Part 53 : មួយយប់!មិនមែនមួយទឹក!

2.9K 307 14
                                    

ឈាមក្រហមស្រស់ដែលបម្រុងនឹងជះសាចមកលើកាយតូចបែរជាត្រូវ Jungkook មករងជំនួស។ ត្រឹមមួយពព្រិចភ្នែកដែលនាយក្រលេកឃើញ រាងក្រាស់ក៏ទាញកាយប្រពន្ធមកអោបជាប់ បណ្ដោយឲ្យឈាមនិងពងមាន់ទាំងនោះត្រូវគប់មកលើខ្នងរបស់នាយផ្ទួនៗ។

«ឆាប់ចេញទៅ Kim Taehyung ឯងមិនសាកសមចំពោះការប្រកួតនេះទេ»សម្ដីឡូឡាជាមួយនឹងពាក្យអសុរោះ ស្រែកឡើងខ្លាំងៗបង្កជាភាពភ្ញាក់ផ្អើលដល់គ្រប់គ្នាដែលនៅទីនេះ។ អង្គរក្ស Jungkook ដែលឃើញសភាពការណ៏មិនស្រួលក៏រហ័សចូលមកឃាត់ ការពារដោយទាញពួកនាងដែលមានគ្នាជិតដប់នាក់នោះចេញ។ តែពួកនាងនៅតែក្រាញ់ននៀលស្រែកដៀលរាងតូចជាមួយនឹងពាក្យដដែល។

«កុំអី Jungkook!!»Tae រហ័សចាប់ដៃប្ដីជាប់ កាលបើ Jungkook បម្រុងនឹងស្ទុះទៅរកពួកនាង បើសិនជាគេលែង ប្រាកដណាស់ថាគ្មានរឿងល្អកើតឡើងទេ។

«ប៉ុន្តែ Tae-»

«ពួកយើងទៅវិញទៅ!!»Tae ស្រដីជាមួយនឹងទឹកមុខអង្វរករ។ គេមិនចង់បង្កបញ្ហា មានមនុស្សច្រើនណាស់ដែលនៅទីនេះ វានាំតែធ្វើឱ្យនាយអាប់ឱនកិត្តិយស ដែលត្រូវមកខាតពេលជាមួយនឹងពួកគេប៉ុណ្ណោះ។

Jungkook នៅស្ងៀមទោះបីជាកំហឹងក្នុងខ្លួនផ្ទុះឡើងប៉ុណ្ណាក៏ត្រូវទប់ រឹតតែធ្វើឱ្យនាយកម្រើកលែងរួចពេលដែលឃើញទឹកមុខរលីងរលោងរបស់ប្រពន្ធបែបនេះ។ កែវភ្នែកក្រហមច្រាលបែរមកសម្លឹងពួកនាងដោយគំនុំ មុននឹងដោះអាវក្រៅដែលប្រលាក់នោះចេញរួចក៏បោះវាទៅក្នុងធុងសំរាមពេញទំហឹង បង្កជាសម្លេងឱ្យពួកគេភ្ញាក់បន្តិច ទុកជាការគម្រាម។ Jungkook លើកត្រកងបីកាយប្រពន្ធឡើង ដើរចេញកាត់ហ្វូងមនុស្សទាំងមិនខ្វល់ពីសម្លេងព្រូសរបស់សត្វដែលអនាថាគ្មានម្ចាស់។

ចូលមកដល់ក្នុងឡាន រាងក្រាស់ក៏ដាក់ប្រពន្ធឱ្យអង្គុយលើភ្លៅ ទោះបីជាគេប្រកែកក៏នាយអោបចង្កេះគេជាប់មិនឱ្យរើរួចដែរ ខណៈដែលរថយន្តក៏បើកចេញទៅសន្សឹមៗ តាមដោយឡានរបស់អង្គរក្សដែលហែហមពីក្រោយផង។

«អង្គុយទីនេះហើយ!!»

«លោកនឹងពិបាក»

«គ្រាន់តែលះបង់ភ្លៅឱ្យប្រពន្ធបងអង្គុយ វាមិនពិបាកទេ»សម្ដីរាបស្មើមិនឡេះឡោះដូចជារាល់ដងមែនពិត ប៉ុន្តែវានៅតែអាចធ្វើឱ្យ Tae អៀនបានដដែល ម្ដេចក៏មួយរយៈនេះសម្ដីនាយផ្អែមម្ល៉េះ? មិនសមនឹងចរិតរបស់នាយកាលពីមុនទាល់តែសោះ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now