Part 16 : យើងមិនបានប្រច័ណ្ឌ

2.8K 164 7
                                    

ដំណើរកំសាន្តលើកនេះប្រហែលជាប្ដូរមកជាការក្រេបទឹកឃ្មុំវិញហើយ បើម្នាក់ៗផ្អែមម្លឹងៗ ស្អិតរមួតបេះមិនចេញ រហូតកើតជារាត្រីទឹកឃ្មុំក្រោមពន្លឺភ្លើងច័ន្ទ អមដោយខ្យល់អាកាសបរិសុទ្ធដែលហ៊ុំព័ទ្ធដោយព្រៃព្រឹក្សា។
សង្គ្រាមស្នេហ៍បានបញ្ចប់ត្រឹមពីរទឹកប៉ុណ្ណោះ ព្រោះតែ Tae សុំឱ្យប្ដីឈប់ ពុំដូច្នោះគេប្រាកដជាក្រោកពីគ្រែលែងរួចមិនខាន ឯដំណើរកំសាន្តនេះក៏អាចនឹងរំសាយចោលដូចគ្នា គឺថាការពារប្រសើរជាងដើរលែងរួច។

រីង~ ខណៈដែលរាងតូចកំពុងតែចូលទៅសម្អាតខ្លួន សម្លេងទូរស័ព្ទរបស់គេក៏ស្រាប់តែរោទ៍ឡើង។ Jungkook ដែលអង្គុយចាំប្រពន្ធនៅលើគ្រែក៏ទាញទូរស័ព្ទនោះមកមើលឃើញថាជាលេខរបស់មនុស្សដែលនាយមិនចង់ជួប តែនាយនៅតែលើកទទួលដោយទឹកមុខមាំទាំងមិននិយាយអ្វីមួយម៉ាត់។

{ហាឡូ Tae!!}សម្លេង Seijun បន្លឺឡើងផ្អែមរលួយទៅលេខម្ខាងទៀតដែលមិនដឹងថាប្ដីគេជាអ្នកលើក រួចក៏បន្តប្រយោគយ៉ាងគគ្លើន៖

{នេះខ្ញុំខលទៅរំខានឬអត់? យប់ស្មើនេះទៅហើយ Tae នៅមិនទាន់គេងទៀតហេស៎}

{ហាឡូ Tae! លឺខ្ញុំនិយាយដែរទេ}ដោយមិនលឺអ្នកម្ខាងទៀតឆ្លើយតប ធ្វើឱ្យនាយកម្លោះងឿងឆ្ងល់ជាខ្លាំងក៏បន្លឺសំណួរឡើងទាំងសង្ស័យ។ ទន្ទឹមគ្នានោះដែរ សម្លេងទ្វារបន្ទប់ទឹកក៏បន្លឺឡើង ស្របពេលដែលរាងតូចក៏ចេញមកជាមួយនឹងអាវសឺមីរបស់ប្ដី ព្រោះតែគ្មានសម្លៀកបំពាក់ផ្លាស់។

«អ្នកណាខលមកហ្នឹង Jung?»Tae ឃើញគេទទួលទូរស័ព្ទរបស់ខ្លួនទើបសួរ បើសិនជាទូរស័ព្ទរបស់នាយប្រហែលជាគេមិនហ៊ានដេញដោលទេ។

«ឯងខលមកប្រពន្ធយើងមានការអី?»Jungkook មិនតបនឹងរាងតូចបែរជាត្បកសំណួរទៅកាន់មិត្តវិញ។

{Jungkook?}

«បើជាយើងវាយ៉ាងម៉េច»

{ហេតុអីឯងទទួលទូរស័ព្ទរបស់Tae?}

«ទូរស័ព្ទប្រពន្ធយើង យើងទទួលមានអ្វីខុស»

{មិនខុសទេ គ្រាន់តែចម្លែកចិត្ត}

«ឯងខលមកគេស្មើនេះមានកិច្ចការអី បើជារឿងអត់ប្រយោជន៌មិនបាច់ឧស្សាហ៍ថ្នាក់នេះក៏បាន»

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now