Part 62 : លោកប្ដីអូនគួរឱ្យស្រឡាញ់ជាងគេ

2.3K 267 10
                                    

#បួនថ្ងៃក្រោយមក

ជិតមួយសប្ដាហ៍មកនេះ រាងតូចនៅមើលថែប្ដីមិនដែលឃ្លាត បម្រើទឹកក្ដៅទឹកត្រជាក់ មិនឱ្យនាយទាស់ចិត្តទេ សឹងតែ Jungkook ចង់ឈឺលែងចង់ក្រោកទៅហើយ បើប្រពន្ធផ្គាប់ផ្គុនបានល្អយ៉ាងនេះ។

«ខ្ញុំថាលោកគួរតែសម្រាកឱ្យគ្រប់មួយសប្ដាហ៍សឹមចេញក៏បាន ព្រោះខ្ញុំនឹងបានតាមដានមុខរបួសរបស់លោកបន្ត...»លោកគ្រូពេទ្យ ហាក់ចង់ឃាត់ដំណើររបស់មនុស្សដែលរឹងរូសទាមទារចេញពីមន្ទីរពេទ្យ ទាំងដែលរបួសនៅមានទាន់ជាសះនៅឡើយ។

«ខ្ញុំលែងអីហើយ ឆាប់រៀបចំទៅ ខ្ញុំត្រូវការចេញថ្ងៃនេះ»Jungkook នៅតែមានៈ ទោះបីជាដឹងថាខ្លួននៅមិនទាន់ស្រួល។ មនុស្សស្អប់ក្លិនថ្នាំ ឱ្យមកសម្ងំដេកហិតបែបនេះ ធានាថាគ្រប់មួយសប្ដាហ៍ពេលណា អាការៈរបស់នាយកាន់តែធ្ងន់ធ្ងរមិនខាន ឬអាចឈានចូលដល់បន្ទប់សង្គ្រោះបន្ទាន់ផងក៏មិនដឹង

«តែខ្ញុំថា...»

«ខ្ញុំគួរតែឱ្យលោកមកដេកលើគ្រែនេះជំនួសខ្ញុំល្អដែរទេ?»Jungkook ស្រដីកាត់គ្រូពេទ្យឱ្យគាត់រហ័សខ្ជឹបមាត់ជិត កាន់តែខ្លាចជាមួយនឹងក្រសែភ្នែកមុតស្រួចដែលសម្លឹងមកគាត់មិនដាក់។

«អឺក ខ្ញុំថាលោកគ្រូពេទ្យទៅរៀបចំតាមអ្វីដែលគាត់ប្រាប់ចុះ»Tae ឃើញមិនស្រួលក៏ជួយសម្រួល។ ចរិតប្ដីរបស់គេបែបណា គេប្រាកដជាដឹង ថាគ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គម្ចាស់នេះបានទេ។

«អ៎ បាទ!!»គ្រូពេទ្យលែងប្រកែក ប្រញាប់ទៅរៀបចំឯកសារនិងវិក័យប័ត្រជាបន្ទាន់។ លែងឃាត់ហើយ ស្លាប់រស់យ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ។

នៅឡើយតែនាយតូចដែលឈរសម្លក់ប្ដីទាំងខ្នាញ់ គេប្រាប់នាយហើយតែមិនស្ដាប់ ថារបួសមិនទាន់ជាទេឱ្យសម្រាកនៅទីនេះសិន តែ Jungkook ប្រកែក នៅមកសម្លុតពេទ្យថែមទៀត ចំជាកំពូលមនុស្សពិតមែន។

«អូនសម្លក់បងធ្វើអី?»

«មនុស្សអាងតែអំណាច...»

«អា៎...ក៏បងប្រាប់ហើយតើ តែគេជាអ្នកដែលមិនយកត្រចៀកស្ដាប់ មកបន្ទោសបងមិនសមទេ»

ប្រពន្ធក្រៅបេះដូង (ចប់✓)Where stories live. Discover now