Part 19 : លោកប៉ាដឹងខ្លួនហើយ

1.9K 150 7
                                    

បេះដូងថ្លើមប្រមាត់ហាក់ធ្លាក់ដល់ដី សូម្បីតែកម្លាំងកំហែងក៏ស្ទើរតែលែងមាននៅក្នុងខ្លួន។ Tae ប្រឹងទប់កម្សួលទឹកភ្នែក ព្យាយាមសួរនាំពីដំណឹងឪពុកដែលកំពុងតែឈឺធ្ងន់ ដល់ថ្នាក់សន្លប់ស្ដូកស្ដឹងបែបនេះ។

«លោកប៉ាឈឺតាំងពីពេលណា ហេតុអ្វីគ្មាននរណាប្រាប់ខ្ញុំ?»Tae ចោទជាសំណួរទៅកាន់ម៉ែដោះដែលស្រពាប់ស្រពោនរកចម្លើយឱ្យរាងតូចមិនឃើញ។

«លោកប្រុសឈឺមកមួយសប្ដាហ៍ជាងហើយ តែគាត់ឃាត់មិនឱ្យខ្ញុំប្រាប់អ្នកប្រុសទេ ព្រោះមិនចង់អោយអ្នកប្រុសលំបាកធ្វើដំណើរមកពីឆ្ងាយដើម្បីមកទីនេះ»

«ហេតុអ្វីត្រូវនិយាយពាក្យថាលំបាក?គ្រប់គ្នាមិនចាត់ទុកខ្ញុំជាគ្រួសារទេហេស៎ ទើបមានរឿងធំដល់ថ្នាក់នេះបែរជានាំគ្នាលាក់បាំង»

«មិនមែនទេៗ អ្នកប្រុស ពួកយើងគ្រាន់តែមិនចង់ឱ្យអ្នកប្រុសបារម្ភប៉ុណ្ណោះ ម្យ៉ាងអ្នកប្រុសនៅឆ្ងាយទើបពួកយើងខ្លាចអ្នកប្រុសពិបាកធ្វើដំណើរ»

«ប៉ុន្តែជីវិតលោកប៉ាគឺសំខាន់ជាង គាត់សុខទុក្ខយ៉ាងណាក៏ខ្ញុំមិនដឹង ចុះបើលោកប៉ាកើតអ្វីដែលធ្ងន់ជាងនេះ ម៉ែដោះចង់ឲ្យខ្ញុំបន្ទោសខ្លួនឯងដល់ថ្ងៃស្លាប់ឬ?»

«ខ្ញុំគ្មានន័យបែបនេះទេ ខ្ញុំ-»

«ខ្ញុំដឹងថាគ្រាប់គ្នាបារម្ភពីខ្ញុំ តែសូមកុំទុកខ្ញុំដូចជាអ្នកដទៃ មានរឿងអ្វីក៏គួរតែប្រាប់ខ្ញុំខ្លះ ចំណែកឯជំងឺលោកប៉ាខ្ញុំនឹងទៅពិភាក្សាជាមួយដុកទ័របន្ថែម»គេនៅតែគិតមិនយល់ចំពោះជំងឺទាំងនេះ ហេតុអ្វីបានជាកើតមកលើប៉ារបស់គេលឿនម្ល៉េះ ត្រឹមតែមួយសប្ដាហ៍អាចឱ្យប៉ារបស់គេទ្រុឌទ្រោមដូចមនុស្សឈឺរាប់ខែទៅហើយ។

«ចាស លោកដុកទ័រប្រាប់ថាបើអ្នកប្រុសមកដល់ពេលណា អាចទៅជួបគាត់នៅបន្ទប់ការងារបាន»ម៉ែដោះនិយាយដោយសម្លេងខ្សោយ គាត់បានក្បត់ ពាក្យសន្យានឹងលោក Kim ថាមិនប្រាប់ Tae តែគាត់ធ្វើមិនបានទេ ព្រោះសុខភាពរបស់លោក Kim សំខាន់ជាង បើបន្តទុកគាត់បែបនេះទៀតច្បាស់ជាធ្ងន់ធ្ងរកាន់តែខ្លាំង។

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now