Taehyung បន្តកំដរឪពុករបស់ខ្លួនទាល់តែគាត់ដល់ពេលសម្រាក ព្រោះម៉ោងបីរសៀលនេះគឺដល់ពេលដែលគាត់ត្រូវចូលបន្ទប់វះកាត់ហើយ ទើបចង់ឲ្យគាត់គេងយកកម្លាំងខ្លះ។
ដៃតូចស្រឡូនចាប់កាន់ទូរស័ព្ទ ក្នុងចិត្តស្ទាក់ស្ទើមិនដឹងគួរខលទៅប្ដីឬអត់?«ហុើយ កុំអីល្អជាង គេអាចនឹងរវល់!!»រាងតូចសម្រេចចិត្តដាក់ទូរស័ព្ទចុះវិញ អង្គុយសញ្ជឹងគិត ខណៈដែលពោះក៏កូរគ្រោកៗ ឃ្លានបាយសឹងដាច់ពោះវៀនទៅហើយ។
តុក~តុក សម្លេងគោះទ្វារបន្ទប់ស្រាប់តែបន្លឺឡើង ដាស់អារម្មណ៍នាយតូចឱ្យរហ័សងាកទៅរក។
«លោក! លោកដុកទ័រសុំជួប គាត់រង់ចាំនៅក្នុងបន្ទប់ចាស»គ្រូពេទ្យស្រីម្នាក់ស្រដីឡើងប្រាប់ដល់ Tae ។
«បាទ បន្តិចទៀតខ្ញុំនឹងទៅ»Tae ទទួលដឹងជាមុនទើបនាងត្រឡប់ទៅវិញ។ នាយតូចរៀបចំឥវ៉ាន់ឱ្យមានរបៀបជាមុន ទើបចាកចេញទៅតាមនាង ប្រហែលជាទាក់ទងនឹងការវះកាត់របស់លោកប៉ាគេហើយ។ ប្រាក់សន្សំដែលគេមានទាំងប៉ុន្មាន គេនឹងប្រមូលយកមកព្យាបាលគាត់ឱ្យបានដោយមិនហាមាត់សុំជំនួយពី Jungkook ឡើយ។
កំឡុងពេលដែល Tae ចេញទៅបាត់ នៅសល់ត្រឹមអង្គរក្សពីរនាក់ដែលឈរយាមយ៉ាងតឹងរឹងនៅពីមុខបន្ទប់ ទាំងអស់នេះជាបញ្ជារបស់ Jungkook ប្រាកដណាស់។ មួយសន្ទុះក្រោយក៏មានគ្រូពេទ្យប្រុសម្នាក់ដើរមកព្រមជាមួយនឹងថាសថ្នាំយ៉ាងបូរបាច់ បម្រុងនឹងចូលទៅខាងក្នុង តែត្រូវអង្គរក្សឃាត់។
«ចង់ទៅណា!!»អង្គរក្សអាវខ្មៅម្នាក់សួរឡើង។
«ខ្ញុំចូលទៅចាក់ថ្នាំឱ្យអ្នកជំងឺ និងពិនិត្យអាការៈឱ្យគាត់ផង»សម្ដីមុតមាំស្រដីឡើងពីក្រោមម៉ាស់ពណ៍ស ធ្វើឲ្យអង្គរក្សទាំងពីរនាក់ឈរសម្លឹងមុខគ្នាបន្តិចទើបព្រមបើកផ្លូវ។
«ឆាប់ចូលទៅ...»ឃើញដូចនេះមិនចាំយូរ គ្រូពេទ្យក៏រហ័សចូលទៅខាងក្នុង។ មកដល់ក្នុងបន្ទប់ដៃមាំរបស់គ្រូពេទ្យក៏ទម្លាក់ថាសថ្នាំទៅលើតុ កែវភ្នែកមុតស្រួចសម្លឹងទៅកាន់លោក Kim មិនដាក់។
ដៃក្រាស់ពោរពេញដោយសរសៃលូកចូលទៅខាងក្រោយខ្នងដកយកនូវកាំភ្លើងខ្លីមួយដើមតម្រង់ទៅរករាងចំណាស់។ ផឹប~ផឹប ពីរគ្រាប់ផ្ទួនៗទាំងគ្មានសម្លេងត្រង់បេះដូងនិងថ្លើមផ្ដាច់ជីវិតភ្លាមៗ ឈាមដាបពេញគ្រែ តែសម្លេងមកពីខាងក្រៅធ្វើឱ្យគ្រូពេទ្យដៃឆៅប្រញាប់យកកាំភ្លើងលាក់វិញ ស្រវាកាន់ថាសដើរចេញ តែទ្វារបន្ទប់ស្រាប់តែបើកឡើងមុន។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Roman d'amourតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...