មកដល់ក្នុងបន្ទប់ Jungkook នៅតែតាមស្អិតមិនលែង សុខចិត្តនៅអង្គុយចាំលើសាឡុងក៏មិនព្រមត្រឡប់ទៅវិញមុនដែរ ខ្លាចភ្នែកពេទ្យខ្លះលួចដៀងមើលប្រពន្ធនាយ។
«រំខាន Jungkook ច្រើនហើយ ដែលត្រូវទៅមកញឹកញាប់យ៉ាងនេះ»លោក Kim
«មិនថ្វីទេ ខ្ញុំសុាំទៅហើយ!!»មិនចង់ប៉ុន្មានទេ ប៉ុន្តែកាលៈទេសៈបង្ខំ ទោះមិនចង់ក៏ត្រូវតែនៅអង្គុយយាមបែបនេះដែរ ឯ Tae ដែលដឹងរឿងបានត្រឹមពេបមាត់ជម្រេញនឹងចរិតអ្នកខ្លះ។
«សុាំនឹងការធ្វើដំណើរ ឬមកពីហេតុផលផ្សេងទៅ»Tae លូកមាត់ហាក់ចង់ដៀមដាមទាំងមិនបែរខ្នងមើលនាយសង្ហា។ លឺថាការងារមមាញឹកណាស់ថ្ងៃនេះ តែនាយជ្រើសនិយាយតាមទូរស័ព្ទក៏មិនខ្ចីត្រឡប់ទៅក្រុមហ៊ុនដែរ។
«ចុះឯងគិតថាហេតុផលជាអី?»
«លោកមិនដឹងផង ធ្វើម៉េចខ្ញុំនឹងដឹង»
«ស្មានថាឆ្លាត!!»
«នែ លោក!!»Tae ក្ដៅត្រចៀកងឿង ថាចង់ឌឺគេដល់គេញ៉ោះវិញ ឡើងកម្ដៅភាយៗតែម្ដង។
«អា៎ បានហើយកូន...»លោក Kim ភ្ញោចសំណើចឡើងទាំងហួសចិត្តនឹងចរិតឆ្នាស់ឆ្នើមរបស់កូន កាលនៅទំនេរដូចមិនកាចដល់ម្លឹងទេ ដល់ពេលមានប្ដីខ្លាចូលសណ្ឋិតតែម្ដង។
រីង៚
ភ្លាមនោះដែរសម្លេងទូរស័ព្ទរបស់ Jungkook ក៏ស្រាប់តែរោទ៍ឡើងម្ដងទៀត ជាសញ្ញាដាស់រាងក្រាស់ ឱ្យនាយរហ័សលើកទទួល។
«ខ្ញុំមានការបន្តិច!!»ឃើញថាជាលេខ Kimo រាងក្រាស់ក៏សុំអនុញ្ញាតចេញក្រៅ ទាំងស្ថិតក្រោមក្រសែភ្នែកតាមសម្លឹងរបស់មាឌតូច។
«ចង់ទៅក៏ទៅ ចង់មកក៏មក ចំមែន!!»រាងតូចលួចរអ៊ូរងូវម្នាក់ឯងតែលោក Kim នៅតែអាចស្ដាប់បានទើបគាត់សើចឡើងបន្តិច មុននឹងលើកដៃទៅអង្អែលក្បាលកូន។
«រស់នៅជាមួយគេយ៉ាងម៉េចដែរកូន?»
«គ្មានអ្វីទេប៉ា ទាស់ត្រង់តែថាគេពូកែឌឺ»
«ក្រែងកូនស្រឡាញ់គេមិនចឹង?»
«ប៉ាហ៎...»
«ប៉ាជួយបំពេញបំណង Tae ហើយ ផ្ដល់អ្វីគ្រប់យ៉ាងដែលកូនត្រូវការ អ្វីដែល Tae ចង់បាន ប៉ាមិនឱ្យរំលងទេ សូម្បីតែមនុស្សដែលកូនស្រលាញ់»
«បែបនេះទើបប៉ាកុហកកូនរឿងបំណុលដើម្បីឱ្យកូនរៀបការជាមួយនឹងគេអញ្ជឹងហេស៎?»មួយប្រយោគនេះធ្វើឱ្យលោក Kim លើកចិញ្ចើមភ្ញាក់ព្រើត ព្រោះមិនដឹងថានរណាជាអ្នកប្រាប់គេ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...