Part 7 : សួរស្រួលបួលតើ ចាំបាច់សម្ដីធ្ងន់

2.6K 161 4
                                    

ព្រឹកថ្ងៃដំបូងនៃជីវិតអាពាហ៍ពិពាហ៍ហាក់មិនចុះសម្រុងគ្នាទាល់តែសោះ ដោយហេតុម្នាក់ៗខ្លាំងរៀងខ្លួន តពាក្យតសម្ដីមិនបាត់មួយម៉ាត់ បើនៅតែបែបនេះតើបន្តទៅមុខជាមួយគ្នាបានយូរប៉ុណ្ណា?

រាងកាយធំដំបងរបស់ Jungkook ដែលកំពុងស្ថិតនៅលើពូកសក្បុសសោយសុខជាមួយនឹងដំណេកដ៏សែនលក់ស្រួល មុននឹងត្របកភ្នែកចាប់ផ្តើមបើកឡើងម្ដងបន្ដិច បម្រុងនឹងបម្រះខ្លួនពត់ពែនដែរ តែដូចជាមានអ្វីកំពុងតែសង្កត់ខ្លួន ដល់បើកភ្នែកមកក៏ធ្វើឲ្យនាយភ្ញាក់ដូចត្រូវគេទះ។

«ហុើយ...»រាងក្រាស់បើកភ្នែកធំក្រឡោតចំហមាត់មើលមនុស្សខ្លួនតូចកំពុងតែដេកគងខ្លួនយ៉ាងទំនង មិនដឹងជាក្រោកមកតាំងពីពេលណា។ ភ្នែករវៀសសម្លឹងមើលតាំងពីក្បាលរហូតដល់ចុងជើងឃើញថាមកទាំងដៃព្រមទាំងកាយគឺដេកសង្កត់នាយជាប់រករើខ្លួនមិនរួច។

«ឡើងមកតាំងពីពេលណា...នែ៎ ក្រោក!» Jungkook ដាស់មាឌល្អិតដែលគេងត្រម៉ក់ បន្លំអោបនាយហើយនៅហៅមិនក្រោកទៀត។

«ហឹម ចេញ!»សម្លេងខ្សាវៗស្ដាប់សឹងមិនបាន ច្រានមុខរាងក្រាស់ដែលនៅកៀកបង្កើយអោយបែរទៅម្ខាងទើបសម្ងំគេងបន្ត។

«នរណាអនុញ្ញាតអោយឯងមកគេងលើនេះ»
«ហូយ៎ ថ្លង់! ខ្ញុំចង់គេង»
«ដេកមិនបានទេ ក្រោកមកនិយាយគ្នាឥឡូវនេះ»នាយធំអត់មិនបាននឹងទាញគេអោយក្រោកមកប្រឈមនឹងខ្លួន តែរាងតូចហាក់ទន់ចង់ដួលទៅវិញរហូត។

«អាតាឆ្កួតរំខានណាស់ ហ្ហឹក ងងុយ»
«មិនអោយដេកទេ ក្រោកមកវិញ ឯងត្រូវឆ្លើយសំណួរយើងសិន»
«សួរអី? គិតថាខ្ញុំជាអ្នកទោសហេស៎»
«ឬមិនមែន?»
«មិនដឹង!!»
«ឯងឡើងមកបានដោយរបៀបណា តាំងពីពេលណា ហេតុអីមកដេកក្បែរយើង»
«មិនអោយដេកក្បែរប្ដីអោយខ្ញុំទៅដេកឯណា?»
«ដេកឯណាជារឿងឯង តែមិនមែនជាគ្រែមួយនេះ»
«កំណាញ់យ៉ាងនេះ យកប្រពន្ធមកធ្វើស្អី»
«យើងមិនបានចង់រៀបការជាមួយឯងទេ»
«មិនដឹង មិនសុខចិត្តទៅតវ៉ាជាមួយលោកប៉ាអ្នកម៉ាក់លោកទៅ»រាងតូច ចប់សម្ដីក៏ទម្លាក់ខ្លួនគេងម្ដងទៀត
«បាន ចង់លេងបែបនេះឬ? ចាំយើងកំដរ»Jungkook សង្រ្កឺតធ្មេញខ្នាញ់នឹងគេមិនតិចទេ។ នាយក្រោកចូលទៅក្នុងបន្ទប់ទឹកមួយសន្ទុះក្រោយទើបចេញមកវិញ មុននឹងលើកបីកាយល្អិតឡើងរំខានដំណេកមិនតិចទេ។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now