Part 11 : មានមួយរឿងដែរ ដែលខ្ញុំមិនខ្លាច

2.5K 152 6
                                    

នេះជាថ្ងៃទីបីហើយដែលពួកគេចំណាយពេលនៅ Honshu ។ Tae ក៏មមាញឹកត្បិតគេត្រូវត្រួតពិនិត្យបញ្ជីចេញចូល និងចាំជួយសម្រួលដល់ភ្ញៀវដែលមានបញ្ហា។ រាល់ថ្ងៃសឹងតែលែងបានជួបមុខប្ដីទៅហើយ ព្រោះតែនាយមានការងារផ្សេងទៀត ដែលសំខាន់មិនព្រមអោយគេដើរតាមទាល់តែសោះ។

«ខ្ញុំត្រូវការកក់បន្ទប់!!»សម្ដីបុរសក្នុងឈុតអាវយឺតជាមួយនឹងខោខោប៊យជើងខ្លីត្រឹមជង្គង់ ជាមួយនឹងវេនតាខ្មៅជាប់នឹងភ្នែក បើមើលតាមការតុបតែងខ្លួនជាភ្ញៀវដែលមកដំណើរកំសាន្តច្បាស់ណាស់។

«អញ្ជើញមកស្នាក់នៅប៉ុន្មានថ្ងៃដែរលោក»

«មួយសប្ដាហ៍...»សម្ដីម៉ាត់ៗ ច្បាស់ៗមិនអោយច្រឡំ ភ្នែករំពៃមើលទៅជុំវិញបរិវេណទីធ្លា ដូចជាកំពុងតែស្វែងរកអ្វីម្យ៉ាង។

«បងផាយ...ចាំអោយមនុស្សទៅមើលបន្ទប់រីសត 4045 ផង ម៉ាស៊ីនត្រជាក់ដូចជាមានបញ្ហាហើយ»សម្ដីផ្អែមមុត ប្រាប់ទៅមនុស្សក្រោមឱវាទ តែបែរជាទាក់ទាញសោតវិញ្ញាណរបស់មនុស្សក្បែរនេះអោយរហ័សងាកទៅមើលភ្លាមៗ មុននឹងវាចាឡើង៖

«ចាស អ្នកប្រុស!!»

«Kim Taehyung!!»Seijun ពោលឡើងទៅកាន់មាឌល្អិតដែលខ្លួនស្គាល់ច្បាស់ តែ Tae ដែលបែរមករកគេបែរជាជ្រឹមភ្នែកដូចកំពុងស្មាន។

«លោក...?»

«ខ្ញុំឈ្មោះ Seijun ជាមិត្តរបស់ Jungkook »អ្នកកម្លោះញញឹមស្រស់ ស្រវាដោះវែនតាចេញបង្ហាញទម្រង់មុខសែនសង្ហាបែបជនជាតិជប៉ុននៅទីនេះ។

«អូ៎ ខ្ញុំស្គាល់ហើយ!! សួស្តីលោក Seijun »Tae ញញឹមបន្តិចបន្ទាប់ពីរកនឹកឃើញ Seijun ក៏ជាមនុស្សដែលជិតស្និទ្ធនឹងប្ដីគេណាស់ដែរ។ តែថាថ្ងៃមង្គលការដូចជាមិនឃើញនាយ។

«បាទ សួស្ដី!! ធ្លាប់តែលឺឈ្មោះនិងឃើញតាមបណ្ដាញសង្គម ជួបរូបពិតស្រស់ស្អាតជាងរូបថតទៅទៀត»

«លោកបញ្ជោរខ្ញុំពេកហើយ នេះមកដើរលេងឬ? តែម្នាក់ឯងទេហេស៎»

«បាទ មនុស្សអត់គូតើអោយមានគ្នាមកពីណា យ៉ាងណាក៏ចង់សម្រាកពីការងារមកលំហែកាយខ្លះ»

«បើ Jungkook ដឹង គាត់ប្រាកដជាមករាក់ទាក់លោកមិនខាន»

«រួចចុះគេទៅណា?»

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now