook ចង់ឈ្នះ។

«ទៅសួរលោក Kim ឱ្យច្បាស់ ថាយើងជាអ្នកចង់បានឬគាត់ជាអ្នកគ្មានជម្រើស បំណុលជុំទិសរត់មករកយើងជាជំនួយ តែគួរឲ្យស្ដាយដែលគាត់ដឹងថាខ្លួនគ្មានលទ្ធភាពសងទើបយកវាមកលក់តែម្ដង»ទឹកមុខឌឺដងហាក់មិនរលុប លើកដៃចង្អុរទៅបន្ទប់ពេទ្យដែលកំពុងតែមានរាងចំណាស់នៅទីនោះ ប្រើសម្ដីវាយប្រហារគេមិនទំលាក់មាត់សូម្បីមួយម៉ាត់។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now