Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ

2.5K 143 6
                                    

នៅពេលដែលកូនៗព្រមព្រៀង មនុស្សចាស់គ្មានអ្វីក្រៅពីសប្បាយចិត្តដែរ ទោះបីជាពេលនេះពួកគេនៅមិនទាន់ចុះសម្រុង ប៉ុន្តែនៅជាមួយគ្នាយូរគង់តែយល់ចិត្តគ្នាទេ។
Miyu តែងតែនាំ Tae មកផ្ទះជាញឹកញាប់ រហូតបង្កើនបានជាភាពស្និទ្ធស្នាលសឹងមិនគួរឱ្យជឿ គាត់ស្ដីប្រដៅណែនាំគេគ្រប់សព្វប្រកបដោយវាចាទន់ភ្លន់ បង្រៀនរាងតូចនូវអ្វីដែលគេមិនធ្លាប់ធ្វើ។ Tae ក៏មានអារម្មណ៍ចម្លែក ត្បិតថាតាំងពីកើតមកគេមិនធ្លាប់ទទួលបានភាពកក់ក្តៅពីម្ដាយឡើយ សូម្បីតែមុខមាត់គាត់បែបណាក៏គេមិនធ្លាប់ដឹងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃគាត់កាន់តែពេញចិត្តជាមួយនឹងអនាគតកូនប្រសារនេះខ្លាំងឡើង ដល់ថ្នាក់នាំគេទៅគ្រប់កន្លែង បង្កើតបានជាព័ត៌មានបែកធ្លាយរឿងរៀបពិធីមង្គលការរបស់ពួកគេថែមទៀត។ សម្ដីវាយប្រហារក៏ចេះតែកើតមានឡើង រឿងចចាមអារ៉ាមក៏ចេះតែរីកសុះសាយ ។

លោក Kenji ដឹងច្បាស់ណាស់ថានឹងមានរឿងបែបនេះ ទើបគាត់ទប់ស្កាត់ជាមុនជាមួយនឹងក្រុមអ្នកកាសែត លើកលែងតែពួកលេងបណ្ដាញសង្គមដែលគាត់មិនអាចហាមបាន គឺមានតែបណ្ដោយ ប៉ុន្តែបើពួកគេហួសហេតុធ្វើឱ្យប៉ះពាល់សិទ្ធិបុគ្គលហើយ ប្រាកដណាស់ថាគាត់មិនទុកទេ។

៙ ៙ ៙

«ចាំខ្ញុំយូរដែរទេ?»Tae ចូលមកដល់ក្នុងឡានភ្លាមក៏ស្រដីសួរទៅរាងសង្ហាដែលមុខម៉ូវនោះភ្លេត គ្រាន់តែមកទទួលគេទាំងព្រលឹមសោះដូចហត់ណាស់អញ្ជឹង។

«ឯងថាទៅ យើងបើកឡានតាំងពីសេអ៊ូលមក»

«បើចឹងយប់មិញសិស្សច្បងមិនបានស្នាក់នៅសណ្ឋាគារទេហេស៎»ព្រោះគ្រួសារលោក Kenji បានមកស្នាក់នៅដេហ្គូនេះពីរថហងៃហើយ ដោយមានការរៀបចំនៅសណ្ឋាគារដើម្បីឲ្យពួកគាត់បានស្នាក់ ថ្វីបើស្អែកនេះដល់ថ្ងៃមង្គលសិរី ទើប Jungkook ត្រូវមកទទួលគេទាំងព្រលឹម។

«កុំដេញដោល មិនមែនជារឿងឯងទេ»Jungkook បើកឡានចេញទៅទាំងមាត់ស្ដីថាគេមិនឈប់ នាំឱ្យមាឌល្អិតពេបជម្រេញនឹងអ្នកកម្លោះជាខ្លាំង អាងតែអំណាចគ្មានចេះទន់ភ្លន់ជាមួយគេម្ដងណាទេ។
Skip ~

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now