ខួរក្បាលនិងបេះដូងគួរណាស់តែដើរទន្ទឹមគ្នា មិនគួរនាយធ្វើតាមតែចិត្តនិងអារម្មណ៍បញ្ជា ជាជាងខ្វល់ខ្វាយពីមនុស្សដែលនៅក្បែរខ្លួនឡើយ។ ការដិតដាមជាមួយនឹងអតីតកាលមិនបានជួយអ្វីក្រៅពីធ្វើឱ្យនាយជាប់គាំង មិនអាចចាប់ផ្ដើមសារជាថ្មី រហូតមកដល់ពេលនេះ តើអាចកែប្រែគ្រប់យ៉ាងឱ្យវាល្អប្រសើរជាងមុនដែរទេ?
រយៈពេលជាច្រើនខែដែល Tae នៅរង់ចាំ ធ្វើគ្រប់យ៉ាងដើម្បីឲ្យគេមើលឃើញពីតម្លៃរបស់ខ្លួន រួចចុះគេវិញនោះ? សម្អាងថា Tae ស្រឡាញ់មិនអាចរស់ខ្វះខ្លួនបាន បែរជាធ្វើតាមតែចិត្តទាំងមិនគិតពីអារម្មណ៍ប្រពន្ធ ទម្រាំតែនាយដឹងខ្លួន ក្ដីស្រឡាញ់ដែលក្រាស់ក្រែលមួយនេះ ចាប់ផ្ដើមរសាត់បាត់ម្ដងបន្តិចទៅហើយ។
បាច់ផ្កាធូលីបពណ៌សមួយបាច់ត្រូវបានដាក់ពីមុខផ្នូរដែលមានស្លាកសញ្ញាបញ្ជាក់ពីឈ្មោះរបស់ Natsu Hirohito ។
«អូនសុខសប្បាយដែរទេ?»Jungkook ឈរពីមុខផ្នូររបស់អតីតគូស្នេហ៍ ដែលធ្លាប់ស្រឡាញ់គ្នាស្មោះស្ម័គ្រ ប៉ុន្តែពេលនេះសល់ត្រឹមតែជាការចងចាំប៉ុណ្ណោះ។
«ពួកយើងដូចជាខានជួបគ្នាយូរហើយ ទីនេះពិតជាស្ងប់ស្ងាត់ល្អណាស់វាប្រាកដជាកន្លែងដែលអាចឱ្យ Su សម្រាកបានយ៉ាងល្អ... អូនដឹងទេ!!មានរឿងជាច្រើនដែលបានកើតឡើងមួយរយៈនេះ រហូតបងស្ទើរតែមិនជឿនូវសម្ដីដែលគេបាននិយាយ ប៉ុន្តែការពិតនៅតែមិនអាចលាក់បាន»រឿងដែលនាយបានលឺ ឃើញត្រឹមមួយផ្នែកនៃហេតុការណ៍ បានធ្វើឱ្យនាយយល់ខុសចំពោះមនុស្សស្លូតត្រង់ដែលមិនដឹងខ្យល់អ្វីទាល់តែសោះ គេបែរជារងនូវការចោទប្រកាន់ពីមនុស្សជុំវិញខ្លួន ព្រោះតែការប្រឌិតរបស់ Chaisa ។
«បងមិនអាចបន្ទោសអ្នកណា ត្បិតពួកយើងសុទ្ធតែមានចំណែកខុស រឿងគ្រប់យ៉ាងកើតឡើងព្រោះតែការគិតមិនបានរាក់ជ្រៅ ហើយបងក៏មិនអាចកែប្រែនូវកំហុស បងមានតែពាក្យសូមទោសប៉ុណ្ណោះ សង្ឃឹមថាអូននិងកូនទៅឱ្យបានស្ងប់»ពេលវេលានៃចំណងស្នេហ៍មួយនេះដើរមកដល់ទីបញ្ចប់ នាយក៏មិនអាចបន្តលិចលង់ជាមួយនឹងប្រពន្ធរបស់អ្នកដទៃទៀតដែរ ក្ដីស្រឡាញ់ដែលធ្លាប់មានក៏ត្រូវតែកាត់បន្ថយ ព្រោះអ្នកដែលនាយត្រូវខ្វល់ខ្វាយកំឡុងពេលនេះគឺគ្រួសារ វាជាទំនួលខុសត្រូវដែលនាយមិនអាចគេចវេស។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...