កែវភ្នែកមូលក្រឡង់បើកឡើងសម្លឹងទៅប្ដីទាំងភ័យបុកពោះ សូម្បីតែបុគ្គលិកទាំងពីរបីនាក់នេះក៏មិនខុសពីគ្នាប៉ុន្មានដែរ។ កម្លាំងដៃដែលច្របាច់កាន់តែខ្លាំងឡើង រហូតធ្វើឱ្យលោក hyung ទ្រាំលែងបានទើបប្រញាប់ប្រលែងនាយតូចវិញ តែ Jungkook នៅតែចាប់ដៃគាត់ជាប់ដដែល ជាមួយនឹងទឹកមុខស្មើធេងដែលបញ្ជាក់ពីការមិនពេញចិត្ត។
«Jungkook!!»Tae ក្រោយពីរួចផុតពីក្រញុាំរាងចំណាស់ក៏រហ័សមកចាប់ដៃប្ដីបំណងឱ្យនាយលែង ថ្វីបើគាត់ស្រែកទាំងរមួលជើងឈរលែងនឹងទៅហើយ។
«អ្ហាក៎ លែង! ឈឺណាស់ៗៗ...»សកម្មភាពទាំងនេះមិនបានរំលងផុតពីក្រសែភ្នែកមនុស្សគ្រប់គ្នាឡើយ គ្រាន់តែគ្មានអ្នកណាអាចចូលជួយប៉ុណ្ណោះ សូម្បីតែអង្គរក្សរបស់លោកក៏ត្រូវកូនចៅ Jungkook ឃាត់មិនឱ្យទៅពាក់ព័ន្ធដែរ។
«កុំយកដៃដ៏ស្មោគគ្រោករបស់ឯងមកប៉ះពាល់ប្រពន្ធរបស់យើង!!»សម្ដីរាបស្មើប្រៀបបាននឹងផ្ទៃសមុទ្រដែលស្ងប់ខ្យល់ ប៉ុន្តែហេតុអ្វីបានជាវារងារហូតធ្វើឱ្យគាត់ស្រៀវឆ្អឹងខ្នងដូចនេះ។ Jungkook ព្រមលែងឱ្យគាត់មានសេរីភាព តែក្រសែភ្នែកពិឃាតមិនបានរេចេញពីគាត់ឡើយ។
«Jungkook បានហើយ...»Tae
«ខ្ញុំគ្រាន់តែរាក់ទាក់ធម្មតា តើលោកតឹងតែងយ៉ាងនេះឬ? ទាំងដែល Tae គេមិនបានប្រកាន់ផងនោះ»
«មិនបានប្រកាន់?»Jungkook សើចចុងមាត់នឹកឃ្នើសចិត្តនឹងបុរសចំណាស់ដែលមិនចេះប្រមាណខ្លួន។ បើពេលនេះ Tae មិនចាប់ដៃរបស់នាយទេ ធានាថាតាចាស់នេះប្រាកដជាបានដេកក្នុងថ្លុកឈាមមិនខាន។
«បើមិនជឿលោកសួរគេទៅ»លោក hyung ធ្វើមុខជូរដូចអំពិល ចាប់ដៃដែលត្រូវគេច្របាច់ចង់បាក់ឆ្អឹងមុននេះទាំងចុកចាប់ ប្រឹងរាយរ៉ាប់ដើម្បីឲ្យតែរួចខ្លួន។
Jungkook មិនស្រដី បែរមកកាន់ប្រពន្ធខណៈដែលរាងតូចក្រវីក្បាលញាប់ស្អេក បំណងឃាត់នាយមិនឱ្យធ្វើអ្វីផ្ដេសផ្ដាស។
«យើងមិនខ្វល់ថាប្រពន្ធយើងគេប្រកាន់ឬអត់ ប៉ុន្តែឯងនឹងគ្មានឱកាសបានប៉ះគេម្ដងទៀតទេ»សម្ដីម៉ាត់ៗបញ្ជាក់ច្បាស់ៗ មុននឹងរាងក្រាស់សូកដៃអោបចង្កេះប្រពន្ធអូសគេចេញទៅខាងក្រៅ ខ្លាចថាបើនៅយូរជាងនេះ អាចនឹងមានបទឧក្រិដ្ឋកើតឡើងក៏ថាបាន។ Tae ឡេមឡើមរៀបរឹកមិនទាន់ កាលបើ Jungkook មកទាញគេចេញភ្លាមៗបែបនេះ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង (ចប់✓)
Romanceតើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ្នកសម្រេចថាឱ្យខ្ញុំទៅឬក៏នៅ។ ជីវិតរបស់ខ្ញុំប្រៀបដូចនឹងចុះនរក ខ្ញុំខ្លាច! ខ្ញុំព្យាយាមណាស់រត់ចេញពីទីនោះ ប៉ុន្តែចុងក្រោយខ្ញុំបែរជាចាញ់ត្រឹមពាក្...