Part 26 : តើវាជាស្នាដៃនរណា?

2.6K 186 8
                                    

ផាំង~ផាំង ស្នូរកាំភ្លើងពីរគ្រាប់បន្លឺឡើងយ៉ាងខ្លាំងក្លា បង្កជាការរំខានដល់ដំណេករបស់នាយតូចដែលសន្លប់មកពេញមួយយប់។ Tae បើកភ្នែកទាំងមមីមមើសម្លឹងទៅពន្លឺថ្ងៃដែលរះខ្ពស់ហួសដំបូងផ្ទះ ស្មើរនេះអាចនឹងម៉ោងប្រាំបួនព្រឹកទៅហើយ។ កាយតូចប្រឹងយោងខ្លួនឱ្យក្រោក តែភ្លាមនោះសម្លេងគ្រាប់កាំភ្លើងក៏ស្រាប់តែបន្លឺឡើងម្ដងទៀត ផាំង~ផាំង

«អ្ហាយ...»លើកនេះមកព្រមជាមួយនឹងសម្រែក ឱ្យហេតុដែលមានអ្វីមិនស្រួលនៅខាងក្រោម។ Tae បើកភ្នែកស្វាងចែស សំណាងដែល Jungkook ចេះស្លៀកពាក់ឱ្យគេរួច មិនបាច់ឱ្យរាងតូចរៀបចំច្រើន រត់ចុះមកខាងក្រោមតែម្ដង តែជើងនេះវាមិនសហការព្រោះតែការឈឺក្រហាយទើបបានត្រឹមសើកៗ។

«មានរឿងអី?»ចុះមកដល់ខាងក្រោម រាងតូចពោលសួរទៅមេដោះដែលពួនក្រាបភិតភ័យជាមួយអ្នកបម្រើស្រីពីរនាក់ទៀត ឯអង្គរក្សពីរនាក់ដែលជាកូនចៅ Jungkook ស្រាប់តែរត់ចេញទៅខាងក្រៅមិនដឹងជាមានអ្វី។

«អ្នកប្រុសៗ ឡើងទៅខាងលើវិញទៅ ទីនេះគ្មានសុវត្ថិភាពទេ»មេដោះរួសរាន់មករក Tae ទាំងបែកញើសប៉ុនៗគ្រាប់ពោត។

«ហេតុអី? មុននេះខ្ញុំលឺសម្លេងកាំភ្លើង នរណាមកធ្វើស្អីនៅទីនេះ?»

«ខ្ញុំមិនដឹងទេអ្នកប្រុស នៅសុខៗស្រាប់តែមានសម្លេងកាំភ្លើងបាញ់សម្រុកចូលមក ពួកវាមានគ្នីគ្នាជិះម៉ូតូធំទំនងជាក្មេងទំនើង តែពួកវាមានអាវុធណាអ្នកប្រុស»សម្ដីរៀបរាប់របស់ម៉ែដោះធ្វើឱ្យ Tae ក្រើនរំលឹកទៅថ្ងៃដែលឪពុករបស់ខ្លួនត្រូវគេលួចសម្លាប់។ ពួកគេអាចជាកូនចៅថៅកែ Sung ដែរទេ? ម៉េចនឹងអាច!ក្រែងថៅកែ Sung ត្រូវប៉ូលីសចាប់ហើយមិនចឹង?

«មិនអាចទេ!!»Tae ស្លុតបន្តិចមុននឹងរត់ចេញមកខាងក្រៅ តាមដោយមេដោះនិងនាងៗពីរនាក់ទៀត។ តែចេញមកមិនទាន់នឹងផុតពីក្លោងទ្វារបានប្រាំជំហានផង ក៏ប្រទះនឹងរាងកាយដែលដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងគួរឱ្យរន្ធត់របស់អ្នកថែសួន។

«...........»Tae គាំងនិយាយលែងចេញ ជើងដែលកំពុងតែឈឺក៏ហាក់ទន់លែងមានកម្លាំងបន្តទៅមុខ ទឹកភ្នែកមួយដំណក់ស្រក់មកដោយហាមមិនបាន។ តើវាជាស្នាដៃនរណា? ត្រូវការអី? ហេតុអ្វីចាំបាច់សម្លាប់មនុស្សបែបនេះ?

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now