«Natsu!!»មនុស្សទាំងពីរពោលហៅឈ្មោះនារីព្រមគ្នាទាំងស្លុតចិត្ត កាលបើរាងកាយត្រូវរមៀលធ្លាក់ចុះមកជាន់ខាងក្រោម ហូរឈាមមកមិនចេះតិច។
«Natsu! នាងកុំកើតអ្វីអោយសោះណា»Seijun ប្រញាប់លើកកាយនាងឡើងមកអោបដោយក្ដីបារម្ភ ទាំងដែលនាងសន្លប់ស្ងាត់មាត់ឈឹងទៅហើយ។
«កុំរវល់តែនិយាយ នាំនាងទៅមន្ទីរពេទ្យសិនទៅ»
«តែសោរឡានខ្ញុំនៅក្នុងបន្ទប់ឯណោះ»
«ម៉េចមិនឆាប់ទៅយក!!»Chaisa ស្រដីដេញមនុស្សដែលកំពុងភ័ន្តភាំងគិតអ្វីមិនចេញ ។ Seijun ភ័យពេកគេវង្វេងអស់ទៅហើយ ពេលដែលលឺសម្ដីនាងបែបនេះក៏ប្រញាប់រត់ទៅខាងលើវិញដើម្បីរកសោ។
នៅកាំជណ្ដើរពេលនេះមានតែមនុស្សពីរនាក់តទល់។ Chaisa ដែលអង្គុយទប់កាយមិត្តដាក់អោយនាងដេកលើភ្លៅ ស្របពេលដែលឈាមហូរមកមិនដាច់ តែនាងហាក់មិនបញ្ចេញប្រតិកម្មអ្វីបន្តិចសោះ។
«អោយយើងសូមទោស អហោសិកម្មអោយយើងផង»Chaisa និយាយចប់ត្រឹមនេះ ដៃស្រឡូនទាំងពីរស្រាប់តែលើកឡើងច្រានកាយរបស់ Natsu ទម្លាក់ទៅមួយជាន់ទៀត បណ្ដាលឲ្យនាងរមៀលធ្លាក់ជាច្រើនត្រឡប់ មុននឹងដេកស្ដូកស្ដឹងក្នុងថ្លុកឈាម។
Chaisa ចុះម្ដងមួយកាំសម្លឹងមើលរាងកាយមិត្តដ៏គួរឱ្យសង្វេគ ទើបនាងចូលទៅគ្រា Natsu ឡើងធ្វើដូចជាកំពុងនាំនាងចុះទៅជាន់ខាងក្រោម។
«Chaisa ខ្ញុំបីវិញ!!»Seijun ដែលទើបនឹងមកដល់ប្រវេប្រវាទាំងបែកញើសជោគថ្ងាសចូលទៅបីកាយនាងក្រមុំសំដៅចុះទៅជាន់ខាងក្រោមញាប់ជើង តាមដោយ Chaisa ទៅពីក្រោយ។
Condo នៅឆ្ងាយពីមន្ទីរពេទ្យ ពិតជាត្រូវការចំណាយពេលច្រើនណាស់ទម្រាំនឹងទៅដល់។ Seijun រហ័សរហួនបីកាយស្ដូកស្ដឹងរបស់ Natsu សំដៅចូលទៅខាងក្នុង ខណៈដែលក្រុមគ្រូពេទ្យនាំគ្នាចូលទៅជួយសង្គ្រោះមិនបង្អង់។
Seijun ដាក់ខ្លួនអង្គុយទាំងតប់ប្រមល់ ទឹកដក់ពេញកន្លង់ឈ្ងោកមុខចុះបណ្ដោយអោយទឹកភ្នែកស្រក់ ខឹងនឹងខ្លួនឯងត្រឹមមនុស្សជាទីស្រឡាញ់ម្នាក់ម្ដេចគេថែមិនបាន។
«កុំពិបាកចិត្តអី Natsu ច្បាស់ជាមិនអី»Chaisa បញ្ចេញទឹកមុខព្រួយបារម្ភដើរមកលួងលោមអ្នកកម្លោះដែលកំពុងតែសោកសៅ ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Lãng mạnតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...