# flash back
នៅក្នុងបន្ទប់ដ៏សែនស្ងាត់ជ្រងំលឺសូរតែសម្លេងក្រដាសដែលលើកចុះឡើងដោយស្នាដៃម្ចាស់បន្ទប់មួយនេះ។ ក្រោយពីទទួលបានតំណែងជាអគ្គនាយកថ្មី Jungkook កាន់តែមមាញឹកជាងមុន គ្រប់ជំនួញនិងការងារត្រូវធ្លាក់បន្ទុកមកលើនាយទាំងស្រុង សូម្បីតែពេលទាក់ទងទៅប្រពន្ធក៏លែងមានទៀតដែរ ថ្វីបើ Tae មិនព្រមទទួលលេខរបស់នាយផងនោះ។
តុក~តុក
«ចៅហ្វាយ!!»នាយសង្ហារ Kimo គ្រាន់តែគោះទ្វាភ្លាមមិនរង់ចាំការអនុញ្ញាតពីចៅហ្វាយសិនទេ គឺបើកទ្វារចូលមកដោយខ្លួនឯងតែម្ដង រហូតក្លាយជាទម្លាប់ដែល Jungkook លែងប្រកាន់ទៅហើយ។
«មានការអី?»Jungkook តបទាំងមិនខ្ចីងើបមុខ។
«ការវារចេះតែមានហើយ តែចៅហ្វាយគិតតែសម្ងំជាមួយនឹងការងារក្នុងបន្ទប់ មិនគិតចេញទៅសម្រាកលំហែកាយខ្លះទេហ្ហេស៎»Kimo ដើរមកអែនអននៅខាងមុខតុ រៀបរាប់យ៉ាងវែងអន្លាយ មិនដឹងជាមានបំណងអី។
«បើថាចង់ដាក់ច្បាប់សម្រាកដោយខ្លួនឯង ក៏និយាយតាមត្រង់ទៅ មិនបាច់មកសួរនាំយើងធ្វើជាលេសទេ»
«ចៅហ្វាយហ៎...អ្នកណាគេធ្វើចឹងទេ ខ្ញុំបារម្ភពិតមែន បើថាឆ្លៀតបាន ចៅហ្វាយគួរតែទៅអើតប្រពន្ធម្ដងហើយ»សម្ដីមានប្រសិទ្ធភាព គ្រាន់តែលឺពាក្យថាប្រពន្ធ Jungkook ដក.កឆ្ងក់សញ្ជឹងគិត តែក៏ធ្វើជាមិនខ្វល់។
«ឯងមកចេះដឹងស្អី ចង់យើងទៅឬអត់ ក៏មិនពាក់ព័ន្ធនឹងឯងដែរ»
«មិនពាក់ព័ន្ធនឹងខ្ញុំទេ តែថ្ងៃនេះជាថ្ងៃប្រកួតរបស់អ្នកប្រុស Taehyung ណាចៅហ្វាយ»ម្ដងទៀតហើយ រាងក្រាស់ងើបមុខសម្លឹងកូនចៅ ចង់សួរបញ្ជាក់ថាពិតឬអត់?
«ឯងនិយាយថាម៉េច?»
«ចៅហ្វាយស្ដាប់មិនច្រឡំទេ ថ្ងៃនេះអ្នកប្រុស Tae ប្រពន្ធចៅហ្វាយចូលរួមការប្រកួតជិះស្គីសម្រាប់រដូវកាលទីបីនេះនៅឯមហោស្រពក្បែរជាយក្រុង»
«អាល្ងង់ហ្អើយ ម៉េចក៏ទើបនឹងប្រាប់ តើគេប្រកួតម៉ោងប៉ុន្មាន?»
«គឺម៉ោងមួយនេះហើយ!!»លឺសម្ដី Kimo ភ្លាម រាងក្រាស់ដកដង្ហើមធំហួសចិត្ត ម្ដេចក៏បានកូនចៅសែនប្រពៃយ៉ាងនេះ។ ប្រកួតម៉ោងមួយ តែគេមកប្រាប់ម៉ោងប្រាំបួន តើទៅទាន់ការប្រកួតឬអត់?
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...